អាដុលហ្វ៍ ហ៊ីទ្លែរ

(ត្រូវបានបញ្ជូនបន្តពី Hitler)

អាដុលហ្វ៍ ហ៊ីទ្លែរ (ភាសាអាល្លឺម៉ង់Adolf Hitler [ˈadɔlf ˈhɪtlɐ]; ២០ ​មេសា ១៨៨៩ - មេសា​ ១៩៤៥) គឺជាអ្នកនយោបាយសញ្ជាតិអាល្លឺម៉ង់ ដែលបានកើតនៅប្រទេសអូទ្រីស​មួយ​រូប ។ គាត់ក៏ធ្លាប់ជាអ្នកដឹកនាំគណបក្សណាស៊ី ។ គាត់បានជាព្រឺទ្ធបុរសរបស់អាល្លឺម៉ងពីឆ្នាំ១៩៣៣​​ ដល់ ១៩៤៥ និងជាអ្នកដឹកនាំផ្តាច់ការរបស់ណាស៊ីអាល្លឺម៉ង់ (Führer und Reichskanzler) ពីឆ្នាំ១៩៣៤​ ដល់ឆ្នាំ១៩៤៥ ។ អាដុលហ្វ៍ ហ៊ីទ្លែរ គឺជាផ្ចិតកណ្តាលនៃណាស៊ីអាល្លឺម៉ង់ សង្គ្រាម​លោក​លើក​ទី​២​នៅ​អឺរ៉ុប​ ក៏ដូចជាការសម្លាប់រង្គាល (Holocaust)​ ផងដែរ ។

សក្កដា
Adolf Hitler
លោក អ៊ីទ្លែរ ក្នុងឆ្នាំ១៩៣៧
អ្នកដឹកនាំ (Führer) នៃអាល្លឺម៉ង់
ក្នុងការិយាល័យ
២ សីហា ១៩៣៤ – ៣០ មេសា ១៩៤៥
រង
  • Rudolf Hess (១៩៣៣–១៩៤១)
  • Position vacant
មុនPaul von Hindenburg
(ជាប្រធានាធិបតី)
បន្ទាប់Karl Dönitz
(ជាប្រធានាធិបតី)
អធិការបតីនៃអាល្លឺម៉ង់
ក្នុងការិយាល័យ
៣០ មករា ១៩៣៣ – ៣០ មេសា ១៩៤៥
ប្រធានាធិបតីPaul von Hindenburg (រហូតដល់ ១៩៣៤)
រង
  • Franz von Papen (១៩៣៣–១៩៣៤)
  • តំណែងទំនេរ
អ្នកដឹកនាំ (Führer) នៃគណបក្សណាស៊ី
ក្នុងការិយាល័យ
២៩ កក្កដា ១៩២១[] – ៣០ មេសា ១៩៤៥
រងRudolf Hess (១៩៣៣–១៩៤១)
មុនAnton Drexler (ប្រធាន)
បន្ទាប់Martin Bormann (រដ្ឋមន្ត្រីគណបក្ស)
មេបញ្ជាការកំពូលនៃកងទ័ពអាល្លឺម៉ង់
ក្នុងការិយាល័យ
១៩ ធ្នូ ១៩៤១ – ៣០ មេសា ១៩៤៥
មុនWalther von Brauchitsch
បន្ទាប់Herdinand Schörner
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត២០ មេសា ១៨៨៩
ប្រៅណៅអាំអ៊ីន អូទ្រីសហុងគ្រី (បច្ចុប្បន្ន អូទ្រីស)
ស្លាប់៣០ មេសា ១៩៤៥ (អាយុ ៥៦ ឆ្នាំ)
ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់
មូលហេតុនៃការស្លាប់ការធ្វើអត្តឃាតដោយគ្រាប់កាំភ្លើង
ពលរដ្ឋ
  • អូទ្រីស (១៨៨៩–១៩២៥)
  • គ្មានសញ្ជាតិ (១៩២៥–១៩៣២)
  • អាល្លឺម៉ង់ (១៩៣២–១៩៤៥)
គណបក្ស​នយោបាយគណបក្សណាស៊ី (១៩២១–១៩៤៥)
ទំនាក់ទំនងនយោបាយ
ផ្សេងទៀត
គណបក្សពលករអាល្លឺម៉ង់ (១៩២០–១៩២១)
ពន្ធភាពEva Braun
(២៩-៣០ មេសា ១៩៤៥)
អាជីពអ្នកនយោបាយ ទាហាន
ពានរង្វាន់
  • Iron Cross First Class
  • Iron Cross Second Class
  • Wound Badge
ហត្ថលេខា
សេវា​យោធា
ភក្ដីភាព ចក្រភពអាល្លឺម៉ង់
សាខា/សេវាកម្ម Reichsheer
ឆ្នាំកាន់តំណែង១៩១៤-១៩១៨
ឋានៈGefreiter
ឯកតា16th Bavarian Reserve Regiment
សមរភូមិ/សង្គ្រាមសង្គ្រាមលោកលើកទី១

