ឃុំកំពង់ត្រាចខាងកើត
ឃុំកំពង់ត្រាចខាងកើត (អង់គ្លេស: $ Commune) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកកំពង់ត្រាច ខេត្តកំពត មាន ភូមិ៖
ឃុំកំពង់ត្រាចខាងកើត | |||
---|---|---|---|
លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរអង់គ្លេស | |
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village |
ព្រំប្រទល់នៃឃុំកំពង់ត្រាចខាងកើត
ឃុំកំពង់ត្រាចខាងកើត | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
ឃុំកំពង់ត្រាចខាងកើត.
ឃុំកំពង់ត្រាចខាងកើតស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ តាមប្រកាសលេខ លេខ៤៤៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ។
ឃុំកំពង់ត្រាចខាងកើត (Kampong Trach Khang Kaeut) ស្ថិតនៅ ស្រុកកំពង់ត្រាច ខេត្តកំពត មាន ៤ភូមិ÷
លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរឡាតាំង |
---|---|---|
7060501 | ភូមិកំពង់ត្រាចទី១ | Kampong Trach Ti Muoy |
7060502 | ភូមិកោះខ្លូត | Kaoh Khlout |
7060503 | ភូមិកោះតាចាន់ | Kaoh Ta Chan |
7060504 | ភូមិរបងក្រាស | Robang Kras |
Boundary
East ឃុំកន្ថោរខាងលិច ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច West ឃុំកំពង់ត្រាចខាងលិច ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច South ឃុំឬស្សីស្រុកខាងកើត ឃុំឬស្សីស្រុកខាងលិច ស្រកកំពង់ត្រាច North ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច
សេដ្ឋកិច្ចក្នុងស្រុកនេះពឹងផ្អែកទៅលើ វិស័យកសិកម្មរបស់ប្រជាជន ដែលមានផ្ទៃដីសរុបប្រមាណ ៣៥៣០០ហិចតា សំរាប់កសិកម្មដាំដុះ ប៉ុន្តែពានិជ្ជកម្មវិញ មានភាពក្លាំងក្លាដោយសារ មានព្រំប្រទល់ជាប់ប្រទេសវៀតណាម។រហូតមកដល់ឥលូវ វិសយ័ពានិជ្ជកម្មនេះមានភាពក្លាំងក្លាដោយសារមានការស្ថាបនានូវផ្លូវថ្មីមួយ ព្រមទាំងមាន កាស៊ីណូរ ដែលនៅជាប់និងច្រកព្រំដែនប្រទេសវៀតណាមផងដែរ ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ត្រាចខាងកើតតែងតែខិតខំយ៉ាងខ្លាំងដើម្បីរកប្រាក់កម្រៃមកដើម្បីបញ្ជូនកូនរបស់ពួកគាត់ ទៅរៀន អ្នកខ្លះបានផ្លាស់ប្ដូររបរចិញ្ជឹមជីវិត ដូចជា មកប្រកបរបរលក់អុីវ៉ាន់ផ្សេងៗទៀត ប្រជាជននៅទីនោះមានជីវភាពខ្វះខាតធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។ ស្រុកកំពង់ត្រាចសំបូរទៅដោយធនធានជាច្រើនប្រភេទសំរាប់អោយភ្ញៀវទេសចរណ៏ចូលមកលេងកំសាន្តនៅទីនោះកំពង់ត្រាចជា ទីប្រជុំជនដ៏តូចមួយ ប៉ុន្តែមានរមណីយដ្ឋានទេសចរណ៍ជាច្រើន។ នៅទីនោះ លោកអ្នកអាចទស្សនាល្អាងថ្មកំបោរ និងភ្នំមួយនៅក្បែរនោះផងដែរ។ កាលពីដើមឡើយ ទីនេះធ្លាប់ជាល្អាងមួយយ៉ាងធំនៅចំកណ្តាលភ្នំ ប៉ុន្តែក្រោយមកមានថ្មមួយផ្ទាំងយ៉ាងធំបាក់ហើយបិទកន្លែងនោះបាត់ ទៅ។ នៅក្នុងល្អាងភ្នំនោះ លោកអ្នកអាចឃើញទីសក្ការបូជា ដែលជាទីចាប់អារម្មណ៍បំផុត។
ជាងនេះទៅទៀត លោកអ្នកអាចប្រទះភ្នែកឃើញអណ្តូងទឹកតូចៗនៅជើងភ្នំកំពង់ត្រាច។ អណ្តូងទឹកនេះ ជាទីគោរពសក្ការៈពីពលរដ្ឋខ្មែរ ចិននិងវៀតណាមក្នុងមូលដ្ឋាន។ អណ្តូងមួយមានវិជ្ជមាត្រប្រហែលជា៣០ម៉ែត្រ ហើយលោកអ្នកអាចឃើញដីប្រាំពីរពណ៌។ អណ្តូងតូចៗមានថ្ម ដែលមានរាងដូចសត្វផ្សេងៗ។
កាអប់រំ
កែប្រែការអប់រំពុំមានការវិវត្តន៏ខ្លាំងនេះទេ ដោយសារនៅទីនោះពុំនូវមានរីកចំរើន ផ្លូវពិបាកក្នុងការធ្វើដំណើរ ជីវភាពមានការខ្វះខាត ។ដោយសារប្រជាជននៅទីនោះមានជីវភាពខ្វះខាតធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។
ការអភិវឌ្ឍន័
កែប្រែផ្លូវអន្ដរជាតិ ប្រវែងប្រមាណ ១២គីឡូម៉ែត្រ កំពុងចាប់កសាងឡើង នាចុងឆ្នាំ២០១១នេះ ចាប់ពីព្រំប្រទល់ប្រទេសវៀតណាម រហូតមកដល់ ស្រុកកំពង់ត្រាច។ ការចាប់កសាងផ្លួវនេះ មានផលប៉ៈពាល់ចំពោះផ្ទះរបស់ប្រជាជន ប៉ុន្ដែដំណោះស្រាយជាច្រើន ត្រូវបានសំរួល ហើយការកសាងចាប់ធ្វើបន្ដ។ គំរោងកសាងជាច្រើន កំពុងតែចាប់ផ្ដើមបន្ដិចម្ដងៗនៅក្នុងសហគមន៍ ដែលជាផ្នែកមួយដែលធ្វើ ឲ្យប្រជាជនមាន ជាភាពធូរធា។ចំពោះការអភិវឌ្ឈន៍ចំពោះវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ។ មិនត្រឹមតែប៉ណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ ហើយកំពុងមានការសាងសងងាគារ រោងចក្រផ្សេង។
ផ្សារកំពង់ត្រាច
កែប្រែមានតូបលក់បន្លែ និងសាច់ស្ថិតនៅខាងជើងផ្សារ ហើយតូបលក់គ្រឿងហូបចុក នំផ្សេងៗមាននៅខាងត្បូងតូបលក់បន្លែ ហើយតូបលក់ឥវ៉ាន់ របស់របរ ប្រើប្រាស់មាននៅខាងត្បូងបន្ដបន្ទាប់ ចំនែកតូបកាត់ដេរ ព្រមជាមួយ តូបលក់មាស មានខាងកើតផ្សារ ខាងលិចផ្សារមានលក់ចំរុះ ដូចជា លក់បន្លែ និងសាច់ គ្រឿងហូបចុក នំផ្សេងៗ លក់ឥវ៉ាន់ របស់របរប្រើប្រាស់ ព្រមជាមួយផ្លែរឈើគ្រប់មុខ។ ផ្សារកំពង់ត្រាច ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋដែលរស់នៅតាមឃុំនានា បានមកទីនោះ ដើម្បីធ្វើការលក់រឺ ទិញទំនិញជាហូរហែរ។ប៉ុន្ដែនារដូវបុណ្យទានមាន គឺមានប្រជាជន ដែលមកពីគ្រប់តំបន់ក្នុងខេត្តកំពតចូលមកក្នុងផ្សារ។
