ការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣

ការ​បោះឆ្នោត​សកល អាណត្តិទី១​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចន្លោះ​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​១៩៩៣។ លទ្ធផល​គឺ​សភាព្យួរ​ជា​មួយ​នឹង​គណបក្សហ្វ៊ុនស៊ិនប៉ិច​ជា​គណបក្ស​ដែល​ទទួល​បាន​សន្លឹក​ឆ្នោត​ច្រើន​ជាង​គេ​ និង​ទទួល​បាន​៥៨​អាសនៈ​ក្នុង​រដ្ឋសភា។ ភាគ​រយ​អ្នក​ទៅ​បោះឆ្នោត​គឺ​ ៨៩.៥៦%។[] ការ​បោះ​ឆ្នោត​​នេះ​​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អាជ្ញាធរ​អន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ដែលក៏​បាន​រក្សា​សមាស​ភាគ​យោធា​​នៅ​កម្ពុជា​ក្នុងរយៈពេល​ការ​បោះ​ឆ្នោត​ និង​រយៈ​ពេល​ក្រោយពី​ការ​បោះឆ្នោត​។[]ការបោះឆ្នោតនេះគឺជាការបោះឆ្នោះចុងក្រោយដែលឈ្នះដោយគណបក្សផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានចាប់ផ្តើមគ្រប់គ្រងនយោបាយកម្ពុជាចាប់ពីឆ្នាំ១៩៩៨

ការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣
កម្ពុជា
១៩៨១ ←
ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ១៩៩៣ ដល់ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៩៣
→ ១៩៩៨

សរុបចំនួន ១២០ អាសនៈនៃរដ្ឋសភាជាតិ
ចំនួនអាសនៈភាគច្រើនដាច់ខាត ៦១
  គណបក្សទីមួយ គណបក្សទីពីរ គណបក្សទីបី
 
អ្នកដឹកនាំ នរោត្តម រណឫទ្ធិ ហ៊ុន សែន សឺន សាន
គណបក្ស រ.រ.ជ.ក.ឯ.អ.ស.ស ប្រ.ជ គ.ប.ស.ព
អាសនៈមុន មិនបានប្រកួតប្រជែង ១១៧ គណបក្សថ្មី
អាសនៈឈ្នះ ៥៨ ៥១ ១០
អាសនៈប្តូរ increase ៥៨ decrease ៦៦ increase ១០
សំឡេងគាំទ្រ ១,៨២៤,១៨៨ ១,៥៣៣,៤៧១ ១៥២,៧៦៤
ភាគរយ ៤៥.៤៧% ៣៨.២៣% ៣.៨១%


នាយករដ្ឋមន្រ្តីមុនការបោះឆ្នោត

ហ៊ុន សែន
គណបក្ស​ប្រជាជន​កម្ពុជា

នាយករដ្ឋមន្រ្តីជាប់ឆ្នោត

នរោត្តម រណឫទ្ធិ
គណបក្សហ៊្វុនស៊ិនប៉ិច

ផ្ទៃរឿង

កែប្រែ

រដ្ឋ​កម្ពុជា​ និង​បក្ស​ពួក​ប្រឆាំង​ចំនួន​បី​ រួម​មាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ខ្មែរក្រហម​ និង​រណសិរ្ស​រំដោះ​ជាតិ​ប្រជាជន​ខ្មែរ​ បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ នៅ​ខែ​តុលា​ ឆ្នាំ​១៩៩១។ កិច្ច​ព្រម​ព្រៀង​នេះ​ផ្តល់​នៅ​ការ​បង្កើត​អ៊ុនតាក់​ ដែល​ជា​រដ្ឋ​បាល​បណ្តោះ​អាសន្ន​ដឹក​នាំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ ដែល​នឹង​ដកហូតអាវុធ​ពី​រដ្ឋ​កម្ពុជា​ និង​បក្ស​ពួក​ប្រឆាំង​ទាំង​បី​ ហើយ​ក៏​រៀប​ចំ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ឆ្នាំ​១៩៩៣​ ផង​ដែរ​។[] អ៊ុនតាក់​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ខែ​កុម្ភៈ​ ឆ្នាំ​១៩៩២​ ដោយ​លោក យ៉ាស៊ូស៊ី អាកាស៊ី ​តែង​តាំង​ជា​ប្រធាន​អ៊ុនតាក់​។[]

