ទ្រីញ​ វ៉ាញ

បហ្ញវ័ន្ដខ្មែរ
(ត្រូវបានបញ្ជូនបន្តពី Trinh Hoanh)

លោក ​ទ្រីញ​ វ៉ាញ ​​ជា​តំ​ណាង​រាស្ដ្រ​ លោក​ក៏​មាន​តួ​នា​ទី​ជា​សមា​ជិក​ការិយា​ល័យ​របស់​រដ្ឋ​សភា​ និង ជាប្រធាន​ថ្នាក់ទី១ នៃឃោសនាការ ព័ត៌មាន របស់កម្មាធិការសមាជិកសភា​។​ [] គាត់ត្រូវបាន ខ្មែរក្រហម ធ្វើឃាតនៅខែមេសា ឆ្នាំ១៩៧៥ ។

ជីវប្រវត្តិ

កែប្រែ

  លោក ​ទ្រីញ​ វ៉ាញ​ កើត​នៅ​ថ្ងៃ​ទី ៩ ខែ​កញ្ញា​ឆ្នាំ​១៩២៤ នៅ​ភូមិ ត្រពាំង​រស្សី​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ បិតានាម : លោក ទ្រីញ បាក់ និង មាតានាម : លោកស្រី ស៊ុយ ហួយ ប្រជាជនកម្ពុជាជាជនជាតិចិនទាំងពីរ។ លោកបានរៀបការ ជាមួយកញ្ញា ម៉ាម៉ុងក្រេ មានបុត្រា និង បុត្រី ចំនួន ១០នាក់។

   លោញបាន​សិក្សា​នៅ​សាលា​គរុ​វិជ្ជា​សម្រាប់​​បណ្ដុះបណ្ដាល​សិស្ស​​​ឱ្យ​​ទៅជាគ្រូ​បង្រៀន លោក​មាន​តួ​នាទី​ជា​ប្រធាន​ការិ​យា​ល័យរដ្ឋ​សភា​ និង ជា​ប្រធាន​ នៅ​ក្រសួង​ព័ត៌​មាន នៃ លេខា​ធិកា​រដ្ឋាន​ព្រះ​បរម​រាជ​វាំង​ ជាមួយនេះ​លោក​ក៏​ជា​សមាជិក​នៃ​រដ្ឋា​ភិបាល​ផង​ដែរ​។ លោក​បាន​ជាប់​ឆ្នោត​ជា​បេក្ខភាព​លើក​ដំបូង​នៅ​ក្នុង ​វត្ត​មហាលាភ ពី ​ស្រុក​កោះសូទិន ក្នុង ​ខេត្ត​កំពង់ចាម ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៥៥។គាត់បានធ្វើជារដ្ឋលេខាធិការក្រសួងព័ត៌មានម្តងទៀត ក្រោមខុទ្ទកាល័យទី១៨ នៃសង្គមរាស្រ្តពីថ្ងៃទី ៧ ខែសីហា ដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ ១៩៦២ ក្រោមការដឹកនាំរបស់ ចៅ សែន កុកសាល់ និងជាអនុរដ្ឋលេខាធិការទទួលបន្ទុកព័ត៌មានក្នុងខុទ្ទកាល័យទី ២១ នៃសង្គមរាស្រ្តពីថ្ងៃទី ៨ ឧសភា ១៩៦៥ ដល់ ២៤ តុលា ១៩៦៦ ក្រោម ព្រះ​ប្រធាន ​នរោត្តម កន្ទុល

ក្នុងរបបសាធារណរដ្ឋខ្មែរដែលទើបបង្កើតថ្មី លោក ទ្រីញ​ វ៉ាញ បានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មានពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ១៩៧០ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ១៩៧១ និងក្រោយមកជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទេសចរណ៍ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ១៩៧៣ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ១៩៧៣ ក្រោមការដឹកនាំរបស់លោក ឡុង បូរ៉េត[]

នៅពេលដែលខ្មែរក្រហមចូលទីក្រុងភ្នំពេញក្នុងខែមេសា ឆ្នាំ១៩៧៥ លោក ទ្រីញ​ វ៉ាញ គឺជាមនុស្សដំបូងគេដែលត្រូវបានធ្វើឃាតទាំងជាអ្នកនយោបាយ និងជាអ្នកបញ្ញវន្ត។ គាត់ត្រូវបានគេប្រហារជីវិតនៅជិត មហាវិទ្យាល័យច្បាប់[]

តួ​នាទី

កែប្រែ

លោក​ទ្រីញ​ វ៉ាញ​គឺជា​អតីតនិពន្ធនាយកសារពត៌មាន​កាសែត «អ្នក​ជាតិ​និយម​» លោក​បាន​សរ​សេរ​​សៀវ​ភៅ​​ជា​ច្រើន​ទាក់​ទង​ នឹង​ ពុទ្ធ​សាសនា​ ដូច​ជា​សៀវ​​ភៅ​ “«អប្ប​មាទ​ធម៌» ជា​ដើម​ ហើយ​លោក​មាន​បេសក​កម្ម​ចេញ​ទៅ​បរ​ទេស​ជា​រឿយ​ៗ​ផង​​ដែរ​​។

លោក​ជា​មេបញ្ជាការនៃការិយាយល័យ ORC នៃការិយាយល័យ សុវត្ថារ៉ា ដែលបាន​ទទួល​មេដាយ​មាស ពីប្រធាន នៃអង្គការ ព្រះអាទិត្យរះ របស់ជប៉ុន ។

  លោកទ្រីញ វ៉ាញ​បាន​បំពេញ​តួ​នាទី​ជា​ច្រើន​ ​លោក​ក៏​គឺ​ជា​សមា​ជិក​នាយក គណ​កម្មា​ធិការ​កណ្តាល​នៃ​សង្គម​រាស្ត្រ​និយម​​នៃ​គណ​កម្មា​​ធិការ​ដឹក​នាំនៃ​ JSRK នៃ​នាយក​គណ​​កម្មា​​ធិការ​​ដឹក​នាំ​សមា​គម​អ្នក​និពន្ធ​ខ្មែរ​ ក្នុង​​សមាគម​មាតា​​បិ​តា​​សិស្ស និង កីឡា នៃ​វិទ្យា​ល័យ​បារាំង​ដេកាដ​( Lycée Descartes) ហើយ​ដែល​ជា​សមាគម​ពុទ្ធ​សាសនា​ពិភព​លោក​ទៀត​ផង​។

  





ឯកសារយោង

កែប្រែ
  1. Corfield, Justin (2009-10-13) (ជាen). The History of Cambodia. ABC-CLIO. pp. 64. ល.ស.ប.អ. 978-0-313-35723-7. https://books.google.com/books?id=JfXP1duIllUC&dq=Trinh+Hoanh&pg=PA64. 
  2. Corfield, Justin (2009-10-13) (ជាen). The History of Cambodia. pp. 64. ល.ស.ប.អ. 978-0-313-35723-7. https://books.google.com/books?id=JfXP1duIllUC&dq=Trinh+Hoanh&pg=PA64. 
  3. "Biographic Database (Y01121)". Documentation Center of Cambodia. Archived from the original on 2022-09-01. Retrieved 2022-09-01.