កម្ពុជាលីគ២
កម្ពុជាលីគ២ (អង់គ្លេស: Cambodian League 2) គឺជាកម្រិតកំពូលនៃប្រព័ន្ធលីគបាល់ទាត់របស់កម្ពុជាលំដាប់ទី២ ដែលធ្វើការប្រកួតប្រជែងដោយក្លឹបចំនួន ១២ក្រុម វាដំណើរការលើប្រព័ន្ធផ្សព្វផ្សាយ ជាមួយនិងការឡើងទៅប្រកួតប្រជែងនៅ លីគកំពូលកម្ពុជា ។ (CL2) ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុនលីគកម្ពុជា (CFLC) ក្នុងឆ្នាំ ២០២២ នេះ ដែលក្លឹបទាំងអស់នឹងត្រូវលេងក្នុងទម្រង់វិលជុំ ២លើក (ម្ចាស់ផ្ទះ និង ក្រៅដី) ដោយស្មើនិង ២៦៤ ប្រកួត ការប្រកួតជាទូទៅគឺពេញនិយមនៅថ្ងៃចុងសប្ដាហ៍ ដែលធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ។ ការប្រកួតនេះត្រូវបានបង្កើតឡើងជា លើកដំបូង ក្នុងឆ្នាំ ២០១៦ ដោយ សហព័ន្ធកីឡាបាត់ទាត់ជាតិកម្ពុជា ហៅកាត់ថា (FFC) ។ អ្នកឈ្នះមកពីតំបន់នីមួយៗនៃ ៦ តំបន់នៃលីគកម្រិតទី ៣ និង មកពី ពានសម្ដេច ហ៊ុនសែន មានសិទ្ធិទៅលេងនៅកម្ពុជាលីគ២ ។[១]
Cambodian League 2 | ||||
ឈ្មោះផ្លូវការណ៍ | កម្ពុជាលីគ២ | |||
ឈ្មោះហៅកាត់ | (CL2) | |||
អ្នករៀបចំ | សាតូសុិ សៃតូ Satoshi Saito | |||
ការរកឃើញ | 2016 (8 ឆ្នាំ) | |||
ប្រទេស | កម្ពុជា | |||
សហព័ន្ធ | FFC | |||
ក្រុមប្រកួត | ចំនួន 12 (2022) | |||
កម្រិតលីគ | លីគលំដាប់ទី២ | |||
ឡើងមក | លីគកំពូលកម្ពុជា | |||
ការកាត់ចោល | លីគលំដាប់ទី៣ | |||
ពានក្នុងស្រុក | ពានសម្ដេច ហ៊ុនសែន | |||
ជើងឯកបច្ចុប្បន្ន | ឡាយហ្វ F.C. | |||
ទូរទស្សន៍ដៃគូ | LSH Journal | |||
កម្ពុជាលីគ២ (2022) |
ទម្រង់លីគ
កែប្រែLeague Format
ក្លឹប CL2 ទាំង១២ ដែលនឹងចូលលេងក្នុងរដូវកាល 2022 នេះ មានក្លឹប នគរបាលជាតិ F.C., អាសុីអឺរ៉ុប យូណាយធីត F.C., សៀមរាប F.C., និចស្ទេប F.C., សូលទីឡូអង្គរ F.C., អគ្គីសនីកម្ពុជា F.C., សាលាជាតិបាទី N.F.S.C, ISI ដង្កោសែនជ័យ F.C., ព្រៃវែង F.C., កោះកុង F.C., សមាគមន៍ ត្បូងឃ្មុំ F.C., បន្ទាយមានជ័យ F.C., ក្រុមទាំង១២ ត្រូវបានជ្រើសរើសក្រោមលក្ខណៈវិនិច្ឆ័យនៃការចូលរួមដ៏តឹងរឹងបំផុតដែលត្រូវបានដាក់ឱ្យដំណើរការសម្រាប់លីគកំពូលកម្ពុជា និងការប្រកួតផ្សេងទៀតដែលស្ថិតនៅក្រោមយុត្តាធិការរបស់ CPL ។ ក្រុមទទួលបាន ៣ពិន្ទុសម្រាប់ការឈ្នះ, ១ពិន្ទុសម្រាប់ការស្មើ, គ្មានពិន្ទុណាមួយត្រូវបានផ្តល់សម្រាប់ការចាញ់នោះទេ ។ ក្រុមត្រូវបានចាត់ថ្នាក់ដោយពិន្ទុសរុប (Total points) បន្ទាប់មកភាពខុសគ្នានៃការស៊ុតបាល់បញ្ចូលទី ឬ គ្រាប់បាល់វិនិច្ឆ័យ (Goal differential) បន្ទាប់មកចំនួនគ្រាប់បាល់បញ្ចូលទី (Goals scored) ។ នៅចុងបញ្ចប់នៃរដូវកាលនីមួយៗ ក្លឹបដែលមានពិន្ទុច្រើនជាងគេគឺគ្រងជើងឯកលីគ ប្រសិនបើពិន្ទុ ខុសគ្នានៃគ្រាប់បាល់ស៊ុតបញ្ចូលទី ហើយលទ្ធផលនាំមុខរវាងក្រុមស្មើគ្នា កំណត់ត្រា លទ្ធផលទៅមក (Head-to-head results) រវាងក្រុមត្រូវបានប្រើប្រាស់ ហើយបន្តដោយកំណត់ត្រាលេងដោយយុត្តិធម៌ប្រសើរជាងមុន ក្លឹបទាំងអស់នឹងត្រូវលេងក្នុងទម្រង់វិលជុំ ២លើក (ម្ចាស់ផ្ទះ និង ក្រៅដី) ដោយស្មើនិង ២៦៤ប្រកួត សម្រាប់រដូវកាល 2022 នេះ ។[២]
តារាងនៃទម្រង់លីគ ២០២២
កែប្រែTable of league forms 2022
ល.រ | ក្រុមប្រកួត | ពិន្ទុ (P) | ឈ្នះ (W) | ស្មើ (D) | ចាញ់ (L) | គគដ (GF) | គបក (GA) | គបវឆ (GD) | ពគប (PTS) | ជើងឯកលីគ
Champion |
---|---|---|---|---|---|---|---|---|---|---|
1 | ក្រុមបាល់ទាត់ A | 0 | 0 | 0 | 0 | 0 | 0 | 0 | 0 | គ្រងជើងឯក |
2 | ក្រុមបាល់ទាត់ B | 0 | 0 | 0 | 0 | 0 | 0 | 0 | 0 | |
3 | ក្រុមបាល់ទាត់ C | 0 | 0 | 0 | 0 | 0 | 0 | 0 | 0 | |
4 | ក្រុមបាល់ទាត់ D | 0 | 0 | 0 | 0 | 0 | 0 | 0 | 0 | |
5 | ក្រុមបាល់ទាត់ E | 0 | 0 | 0 | 0 | 0 | 0 | 0 | 0 | |
6 | ក្រុមបាល់ទាត់ F | 0 | 0 | 0 | 0 | 0 | 0 | 0 | 0 | |
7 | ក្រុមបាល់ទាត់ G | 0 | 0 | 0 | 0 | 0 | 0 | 0 | 0 | |
8 | ក្រុមបាល់ទាត់ H | 0 | 0 | 0 | 0 | 0 | 0 | 0 | 0 | |
9 | ក្រុមបាល់ទាត់ I | 0 | 0 | 0 | 0 | 0 | 0 | 0 | 0 | |
10 | ក្រុមបាល់ទាត់ J | 0 | 0 | 0 | 0 | 0 | 0 | 0 | 0 | |
11 | ក្រុមបាល់ទាត់ K | 0 | 0 | 0 | 0 | 0 | 0 | 0 | 0 | លីគលំដាប់ទី៣ |
12 | ក្រុមបាល់ទាត់ L | 0 | 0 | 0 | 0 | 0 | 0 | 0 | 0 | លីគលំដាប់ទី៣ |
អំពីក្លឹប រដូវកាល ២០២២
កែប្រែAbout Clubs 2022 season
ក្លឹបចំនួន ១២ ខាងក្រោមកំពុងប្រកួតប្រជែងក្នុងលីគកម្ពុជាលំដាប់ទី២ នារដូវកាលឆ្នាំ ២០២២ នេះ ។
ក្រុម | បង្កើតឡើង | មូលដ្ឋាន | កីឡាដ្ឋាន | ចំនួនអតិបរមា |
---|---|---|---|---|
នគរបាលជាតិ F.C. | 2000 | ក្រុងព្រះសីហនុ | N/A | N/A |
អាសុីអឺរ៉ុប យូណាយធីត F.C. | 2013 | ខេត្តកណ្តាល | AEU Sport park Stadium | 1500 នាក់ |
សៀមរាប F.C. | 2015 | ខេត្តសៀមរាប | Svay Thom Stadium | 3000 នាក់ |
និចស្ទេប F.C. | 2015 | N/A | N/A | N/A |
សូលទីឡូអង្គរ F.C. | 2016 | ក្រុងសៀមរាប | Hanuman Stadium | 5000 នាក់ |
អគ្គីសនីកម្ពុជា F.C. | 2016 | ភ្នំពេញ | EDC Stadium | 300 នាក់ |
សាលាជាតិបាទី N.F.S.C | 2017 | ខេត្តតាកែវ | N/A | N/A |
អាយអេសអាយ ដង្កោសែនជ័យ F.C. | 2017 | ភ្នំពេញ | AIA Stadium | 3500 នាក់ |
ព្រៃវែង F.C. | 2020 | ក្រុងព្រៃវែង | Prey Veng Stadium | 1500 នាក់ |
កោះកុង F.C. | 2020 | ក្រុងខេមរៈភូមិន្ទ | N/A | N/A |
សមាគម ត្បូងឃ្មុំ F.C. | 2020 | ខេត្តត្បូងឃ្មុំ | N/A | N/A |
បន្ទាយមានជ័យ F.C. | 2021 | ខេត្តបន្ទាយមានជ័យ | N/A | N/A |
ជើងឯក កម្ពុជាលីគទី២
កែប្រែCambodia League 2 Championship
រដូវកាល | ក្លឹបជើងឯក |
---|---|
2016 | គិរីវង់ សុខសែនជ័យ F.C. |
2017 | វិសាខា F.C. |
2018 | មិនមានការប្រកួត |
2019 | មិនមានការប្រកួត |
2020 | ព្រៃវែង F.C. |
2021 | សាលាជាតិបាទី N.F.S.C |
2022 | អគ្គីសនីកម្ពុជា F.C. |
2023-2024 | ឡាយហ្វ F.C. |
កំណត់ត្រា ក្លឹបឈ្នះពាន
កែប្រែRecord Club Winning
ក្លឹបបាល់ទាត់ | លើកពាន | ពានរដូវកាល | ចំណាត់ថ្នាក់ លេខ២ | រងជើងឯក
រដូវកាល |
---|---|---|---|---|
គិរីវង់ សុខសែនជ័យ F.C. | 1 | 2016 | អគ្គីសនីកម្ពុជា F.C. | 2016 |
វិសាខា F.C. | 1 | 2017 | សាលាជាតិបាទី N.F.S.C | 2017 |
ព្រៃវែង F.C. | 1 | 2020 | កម្ពុជាអាមី U21 | 2020 |
សាលាជាតិបាទី N.F.S.C | 1 | 2021 | ភ្នំពេញក្រោន U21 | 2021 |
អគ្គីសនីកម្ពុជា F.C. | 1 | 2022 | អាយអេសអាយ ដង្កោសែនជ័យ F.C. | 2022 |
ឡាយហ្វ F.C. | 1 | 2023-2024 | នគរបាលជាតិ F.C. | 2023-2024 |
មើលផងដែរ
កែប្រែSee also
ឯកសារយោង
កែប្រែ- ↑ ចាន់ វិចិត្រ (2022) លីគ២មាន១២ក្រុមប្រជែងជើងឯក រដូវកាល ២០២២, Website: ams.com.kh, Publication: February 16, 2022
- ↑ Khmer Times (2022) Cambodian Premier League 2 kicks off on March 6, Website: khmertimeskh.com, Publication: Jose Rodriguez T. Senase / Khmer Times February 23, 2022