ជ័យទេវី

(ត្រូវបានបញ្ជូនបន្តពី ជយទេវីទី១)

ព្រះនាងជ័យទេវី (គ.ស ?-៧១៦) រជ្ជកាល (គ.ស ៦៨១-៧១៦) ដោយវ្រះបាទ​ជយវម៌្ម​ទី​១ ពុំ​មាន​ព្រះរាជ​បុត្រា​ដែល​អាច​សោយរាជ្យ​ស្នង​ពី​ព្រះអង្គ​បាន បុត្រី​ព្រះអង្គ ព្រះនាមជយទេវី ត្រូវ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះអង្គ។ ព្រះ​មហាក្សត្រិយ៍​ជយទេវី សោយរាជ្យ​ពី​ឆ្នាំ​៦៨១ ពេល​ដែល​ព្រះ​បិតា​ទ្រង់​សោយ​ទិវង្គត រហូត​ដល់​ឆ្នាំ​៧១៣។ ក៏ប៉ុន្តែ អំណាច​របស់​ព្រះនាង​ពុំ​មាន​មូលដ្ឋាន​រឹងមាំ​ឡើយ ព្រោះ​នៅ​ក្នុង​សិលា​ចារឹក​មួយ​ដែល​គេ​បាន​រក​ឃើញ​នៅ​អង្គរ ព្រះនាង​បាន​ទ្រង់​ត្អូញត្អែរ​ពី​ភាព​ច្របូកច្របល់​ក្នុង​ចិត្ត​គំនិត និង​ទុក្ខវេទនា​នៃ​គ្រា​កើត​កលិយុគ

ជយទេវី
រជ្ជកាលគ.ស ៦៨១-៧១៦
រាជ្យមុនវ្រះបាទជយវម៌្មទី១
រាជ្យបន្តវ្រះបាទពាលាទិត្យ (អនិន្ទិតបុរ ក្លាយជាពាលាទិត្យបុរ)
វង្សកៅណ្ឌិន្យវម៌្ម
សន្តតិវង្សកៅណ្ឌិន្យវម៌្ម
បិតាជយវម៌្មទី១
ប្រសូតឝម្ភុបុរ
សុគត៧១៦
ឝម្ភុបុរ

ប្រហែល​មក​ពី​ការ​ចុះ​ខ្សោយ​នៃ​អំណាច​កណ្ដាល ដែល​នៅ​ស្ថិត​ក្នុង​កណ្ដាប់​ព្រះ​មហាក្សត្រិយ៍​នេះ​ហើយ ដែល​ធ្វើ​អោយ​ប្រទេស​ចេនឡា ត្រូវ​បែង​ចែក​ជា​ពីរ គឺ​ចេនឡា​ទឹក និង​ចេនឡា​គោក នៅ​ដើម​សតវត្ស​ទី​៨ គឺ​នៅ​ក្នុង​ឆ្នាំ​៧០៦។ ក្រោយមកចេនឡាទឹកត្រូវបានបែកខ្ញែកទៅជាបុរ (ក្សត្របុរី) ប្រាំផ្សេងទេៀត បុរ ដែលគេស្គាល់មាន ឝម្ភុបុរ អនិន្ទិតបុរ ដែលក្រោយមកក្លាយជាពាលាទិត្យបុរ និងក្សត្របុរីបីទៀតគេមិនស្គាល់ឈ្មោះ៕

ពង្សាវលី

កែប្រែ

ឯកសារយោង

កែប្រែ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
វ្រះបាទជយវម៌្មទី១
ក្សត្រីចេនឡា
៦៨១-៧១៦
តដោយ
វ្រះបាទពាលាទិត្យ (ពាលាទិត្យបុរ), វ្រះបាទត្សៀគីវ (វ្រៅ)