នៅ​ខែ​សីហា ឆ្នាំ១៩៩២ រដ្ឋ​បាល​អ៊ុនតាក់​បាន​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​បោះ​ឆ្នោត​[] និង​​បាន​​ចុះ​​បញ្ជី​​បណ្ដោះ​អាសន្ន​​នៃ​​គណបក្ស​​នយោបាយ។ គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ការិ​យា​ល័យ​គណបក្ស​នៅ​ខែ​បន្ទាប់​។[] នៅ​ឆ្នាំ​បន្ទាប់​ក្នុង​ខែ​មករា ឆ្នាំ​១៩៩៣ ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ត្រូវ​បាន​អនុវត្ត ហើយ​អត្ត​សញ្ញាណ​ប័ណ្ណ​អ៊ុនតាក់​ត្រូវ​បាន​ចេញ​។[] អ៊ុនតាក់បាន​ធ្វើ​យុទ្ធនា​ការ​អប់រំ​នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៩៣[] ហើយ​ពីរ​ខែ​ក្រោយ​មក​ អ៊ុន​តាក់​បាន​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​បើក​កិច្ច​ប្រជុំ​សាធារណៈ​ និង​ប្រមូល​ផ្តុំ​គ្នា ដើម្បី​ឃោសនា​ប្រមូល​សំឡេង​ឆ្នោតបោះ​ឆ្នោត​។[]

បញ្ហាប្រឈមមុនការបោះឆ្នោត

កែប្រែ

ការដកហូតអាវុធ​

កែប្រែ

នៅ​ពេល​ដែល​សមាស​ភាគ​យោធា​អ៊ុន​តាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ចាប់​ផ្តើម​ការ​ដក​ហូត​អាវុធ​​នៅ​ខែ​មិថុ​នា​ឆ្នាំ​១៩៩២ ខ្មែរ​ក្រហម​បាន​បិទ​ផ្លូវ​នៅ​ក្នុង​ទឹក​ដី​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​គេ​ដើម្បី​រា​រាំង​កង​រក្សា​សន្តិ​ភាព​មិន​​ឱ្យ​ចូល​​។[១០] នៅ​ពេល​ដែល​ឧប្បត្តិ​ហេតុ​ត្រូវ​បាន​រាយ​ការណ៍​ទៅ​អគ្គលេខា​ធិ​ការ​ដ្ឋាន​អង្គ​ការ​សហ​ប្រជា​ជាតិ​ ប៊ូត្រូស ប៊ូត្រូសកាលី គាត់​បាន​ផ្ញើ​ការ​អំពាវ​នាវ​ផ្ទាល់​ខ្លួន​ទៅ​កាន់​ខៀវ សំផន ឱ្យ​អនុ​ញ្ញាត​ឱ្យ​​សមាស​ភាគ​យោធា​អ៊ុន​តាក់​​ធ្វើ​​ការ​​ដក​ហូត​អាវុធ​​។ ពួក​ដឹក​នាំ​ខ្មែរ​ក្រហម​បាន​ឆ្លើយ​តប​ដោយ​ទាម​ទារ​ឱ្យ​រដ្ឋ​បាល​គ្រប់​គ្រង​គួរ​តែ​ប្រគល់​ទៅ​ស្ថាប័ន​រដ្ឋបាល​ដែល​ដឹក​នាំ​ដោយ​ព្រះ​បាទ​នរោត្តម​សីហនុ​ ហើយ​ថែម​ទាំង​បាន​ចោទ​ប្រកាន់​ថា​ការ​បន្ត​វត្ត​មាន​របស់​កង​ទ័ព​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ផ្តល់​សិទ្ធិឱ្យអ៊ុន​តាក់​ដក​ហូត​អាវុធ​របស់​ពួក​ខ្មែរ​ក្រហម។ ដោយ​សារ​ខ្មែរ​ក្រហម​បាន​ទទូច​ថា​នឹង​មិន​ចូល​រួម​ក្នុង​ការ​​ដក​ហូត​អាវុធ​ទេ ព្រះ​បាទ​នរោត្តម​សីហនុ​បាន​អំពាវ​នាវ​ឱ្យ​អ៊ុន​តាក់​មិន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រហម​ចូល​រួម​ក្នុង​គោល​ការណ៍​បង្កើត​សន្តិភាព​នាពេល​អនាគត។[១១]