ទីតាំងភូមិសាស្រ្តឃុំកំពង់ត្រាច
កែប្រែគំនរបាក់បែក-រស់នៅពាសពេញច្រើនទទេជុំវិញសំបកនៃអគារបំផ្ទុះនៅកណ្តាលកំពង់ត្រាច។ ដប់ពីរគីឡូម៉ែត្រភាគខាងកើតនៃខេត្តកំពតឆ្ពោះទៅកាន់ព្រំដែនវៀតណាម, ការភ័យខ្លាចនឹងឡើងថ្លៃវិញ ដែលជាកន្លែងដែលផ្ទៃផ្លូវបញ្ចប់។ គំនរបាក់បែក-រស់នៅពាសពេញច្រើនទទេជុំវិញសំបកនៃអគារបំផ្ទុះនៅកណ្តាល
រមនីយដ្ឋានឃុំកំពង់ត្រាច
កែប្រែស្ថិតនៅជើងភ្នំផ្នែកខាងត្បូងមានអារាមមួយឈ្មោះថាវត្ដគិរីសិលាដែលជាទីស្ថានសម្រាប់ពុទ្ធបរិស័ទគោរពប្រតិ បត្ដិតាមគន្លងសាសនា ដោយមានយាយជីតាជី និង ព្រះសង្ឃគង់នៅជាច្រើនអង្គ។ សម្រាប់បងប្អូនជាពុទ្ធសាសនិក ក្រោយពីថ្វាយ បង្គំព្រះសង្ឃតាមទំនៀមទម្លាប់រួចរាល់ ដើរសំដៅចូលតាមផ្លូវក្នុងរូងទៅកណ្ដាលភ្នំ ពិតជាបានជួបទីវាលល្ហល្ហេវ ភ្លឺស្រឡះ ពោរ ពេញដោយភាពសុខដុមគ្មានពីរ ព្រោះកាលបើ ចោលភ្នែកសម្លឹងមើល ទៅលើនឹងប្រទះឃើញផ្ទៃមេឃគ្របដណ្ដប់នៅ ជិតបង្កើយ ជារង្វង់មូលដូចបាតខ្ទះ តាមរាងរៅនៃចន្លោះផ្ទាំងថ្មចេញពីបាតភ្នំ ។ នេះជារមណីយដ្ឋានប្រវត្ដិសាស្ដ្រពោរពេញដោយភាពរំភើបរីក រាយឥតគណនាដែលមិនមានកន្លែងណា អាចយកមកប្រៀបផ្ទឹមបាន។នៅអមតាម បណ្ដោយរូងផ្លូវក្រោមបាតភ្នំមានល្អាងជាច្រើន ប្រកបដោយរូបសំណាក សត្វឫុរូបសំណាកឧបករណ៍ ប្រើប្រាស់ដែលកើតឡើងមកអំពី សំណឹកនៃផ្ទាំងថ្មធំៗ យូរលង់ណាស់មកហើយ ហើយភ្ញៀវទេសចរទាំងឡាយ គយគន់មើលសណ្ឋានរបស់វា នឹងអាចកាត់យល់បានតាម ការផ្គូផ្គងពីមគ្គុទេសក៍ដែលនៅរង់ចាំជូនដំ ណើរដើម្បីពន្យល់តាមអ្វីជាការចំណាំតគ្នាទោះបីគ្មានឯកសារណាមួយ យកធ្វើសំអាងក្ដី ។ រមណីយដ្ឋានមួយនេះតែងតែមានភ្ញៀវ មកទស្សនាពុំដាច់មិនថារដូវប្រាំង ឫុ រដូវវស្សាឡើយ ហើយទីតាំងរបស់ ភ្នំនេះទៀតសោតជាកន្លែង ដែលផលិតកម្មភាពយន្ដនានា អាចថតយកទេសភាព សោភ័ណភាពយ៉ាងប្រណីតៗផងដែរ ។កន្លែងទេសចរណ៏សំរាប់ភ្ញៀវមកពីគ្រប់ទិសទីចូលកំសាន្តមានដូចជា ល្អាង ចម្លាក់ និងកន្លែងគោរពបូជាយ៉ាងច្រើន។ទេសចរណ៍ គ្មានទេនៅក្នុងភូមិត្រពាំងធំ ព្រោះមិនមានកន្លែងអភិវឌ្ឍន៏ដែលជាទីចាប់អារម្មណ៏។ប៉ុន្ដែមានតំបន់ទេសចរណ៏នៅក្នុងខេត្តកំពតជាច្រើនកន្លែងដូចជា ភ្នំបូកគោ ភ្នំបូកគោមានទីតាំងស្ថិតនៅប្រមាណ៤២គីឡូម៉ែត្រពីទីរួមខេត្ត។ រមណីយដ្ឋាននេះបានកសាងឡើងដោយអាណានិគមនិយមបារាំងនៅឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ ភ្នំបូកគោគឺជាកន្លែងកម្សាន្តសម្រាប់ពួកអាណានិគមបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាសពីតំបន់វាលទំនាបទៅតំបន់ភ្នំក្បែរ មាត់សមុទ្រ។
