នរោត្តម សុរាម្រិត

(ត្រូវបានបញ្ជូនបន្តពី Norodom Suramarit)

នរោត្តម សុរាម្រិត (អង់គ្លេស: Norodom Suramarit) ព្រះនាមពេញ (ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​ នរោត្តម សុរាម្រិត) (ប្រ.ស|០៦ មីនា ១៨៩៦) (សុ.គ|០៣ មេសា ១៩៦០) រជ្ជកាលគ្រងរាជ្យ (១៩៥៦-១៩៦០) ដោយការដាក់រាជ្យរបស់ព្រះបាទ នរោត្តម សីហនុ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ១៩៥៥ ថ្វាយទៅព្រះបិតាទ្រង់ នរោត្តម សុរាម្រិត ដើម្បីដឹកនាំរដ្ឋាភិបាលសង្គមរាស្ត្រនិយម ។ រហូតមកដល់ថ្ងៃរាជាភិសេកផ្លូវការណ៍ របស់ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​ នរោត្តម សុរាម្រិត នាថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៥៦ ទើបព្រះអង្គយាងគ្រងរាជ្យសម្បត្តិជាផ្លូវការណ៍ ជាព្រះមហាក្សត្រនៃ ប្រទេសកម្ពុជា ។ ព្រះអង្គ​ជា​ព្រះរាជបិតា​នៃ​សម្តេចព្រះនរោត្តម សីហនុ និង​ជា​ព្រះ​អយ្យកោ​នៃ​ព្រះមហាក្សត្រ​សព្វថ្ងៃ​គឺ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ។ សម្តេច​ព្រះ​នរោត្តម​សុរាម្រិត​ ទ្រង់​ព្រះសម្ភព​នៅ​រាជធានីភ្នំពេញ។ ព្រះអង្គ​គឺ​ជា​ព្រះរាជ​បុត្រា​នៃព្រះអង្គម្ចាស់ នរោត្តម សុទ្ធារត្នន៍ និង​ជា​ព្រះរាជនត្តា (ចៅ) នៃ​សម្តេចព្រះ នរោត្តម[] បន្ទាប់​ពី​ការ​យាងសោយព្រះទីវង្គត​នៃ​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សុរាម្រិត នាថ្ងៃទី០៣ ខែមេសា ក្នុង​ឆ្នាំ​១៩៦០ សម្តេច​ព្រះ​ នរោត្តម​ សីហនុ ត្រូវ​បាន​ថ្វាយ​តំណែង​ជា​ព្រះ​ប្រមុខ​រដ្ឋ ប៉ុន្តែ​​មិន​ត្រូវ​បាន​ឡើង​គ្រងរាជ្យ​ជា​ព្រះមហាក្សត្រនោះ​ទេ ដោយកាល​នោះ​ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ ​​ដែល​ជា​ព្រះអគ្គមហេសី​សម្តេច​ព្រះបាទ នរោត្តម ​សុរាម្រិត ត្រូវ​បាន​ថ្វាយ​ព្រះតំណែង​ជា​និមិត្ត​រូប​នៃ​ព្រះរាជបល្ល័ង្គប៉ុណ្ណោះ ។[] ហ្លួង​នរោត្តម សុរាម្រិត​បាន​រៀបអភិសេក​ជាមួយ​សម្តេច​ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ ដែល​ជា​ព្រះរាជបុត្រីនៃ​ព្រះបាទ​ ស៊ីសុវត្ថិ មុនីវង្ស និង​មាន​ព្រះរាជបុត្រ​មួយ​អង្គ​គឺ​សម្តេច​ព្រះ នរោត្តម សីហនុ។ ព្រះអង្គ​ក៏​មាន​ព្រះជាយា​មួយ​អង្គ​ទៀត​គឺ ឃុន​ទេពនារី យ៉េប គឹម​អាន និង​មាន​ព្រះរាជបុត្រាបុត្រី​៣អង្គគឺសម្តេច​ក្រុមឃុន នរោត្តម សិរីវុឌ្ឍ សម្តេច នរោត្តម វេជ្ជរ៉ា ។

  • ព្រះបរមបច្ឆាមរណៈនាម​នៃ​ព្រះបាទ សម្តេច​ព្រះ នរោត្តម សុរាម្រិត ​គឺ ព្រះមហាបញ្ចានៈកោដ្ឋ
នរោត្តម សុរាម្រិត
Norodom Suramarit
ព្រះមហាក្សត្រកម្ពុជា
រជ្ជកាល(១៩៥៦ – ១៩៦០) (ប្រទេសកម្ពុជា)
រាជ្យមុននរោត្តម សីហនុ
បុត្រនរោត្តម សីហនុ
ព្រះនាមពេញ
ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សុរាម្រិត
បច្ឆាមរណនាម
ព្រះមហាបញ្ចានៈកោដ្ឋ
សន្តតិវង្សនរោត្តម
បិតានរោត្តម សុទ្ធារត្នន៍
មាតានរោត្តម ផាង៉ាម
ប្រសូត(1896-03-06)6 មីនា 1896
សុគត3 មេសា 1960(1960-04-03)
ភ្នំពេញ
សាសនាពុទ្ធសាសនាថេរវាទ

ថ្នាក់ជាកិច្ច កិត្តិយស

កែប្រែ

បំពាក់ដោយជាតិ

កែប្រែ
  •   Knight Grand Cross of the Royal Order of Cambodia (1941)

បំពាក់ដោយបរទេស

កែប្រែ
  •   Grand Commander of the Thiri Thudhamma Thingaha|Most Glorious Order of the Truth (Agga Maha Thiri Thudhamma) (Burma)
  •   Commander of the Legion of Honor|Order of the Legion of Honour (French Republic, 1939)
  •   Grand Officer of the Legion of Honor|Order of the Legion of Honour (French Republic)
  •   Knight Grand Cordon of the Order of the Chrysanthemum (Empire of Japan)
  •   Knight Grand Cross of the Order of the Million Elephants and the White Parasol (Kingdom of Laos, 1955)
  •   Knight of the Order of the Royal House of Chakri|Most Illustrious Order of the Royal House of Chakri (Kingdom of Thailand)
  •   Knight Grand Cordon of the Order of the Dragon of Annam (Empire of Vietnam)
  •   Knight Grand Cross of the National Order of Vietnam (Empire of Vietnam)
  •   Honorary Recipient of the Order of the Crown of the Realm (Malaysia)

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
នរោត្តម សុរាម្រិត
(គ.ស ១៨៩៦-១៩៦០)
មុនដោយ
នរោត្តម សីហនុ
ព្រះរាជាណាចក្រកម្ពុជា
១៩៥៦–១៩៦០
តដោយ
ស៊ីសុវត្ថិ កុសមៈ

ឯកសារយោង

កែប្រែ