កង​ទ័ព​បដិ​វត្តន៍​ប្រជាជន​កម្ពុជា អេ​អ៊ែន​អ៊ែស​ (ANS) (ត្រូវ​បាន​គេ​ស្គាល់​ក្រៅ​ផ្លូវ​ការ​ថា​ជា​កង​ទ័ព​ហ្វ៊ុន​ស៊ិន​ប៉ិច​) និង​រណសិរ្ស​រំដោះ​ជាតិ​ប្រជាជន​ខ្មែរ​បាន​ចូល​រួម​ក្នុង​សម​យុទ្ធ​ចល័ត​នេះ ឯ​ទាហាន​ក្មេងៗ និង​ពួក​មិន​ទាន់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​យោធា​ត្រូវ​បាន​បញ្ជូន​ទៅ​ចូល​រួម​ផង​ដែរ និង​អាវុធ​ដែល​មិន​ប្រើ​ប្រាស់​ក៏​ត្រូវ​បាន​បង្ហាញ​ដល់​កង​ទ័ព​រក្សា​សន្តិ​ភាព​ក៏​ដោយ​។[១២] នៅ​ពេល​ដែល​ខ្មែរ​ក្រហម​បាន​បន្ត​ប្រឆាំង​នឹង​កម្ម​វិធី​ការ​ដក​ហូត​អាវុធ អ៊ុនតាក់​បាន​សម្រេច​ចិត្ត​ផ្អាក​សមយុទ្ធ​ចល័ត​ទាំង​មូល​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩២ ក្នុង​អំឡុង​ពេល​នោះ​ទាហាន​ប្រហែល​៥០,០០០​នាក់​មក​ពីកង​ទ័ព​បដិវត្តន៍​ប្រជាជន​កម្ពុជា អេ​អ៊ែន​អ៊ែស​ (ANS) និង​រណសិរ្ស​រំដោះ​ជាតិ​ប្រជាជន​ខ្មែរ​ត្រូវ​បាន​ដក​ហូត​អាវុធ។[១៣]

ការវាយប្រហាររបស់ពួកខ្មែរក្រហម

កែប្រែ

ពួក​ខ្មែរ​ក្រហម​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​លើ​ជន​ស៊ីវិល​វៀត​ណាម​ចាប់​ពី​ខែ​មេសា ឆ្នាំ​១៩៩២[១៤] ដែល​​ពួក​​គេ​​បាន​​រាប់​​ជា​​សុច​រិត ដោយ​​អះ​អាង​​ថា មាន​​ពួក​គេ​ជា​ទា​ហាន​​វៀត​ណាម​​ក្លែង​​ខ្លួន​​ជា​​ជន​​ស៊ីវិល​។[១៥] នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៩៣ ខ្មែរ​ក្រហម​បាន​ធ្វើ​ការ​វាយ​ប្រហារ​នៅ​មជ្ឈ​មណ្ឌល​ទេសចរណ៍​មួយ​ក្នុង​ខេត្ត​សៀមរាប ដែល​បាន​សម្លាប់​ប្រជា​ជន​កម្ពុជា​ពីរ​នាក់ និង​របួស​អ្នក​ទេសចរ​ជន​ជាតិ​ព័រ​ទុយ​ហ្គាល់ សេសារ ដេប៉ាកូ[១៦] នៅ​ខែ​មីនា ឆ្នាំ​១៩៩៣ ខ្មែរ​ក្រហម​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដ៏​ធំ​បំផុត​លើ​ជន​ស៊ីវិល​វៀត​ណាមនៅ​ក្នុង​ភូមិ​បណ្តែត​ទឹក​សង្កាត់​ចុង​ខ្នៀស​ក្នុង​ខេត្ត​សៀម​រាប ដែល​បាន​សម្លាប់​ជន​ស៊ីវិល​វៀត​ណាម​ចំនួន​១២៤​នាក់​។ ​មុន​​ការ​​វាយ​​ប្រហារ​នេះ​ពួក​ខ្មែរ​ក្រហម​​បាន​​ផ្តល់​​ការ​​ប្រុង​​ប្រយ័ត្ន[១៧] ប៉ុន្តែ​​ទាំង​ទាហាន​រដ្ឋ​កម្ពុជា និង​​សមាស​ភាគ​​យោធា​​អ៊ុន​តាក់ មិន​​ត្រូវ​​បាន​​គេ​​ដាក់​​ពង្រាយ​​ឡើយ។ នៅ​ពេល​ដែល​ការ​វាយ​ប្រហារ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​សារ​ព័ត៌​មាន ជន​ស៊ីវិល​វៀតណាម​ប្រហែល​២០,០០០​នាក់​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​ខែ​បន្ទាប់​ក្នុង​ខែ​មេសា ឆ្នាំ​១៩៩៣។[១៨]

កង​ទ័ព​បដិ​វត្តន៍​ប្រជាជន​កម្ពុជា​ក៏​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​សម្ងាត់​ទៅ​លើ​ការិ​យា​ល័យ​គណបក្ស​ដែល​ជា​កម្ម​សិទ្ធិ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ និង​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះ​ពុទ្ធ​សាសនា​ដែល​ចាប់​ផ្តើម​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​១៩៩២។ ការ​វាយ​ប្រហារ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​យប់ ហើយ​ទាហាន​នឹង​បាញ់​គ្រាប់​បែក​ដៃ ឬ​គ្រាប់​រ៉ុក្កែត។ ចំនួន​ឧប្បត្តិ​ហេតុ​ត្រូវ​បាន​កាត់​បន្ថយ​ក្នុង​ខែ​មករា​ឆ្នាំ​១៩៩៣ ប៉ុន្តែ​បាន​កើត​ឡើង​ម្តង​ទៀត​នៅ​ខែ​មីនា​ឆ្នាំ​១៩៩៣ រហូត​ដល់​មុន​ការ​បោះ​ឆ្នោត​នៅ​ខែ​ឧសភា​ឆ្នាំ​១៩៩៣។[១៩] ការ​​វាយ​​ប្រហារ​​នេះ​​បាន​​ធ្វើ​​ឱ្យ​​សមាជិក​បក្ស​​ប្រហែល​២០០​នាក់​​ត្រូវ​​បាន​​សម្លាប់ ឬ​​រង​​របួស​​នៅ​​ខែ​​ឧសភា ឆ្នាំ​១៩៩៣។[២០]