មន្ដ្រីនៃមន្ទីរទេសចរណ៍ខេត្ដកំពត
កែប្រែបានអត្ថាធិប្បាយថា រមណីយដ្ឋានប្រវត្ដិសាស្ដ្រ ភ្នំកំពង់ត្រាច ឫុ ភ្នំបាក់” ស្ថិតនៅក្នុង ទឹកដីឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ដោយបរិវេណភ្នំនេះមានបរិមាត្រប្រមាណប្រហែល៤.គីឡូម៉ែត្រ និង កម្ពស់ប្រ ហែល ២០០ម៉ែត្រ ។ ភូមិសាស្ដ្រនៃតំបន់ភ្នំនេះមានអំណោយផលល្អសម្រាប់ការថត[[ខ្សែភាពយន្ដ ផ្សេងៗជាមួយនឹងទេសភាពល្អ ប្រណីត ស្រស់ត្រកាល ពោរពេញដោយសោភ័ណភាពយ៉ាងវិចិត្រ ។ នៅខាងមុខផ្លូវចូលទៅក្នុងល្អាងភ្នំនេះមានវត្ដមួយឈ្មោះថា “វត្ដគិរីសិលា ” ដែលយាយជី តាអាចារ្យនិង ព្រះសង្ឃគង់នៅជាច្រើនអង្គ។ តាមសងខាងផ្លូវក្នុងរូងភ្នំ មានល្អាងជាច្រើនព័ទ្ធជុំវិញ ទីវាលមួយដែលទទួល ពន្លឺព្រះអាទិត្យភ្លឺចិញ្ចាចហើយពេលភ្ញៀវសម្លឹងមើល ទៅលើនឹងឃើញមេឃហាក់នៅកៀកបង្កើយរាងជា រង្វង់មូលដូចបាតខ្ទះដែលធ្វើឱ្យអារម្មណ៍ស្ថិតក្នុងទីស្ថានមួយ ប្រកបដោយភាពសុខដុមរមនា ។ នៅតាមល្អាងនិមួយៗ មានរូបសំ ណាកសត្វ ឫុ រូបបសំណាកឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលរូបទាំងនោះមានមគ្គុទេសក៍នឹងពន្យល់ណែនាំឱ្យបានដឹងជាលំដាប់លំ ដោយតាមការប៉ិនប្រសប់របស់ពួកគេ។ មគ្គុទេសក៍ម្នាក់បានអត្ថាធិប្បាយជាហូរហែថា ចម្ងាយពីមាត់ផ្លូវចូលទៅកណ្ដាលភ្នំ ជាកន្លែងវាលល្វឹងល្វើយដែលគេ ហៅ ថា “ ក្រពះនាគ ” មានចម្ងាយប្រហែល ៣០ ម៉ែត្រ ដោយនៅតាមផ្លូវនេះមានរូបសំណាកសត្វអណ្ដើក,រូបសំណាកសត្វឥន្ទ្រីយ៍. រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីម និង រូបទូក។ លុះដល់ខាងក្នុងផ្នែកស្ដាំនៃទីវាលល្ហល្ហេវនោះមានរូបព្រះអង្គចូល និព្វាន្ដមួយអង្គយ៉ាង ធំសម្រាប់ភ្ញៀវជាពុទ្ធបរិស័ទគោរពបូជា ។ ចំណែកនៅតាមរូងផ្សេងទៀតមានរូបសំណាកក្បាលអន្ទង,់ រូបត្រីបាឡែន, រូបខ្លាត្រី, ក្រពើឆារ៉ាវ៉ាន់, ពស់ស្រកាចាស់,ក្បាលក្រពើ,កំភួនជើងលោកមេទ័ព,ថ្នាក់សម្គាល់កម្រិត ទឹក, ដំរីលោកតាសក្កទេវរាជ, ស្គរហនុ មាន និង ឋានតុសិតជាដើម។ ឯល្អាងខាងលិចទល់មុខនឹង ព្រះអង្គចូលនិព្វាន្ដមានកន្លែងទឹកស្រក់ ជាប្រចាំមិនថារដូវ ប្រាំង ឫុវស្សា ឡើយ ដោយទឹកនោះត្រជាក់ប្រៀបដូចទឹកអម្រឹត ។
