ខេត្តហ្វូគូស៊ីម៉ា

ខេត្តហ្វូគូស៊ីម៉ាខេត្តហ្វឹគឹស៊ិម៉ា (ជប៉ុន: 福島県) គឺជាខេត្តរបស់ប្រទេសជប៉ុន មានទីតាំងនៅតំបន់ថូហូគឹរបស់កោះហុងស្ស៊ូ[] ខេត្តហ្វូគូស៊ីម៉ាមានប្រជាជនចំនួន 1,810,286​ នាក់ (as of 1 ឧសភា 2021) និងមានផ្ទៃដី 13,783 គីឡូម៉ែត្រការ៉េ (5,322 ម៉ាយការ៉េ) ខេត្តហ្វូគូស៊ីម៉ាមានព្រំប្រទល់ជាប់ខេត្តមីយ៉ាហ្គិនិងខេត្តយ៉ាម៉ាហ្កាតានៅភាគខាងជើង ខេត្តនីហ្កាតានៅភាគខាងលិច ខេត្តហ្គឹនម៉ានៅភាគនិរតី និងខេត្តតូឈិហ្គិនិងខេត្តអ៊ីបារ៉ាគិនៅភាគខាងត្បូង

ខេត្តហ្វូគូស៊ីម៉ា
福島県
ខេត្ត
ភាសាជប៉ុន
 • ជប៉ុន福島県
 • រ៉ូម៉ាជីFukushima-ken

ទង់

និមិត្តសញ្ញា
ចម្រៀង: ចម្រៀងខេត្តហ្វូគូស៊ីម៉ា
Location of ខេត្តហ្វូគូស៊ីម៉ា
ប្រទេស ជប៉ុន
តំបន់ថូហុគឹ
កោះហុងស្ស៊ូ
រាជធានីហ្វូគូស៊ីម៉ា
ទីក្រុងធំអ៊ីវ៉ាគិ
រដ្ឋបាលរងស្រុក: 13, ក្រុង: 59
រដ្ឋាភិបាល
 • អភិបាលម៉ាសាអុ អ៊ុឈិបុរិ
ផ្ទៃក្រឡា
 • សរុប១៣៧៨៣.៩០ គម2 (៥.៣២២ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាទី 3
ប្រជាជន (1 ឧសភា 2021)
 • សរុប១,៨១០,២៨៦
 • ចំណាត់ថ្នាក់ទី 20
 • សន្ទភាព០.១៣/km2 (០.៣៤/sq mi)
ក្រមអ.ម.អ. ៣១៦៦JP-07
គេហទំព័រpref.fukushima.lg.jp

ហ្វូគូស៊ីម៉ាគឺជារាជធានីនិងអ៊ីវ៉ាគិគឺជាទីក្រុងធំបំផុតរបស់ខេត្តហ្វូគូស៊ីម៉ា ជាមួយទីក្រុងធំៗផ្សេងទៀត រួមទាំងទីក្រុងកូរិយ៉ាម៉ា អៃហ្ស៊ឹវ៉ាកាម៉ាត្ស៊ឹ និងទីក្រុងស៊ឹកាហ្គាវ៉ា[]​ ខេត្តហ្វូគូស៊ីម៉ាមានទីតាំងនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតរបស់ប្រទេសជប៉ុននៅផ្នែកខាងត្បូងបំផុតរបស់តំបន់ថូហុគឹ និងជាទីតាំងរបស់បឹងអ៊ីណាវ៉ាស៊ីរ៉ុ បឹងធំជាងគេទីបួននៅប្រទេសជប៉ុន ខេត្តហ្វូគូស៊ីម៉ាគឺជាខេត្តធំទីបីរបស់ប្រទេសជប៉ុន (បន្ទាប់ពីខេត្តហុកកៃដូនិងអ៊ីវ៉ាតិ) និងបែងចែកដោយជួរភ្នំទៅជាតំបន់ទាំងបីនៃអៃហ្ស៊ឹ ណាកាដូរិ និងហាម៉ាដូរិ

ឯកសារយោង

កែប្រែ
  1. Nussbaum, Louis-Frédéric. (2005). "Fukushima-ken" in Japan Encyclopedia, p. 218, p. 218, at Google Books; "Tōhoku" in p. 970, p. 970, at Google Books
  2. Nussbaum, "Fukushima" in p. 218, p. 218, at Google Books