លទ្ធផល

កែប្រែ

ដំណើរ​​ការ​​បោះ​​ឆ្នោត​​ត្រូវ​​បាន​​ធ្វើ​​ឡើង​​នៅ​​ចន្លោះ​​ថ្ងៃ​​ទី​​២៣ ដល់​​ថ្ងៃ​​ទី​​២៨ ខែ​​ឧស​ភា ឆ្នាំ​​១៩៩៣។[២១] ការិ​យា​ល័យ​បោះ​​ឆ្នោត​ភាគ​ច្រើន​គឺ​ផ្អែក​នៅ​តាម​អគារ​សា​លា​រៀន និង​នៅ​តាម​វត្ត​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​។ ការ​បោះ​ឆ្នោត​នេះ​មាន​បុគ្គ​លិក​ខ្មែរ​ប្រមាណ​៥០,០០០​នាក់ និង​អ្នក​ស្ម័គ្រចិត្ត​អន្តរ​ជាតិចំនួន​៩០០​នាក់ ព្រម​ទាំង​មន្ត្រី​អង្គ​ការ​សហ​ប្រជា​ជាតិ​បន្ថែម​ចំនួន​១,៤០០​នាក់ ដែល​បម្រើ​ជា​អ្នក​សង្កេត​ការណ៍​ការិ​យា​ល័យ​បោះ​ឆ្នោត​។[២២] ការ​​រាប់​​សន្លឹក​​ឆ្នោត​​បាន​​ចាប់​​ផ្តើម​​នៅ​​ថ្ងៃ​​ទី​២៩ ខែ​​ឧសភា រហូត​​ដល់​​ថ្ងៃ​​ទី​១០ ខែ​​មិថុនា។ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ប្រកាស​ដោយ​លោក អាកាស៊ី ហើយ​ប្រាំ​ថ្ងៃ​ក្រោយ​មក​ក្រុម​ប្រឹក្សា​សន្តិ​សុខ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​បាន​អនុម័ត​លទ្ធផល​បោះ​ឆ្នោត​ជា​មួយ​នឹង​ដំណោះ​ស្រាយ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​សហ​ប្រជា​ជាតិ​៨៤០។[២៣]

លទ្ធផលនៃការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣
 
គណបក្ស សម្លេង % កៅអី/អាសនៈ +/–
គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច ១,៨២៤,១៨៨ ៤៥.៤៧ ៥៨ មិន​បាន​ចូល​រួម
គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា ១,៥៣៣,៤៧១ ៣៨.២៣ ៥១   ៦៦
គណ​បក្ស​ប្រជា​ធិប​តេយ្យ​សេរី​និយម​ព្រះ​ពុទ្ធ​សាស​នា ១៥២,៧៦៤ ៣.៨១ ១០ ថ្មី
គណ​បក្ស​ប្រជា​ធិប​តេយ្យ​សេរី ៦២,៦៩៨ ១.៥៦ ថ្មី
គណបក្ស​ម៉ូ​លី​ណា​កា និង​អ្នក​ត​ស៊ូ​ខ្មែរ​ដើម្បី​សេរីភាព ៥៥,១០៧ ១.៣៧ [lower-alpha ១] មិនបានចូលរួម
គណបក្ស​ខ្មែរ​អព្យា​ក្រឹត ៤៨,១១៣ ១.២០ ថ្មី
គណបក្ស​ប្រជា​ធិប​តេយ្យ ៤១,៧៩៩ ១.០៤ ថ្មី
គណបក្ស​កម្ពុ​ជា​សេរី​ឯក​រាជ្យ​ប្រជា​ធិប​តេយ្យ ៣៧,៤៧៤ ០.៩៣ ថ្មី
គណ​បក្ស​សាធា​រណ​រដ្ឋ​សេរី​និយម ៣១,៣៤៨ ០.៧៨ ថ្មី
គណបក្ស​សេរី​បង្រួប​បង្រួម​ជាតិ ២៩,៧៣៨ ០.៧៤ ថ្មី
គណបក្ស​កម្ពុជា​រស់​ឡើង​វិញ ២៨,០៧១ ០.៧០ ថ្មី
គណបក្ស​សម្ព័ន្ធ​សា​ធា​រណ​រដ្ឋ ២៧,៦៨០ ០.៦៩ ថ្មី
គណបក្ស​សភា​ជាតិ​ខ្មែរ ២៥,៧៥១ ០.៦៤ ថ្មី
គណបក្ស​កម្ពុជា​អព្យា​ក្រឹត​ប្រជា​ធិប​តេយ្យ ២៤,៣៩៤ ០.៦១ ថ្មី
គណបក្ស​កសិករ​ប្រជា​ធិប​តេយ្យ​សេរី​ខ្មែរ ២០,៧៧៦ ០.៥២ ថ្មី
គណបក្ស​សា​ធា​រណ​រដ្ឋ​អភិ​វឌ្ឍ​សេរី ២០,៤២៥ ០.៥១ ថ្មី
គណបក្ស​សាម​គ្គី​ធម៍​ប្រជា​ជាតិ ១៤,៥៦៩ ០.៣៦ ថ្មី
គណបក្ស​ប្រជា​ធិប​តេ​យ្យ និង​អភិវឌ្ឍន៍ ១៣,៩១៤ ០.៣៥ ថ្មី
គណបក្ស​សា​ធា​រណ​រដ្ឋ​ប្រជា​ធិប​តេយ្យ ១១,៥២៤ ០.២៩ ថ្មី
គណកប្ស​ខ្មែរ​ជាតិ​និយម ៧,៨២៧ ០.២០ ថ្មី
សរុប ៤,០១១,៦៣១ ១០០.០០ ១២០  
សំឡេង​ឆ្នោត​សុពលភាព ៤,០១១,៦៣១ ៩៤.០១
សម្លេង​ទុព្វល​ភាព/មិន​បាន​ការ ២៥៥,៥៦១ ៥.៩៩
សន្លឹក​ឆ្នោត​សរុប ៤,២៦៧,១៩២ ១០០.០០
អ្នក​បោះ​ឆ្នោត​ចុះ​បញ្ជី/អ្នក​ទៅ​បោះ​ឆ្នោត ៤,៧៦៤,៦១៨ ៨៩.៥៦
ប្រភព: Nohlen et al.[២៤]

