គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា
គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា (អង់គ្លេស: Buddhist Liberal Democratic Party, ហៅកាត់ថា BLDP) ជាគណបក្សនយោបាយកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ដោយលោក សឺន សាន ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា។ គណបក្សនេះត្រូវបានបង្កើតឡើងជាស្នងរបស់រណសិរ្សរំដោះប្រជាជនខ្មែរ ដែលជាក្រុមប្រឆាំងកុម្មុយនិស្ត ដែលបានចាប់ផ្តើមដោយលោក សឺន សាន ផងដែរ។[១][២]
គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា Buddhist Liberal Democratic Party | |
---|---|
ស្ថាបនិក | សឺន សាន |
បង្កើត | ១៩៩៣ |
រំលាយ | ១៩៩៧ |
បក្សមុន | រណសិរ្សរំដោះជាតិប្រជាជនខ្មែរ |
មនោគមវិជ្ជា | អភិរក្សនិយម រាជានិយម សង្គមនិយមព្រះពុទ្ធសាសនា |
គោលជំហរនយោបាយ | កណ្តាលស្តាំនិយម |
សាសនា | ព្រះពុទ្ធសាសនាថេរវាទ |
នយោបាយនៅកម្ពុជា គណបក្សនយោបាយ ការបោះឆ្នោត |
ការបោះឆ្នោតនៅកម្ពុជាឆ្នាំ ១៩៩៣
កែប្រែគណបក្សនេះត្រូវបានឈ្នះ១០អាសនៈក្នុងការបោះឆ្នោតកម្ពុជាឆ្នាំ១៩៩៣ ហើយបានចាប់ដៃគូក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា។[១]
ការបំបែក
កែប្រែការប្រគួតប្រជែងរវាងលោក សឺន សាន និងសមាជិកគណបក្ស អៀង មូលី នាំឱ្យមានការបែកបាក់គ្នាក្នុងបក្ស ដែលបណ្តាលឱ្យមានការរំលាយនៅឆ្នាំ១៩៩៧។ នៅឆ្នាំ ១៩៩៨ បក្សពួករបស់ អៀង មូលី បានបង្កើតគណបក្សប្រជាធិបតេយ្យសេរី ចំណែកអ្នកគាំទ្រ សឺន សាន បានបង្កើតគណបក្ស សឺន សាន។ គណបក្សស្នងទាំងពីរបានបរាជ័យក្នុងការដណ្តើមបានអាសនៈសូម្បីតែមួយក្នុងការបោះឆ្នោតឆ្នាំ ១៩៩៨។ គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា គឺជាស្ថាប័នស្ថាបនិកនៃក្រុមប្រឹក្សាអាស៊ីសេរី និងប្រជាធិបតេយ្យ។
លទ្ធផលបោះឆ្នោត
កែប្រែបោះឆ្នោត | ប្រធានគណបក្ស | សំឡេងគាំទ្រ | អាសនៈ | ទីតាំង | រដ្ឋាភិបាល | |||
---|---|---|---|---|---|---|---|---|
# | % | ± | # | ± | ||||
១៩៩៣ | សឺន សាន | ១៥២,៧៦៤ | ៣.៨ | ៣.៨ | ១០ / ១២០
|
១០ | ទី៣ | ហ៊្វុនស៊ិនប៉ិច–ប្រជាជន–ប្រជាធិបតេយ្យសេរីព្រះពុទ្ធ |
ឯកសារយោង
កែប្រែ- ↑ ១,០ ១,១ "Dictionary of the Modern Politics of Southeast Asia". Taylor & Francis. 2013.
- ↑ Political Party Systems and Democratic Development in East and Southeast Asia: Southeast Asia. Ashgate. 1998.
អត្ថបទនេះអំពីគណបក្សនយោបាយមួយគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |