ចេង ចំរើន
សូមស្វាគមន៍ចំពោះការចូលមកកាន់ទំព័រដើមរបស់ខ្ញុំ
កែប្រែ- អត្ថបទកំពុងធ្វើ
ប្រវត្តិរូបសង្ខេប
កែប្រែគោត្តនាម ចេង ទិច ជាឈ្មោះពីកំណើត ចេង ចំរើន ឈ្មោះក្នុងបញ្ជីជាតិ កើតនៅថ្ងៃអង្គារ ទី០១ ខែ មករា ឆ្នាំ ១៩៨៦ ថ្ងៃខែឆ្នាំផ្លូវការ០៧ កក្កដា ១៩៨៦ បាន កើតនៅ ភូមិបាយទា ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ប្រទេសកម្ពុជា។
ស្ថានភាពក្នុងគ្រូសារ
កែប្រែជាកូនច្បងក្នុងគ្រូសារកសិករមួយរស់នៅភូមិឃុំខាងលើ មានឪពុកឈ្មោះ ម៉ក់ ផុន ម្តាយឈ្មោះ ពេជ្រ ប៉ាន មានបងប្អូនចំនួនប្រាំនាក់ ទីមួយ '''ចេង ចំរើន''' (ប្រុស)ទីពីរ ចេង ទិត (ប្រុស) ទីបី ចេង ស្រីណែត (ស្រី)ទីបួន ចេង ស្រីណានិងទីប្រាំ ចេង ស្រីនាង (ស្រី)។
ប្រវត្តិសិក្សា
កែប្រែឆ្នាំ១៩៩៧ បានចាប់ផ្តើមសិក្សានៅសាលាបឋមសិក្សា វត្តដំបងដែក ស្ថិតនៅភូមិឃុំខាងលើ។ ឆ្នាំ២០០២ បានបន្តការសិក្សានៅសាលាអនុវិទ្យាល័យវត្តកំពូលមាស ស្ថិតនៅភូមិកំពូលមាន ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ប្រទេសកម្ពុជា។
ប្រវត្តិសាងផ្នួស និងការសិក្សា
កែប្រែក្នុងឆ្នាំ២០០៤ បានចូលជ្រកក្រោមម្លប់នៃព្រះពុទ្ធសាសនាបួសជាសាមណេរនៅក្នុងពុទ្ធសីមាវត្តគិរីគង្គារ ហៅវត្តកំពង់គ្រញូង ស្ថិតនៅភូមិបាយទា ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ប្រទេសកម្ពុជា។ បូសរួចបានគង់នៅវត្តកំណើតខាងលើចំនួនមួយព្រះវស្សា ហើយក៏បានចេញស្វែងសិក្សាដោយព្រះអង្គ ឯង ប៉ុន្តែមិនបានសម្រេចដោយនិមន្តទៅសុំវត្តនៅប៉ោយប៉ែតគង់នៅដើម្បីសិក្សារៀនសូត្រប៉ុន្តែមិនបានសម្រេចទេ ក៏ត្រឡបមកគង់នៅក្បែរវត្តកំណើតវិញគឺគង់នៅវត្ត អង្គ្រងរាជា ស្ថិតនៅភូមិអង្រ្គង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ប្រទេសកម្ពុជា។ លុះមកដល់ឆ្នាំ២០០៥ បានមកគង់នៅវត្តពោធិមានជ័យ ហៅវត្តស្ទឹងហាវ ស្ថិតនៅ ភូមិកំពេញ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំនួនមួយព្រះវស្សា(៥ខែ)។ ពេលចេញព្រះវស្សារួចក្នុងឆ្នាំ២០០៦ក៏បាននិមន្តទៅប៉ោយប៉ែតម្តងទៀត ពេលនោះបានគង់នៅវត្តបាលិលេយ្យស្ថិតនៅភូមិក្បាលស្ពាន ឃុំបាលិលេយ្យក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ចំនួនមួយព្រះវស្សា(ជិតមួយឆ្នាំ)ក្នុងការគង់នៅទីនោះបានសិក្សាភាសាបាលីថ្នាក់ពុទ្ធិកបឋមសិក្សាឆ្នាំទី១ ប៉ុន្តែដោយមិនអំណោយផល នៃការសិក្សានៅទី នោះក៏ត្រឡបមកសិក្សានៅខេត្តកំណើតវិញ។ ក្នុងអំឡុងខែឧសភាឆ្នាំ២០០៧ បានចូលទៅសិក្សាសាលាពុទ្ធិកបឋមសិក្សាឆ្នាំទី៣នៅវត្តស្នំប្រាំពីរស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្ត