អាដុលហ្វ៍ ហ៊ីទ្លែរ គឺជាទាហានជើងចាស់ពីសង្គ្រាម​លោក​លើក​ទី​១ ដែល​ត្រូវ​បានគេ​ឲ្យពាន​រង្វាន់​មួយ​រូប ។ គាត់បានចូលរួម គណបក្សអ្នកធ្វើ​ការ​របស់អាល្លឺម៉ង់ (German Workers' Party​ ដែលក្រោយមកក្លាយទៅជា NSDAP) នៅឆ្នាំ ១៩១៩​ ហើយក្រោយមកក៏បានក្លាយទៅជា ប្រធានដឹកនាំរបស់ NSDAP នាឆ្នាំ ១៩២១។ ក្នុងឆ្នាំ ១៩២៣ គាត់បានប្រកាស់រដ្ឋប្រហារមួយ នៅឯទីក្រុងមូនិច (Munich) ដែលត្រូវបានគេដាក់ឈ្មោះថា Beer Hall Putsch ។ ការបរាជ័យនៃរដ្ឋប្រហារនេះ បានធ្វើអោយមានការចាប់ហ៊ីទ្លែរដាក់គុក ដែលនៅកំឡុងពេលនោះ គាត់បានសរសេរកំណត់ប្រវត្តិរូបរបស់គាត់ ដែលមានឈ្មោះថា ការតស៊ូរបស់ខ្ញុំ (Mein Kampf​ )។ ក្រោយពីគាត់ត្រូវបានគេដោះលែងនៅក្នុងឆ្នាំ ១៩២៤​ មក អ៊ីត្លែរបានបង្កើនប្រជាប្រិយភាព ដោយការវាយប្រហារទៅកាន់ សន្ធិសញ្ញាវ៉ាសាលីស (Treaty of Versailles ) និងដោយសារការឃាសនា លទ្ធិស្នេហាជាតិអាល្លឺម៉ង់ទាំងមូល (Pan-Germanism) លទ្ធិប្រឆាំងនឹងពួកជ្វីហ្វ (antisemitism) និង លទ្ធិប្រឆាំងនឹងរបបកុម្មុយនីស (antisemitism) គួបផ្សំនឹងការថ្លែងសន្ទរកថាដ៏មានមន្តស្នេហ៍ និង ការឃោសនាណាហ្ស៊ី (Nazi propaganda)។ ក្រោយពីត្រូវបានគេតែងតាំងជា ព្រឺទ្ធបុរសនៅក្នុងឆ្នាំ ១៩៣៣ គាត់បានធ្វើការផ្លាស់ប្តូរ សាធារណរដ្ឋ វ៉ីម៉ា (Weimar Republic) អោយទៅជា សឺតរីឆ (Third Reich) រដ្ឋអំណាចផ្តាច់ការ ឯកបក្សមួយ ដែលសម្អាងទៅលើលទ្ធិណាស៊ីផ្តាច់ការ ( totalitarian) និងណាស៊ីអត្តាធិប្បតេយ្យ (autocratic)។