បញ្ហា​បន្ទាប់​ពី​ការ​បោះ​ឆ្នោត

កែប្រែ

នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​១៩៩៣ គណបក្ស​ប្រជា​ជន​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​លោក​ អាកាស៊ី លើ​ការ​អះ​អាង​ពី​ភាព​មិន​ប្រ​ក្រតី​នៅ​ក្នុង​ការ​បោះ​ឆ្នោត។ នៅ​ពេល​ដែល​លោក អាកា​ស៊ី​ច្រាន​ចោល​ពាក្យ​បណ្តឹង​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក ហ៊ុន សែន និង​លោក ជា ស៊ីម បាន​ស្នើ​ទៅ​ព្រះសីហនុ ដើម្បី​កាន់​អំណាច​ប្រតិបត្តិ​ពេញ​លេញ​ជា​ប្រ​មុខ​រដ្ឋ។[] ព្រះ​សី​ហ​នុ​បាន​​ទទួល​​យក​គំនិត​​ផ្តួច​ផ្តើម​​នេះ ហើយ​​បាន​​ចេញ​​សេចក្តី​​ប្រ​កាស​​នៅ​​ថ្ងៃ​​ទី​​៣ ខែ​មិថុនា ថា​ព្រះ​អង្គ​​នឹង​​ឡើង​​កាន់​​តំណែង​​ជា​​ប្រមុខ​រដ្ឋ​​នៃ​​ប្រទេស​​កម្ពុជា។ ក្រសួង​ទាំង​ឡាយ​ក៏​ត្រូវ​បាន​បែង​ចែក​រវាង​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ និង​គណ​បក្ស​ប្រជា​ជន ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​ហា​សិប​ហា​សិប​។[២៥]

