ឝ្រីន្ទ្រជយវម៌្ម
វ្រះបាទឝ្រីន្ទ្រជយវម៌្ម រជ្ជកាល (១៣០៨-១៣២៧) ព្រះនាមពេលសោយរាជ្យ ឝ្រីឝ្រីន្ទ្រជយវម៌្មទេវ។ ព្រះរាជគ្រូ ជយមង្គលាថ៌។ ក្រោយពីវ្រះបាទឝ្រីន្ទ្រវម៌្ម ដាក់រាជ្យហើយយាងទៅគង់យ៉ាងស្ងាត់ស្ងៀមក្នុងព្រៃ វ្រះបាទឝ្រីន្ទ្រជយវម៌្មដែលជាព្រះញាតិ ទ្រង់ឡើងសោយរាជ្យស្នងព្រះអង្គ។ ទ្រង់ត្រូវបានស្នងរាជ្យបន្តដោយជយវម៌្មបរមេឝ្វរ។ លោកឆាលស៍-ហ៊ិខហ៊ែម (បុរាណវិទូ) ពោលតាមកំណត់ត្រាសំស្ក្រឹតចុងក្រោយនៅអង្គរ។[១]:១៣៨-១៣៩
ឝ្រីន្ទ្រជយវម៌្ម | |||||
---|---|---|---|---|---|
ចក្រវរ្តិន | |||||
រជ្ជកាល | ១៣០៨-១៣២៧ | ||||
រាជ្យមុន | ឝ្រីន្ទ្រវម៌្ម | ||||
រាជ្យបន្ត | ជយវម៌្មទី៩ | ||||
បុត្រ | ជយវម៌្មទី៩ | ||||
| |||||
សន្តតិវង្ស | ឝ្រីន្ទ្រវម៌្ម |
រាជជីវប្រវត្តិ
កែប្រែព័ត៌មានអំពីឝ្រីន្ទ្រជយវម៌្មទទួលបានពីសិលាចារឹកបួនផ្ទាំង និង ពំនោលដ៏តិចតួចស្ដើងក្នុងប្រវត្តិសាស្ត្ររាជវង្សចិន:
សិលាចារឹកនៃវត្តគោកខ្ពស់ បានចុះកាលបរិច្ឆេទនៅ ១៣០៩ និយាយថារជ្ជកាលនៃឝ្រីន្ទ្រវម៌្មបានចូលមកដល់ទីបញ្ចប់នៅឆ្នាំ ១៣០៨។ សិលាចារឹកនេះនិយាយថារាជធានីមានឈ្មោះថាយឝោធរបុរ។ ការអានឡើងវិញដោយលោកសឺដេស នៃសិលាចារឹកនៅបាយ័ន បានចុះកាលក្រោយឆ្នាំ ១៣២៧ បានដឹងថារជ្ជកាលនៃឝ្រីន្ទ្រជយវម៌្មបានអូសបន្លាយរហូតដល់ឆ្នាំ ១៣២៧។ ហ្យ្វែនឝិបានស្រង់ឡើងដោយលោកពេល្យ៉ូត និយាយថាគណៈបេសកទូតចិនបានមកកម្វុជទេឝដើម្បីទិញដំរីនៅឆ្នាំ ១៣២០។
ពង្សាវលី
កែប្រែ- ព្រះញាតិ ឝ្រីន្ទ្រវម៌្ម
- ព្រះរាជបុត្រជយវម៌្មទី៩
សាសនា
កែប្រែដោយព្រះអង្គមានជំនឿលើសាសនាព្រះឥសូរយ៉ាងមោះមុត ផ្ទុយពីរាជ្យមុនព្រះអង្គនោះ វ្រះបាទឝ្រីន្ទ្រជយវម៌្ម បានខំស្ដារចាត់ចែងតុបតែងបន្ថែមនូវប្រាសាទខាងព្រហ្មញ្ញសាសនា ដែលបានកសាងឡើងក្នុងរជ្ជកាលរបស់វ្រះបាទជយវម៌្មទី៨ ឧទ្ទិសចំពោះព្រាហ្មណ៍ជយមង្គលាថ៌ ហើយព្រះអង្គដែលមានគំនិតប្រឆាំងនឹងព្រះពុទ្ធសាសនា បានជួយគាំទ្រប្រតិកម្មរបស់អ្នកកាន់ព្រហ្មញ្ញសាសនា អោយវាយបំផ្លាញបដិមាផ្សេងៗខាងព្រះពុទ្ធសាសនា ដែលជាហេតុបណ្ដាលអោយមានការបះបោរ កើតជំលោះទាស់ទែងគ្នាផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ ពីរឿងសាសនានេះថែមទៀតផង។ ឆ្លៀតឱកាសដ៏ល្អនេះ ជនជាតិស្យាម ដោយយកលេសថាការពារជំនឿព្រះពុទ្ធសាសនា បានឆ្លៀតឱកាសលុកលុយកម្វុជទេឝ រហូតដល់ប្រទេសចាម្ប៉ា ថែមទៀតផង។
ការទូត
កែប្រែក្នុងរាជ្យរបស់ព្រះអង្គគឺនៅឆ្នាំ ១៣២០ គណៈបេសកកម្មចិន មួយត្រូវបានបញ្ជូនមក ដើម្បីទិញដំរីផ្សាំងពីប្រទេសខ្មែរ។ វ្រះបាទឝ្រីន្ទ្រជយវម៌្ម ទ្រង់ឡើងសោយរាជ្យពីឆ្នាំ១៣០៧ ឬឆ្នាំ១៣០៨ ហើយគង់ក្នុងរាជ្យរហូតដល់ឆ្នាំ១៣២៧ នៃគ្រិស្ដសករាជ។ [២]
ឯកសារយោង
កែប្រែ- ↑ Higham, C., 2001, The Civilization of Angkor, London: Weidenfeld & Nicolson, ISBN 9781842125847
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2014-10-01. Retrieved 2015-05-29.
តំណខាងក្រៅ
កែប្រែ- eBook[តំណភ្ជាប់ខូច]
- eBook2[តំណភ្ជាប់ខូច]
- Theroyalforums.com Archived 2016-03-05 at the វេយប៊ែខ ម៉ាស៊ីន.
- Info-regenten.de Archived 2012-09-14 at the វេយប៊ែខ ម៉ាស៊ីន.
អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ឝ្រីន្ទ្រវម៌្ម |
ចក្រវរ្តិននៃកម្វុជទេឝ ១២៩៥–១៣០៧ |
តដោយ ជយវម៌្មទី៩ |