ធម្មសាលា
នៅក្នុងរជ្ជកាលរបស់មហាកំពូលវីរៈក្សត្រ ព្រះបាទជយវរ្ម័នទី៧ ទ្រង់បានបំពេញព្រះរាជកិច្ចដ៏មហាថ្លៃថ្លានិងឥតគណនាដល់សាសនា និងសង្គមទាំងមូល ព្រោះមិនថាក្នុងឡាវ ឬយួន យើងសង្កេតឃើញស្នាព្រហស្ថរបស់ព្រះបានបន្សល់ទុកយ៉ាងច្រើនអណេក ជាពិសេសនៅថៃសព្វថ្ងៃ ។ ដោយឡែកក្រៅពីប្រាសាទដ៏ច្រើន មន្ទីពេទ្យ ១០២កន្លែង ក្នុងរាជ្យទ្រង់មានធម្មសាលា ឬសាលាសំណាក់សំរាប់ជួយសំរួលដល់ការធ្វើដំណើរ ដោយផ្ទះសំណាក់នីមួយមានចម្ងាយ ចាប់ពី ១២ គ.ម រហូតដល់ដល់១៨ គ.ម។ ធម្មសាលានីមួយរមែងមានការដុតភ្លើងបំភ្លឺជាប្រចាំរាល់រាត្រី ដែលខ្លះហៅថា "ផ្ទះភ្លើង"។ វាមានលក្ខណៈដូចទៅនឹងប៉មរោងទងប្រាសាទដែរ ហើយខាងចុងមានកំពូលដូចប្រាសាទ ហើយនៅតាម ហោរជាង ឬផ្តែរមានរូបបដិមាព្រះលោកេស្វរៈ ព្រះពោធិសត្វ។ ធម្មសាលាទាំងអស់ដែលមានក្នុងរាជ្យព្រះអង្ តែងអនុវត្តទៅតាមវិថី ដែលពេលខ្លះយើងឃើញស្ពាន ឬមន្ទីពេទ្យនៅក្បែរដែរ។ សាលាសំណាក់ទាំងអស់មាន ១២១ ខ្នង ដោយកសាងចេញពីទីក្រុងមហានគរ ឆ្ពោះទៅក្រុងដទៃទៀតក្នុងអាណាចក្ររបស់ព្រះអង្គ។ យោងតាមការស្រាវជ្រាវ និងអត្ថបទលោក រេត សាមុត ជាមគ្គុទេស សាលាសំណាក់៖ ១% ពីក្រុងមហានគរ ទៅក្រុង វិជ័យ មាន ៥៧ ខ្នង, ២% ពីក្រុងមហានគរ ទៅទីក្រុង ភិម៉ាយ មាន ១៧ ខ្នង, ៣%ពីក្រុងមហានគរ ទៅទីក្រុងជ័វត្តី ពីទីក្រុងជ័យសិង្ហវត្តី ទៅទីក្រុងជ័យវរវត្តី ទៅទីក្រុងជ័យរាជគីរី ទៅទីក្រុងសុវរបរៈ និងត្រលប់មកដល់មហានគរវិញ មាន សាលាសំណាក់ ៤៤ ខ្នង។
ប្រទេសកម្ពុជា
កែប្រែខេត្តត្បូងឃ្មុំ
កែប្រែប្រាសាទព្រះធាតុ (ពពេល) ប្រាសាទព្រះធាតុពណ្ណរាយ
ខេត្តបន្ទាយមានជ័យ
កែប្រែធម្មសាលា (ប្រាសាទបន្ទាយឆ្មារ)
ខេត្តព្រះវិហារ
កែប្រែប្រាសាទគុក (ព្រះខ័នកំពង់ស្វាយ) ប្រាសាទសុភាពខាងជើង
ខេត្តសៀមរាប
កែប្រែធម្មសាលា (ប្រាសាទព្រះខ័ន) ធម្មសាលា (ប្រាសាទតាព្រហ្ម) ប្រាសាទសំពៅ ប្រាសាទស្មាន់តេង ប្រាសាទគោកអាជ្រឹង ឬ ប្រាសាទអូរជ្រឹង ប្រាសាទគោកមន ប្រាសាទជាន់លេច ប្រាសាទកន្សែង ឬ ប្រាសាទគុកទ័ព ប្រាសាទទ័ពជ័យតូច ប្រាសាទតាអិន
ខេត្តឧត្តរមានជ័យ
កែប្រែប្រាសាទព្រហ្មកិល ប្រាសាទអំពិល (ឈូកចាស់) ប្រាសាទគោកព្នៅ ឬ ប្រាសាទគោកខ្ពស់
ប្រទេសថៃ
កែប្រែខេត្តជ័យភូមិ
កែប្រែខេត្តបុរីរម្យ
កែប្រែប្រាសាទហិនហួយកែន ប្រាសាទណងតាផ្លេង ប្រាសាទណងផ្លង ឬ គោកប្រាសាទ ប្រាសាទនងគង ឬ ប្រាសាទគោកប្រាសាទ ប្រាសាទបានបុ ប្រាសាទថ្ម