ប្រធាន​​គណ​បក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិច ស​ម្តេច នរោត្តម រណឫទ្ធិ ព្រម​​ទាំង​​ប្រទេស​​មួយ​​ចំនួន​​រួម​​មាន​​សហ​រដ្ឋ​​អាមេ​រិក ចក្រ​ភព​​អង់​គ្លេស អូ​ស្ត្រា​លី និង​​ចិន បាន​​ប្រ​ឆាំង​​នឹង​​គំ​និត​​ផ្តួច​​ផ្តើម​​នេះ។ សហ​រដ្ឋ​អា​មេ​រិក​បាន​ចោទ​ប្រកាន់​ថា គំនិត​ផ្តួច​ផ្តើម​របស់​ព្រះ​សីហនុ​នឹង​រំលោភ​លើ​ស្មារ​តី​នៃ​ការ​បោះ​ឆ្នោត ក៏​ដូច​ជា​លក្ខ​ខណ្ឌ​ដែល​បែង​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស។ នៅ​ថ្ងៃ​បន្ទាប់ ព្រះ​សីហនុ​បាន​បោះ​បង់​ចោល​គំនិត​ផ្តួច​ផ្តើម​ដើម្បី​កាន់​អំណាច​ប្រតិ​បត្តិ​ពេញ​លេញ។[២៦]

មួយ​សប្តា​ហ៍​ក្រោយ​មក នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា លោក ហ៊ុន សែន បាន​ប្រកា​ស​ថា ខេត្ត​ភាគ​ខាង​កើត​ចំនួន​ប្រាំ​ពីរ ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀត​ណាម បាន​បំបែក​ចេញ​ពី​ប្រទេស​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​ឧប​នាយក​រដ្ឋមន្ត្រី នរោត្តម ចក្រពង្ស និង​នៅពេលនោះជារដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ស៊ិន សុង។ លោក ហ៊ុន សែន ជៀស​​វាង​​​គាំ​ទ្រ​​ការ​​ប៉ុន​ប៉ង​ធ្វើ​​អប​គមន៍​​ជា​​សាធា​រណៈ ប៉ុន្តែ​​បាន​ចោទ​​អង្គ​ការ​​សហ​​ប្រជា​ជាតិ​​ថា​​បាន​​បង្កើត​​ការ​​បន្លំ​​សន្លឹក​​ឆ្នោត​​ដើម្បី​​ជំរុញ​​ឱ្យ​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​បរា​ជ័យ​​ក្នុង​​ការ​​បោះ​ឆ្នោត។ ចក្រ​ពង្ស និង​ស៊ិន​សុង បាន​វាយ​ប្រហារ​ការិ​យាល័យ​នយោបាយ​ដែល​ជា​កម្ម​សិទ្ធិ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច និង​គណបក្ស​ប្រជា​ធិប​តេយ្យ​សេរី​និយម​ព្រះ​ពុទ្ធ​សាស​នា​នៅ​តាម​បណ្តា​ខេត្ត​នា​នា ហើយ​ក៏​បាន​ចេញ​បញ្ជា​ឱ្យ​មន្ត្រី​អ៊ុន​តាក់​ចាក​ចេញ​ពី​ខេត្ត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណ​បក្ស​ប្រជា​ជន​។[២៧]

