ខេត្តអ៊ីបារ៉ាគិ
ខេត្តអ៊ីបារ៉ាគិ (茨城県 Ibaraki-ken ) គឺជាខេត្តរបស់ប្រទេសជប៉ុន មានទីតាំងនៅតំបន់ខាន់តូរបស់កោះហុងស្ស៊ូ[១] ខេត្តអ៊ីបារ៉ាគិមានប្រជាជនចំនួន 2,871,199 (1 មិថុនា 2019) និងមានទំហំភូមិសាស្ត្រ 6,097,19 គីឡូម៉ែត្រការ៉េ (2,354.14 ម៉ាយការ៉េ) ខេត្តអ៊ីបារ៉ាគិមានព្រំប្រទល់ជាប់ខេត្តហ្វូគូស៊ីម៉ានៅភាគខាងជើង ខេត្តតូឈិហ្គិនៅភាគពាយ័ព្យ ខេត្តសៃតាម៉ានៅភាគនិរតី ខេត្តឈីបានៅភាគខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិកទៅខាងកើត
ខេត្តអ៊ីបារ៉ាគិ 茨城県 | |||
---|---|---|---|
ខេត្ត | |||
ភាសាជប៉ុន | |||
• ជប៉ុន | 茨城県 | ||
• រ៉ូម៉ាជី | Ibaraki-ken | ||
| |||
ចម្រៀង: ចម្រៀងខេត្តអ៊ីបារ៉ាគិ | |||
ប្រទេស | ជប៉ុន | ||
តំបន់ | ខាន់តូ | ||
កោះ | ហុងស្ស៊ូ | ||
រាជធានី | មីតុ | ||
ការបែងចែករដ្ឋបាល | ស្រុក: 7, ក្រុង: 44 | ||
រដ្ឋាភិបាល | |||
• អភិបាល | កាហ្ស៊ឹហ៊ីកុ អូអ៊ិហ្គាវ៉ា | ||
ផ្ទៃក្រឡា | |||
• សរុប | ៦០៩៧.១៩ គម2 (២.៣៥៤ ម៉ាយ ការ) | ||
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ទី 24 | ||
ប្រជាជន (1 ធ្នូ 2020) | |||
• សរុប | ២,៨៥២,៥១៥ | ||
• ចំណាត់ថ្នាក់ | ទី 11 | ||
• សន្ទភាព | ០.៤៧/km2 (១.២/sq mi) | ||
• គ្រាមភាសា | គ្រាមភាសាអ៊ីបារ៉ាគិ | ||
ក្រមអ.ម.អ. ៣១៦៦ | JP-08 | ||
គេហទំព័រ | pref.ibaraki.jp |
ទីក្រុងមីតុគឺជារាជធានីនិងទីក្រុងធំបំផុតរបស់ខេត្តអ៊ីបារ៉ាគិ ជាមួយទីក្រុងធំៗផ្សេងទៀត រួមទាំងទីក្រុងត្ស៊ឹគឹបា, ហ៊ីតាឈិ, និងហ៊ីតាឈិណាកា[២] ខេត្តអ៊ីបារ៉ាគិមានទីតាំងនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតរបស់ប្រទេសជប៉ុនទៅភាគឦសាននៃទីក្រុងតូក្យូ និងគឺជាផ្នែកមួយនៃតំបន់អភិមហានគរតូក្យូ តំបន់ទីប្រជុំជនដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក ខេត្តអ៊ីបារ៉ាគិមានបឹងកាស៊ឹមិហ្គាអ៊ុរ៉ា បឹងធំទីពីរនៅប្រទេសជប៉ុនគឺទន្លេតូណិ ទន្លេដែលវែងជាងគេទីពីររបស់ប្រទេសជប៉ុន និងអាងបង្ហូរទឹកធំជាងគេ និងភ្នំត្ស៊ឹគឹបា ភ្នំដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសជប៉ុន ខេត្តអ៊ីបារ៉ាគិក៏ជាកន្លែងរបស់សួនកៃរ៉ាគឹដែលជាសួនឧទ្យានដ៏អស្ចារ្យមួយក្នុងចំណោមសួនច្បារទាំងបីរបស់ប្រទេសជប៉ុនផងដែរ និងជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់សិល្បៈក្បាច់គុនអៃគីដុ
ឯកសារយោង
កែប្រែ- ↑ Nussbaum, Louis-Frédéric. (2005). "Ibaraki-ken" in Japan Encyclopedia, p. 367, at Google Books; "Kantō" in Japan Encyclopedia, p. 479, at Google Books.
- ↑ Nussbaum, "Mito" at Japan Encyclopedia, p. 642, at Google Books.