អាកាសធាតុវិញមិនសូវល្អប៉ុន្មានទេដែលធ្វើអោយប្រជាជននៅទីនោះពិបាកប្រកបរបររកស៊ីជាខ្លាំង។ អាកាសធាតុពំតៀងទាត់ក្ដៅខ្លាំង រៀងរាល់ថ្ងៃ។ធ្វើអោយប្រជាជន់លំបាកក្នុងការធ្វើស្រែចំការ។ ចំពោះអាកាសធាតុវិញគឺសីតុណ្ហភាពជាធម្មតានៅចន្លោះចាប់ពី ២២ ដល់ ៣៥ °C (៧២ ដល់៩៥ °F) និងធាតុអាកាសគឺស្ថិតនៅក្រោមឥទ្ធិពលមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលដីគោកនាំមកនូវខ្យល់ផ្ទុកដោយសំណើម រងនូវការធ្លាក់ភ្លៀងខ្លាំងបំផុត ដែលមានរយៈកាលក្ដៅហែងក្នុងខែមករា និង កុម្ភៈ។ មានពីររដូវ។ រដូវវស្សាដែលមានចាប់ពីខែឧសភា ដល់ តុលាបង្ហាញឱ្យឃើញសីតុណ្ហភាពខ្ពស់នាំមកនូវដោយសំណើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកា ដល់ មេសា នៅពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់ ២២ °C (៧២ °F)។ ប៉ុន្តែសីតុណ្ហភាពអាចឈានមកដល់ ៤០ °C (១០៤ °F)ក្នុងខែមេសា។ ខែល្អបំផុតគឺខែវិច្ឆិកា ដល់ កុម្ភៈនៅពេលសីតុណ្ហភាពមានសំណើម និង ភ្លៀងធ្លាក់មានកំរិតទាបជាងគេ។
សីតុណ្ហភាព
កែប្រែសីតុណ្ហភាពជាធម្មតានៅចន្លោះចាប់ពី ២២ ដល់ ៣៥ °C (៧២ ដល់៩៥ °F) និងធាតុអាកាសគឺស្ថិតនៅក្រោមឥទ្ធិពលមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលដីគោកនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា ពីខែឧសភា ដល់ តុលា។ មូសុងឦសានបក់នាំរដូវប្រាំងមក ឱ្យបន្តពីខែ វិច្ឆិកា ដល់ មីនា។ ទីក្រុងនេះរងនូវការធ្លាក់ភ្លៀងខ្លាំងបំផុតចាប់ពីខែកញ្ញា ដល់ តុលា ដែលមានរយៈកាលក្ដៅហែងក្នុងខែមករា នឹង កុម្ភៈ។
ទីក្រុងនេះមានពីររដូវ។ រដូវវស្សាដែលមានចាប់ពីខែឧសភា ដល់ តុលាបង្ហាញឱ្យឃើញសីតុណ្ហភាពខ្ពស់នាំមកនូវដោយសំណើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកា ដល់ មេសា នៅពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់ ២២ °C (៧២ °F)។ ប៉ុន្តែសីតុណ្ហភាពអាចឈានមកដល់ ៤០ °C (១០៤ °F)ក្នុងខែមេសា។ ខែល្អបំផុតដើម្បីមកទស្សនាទីក្រុងនេះគឺខែវិច្ឆិកា ដល់ កុម្ភៈនៅពេលសីតុណ្ហភាពមានសំណើម និង ភ្លៀងធ្លាក់មានកំរិតទាបជាងគេ។
វិស័យសុខាភិបាល
កែប្រែចំពោះវិស័យសុខាភិបាលគឺមានការរីកចម្រើនជាខ្លាំងព្រោះគ្រូពេទ្យនៅទីនោះមានការបណ្តុំបណ្តាលវិជ្ជាជីវះដូចនេះធ្វើមានភាពងាយស្រួលដល់ប្រជាពលរដ្ឋដើម្បីព្យាបាលជំងឺ។ទោះបីនៅទីនោះមានមន្ទីរពេទ្យតែមួយក៏ដោយ។ប៉ុន្តែមានពេទ្យឯកជនចំនួនច្រើន។
[[ឃុំកំពង់ត្រាច]]មានភូមិដូចជា
អត្ថបទទីតាំងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |