កេសរមាលា
ព្រះនាងកេសរមាលា (កាន់.១៥៥៨-១៥??) មានឋានៈជាព្រះនាងស្ដាំនៃព្រះបាទបរមិន្ទរាជា ហើយមានព្រះរាជបុត្រមួយព្រះអង្គព្រះនាម ស្រីសុរិយោពណ៌ ដែលក្រោយមកក្លាយជាស្ដេចសោយរាជ្យនៅពេលក្រោយក្នុងសម័យឧដុង្គ។
កេសរមាលា | |||||
---|---|---|---|---|---|
ព្រះនាងស្ដាំ | |||||
រជ្ជកាល | ១៥៥៨-១៥?? | ||||
ស្វាមី/មហេសី | បរមិន្ទរាជា | ||||
បុត្រ | ស្រីសុរិយោពណ៌ទី៤ | ||||
| |||||
សន្តតិវង្ស | អង្គជ័យ |
កាលក្នុងផែនដី ព្រះបាទសម្ដេច ព្រះបរមខត្តិយាមហាចន្ទរាជា ដែលពាក្យរាស្ត្រទាំងពួង លើកយសព្រះអង្គហៅថា: ព្រះរាជឱង្ការធំនោះ ព្រះអង្គសោយរាជសម្បត្តិ ប្រកបដោយបុញ្ញាធិការមានបុណ្យបារមីណាស់ នោះព្រះបរមិន្ទ កាល ពស.២១០២, គស. ១៥៥៨, មស. ១៤៨០, ចស.៩២០ ឆ្នាំមមី អដ្ឋស័ក ព្រះជន្មាយុចំរើនបាន ៣៧ វស្សា សម្ដេចព្រះបាទបរមិន្ទរាជាសម្ភពព្រះរាជបុត្រា មួយព្រះអង្គ និង ព្រះនាងកេសរមាលា ជាព្រះនាងស្ដាំ ទ្រង់ប្រទាន ព្រះនាមថា ព្រះស្រីសុរិយោពណ៌។ ឯពញាយសរាជា ជាសម្ដេចព្រះរៀមអយ្យកោមួយជាមួយព្រះបាទបរមិន្ទរាជា ស្ដេចមានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ព្រះនាមព្រះសុជាតិក្សត្រី។ ព្រះសុជាតិក្សត្រី អង្គនេះមានព្រះរាជបុត្រាមួយព្រះអង្គ និង ព្រះស្រីសុរិយោពណ៌ ទ្រង់ព្រះនាមជ័យជេស្ដា ហើយពញាយសរាជាក៏សុគតទៅ។ (ត្រង់កន្លែងនេះ សិលាចារឹកព្រះក្សត្រីអង្គនេះជាព្រះមាតានៃព្រះបាទសត្ថាទី១ រឺ ជ័យជេដ្ឋាទី១ ទៅវិញទេ។)
ឯកសារយោង
កែប្រែ- ឯកសារមហាបុរសខ្មែរ ដោយលោកអេង-សុត ប្រវត្តិវិទូ ជំនាន់សង្គមរាស្ត្រនិយម
- សៀវភៅសិលាចារឹកសម័យកណ្ដាល ដោយលោកសាស្ត្រាចារ្យ វង់-សុធារ៉ា សាស្ត្រាចារ្យសិលាចារឹកសាស្ត្រប្រចាំសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ព្រះនាងស្ដាំនៃក្រុងកម្ពុជាធិបតី គ.ស ១៥៥៨-១៥?? |
តដោយ មិនស្គាល់ |