ទ្រឹស្ដីរ៉ឺឡាទីវីតេ
ទ្រឹស្ដីរ៉ឺឡាទីវីតេ ជាទូទៅសំដៅទៅលើទ្រឹស្ដីរ៉ឺឡាទីវីតេទាំង២របស់អាល់បឺត អែងស្តែងគឺ៖ រ៉ឺឡាទីវីតេពិសេស និង រ៉ឺឡាទីវីតេទូទៅ។ ពាក្យថារ៉ឺឡាទីវីតេមានន័យជាភាសាខ្មែរថា ភាពធៀប គឺមានន័យថាជាការសិក្សាចលនារបស់វត្ថុមួយធៀបនឹងវត្ថុមួយទៀត។ ពាក្យនេះក៏អាចសំដៅផងដែរទៅ រ៉ឺឡាទីវីតេហ្គាលីលេ។
រ៉ឺឡាទីវីតេពិសេស
កែប្រែ- អត្ថបទពេញលេញ៖ រ៉ឺឡាទីវីតេពិសេស
រ៉ឺឡាទីវីតេពិសេសជាទ្រឹស្ដីស្ដីពីទំរង់របស់លំហពេល។ គំនិតត្រូវបានលើកឡើងដំបូងដោយអាល់បឺត អែងស្តែង នៅក្នុងនិក្ខេបបទឆ្នាំ១៩០៥របស់គាត់ ដែលមានចំនងជើងថាស្ដីអំពីអេឡិចត្រូឌីណាមិចនៃអង្គធាតុមានចលនា។ រ៉ឺឡាទីវីតេពិសេសផ្អែកលើឧបធារណ៍ (ការសន្មតទុកជាមុន)ចំនួន២ ដែលមិនចុះសំរុងនឹងមេកានិចក្លាស់សិច៖
- ១. ច្បាប់នានានៅក្នុងរូបវិទ្យាគឺដូចគ្នាចំពោះអ្នកសង្កេតទាំងអស់ ដែលមានចលនាឯកសណ្ឋានធៀបនឹងគ្នាទៅវិញទៅមក (គោលការណ៍រ៉ឺឡាទីវីតេរបស់ហ្គាលីលេអូ ហ្គាលីលេ)
- ២. ល្បឿនពន្លឺនៅក្នុងសុញ្ញកាសគឺដូចគ្នាចំពោះគ្រប់អ្នកសង្កេតទាំងអស់ ដោយមិនអាស្រ័យនឹងចលនាធៀបរវាងអ្នកសង្កេតទាំងអស់ ក៏ដូចជាចលនារបស់ប្រភពពន្លឺ។
ទ្រឹស្ដីបទនេះផ្ដល់នូវលទ្ធផលគួរអោយភ្ញាក់ផ្អើលមួយចំនួនដូចជា៖
- ការរីកលូតនៃពេលវេលា៖ នាឡិកាដែលមានចលនាដើរយឺតជាងនាឡិកានៅនឹងថ្កល់របស់អ្នកសង្កេត
- ការរួមតូចនៃប្រវែង៖ ប្រវែងរបស់អង្គធាតុមួយដែលមានចលនារួមតូចក្នុងទិសដៅដែលវាផ្លាស់ទីធៀបនឹងអ្នកសង្កេត
- រ៉ឺឡាទីវីតេនៃភាពដំនាលគ្នា៖ ព្រឹត្តិការណ៍២ដែលហាក់ដូចជាកើតឡើងដំនាលគ្នាសំរាប់អ្នកសង្កេត A មិនកើតឡើងដំនាលគ្នាទេសំរាប់អ្នកសង្កេត B ទេ ប្រសិនបើអ្នកសង្កេត B មានចលនាធៀបនឹងអ្នកសង្កេត A ។
- រូបមន្តសមមូលម៉ាស់-ថាមពល៖ E = mc2, ថាមពលនិងម៉ាស់គឺសមមូលគ្នានិងអាចបំលែងទៅវិញទៅមក។
រ៉ឺឡាទីវីតេទូទៅ
កែប្រែ- អត្ថបទពេញលេញ៖រ៉ឺឡាទីវីតេទូទៅ
ទ្រឹស្ដីរ៉ឺឡាទីវីតេទូទៅជាទ្រឹស្ដីនិយាយអំពីកំលាំងទំនាញសកល ដែលបង្កើតឡើងដោយអែងស្តែងនៅរវាងឆ្នាំ១៩០៧ដល់ឆ្នាំ១៩១៥។ ការបង្កើតរ៉ឺឡាទីវីតេទូទៅចាប់ផ្ដើមពីគោលការណ៍សមមូល ដែលនៅក្នុងនោះសភាពរបស់ចលនាស្ទុះនិងភាពនៅនឹងថ្កល់នៅក្នុងដែនទំនាញសកល (ឧទាហរណ៍ដែលទំនាញដី) មានរូបវិទ្យាដូចគ្នា។ ជាលទ្ធផល ចលនាទន្លាក់សេរីជាចលនានិចលភាព។ និយាយម្យ៉ាងទៀតបានថា អង្គធាតុមួយក្នុងទន្លាក់សេរី ធ្លាក់ចុះក្រោមព្រោះគ្មានកំលាំងដែលមានអំពើលើវា មិនមែនដោយសារកំលាំងទំនាញដីដូចដែលមាននិយាយនៅក្នុងមេកានិចក្លាស់សិចទេ។ ការណ៍នេះមិនត្រូវគ្នានឹងមេកានិចក្លាស់សិចនិងរ៉ឹឡាទីវីតេទូទៅទេ ព្រោះថានៅក្នុងទ្រឹស្ដីទាំងនោះ អង្គធាតុដែលផ្លាស់ទីដោយនិចលភាពមិនអាចបង្កើនល្បឿនធៀបទៅនឹងគ្នាទេ ប៉ុន្តែនៅក្នុងទន្លាក់សេរីអង្គធាតុពិតជាបានបង្កើនល្បឿន។ ដើម្បីដោះស្រាយផលលំបាកនេះ អែងស្តែងបានស្នើថាលំហពេលមានរាងកោង។ នៅឆ្នាំ១៩១៥ អែងស្តែងបានបង្កើតឡើងនូវសមីការដែនរបស់អែងស្តែងដែលចងភ្ជាប់កំនោងលំហពេលនិងម៉ាស់ ថាមពល និងបរិមាណចលនា។
លទ្ធផលបានពីរ៉ឺឡាទីវីតេទូទៅមាន៖
- ពេលវេលាដើរកាន់តែយឺត នៅក្នុងដែនទំនាញកាន់តែខ្លាំង។ នេះជាបាតុភូតគេហៅថាការរីកលូតនៃពេលវេលាក្នុងដែនទំនាញសកល
- គន្លងកូនវ៉ូ ដែលគេមិនអាចប្រមើលមើលបានក្នុងទ្រឹស្ដីទំនាញសាកលរបស់ញូតុន។ (ចលនានេះជាចលនាដែលគេសង្កេតឃើញកើតមានចំពោះភពអង្គា។
- សូមបីតែកាំរស្មីពន្លឺ(ដែលគ្មានម៉ាស់) ក៏បត់កោងពេលចូលក្នុងដែលទំនាញសកលដែរ។
- លំហកំពុងតែពង្រីកខ្លួន។ មកទល់ពេលនេះ មានផ្នែកនៃលំហខ្លះដែលធ្វើដំនើរចាកចេញពីយើងទៅក្នុងល្បឿនលឿនជាងល្បឿនពន្លឺ។ ការណ៍នេះមិនប្រឆាំងនឹងទ្រឹស្ដីរ៉ឹឡាទីវីតេពិសេសទេ ព្រោះលំហខ្លួនឯងពង្រីកខ្លួន។
- ផលឡិនស៍-ធាររីង (រឺបង្អូសតំរុយ) ដែលនៅក្នុងនោះម៉ាស់ដែលវិលជុំវិញខ្លួនឯងអូសលំហពេលដែលនៅជុំវិញវា។
តំនភ្ជាប់ក្រៅ
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: Category:Theory of relativity |
- រ៉ឺឡាទីវីតេ: ទ្រឹស្ដីពិសេសនិងទូទៅ Archived 2008-05-09 at the វេយប៊ែខ ម៉ាស៊ីន. ដោយ Publicliterature.org
- វីដេអូបង្រៀនរបស់សាកលវិទ្យាល័យយេល: រ៉ឺឡាទីវីតេពិសេសនិងទូទៅ នៅហ្គូហ្គលវីដេអូ
- សៀវភៅវិគី: រ៉ឺឡាទីវីតេពិសេស
- គំនូរជីវចលរ៉ឺឡាទីវីតេ
- មេរៀនរ៉ឺឡាទីវីតេ
- Living Reviews in Relativity Archived 2016-12-27 at the វេយប៊ែខ ម៉ាស៊ីន.
- MathPages - Reflections on Relativity — មេរៀនពេញលេញអំពីរ៉ឺឡាទីវីតេ
- A Relativity Tutorial at Caltech — សេចក្ដីផ្ដើមអំពីរ៉ឺឡាទីវីតេពិសេសនិងទូទៅ
- គំនូរជីវចលរ៉ឺឡាទីវីតេ ពីសាកលវិទ្យាល័យញូសៅវេល
- គំនូរជីវចលងាយយល់ Archived 2008-10-21 at the វេយប៊ែខ ម៉ាស៊ីន.
- តើអ្វីជាគ្រឹះពិសោធន៍សំរាប់រ៉ឺឡាទីវីតេពិសេស?
- គំនូរជីវចល បង្ហាញពីផលនៃរ៉ឺឡាទីវីតេពិសេសទៅលើអង្គធាតុផ្លាស់ទីដោយល្បឿនលឿន
- ម៉ាស៊ីនគិតលេខរ៉ឺឡាទីវីតេ Archived 2008-11-08 at the វេយប៊ែខ ម៉ាស៊ីន.
- រូបភាពវីដេអូរបស់អែងស្តែងកំពុងពន្យល់ពីទ្រឹស្ដីរ៉ឺឡាទីវីតេ Archived 2012-01-15 at the វេយប៊ែខ ម៉ាស៊ីន.