គណបក្សកម្ពុជាប្រជាធិបតេយ្យ
គណបក្សកម្ពុជាប្រជាធិបតេយ្យ គឺជាគណបក្សនយោបាយមួយនៅក្នុងប្រទេសកម្ពុជា, បង្កើតឡើងជាគណបក្សស្នងឱ្យបក្សកុម្មុយនិស្តកម្ពុជានៅខែធ្នូ ឆ្នាំ១៩៨១។[៣] នៅពាក់កណ្តាលសតវត្សឆ្នាំ១៩៨០, មនោគមវិជ្ជាគណបក្សកម្ពុជាប្រជាធិបតេយ្យគឺសង្គមនិយមប្រជាធិបតេយ្យ[១]ដែលត្រូវបានប្រកាស់ឱ្យដឹងជាសាធារណៈ, បន្ទាប់ពីបានលះបង់គំនិតម៉ាក្ស–លេនីននិយមចោល។[២]
គណបក្សកម្ពុជាប្រជាធិបតេយ្យ Parti du Kampuchéa démocratique | |
---|---|
អង្គលេខាធិការបក្ស | ប៉ុល ពត (១៩៨១–១៩៨៥) ខៀវ សំផន (១៩៨៥–១៩៩៣) |
បង្កើត | ធ្នូ ១៩៨១ |
រំលាយ | ១៩៩៣ |
បក្សមុន | បក្សកុម្មុយនិស្តកម្ពុជា |
បក្សស្នង | គណបក្សសាមគ្គីជាតិកម្ពុជា |
ស្លាបយោធា | ទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ |
មនោគមវិជ្ជា | សង្គមនិយមប្រជាធិបតេយ្យ[១][២] |
គោលជំហរនយោបាយ | ឆ្វេងនិយម[១][២] |
ទំនាក់ទំនងជាតិ | រណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជា |
នយោបាយនៅកម្ពុជា គណបក្សនយោបាយ ការបោះឆ្នោត |
ប្រវត្តិសាស្រ្ត
កែប្រែយោងទៅតាមគណបក្សនេះ, ការរំលាយចោលនៃបក្សកុម្មុយនិស្តកម្ពុជា (បកក) និងការបង្កើតគណបក្សកម្ពុជាប្រជាធិបតេយ្យ (គកប) ថ្មីបានជំរុញឱ្យមានតម្រូវការក្នុងការសាមគ្គីគ្នាដើម្បីប្រឆាំងនឹងវៀតណាម, កម្លាំងសាមគ្គីភាពនេះអាចនឹងធ្វើឱ្យខ្សែគំនិតកុម្មុយនិស្តយួនមានភាពស្មុគស្មាញ។ ទ័ពជាតិនៃកម្ពុជាប្រជាធិបតេយ្យគឺជាស្លាបយោធាកងប្រដាប់អាវុធរបស់បក្ស និងរណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជាគឺជាអង្គការមួយគ្រប់គ្រងដោយបក្ស។
អង្គលេខាធិការបក្សដំបូងនាពេលនោះគឺប៉ុល-ពត, ដូចច្នេះគណបក្សនេះត្រូវបានដឹកនាំដោយរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យដែលទើបនឹងដួលរលំ។ អ្នកដែលគាំទ្រ គកប ជាទូទៅត្រូវបានគេហៅថាខ្មែរក្រហមដដែរ។
នៅក្នុងពេលបង្កើត គបក នេះ, កងកម្លាំងខ្មែរក្រហមត្រូវបានរដ្ឋាភិបាល គបបក គាំទ្រដោយវៀតណាម កំពុងរុនច្រានទៅទិសពាយព្យរហូតដល់ព្រំដែនប្រទេសថៃ។ ពួក គកប ក៏បានចាប់ផ្តើមធ្វើសហប្រតិបត្តិការជាមួយបក្សពួកក្រុមទាំងឡាយណាដែលប្រឆាំងនឹងវៀតណាមនៅតំបន់នោះហើយក៏បានបង្កើតចេញជារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៨២។
ទោះជាប៉ុល-ពតបានបោះបង់តំណែងជាមេដឹកនាំបក្សទៅឱ្យលោកខៀវ សំផនក្នុងឆ្នាំ១៩៨៥ ក្តី ក៏ប៉ុល-ពតនូវតែជាប់ពាក់ព័ន្ធនិងជាតួអង្គដ៏សំខាន់ម្នាក់នៅក្រោយរាល់សកម្មភាពរបស់គណបក្សនេះជានិច្ច។
មុនការបោះឆ្នោតឆ្នាំ១៩៩២/១៩៩៣, គណបក្សសាមគ្គីជាតិកម្ពុជា (គសជក) [៤]ដែលត្រូវជាបក្សស្នងរបស់ គកប បានប្រកាសជាសាធារណៈក្នុងគោលបំណងចង់ចូលរួមក្នុងពិធីបោះឆ្នោតក៏ប៉ុន្តែជាចុងក្រោយក៏បានប្តូរគំនិតមិនចូលរួមវិញដោយថែមទាំងប្តេជ្ញាចិត្តថានឹងបញ្ឈប់ (គំទិច) ពិធីបោះឆ្នោតនេះ។ ក្រោយមក, អ៊ុនតាក់ (UNTAC) ក៏បានសម្រេចថានឹងមិនធ្វើការបោះឆ្នោតនៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ គកប នោះទេ (ពោលគឺតំបន់ភាគពាយព្យនៃប្រទេសកម្ពុជា)។[៥] នៅពេលនោះដែរ, គេបានប៉ានស្មានថាចំនួនប្រជាជនកម្ពុជាប្រហែល ៦% ត្រូវកំពុងរស់នៅក្រោមការដឹកនាំរបស់ គកប។[៦]
គកប ត្រូវគេប្រកាសជាគណបក្សខុសច្បាប់នៅក្នុងប្រទេសកម្ពុជានៅខែកក្កដា ឆ្នាំ១៩៩៤។ ក្រោយមក, សកម្មភាពរបស់បក្ស គបក ត្រូវបានបន្តនៅក្រោមឈ្មោះគណបក្សសាមគ្គីជាតិកម្ពុជានិងរដ្ឋាភិបាលបណ្តោះអាសន្ននៃសហភាពជាតិនិងសង្គ្រោះជាតិកម្ពុជា។[៧]
សូមមើលផង
កែប្រែឯកសារយោង
កែប្រែ- ↑ ១,០ ១,១ ១,២ Alan John Day, Richard German, and John Campbell (Ed.). Political Parties of the World. 1996. New York: Stockton. p. 109.
- ↑ ២,០ ២,១ ២,២ Bogdan Szajkowski (Ed.). Revolutionary and Dissident Movements of the World. John Harper Publishing. 2004. p. 54.
- ↑ Glossary - Thai / Cambodia Border Refugee Camps Website
- ↑ Arthur S. Banks, Thomas C. Muller, William Overstreet, Sean M. Phelan, Hal Smith (Ed.). Political Handbook of the World 1999. 2000. p. 154.
- ↑ "CAMBODIA (Radhsphea Ney Preah Recheanachakr Kampuchea - National Assembly)". Archived from the original on 2011-07-16. Retrieved 2019-11-14.
- ↑ CPSR - document_view
- ↑ The Europa World Year Book Volume I. Europa Publications Limited. 1997. p. 775.
អត្ថបទនេះអំពីគណបក្សនយោបាយមួយគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |