សុជាតិក្សត្រី
សម្ដេចព្រះភគវតី សិរីរតន៍រាជទេវី រឺ សុជាតិក្សត្រី (គស.១៥២៧-១៥??) រជ្ជកាល (១៥៦៦-១៥៧៦) ព្រះនាងសុជាតិក្សត្រី ជាបុត្រីនៃព្រះភាគិនេយ្យយសរាជា ដែលជាបុត្រព្រះបាទឝ្រីឝៅគន្ធបទ។ ព្រះរាជពង្សាវតារភាគបីរបស់ព្រះរាជបណ្ណាល័យថា : ព្រះភាគិនេយ្យនេះមានព្រះជន្មាយុ ៣៣ ឆ្នាំ មានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ព្រះនាមជា សុជាតិក្សត្រី ទ្រង់សុគតក្នុងឆ្នាំកុរ នព្វស័ក ព.ស. ២០៧១, គ.ស. ១៥២៧។
សុជាតិក្សត្រី | |||||
---|---|---|---|---|---|
សម្ដេចព្រះភគវតី | |||||
រជ្ជកាល | ១៥៦៦-១៥៧៦ | ||||
រាជ្យមុន | សិរីចក្រពត្តិ | ||||
រាជ្យបន្ត | សិរីចក្រពត្តិទី២ | ||||
ស្វាមី/មហេសី | បរមិន្ទរាជា | ||||
បុត្រ | ព្រះសត្ថាទី១ | ||||
| |||||
សន្តតិវង្ស | អង្គជ័យ | ||||
បិតា | យសរាជា | ||||
ប្រសូត | ១៥២៧ |
ព្រះរាជពង្សាវតារ របស់ព្រះរាជបណ្ណាល័យភាគ ៣ លេខ ត ៥៣-៣ មានសេចក្ដីថា : ព្រះបាទបរមិន្ទរាជាតាំងព្រះសុជាតិក្សត្រី ជារាជបុត្រី ព្រះយសរាជា ដែលត្រូវជាព្រះភាគិនេយ្យោ ព្រះអយ្យកោមួយ ជាព្រះអគ្គមហេសី ព្រះនាមជាសម្ដេចព្រះភគវតី សិរីរតន៍រាជទេវី ទៅវិញទេ គឺថាមិនមែនព្រះនាងទេពបុប្ផាទេ។ ព្រះអគ្គមហេសីអង្គនេះ មានព្រះនាមនៅក្នុងសិលាចារឹកសម័យកណ្ដាល ដែលត្រូវជាព្រះមាតានៃព្រះបាទសត្ថាទី១។ ព្រះនាងមានព្រះរៀមព្រះនាមជ័យជេដ្ឋា។
ឯកសារយោង
កែប្រែគោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ សិរីចក្រពត្តិ |
សម្ដេចព្រះភគវតីនៃក្រុងកម្ពុជាធិបតី គ.ស ១៥៦៦-១៥៧៦ |
តដោយ សិរីចក្រពត្តិទី២ |