ជ័យវរ្ម៏នទី៨
ព្រះបាទ ជ័យវរ្ម៏នទី៨ (ប្រសូតនៅ. គ.ស ០០០០-១២៩៥) រជ្ជកាលគ្រងរាជ (គ.ស ១២៤៣-១២៩៥) ចក្រភពកម្វុជទេស ព្រះអង្កជាបុត្រព្រះបាទ ឥន្ទ្រវរ្ម័នទី២ ទ្រង់បានរៀបអភិសេកជាមួយម្ចាស់ក្សាត្រីទ្រង់មួយអង្គព្រះនាមចក្រវ៉ាទីរាជទេវី ហើយទ្រង់មានបុត្រ២អង្គនាម ឥន្ទ្រជ័យវរ្ម័ន និង មួយអង្គទៀតជាបុត្រីនាម ត្រីឥន្ទ្រភូកេតរចិន្តា ដែលមិមានកំណាត់ត្រាច្បាស់លាស់ ។ ក្នុងរាជព្រះអង្គមានប្រតិកម្មយ៉ាងខ្លាំងក្លារបស់អ្នកកាន់ព្រហ្មញ្ញសាសនា ទៅលើព្រះពុទ្ធសាសនា ដោយពេលនោះមានការវាយ ឬកោសលុបបំផ្លាញព្រះពុទ្ធបដិមា ដែលគេបានសាងយ៉ាងច្រើននៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ក្នុងសម័យដែលព្រះអង្គគ្រប់គ្រងប្រទេសជាតិវឹកវរដោយសង្គ្រាមយ៉ាងខ្លាំង ដោយទ័ពស្យាម ឬ សៀមរុលយកភាគខាងលិច ក្នុងឆ្នាំ ១២៥៧ នៃ គ.ស ហើយក្នុងឆ្នាំ ១២៨១ នៃ គ.ស ដោយទ័ពមុងហ្គោលវាទទីមកដក់ភាគខាងត្បូង ។ ទ័ពមុងហ្គោល បានមកច្បាំងជាមួយ ទ័ពព្រះបាទ ជ័យវរ្ម៏នទី៨ ក្នុងឆ្នាំ ១២៨៣ នៃ គ.ស ច្បាំងអស់រយៈពេល ២ឆ្នាំ ទ័ពម៉ុងហ្គោលនៅតែមានសភាពខ្លាំងក្លា ព្រះបាទ ជ័យវរ្ម៏នទី៨ ទ្រង់ឈ្វេងយល់ថា គួរតែលើកសួយសារអាករទៅថ្វាយព្រះចៅអធិរាជម៉ុងហ្គោល "គូប៊ីឡៃខាន់" ដើម្បីបញ្ចប់សង្គ្រាម ក្នុងឆ្នាំ ១២៨៥ នៃគ្រិស្ដសករាជ ។ ក្រោយមកព្រះបាទ ជ័យវរ្ម៏នទី៨ ក៏ចូលទីវង្គត់ក្នុងឆ្នាំ ១២៩៥ នៃ គ.ស ហើយទ្រង់មានព្រះបរម មរណៈនាមថា ព្រះបាទបរមេកេស្វរបទ។ ក្នុងឆ្នាំបន្ទាប់បុត្រីទ្រង់ នាម ត្រីឥន្ទ្រភូកេតរចិន្តា បានលួចព្រះខ័នមាសទៅឲស្វាមីខ្លួនហើយប្រកាសរាជសារក្លែងបន្លំឲប្ដីរបស់ខ្លួន គ្រងរាជក្នុងឆ្នាំ ១២៩៦ នៃ គ.ស ស្វាមីរបស់ទ្រង់មានព្រះនាមក្នុងរាជថា ឥន្ទ្រវរ្ម័នទី៣ ។