កំពត។ លុះចេញព្រះវស្សារួចបានប្រលងជាប់សាលាបាលីរងនៅសាលាពុទ្ធិកវិទ្យាល័យជុំគ្រៀលនៅក្បែរទីរួមខេត្តកំពត។ ឆ្នាំ២០០៨-២០១០ បានគង់សិក្សាសា លាពុទ្ធិកមធ្យមសិក្សានៅវត្តឥន្ទញ្ញាណហៅវត្តក្រោមស្ថិតនៅ សង្កាត់០៣ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ ក៏ត្រូវបានប្រលងយកសញ្ញាប័ត្រពុទ្ធិកមធ្យម សិក្សានៅសាលាពុទ្ធិកវិទ្យាល័យជុំគ្រៀលម្តងទៀត។ ក្នុងឆ្នាំ២០១០នោះដែរ ក៏បានប្រលងយកសញ្ញាប័ត្រមធ្យមសិក្សទុតិយភូមិសាលាចំណេះដឹងទូទៅបំពេញវិជ្ជា នៅសាលាវិទ្យាល័យក្រុងព្រះសីហនុផងដែរ។ លុះដល់ទី២៥ ខែតុលា ២០១០ ក៏បានលាចាកសិក្ខាបទដើម្បីចូលរៀននៅសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ (ផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន)នៅថ្ងៃទី២៦ ខែ តុលា ២០១០។
ប្រវិត្តិសិក្សាក្នុងសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ
កែប្រែបន្ទាប់ពីថ្ងៃលាចាកសិក្ខាបទមក ក៏បានធ្វើដំណើរពីខេត្តកំពតមកកាន់ក្រុងព្រះសីហនុដើម្បីបន្តការសិក្សានៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។ ចូលសិក្សានៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ បានជាប់និងចូលសិក្សាផ្នែកទំនាក់ទំនងសង្គម និង សារពត៌មាន។ ចូលរៀនក្នុងឆ្នាំសិក្សា ២០១០-២០១២ ជាសិស្សជំនាន់ទី ៤ នៃផ្នែកទំនាក់ទំនងសង្គម និង សារពត៌មាន។ឯកទេស សោតទស្សន៏ Audiovisual។
សញ្ញាប័ត្រ និង វិញ្ញាបនប័ត្រដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗ
កែប្រែ- សញ្ញាប័ត្របញ្ជាក់ការសិក្សាកំរិតទុតិយភូមិ(សាលាវិទ្យាល័យក្រុងព្រះសីហនុ)
- សញ្ញាប័ត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន(សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តព្រះសីហនុ)
- សញ្ញាប័ត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ(សាលាពុទ្វិកវិទ្យាល័យវត្តជុំគ្រៀលកំពត)
- វិញ្ញាបនប័ត្រពុទ្វិកបឋមសិក្សាបាលីរង(សាលាពុទ្វិកបឋមសិក្សាស្នំប្រាំពីរកំពត)
- វិញ្ញាបនប័ត្រធម្មវិន័យថ្នាក់ត្រី (ទី១)
- វិញ្ញាបនប័ត្រធម្មវិន័យថ្នាក់ទោ (ទី២)
- វិញ្ញាបនប័ត្រសិក្សាវគ្គ គំនិតជោគជ័យ និង ភាពជាអ្នកដឹកនាំ
- វិញ្ញាបនប័ត្រសិក្សាសៀវភៅ New Headway Intermediate
- វិញ្ញាបនប័ត្រសិក្សាវគ្គ Internet and E-mail
- វិញ្ញាបនប័ត្រសិក្សាវគ្គ Office Word And Excel 2003 , 2007, 2010
- វិញ្ញាបនប័ត្រសិក្សាវគ្គ Adobe Photoshop CS2 ,CS3 , CS4
- វិញ្ញាបនប័ត្រសិក្សាវគ្គ Offices Publisher 2003,2007, 2010