កិច្ច​ប្រ​ជុំ​រដ្ឋ​ស​ភា​ជា​បន្ទាន់​មួយ​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុ​នា ដែល​ព្រះ​សី​ហ​នុ​ត្រូវ​បាន​តែង​តាំង​ជា​ប្រមុខ​រដ្ឋ​ឡើង​វិញ ដោយ សម្តេច រណឫទ្ធិ និង លោក ហ៊ុន សែន ត្រូវ​បាន​តែង​តាំង​ជា​ស​ហ​នាយក​រដ្ឋ​មន្ត្រី​ដែល​មាន​អំណាច​ប្រតិ​បត្តិ​ស្មើ​គ្នា។[២៨] នៅ​ពេល​ដែល​លោក ហ៊ុន សែន ចេញ​លិ​ខិ​ត​មួយ​ច្បាប់​ទៅ​លោក អាកាស៊ី ដើម្បី​ប្រកាស​គាំទ្រ​ដល់​ការ​បន្ត​រដ្ឋ​បាល​បណ្តោះអាសន្ន​របស់​អ៊ុន​តាក់ លោក ចក់ ពង្ស និង​លោក ស៊ិន សុង បាន​​ទម្លាក់​ការ​គំ​រាម​កំ​ហែង​របស់​អបគមន៍។[២៩] សម្រាប់​រយៈ​ពេល​បី​ខែ​បន្ទាប់ ព្រះ​សី​ហ​នុ​បាន​ធ្វើ​ជា​អធិ​បតី​ក្នុង​រដ្ឋ​បាល​បណ្តោះ​អាសន្​ន។ ព្រះ​អង្គ​​បាន​​លា​លែង​​ពី​​តំណែង​​នៅ​​ថ្ងៃ​​ទី​២១ ខែ​​កញ្ញា ហើយ​​បាន​​ឡើង​​កាន់​​តំណែង​​ជា​​ព្រះ​មហា​ក្ស​ត្រ​​កម្ពុ​ជា​​ឡើង​​វិញ​​ពីរ​​ថ្ងៃ​​បន្ទាប់​​មក​​នៅ​​ថ្ងៃ​​ទី​២៣ ខែ​​កញ្ញា ឆ្នាំ​១៩៩៣។[៣០]

ឯកសារយោង

កែប្រែ
  1. ១,០ ១,១ Widyono (2008), p. 124
  2. UN Security Council Practices and Charter Research Branch (1995), p. 598
  3. Widyono (2008), p. 35
  4. Widyono (2008), p. 5
  5. Widyono (2008), p. 95
  6. Widyono (2008), p. 116
  7. Widyono (2008), p. 115
  8. Widyono (2008), p. 117
  9. Widyono (2008), p. 118
  10. Widyono (2008), p. 77
  11. Widyono (2008), pp. 84–5
  12. Widyono (2008), p. 76
  13. Widyono (2008), p. 78
  14. Ben Kiernan (20 November 1992). "COMMENT: U.N.'s Appeasement Policy Falls into Hands of Khmer Rouge Strategists". Phnom Penh Post. Retrieved 8 March 2015.
  15. Heder et al. (1995), p. 98
  16. Summit Nutritionals Internatationl - 1993 Attack In Cambodia: Portuguese Tourist Dr. Caesar DePaço[តំណភ្ជាប់ខូច]
  17. Widyono (2008), p. 96
  18. Widyono (2008), pp. 97–8
  19. Heder et al. (1995), p. 170
  20. Heder et al. (1995), p. 196
  21. Widyono (2008), p. 119
  22. Widyono (2008), p. 120
  23. Widyono (2008), p. 127
  24. Nohlen et al. (2001), p. 70
  25. Widyono (2008), p. 126
  26. Widyono (2008), p. 126
  27. Widyono (2008), pp. 128–9
  28. Widyono (2008), pp. 128–9
  29. Ker Munthit (18 June 1993). "Chakrapong-led Secession Collapses". Phnom Penh Post. Retrieved 12 March 2015.
  30. Widyono (2008), p. 130

គន្ថនិទ្ទេស

កែប្រែ

សៀវភៅ

កែប្រែ
  • Heder, Stepher R.; Ledgerwood, Julie (1995). Propaganda, Politics and Violence in Cambodia: Democratic Transition Under United Nations Peace-Keeping. M.E. Sharpe. ល.ស.ប.អ. 0765631741. 
  • Nohlen, D.; Grotz, F.; Hartmann, C. (2001). Elections in Asia: A data handbook, Volume II. Oxford University Press. ល.ស.ប.អ. 0-19-924959-8. 
  • Widyono, Benny (2008). Dancing in Shadows: Sihanouk, the Khmer Rouge, and the United Nations in Cambodia. Rowman & Littlefield. ល.ស.ប.អ. 0742555534. 

របាយការណ៍

កែប្រែ

កំណត់សម្គាល់

កែប្រែ
  1. អាសនៈនេះត្រូវបានផ្តល់ដោយគណបក្សហ្វ៊ុនស៊ិនប៉ិច