យុវរាជ (ឦឝានវម៌្មទី១)

ព្រះយុវរាជ សម័យចេនឡាស.វ.ទី៧ (គ.ស ប្រហែលសវត្សទី៧) ជាបុត្រាទីបីនៃព្រះបានឦឝានវម៌្មទី១ ត្រូវបានគេស្គាល់តាមរយៈគោរម្យងារថាយុវរាជ (ម្កុដរាជកុមារ) គឺជាគន្លឹះក្នុងការកែសម្រួលដ៏សំខាន់បំផុតរបស់លោកហ្សាក់ក្នុងការចងក្រងប្រវត្តិសាស្ត្របុរេអង្គរ ហើយក៏ជាចំណុចផ្ដោតមួយនៃការសិក្សារបស់យើង។ ការបន្ថែមបន្ថយនេះពឹងផ្អែកលើសិលាចារឹកសំស្ក្រឹត (K. ១១៤២) ដែលគេបានស្គាល់តាំងតែពីឆ្នាំ១៩៨៤ មកម៉្លេះ។ សិលាចារឹកនេះត្រូវបានទិញមកដោយអ្នកប្រមូលពន្ធម្នាក់នៅបាងកក និងប្រភពដើមរបស់វាមិនបានបង្កជាចំណោទឡើយ។ យ៉ាងហោចណាស់ វាផុសចេញពីស្ថានីយ៍មួយនៅថៃ ហើយលោកហ្សាក់ផ្ដល់យោបល់ថា វាប្រហែលជាមកពីតំបន់ឧទង។ នាមនៃពួកមនុស្សដែលឧទ្ទិសដល់មនុស្សដែលសិលាចារឹកបានឧទ្ទិសដល់មិនមានវត្តមានក្នុងផ្នែកណាមួយដែលមានក្នុងអត្ថបទឡើយ ប៉ុន្តែពង្សាវលីត្រូវបានគេផ្ដល់អោយ។ អ្នកទាំងនោះគឺជាកូននៃព្រាហ្មណ៍ជាតិឥណ្ឌាម្នាក់ បើតាមលោកហ្សាក់យល់ថា ជាព្រាហ្មណ៍មកពីចិទម្ពរម ដែលស្ថិតនៅឥណ្ឌាខាងត្បូង និងព្រះភគិនីរបស់ព្រះបានជយវម៌្មទី១។ ជយវម៌្មទី១ បានពិភាក្សាថាគឺជាអ្នកស្នងរាជ្យបន្តពីព្រះបានភវវម៌្មទី២ ជាធម្មតាត្រូវបានគេចាត់ទុកដោយយល់ច្រឡំថាជាបុត្ររបស់ព្រះបានភវវម៌្មទី២។ លោកហ្សាក់បច្ចុប្បន្នស្នើថាផ្អែកលើ K. ១១៤២ ជយវម៌្មទី១ជាបុត្រនៃបុត្រីរបស់កូនទីបីនៃព្រះបានឦឝានវម៌្មទី១ គឺព្រះយុវរាជ និងអ្នកគ្រប់គ្រងតូចមួយដែលមាននាមថាចន្ទ្រវម៌្ម។ វានាំអោយជយវម៌្មទី១ក្លាយជាបុត្រានៃក្មួយស្រីរបស់ព្រះបានភវវម៌្មទី២ និងត្រូវជាចៅទួតនៃព្រះបានឦឝានវម៌្មទី១។ លោកហ្សាក់បានឈានមកដល់សេចក្ដីសន្និដ្ឋាននេះដោយសារការប្រៀបធៀបពង្សាវលី ក្នុង K. ១១៤២ ទៅនឹងឈ្មោះដែលបានផ្ដល់អោយក្នុងសិលាចារឹកពីរដែលគេស្គាល់ស្រាប់មកពីភាគខាងត្បូងកម្ពុជា (K. ៤៨៣ និង K.២១) ដោយគេបានកំណត់ថាព្រះបានភវវម៌្ម[ទី២] ដោយមានការជំទាស់ថាក្សត្រនេះប្រហែលត្រូវបានជំនួសដោយក្សត្រដែលមិនត្រូវបានវែកញែកពីមុន ដែលមិនមែនភវវម៌្មទី២ និងដោយហេតុនោះហើយគឺព្រះបាទភវវម៌្ម[ទី៣] ប្រាកដជាម្ចាស់នៃសិលាចារឹក K.១១៤២​ នេះដែរ។

យុវរាជ
បុត្រព្រះនាងដែលត្រូវជាព្រះវររាជមាតានៃជយវម៌្មទី១
វង្សកៅណ្ឌិន្យវម៌្ម
សន្តតិវង្សកៅណ្ឌិន្យវម៌្ម
បិតាព្រះបាទឦឝានវម៌្មទី១
មាតាព្រះនាងសករមន្ជរិ
ប្រសូតសម្ភុបុរ

ចំពោះយើង មកដល់ត្រង់នេះ ព្រះបាទភវវម៌្ម គឺជាខ្មែរ និងក៏ជាក្មួយប្រុសនៃព្រះបាទជយវម៌្មទី១ផងដែរ ដែលកំពុងសោយរាជ្យនៅថៃ ប្រហែលនៅឧទង ពេលណាមួយក្នុងពាក់កណ្ដាលទីពីរនៃសតវត្សទីប្រាំពីរ។ សិលាចារឹកចានស្ពាន់ដ៏ល្បីល្បាញមកពីឧទង (K. ៩៦៤) ដែលវែកញែកអំពីស្ដេចមួយអង្គព្រះនាមហឝ៌វម៌្ម ជាព្រះនត្តានៃព្រះបានឦឝានវម៌្មទី១ ដោយមានការរំលឹកដល់ព្រះកិត្តិនាមដ៏អស្ចារ្យរបស់ព្រះអង្គ វាពិតជាសំខាន់ណាស់ដើម្បីកត់សំគាល់ត្រង់នេះ លោកហ្សាក់យល់ថាហឝ៌វម៌្មគឺជាជាតិខ្មែរ។ សរុបមក យើងមានស្ដេចខ្មែរពីរអង្គដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងរាជវង្សសំខាន់បំផុតៗដែលកំពុងគ្រប់គ្រងនៅកម្ពុជា និងរាជវង្សមួយទៀតកំពុងគ្រប់គ្រងនៅថៃកណ្ដាល (ទ្វារវតី) នៅពាក់កណ្ដាល និង ពាក់កណ្ដាលទីពីរនៃសតវត្សទីប្រាំពីរ។

ឯកសារយោង

កែប្រែ

The Dvaravati Wheels of the Law and the Indianization of South East Asia

ព្រះរាជគោរម្យងារ
មុនដោយ
មិនស្គាល់
យុវរាជនៃកម្វុជ
ដើមសតវត្សទី៧
តដោយ
មិនស្គាល់