គោលបំណងរបស់ហ៊ីទ្លែរគឺ ចង់បង្កើតនូវ New Order​​ នៃការដឹកនាំ​អាណានិគម ផ្តាច់មុខរបស់​ពួក​ណាស៊ីអាល្លឺម៉ង់ទៅ​លើ​ទ្វីប​អ៊ឺរ៉ុប​ ។ ដើម្បីសម្រេច​នូវ​គោល​បំនង​នេះ គោលនយោបាយ​ក្នុង​ និង​ក្រៅសុ្រក​របស់​គាត់​បានផ្តោតសំខាន់ទៅនឹង​ការវាតទី​យក Lebensraumទីកន្លែង​ដើម្បី​រស់នៅ​»)​ អោយប្រជាជន​អាល្លឺម៉ង់​។ គាត់​ជាអ្នកដឹកនាំ ការផ្គត់់ផ្គង់​អាវុធឡើងវិញ​របស់ពួកអាល្លឺម៉ង់ និង​ការវាយលុកប្រទេសប៉ូឡូញ ដោយ​ក្រុម​ទាហ៊ាន​ វែម៉ាត​ នៅ​ខែកញ្ញា ឆ្នាំ ១៩៣៩។ ការ​វាយលុក​នេះ​បាន​នាំអោយ​កើត​មាន​សង្គ្រាមលោកលើកទី២ ។ នៅ​ក្រោម​ការដឹកនាំ​របស់​ អ៊ីត្លែរ មកដល់​ឆ្នាំ ១៩៤១ ក្រុម​កម្លាំង​របស់អាល្លឺម៉ង់ និង​ប្រទេសសម្ព័ន្ធមិត្ត បានកាន់កាប់​ភាគច្រើននៃទ្វីប​អ៊ឺរ៉ុប និង អាមេរិកខាងត្បូង។ មកដល់​ឆ្នាំ ១៩៤៣ ប្រទេសអាល្លឺម៉ង់ បានទទួលរង​ការ​វាយលុក​ម្តង ហើយបានចាញ់នូវសង្គ្រាម​ជាប់ៗគ្នា ដែលមានចំនួន​ច្រើន​គួរអោយ​កត់​សម្គាល់។​ នៅប៉ុន្មានថ្ងៃចុងបញ្ចប់​នៃ​សង្គ្រាម​ ពោលគឺនៅ ក្នុង ការប្រយុទ្ធ​នៅ​ប៊ែឡាំង អ៊ីត្លែរបានរៀបការ​ជាមួយ​នឹង​ដៃគូរយូរឆ្នាំរបស់លោក គឺ អ៊ីវ៉ា ប្រន។ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៤៥ ជាង២ថ្ងៃ​ក្រោយ​ការ​អាពាហ៌ពិពាហ៌របស់ពួកគេទាំង​អ្នកទាំងពីរ​បាន​សម្លាប់​ខ្លួន ដើម្បីគេច​ពី​ការចាប់​ខ្លួន​ដោយ ពួកទាហ៊ានក្រហម។ សាកសព​របស់​ពួកគេ​ទាំង​ពីររូបត្រូវបានគេដុត។

គោលនយោបាយ​យ៉ាងកម្រោល​របស់​ហ៊ីទ្លែរ ត្រូវ​បានគេយល់​ថា ជាមូលហេតុ​ចម្បង​ក្នុង​ការ​ផ្ទុះ​សង្គ្រាមលោកលើកទី២ នៅទ្វីបអ៊ឺរ៉ុប។ នៅក្រោម​ការ​ដឹកនាំ​របស់ អ៊ីត្លែរ និង មនោគម​ប្រកាន់ពូជសាសន៍របស់​គាត់ របបគ្រប់គ្រង​របស់​គាត់បាន​ទទួលខុស​ត្រូវ ក្នុងការ​ប្រល័យពូជសាសន៍ របស់ពួក​ជ្វីហ្វយ៉ាងហោច​ណាស់ ៥.៥ លាននាក់ និង មនុស្សជាច្រើន​លាន​នាក់​ទៀត​ដែល គាត់​និង​អ្នកនៅក្រោមបង្គាប់របស់​គាត់​បាន​គិតថា ជាពួកដែលមាន​ជាតិ​សាសន៍អន់​ជាង

ឆ្នាំដំបូងឡើយ

កែប្រែ

ពូជពង្ស

កែប្រែ

ឪពុករបស់អ៊ីត្លែរ មានឈ្មោះ​ថា អាឡូអ៊ីស អ៊ីត្លែរ (Alois Hitler) (១៨៣៧ ដល់ ១៩០៣) គឺជា កូនឥតខាន់ស្លារបស់ ម៉ារីយ៉ា អាណា ស្ស៊ីកខលហ្គ្រាប់បឺ (Maria Anna Schicklgruber)។ ដោយ​ហេតុ​តែ ការចុះឈ្មោះ​ក្នុង​បញ្ជី​លាងបាប មិនបាន​បង្ហាញពី​ឈ្មោះ​របស់​ ឪពុកគាត់ ធ្វើអោយ អាឡូអ៊ីស ដំបូងយក​ត្រកូល​តាមម្តាយរប់សគាត់។ នៅឆ្នាំ ១៨៤២ ចូអាន ចូច អ៊ីដ្លែរ​(Johann Georg Hiedler) បានរៀបការ​ជាមួយ​នឹង ម្តាយរបស់ អាឡូអ៊ីស។ ក្រោយពីមរណភាព​របស់នាងនៅឆ្នាំ ១៨៤៧ និង មរណភាពរប់ស ចូអាន ចូច អ៊ីដ្លែរ នៅឆ្នាំ ១៨៥៦ អាឡូអ៊ីស ត្រូវបាន គ្រួសាររបស់ បងប្អូនប្រុស របស់​​ចូអាន លោក ចូអាន ណេប៉ូមុក អ៊ីដ្លែរ (Johann Nepomuk Hiedler) យកទៅចិញ្ចឹម​។ [] នៅ​ឆ្នាំ ១៩៧៦ អាឡូអ៊ីសបាន​ត្រូវគេ​ធ្វើអោយពេញ​ច្បាប់​ ហើយបញ្ជី​លាង​បាប​របស់​គាត់​ត្រូវ​បានសង្ឃម្នាក់​ចុះ ចូអាន ចូច អ៊ីដ្លែរ​ ជា​ឪពុក​របស់​គាត់។ នៅក្នុងបញ្ជីគាត់បានចុះ​ជា​លាយ​លក្ខណ៍អក្សរថា ចូច អ៊ីត្លែរ (Georg Hitler)។[]

តាំងពី​ពេល​នោះ​មក ទើបអាឡូអ៊ីស ចាប់ផ្តើម​ប្រើ​ត្រកូល អ៊ីត្លែរ [](អាចសរសេរបានជា Hitler, Hüttler រឺ Huettler')។ ត្រកូល អ៊ីត្លែរ នេះប្រហែលជា មានន័យថា «​អ្នកដែលរស់នៅក្នុងខ្ទម Hütte​» រឺ «អ្នក​គង្វាល hüten​»។ បើមិនដូច្នោះ​ទេ វា​អាច​ត្រូវ​បានគេទាញយក​ពី ពាក្យHidlar រឺ Hidlarcek នៃ​ភាសា​ ស្លាវិក (Slavic)។[]

មន្ត្រី​ផ្លូវការ​របស់​ណាហ្ស៊ី ហាន់ស្ស ហ្វ្រែង​ ( Hans Frank)​ បានសើ្នរ​ថា ម្តាយរបស់​អាឡូអ៊ីស ធ្លាប់បានធ្វើ​ការជា អ្នកថែទាំផ្ទះ​ អោយ​គ្រួសារជនជាតិជីហ្វ​មួយ​នៅ ទីក្រុង​ហ្គ្រែតស្ស (Graz) ហើយថា លីអូផូល ហ្វ្រែងខិនបឺហ្គឺ (Leopold Frankenberger) កូនប្រុសអាយុ១៩ឆ្នាំរប់សគ្រួសារ​នេះ​ ជា​ឪពុករបស់​អាឡូអ៊ីស[]។ ក៏ប៉ុន្តែ ដោយសារគ្មានឯកសារ​ណាចុះឈ្មោះ[] ហ្វ្រែងខិនបឺហ្គឺ នៅអំឡុង​ពេល​នោះ អ្នកប្រវត្តិវិទូ បាន​បដិសេធនូវការលើកឡើង​ថា ឪពុក​របស់អាឡូអ៊ីស​ ជាជនជាតិ​ជីហ្វី។ [][]

កុមារភាព និងការសិក្សា​

កែប្រែ

អាឌូល អ៊ីត្លែរ កើតនៅថ្ងៃ ២០ ខែមេសា ឆ្នាំ ១៨៨៩ នៅ ហ្គាស្តុហ្វ ហ្សុម ផូមឺ (Gasthof zum Pommer) ដែលជា​ផ្ទះ​សំណាក់​មួយ មានទីតាំង​ នៅ ផ្ទះសំណាក់​ ប្រណូ អាម (Braunau am Inn)​ នៅ ប្រទេស អូស្ត្រី​-ហុងហ្គារី Austria-Hungary) នៅក្នុង​ក្រុងមួយដែលមានព្រំប្រទល់ជាប់​ជាមួយ រដ្ឋ​ បាវ៉ារីយ៉ា​( Bavaria)ប្រទេស​អាល្លឺម៉ង់[១០]។ គាត់ជាកូនទី ៤​ ក្នុងចំនោម​បងប្អូន​៦នាក់។ ឪពុកគាត់គឺ អាឡូអ៊ីស អ៊ីត្លែរ ឯម្តាយ​គឺ ក្លារ៉ា ផិលហ្សិល (Klara Pölzl) (១៨៦០​ ដល់ ១៩០៧)។ បងៗរបស់​ អ៊ីត្លែរ មានដូច​ជា ហ្គូសតាវ Gustav,​ អ៊ីដា Ida,​ និង អូតូ Otto បាន​ទទួល​មរណភាព​តាំងពីនៅជា​ទារក​[១១]។ នៅពេលដែល​អ៊ីត្លែរ បានអាយុ​ ៣​ ឆ្នាំ គ្រួសាររបស់​គាត់​បាន​រើ​ទី​លំនៅ ទៅ​កាន់​ ក្រុងផឺសាវ (Passau),​ ប្រទេសអាល្លឺម៉[១២]ង់​។ នៅទីនោះហើយ ដែល អ៊ីត្លែរ បានរៀនចេះនិយាយ​តុង អ្នកបាវ៉ារីយ៉ា​ខាង​ក្រោម ជំនួសអោយតុង​អ្នក អូស្ត្រី អាល្លឺម៉ង់។ តុងនេះ​ត្រូវបានគាត់​ប្រើប្រាស់​ពេញ​មួយ​ជីវិត​របស់​គាត់​[១៣][១៤][១៥]នៅ ឆ្នាំ ១៨៩៤ គ្រួសាររប់ស​គាត់​បាន​រើទីលំនៅ​មក​កាន់ ក្រុងលីអូនឌីង«(Leonding) «នៅជិត ក្រុង​លីនហ្ស​ (Linz)»​។ នៅខែ​មិថុនា​ ឆ្នាំ ១៨៩៥ អាឡូអ៊ីស បានចូលនិវត្ត​ទៅរស់នៅ​ឯ ដីមួយដុំ​ នៅ ហាហ្វេល (Hafeld) ដែលមានទីតាំង​នៅ​ជិត​ក្រុង​ ឡាមបាឆ (Lambach)។ នៅ​ទី​នោះ គាត់​បាន​ធ្វើចំការ និង​រកស៊ី​លក់​ឃ្មុំ។ អ៊ីត្លែរ បានចូល​រៀននៅក្នុងសាលារដ្ឋមួយ នៅជិត​ក្រុង ហ្វីសឆ្ហាម (Fischlham)។ គាត់ចាប់ផ្តើមមានចំនូល​ចិត្ត​ខាង​សង្គ្រាម ក្រោយ​ពីបានអានសៀវភៅ​រូបភាព​មួយរបស់ឪពុក​គាត់ ​និយាយ​អំពី សង្គ្រាមរវាង ហ្វ្រង់កូ​និង ព្រូស៊ាន (Franco-Prussian War)។ [១៦][១៧]

 
ហ៊ីទ្លែរ កាលនៅជាទារក ។ (អំឡុងឆ្នាំ១៨៨៩–១៨៩០)

ឯកសារយោង

កែប្រែ
  1. Evans 2003, p. 180.
  2. Maser 1973, p. 4.
  3. Maser 1973, p. 15.
  4. Kershaw 1999, p. 5.
  5. Jetzinger 1976, p. 32.
  6. Rosenbaum 1999.
  7. Hamann 2010, p. 50.
  8. Toland 1992, pp. 246–247.
  9. Kershaw 1999, pp. 8–9.
  10. House of Responsibility.
  11. Shirer 1960, pp. 6–9.
  12. Rosmus 2004, p. 33.
  13. Keller 2010, p. 15.
  14. Hamann 2010, pp. 7–8.
  15. Kubizek 2006, p. 37.
  16. Kubizek 2006, p. 92.
  17. Hitler 1999, p. 6.