គសប ឃុំស្អាងភ្នំ

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (អង់គ្លេស៖ League for Democracy Party, ហៅកាត់ថា​LDP, ប្រមុខ៖ លោក ខឹម វាសនា) គឺជាចលនានយោបាយមួយ​ដែលកើតពីការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សិទ្ធ ហើយមានលក្ខណៈភ្លឺស្វាង ក្នុងការធ្វើអោយបានសម្រេចនូវសុបិនរួមរបស់ពួកគេគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដោយកណ្តាប់ដៃរបស់ពួកគេ ដែលត្រូវធ្វើអោយបានសម្រេចឡើងដោយយន្តការ៨ចំណុច

គណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យ
ឃុំស្អាងភ្នំ
300x300px
រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
តំណាងក្រុមព្រឹក្សាខេត្ត​​​​​​​ ផាត សុភ័ក្រ្ដ
តំណាងក្រុមព្រឹក្សាស្រុក ឆែ សុខមាឃ
តំណាងក្រុមព្រឹក្សាឃុំ
ជំនួយការក្រុមព្រឹក្សាឃុំ
ទីស្នាក់ការឃុំ ភូមិ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល
រដ្ឋសភា
០ / ១២៣
ព្រឹទ្ធសភា
០ / ៦២
ខេត្ត
០ / ១១
ស្រុក
០ / ១៦
ក្រុមព្រឹក្សាឃុំ-សង្កាត់
០ / ៧

អំពីគណបក្ស

ដើម្បីឈានទៅដាក់អោយបាននូវយន្តការ៨ចំណុច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ផ្តើមចេញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋទៅលើគោលធំៗបីគឺ ៖

១. ការយល់ដឹងអំពីប្រជាធិបតេយ្យ

២. កិច្ចបដិបត្តិព្រះធម៌

៣. សីលធម៌សង្គម។

ប្រវត្តិបក្ស កែប្រែ

យន្ដការ ៨ចំណុច កែប្រែ

យន្តការ៨ចំណុច កែប្រែ

យន្តការ៨ចំណុច និងការបកស្រាយខ្លឹមសារខ្លីៗពីសារប្រយោជន៍របស់ចំណុចនីមួយៗ ដើម្បីរៀបចំសង្គមប្រជាធិបតេយ្យដែលសិទ្ធិនិងអំណាចស្ថិតក្នុង កណ្តាប់ដៃរបស់ប្រជាពលរដ្ឋ ហើយសិទ្ធិនិងអំណាចត្រូវធានាដោយ ប្រព័ន្ធមួយជាអចិន្ត្រៃយ៍ ៖

១. ត្រូវកំណត់អាណត្ដិសម្រាប់នាយករដ្ឋមន្ដ្រី (២ អាណត្ដិ)

ការកំណត់ត្រឹមពីរអាណត្តិនេះ គឺជៀសវាងកុំឲ្យនាយករដ្ឋមន្រ្តី មានឱកាសបង្កើតជាបណ្តាញខ្សែរយៈ គ្រួសារ បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋពង្រឹងអំណាចរហូតដល់បង្កើតជា របបផ្តាច់ការ បក្សពួកក្រុមគ្រួសារនិយម បំផ្លាញដល់ផលប្រយោជន៍ជាតិ និងប្រជាជន។

២. មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ដ្រីបង្កើតក្រុមអង្គរក្សដោយខ្លួនឯង

ការ បង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់ ឬគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរក្សា និងបន្តក្រាញក្នុងអំណាចរបស់ខ្លួន។

៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅដែលផ្ដល់ដោយរដ្ឋ

គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។

 
Khem Veasna 003

៤. ត្រូវបង្កើតតុលាការរដ្ឋបាល

ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ ក្នុងការបំពេញការងារ ឬពលរដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ។

៥. ត្រូវសុំការទុកចិត្ដពីសភាសម្រាប់តួនាទីភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្ដមសេនីយ៍ យោធា និងនគរបាល

វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកំលាំងប្រដាប់ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។

 
Khem Veasna 01

៦. អព្យាក្រឹត្យមន្ដ្រីរាជការ

ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំ នាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ របស់រដ្ឋ ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍ គណបក្ស។

៧. បោះឆ្នោតដោយផ្ទាល់ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់ដោយប្រជាពលរដ្ឋ(ថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង)

គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ ។

៨. ប្រើប្រព័ន្ធឯកត្ដនាមជ្រើសរើសតំណាងរាស្ដ្រ

ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាង រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្រ្តនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។[១]

បញ្ជីបេក្ខជន និងអ្នកអង្កេតការណ៍ កែប្រែ

បញ្ជីបេក្ខជន កែប្រែ

បេក្ខជនពេញសិទ្ធ កែប្រែ

លេខរៀងទី១ លេខរៀងទី២ លេខរៀងទី៣ លេខរៀងទី៤ លេខរៀងទី៥ ឈ្លេខរៀងទី៦ លេខរៀងទី៧

បេក្ខជនបម្រុង កែប្រែ

លេខរៀងទី៨ លេខរៀងទី៩ លេខរៀងទី១០ លេខរៀងទី១១ លេខរៀងទី១២ លេខរៀងទី១៣ លេខរៀងទី១៤

អ្នកអង្កេតការ កែប្រែ

លេខរៀង ឈ្មោះ(នាក់) ចំនួនអ្នកមានសិទ្ធបោះឆ្នោត(សន្លឹក) ចំនួនអ្នកបានបោះឆ្នោត(សន្លឹក) ចំនួនសន្លឹកឆ្នោតមិនបានការ ឬខូច(សន្លឹក) ចំនួនអ្នកគាំទ្រ(សម្លេង) ឃុំសិត្បូ(136)
ភូមិ លេខការិយាល័យ
ល.
ក.
ល.
គ្មានអ្នកសង្កេតការ
គ្មានអ្នកសង្កេតការ
ល.
គ្មានអ្នកសង្កេតការ
ល.
គ្មានអ្នកសង្កេតការ
គ្មានអ្នកសង្កេតការ
សរុប

ប្លង់ កែប្រែ

មើលផងដែរ កែប្រែ

  1. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2014-02-08. Retrieved 2017-09-09.