អវលោកិតេស្វរ (អង់គ្លេស: Avalokitesvara bodhisatva) ( ន. ) [អៈវៈលោក-កិតេ-ស្វៈរ៉ៈ], អវលោកិតេស្វរៈ ( សំ. ) (--ឝ្វរ < អវលោកិត “ដែល​ប្រមើល​មើល” + ឦឝ្វរ “ជា​ធំ”; បា. ធៀប​នឹង សំ. អវលោកិតិស្សរឱលោកិតិស្សរ) អ្នក​ដែល​ជា​ធំ​ក្នុង​ការ​ប្រមើល​មើល​ឬ​ពិនិត្យ​មើល​សេចក្ដី​សុខ​ទុក្ខ​និង​ចរិយា​របស់​សត្វ​លោក ។ នាម​នៃ​ពោធិសត្វ ដែល​ពួក​ពុទ្ធ​សាសនិក​ខាង​មហា​យាន​សន្មត​ដោយ​ឧប្បត្តិ​កថា​ជា​ទេវតា​វិសេស​មួយ​អង្គ ជា​អ្នក​ពិនិត្យ​មើល​សុខ​ទុក្ខ​ជាដើម របស់​សត្វ​លោក ក្នុង​សាសនា​នៃ​ព្រះ​សក្យ​មុនី​គោតម​ព្រម​ទាំង​មើល​បីបាច់​រក្សា​សត្វ​លោក​ផង (ធៀប​គ្នា​នឹង​មហា​ព្រហ្ម​ឬ​វិស្ណុ​របស់​ពួក​ព្រាហ្មណ៍) ។ គេ​ច្រើន​ធ្វើ​មុខ ៤ នៅ​កំពូល​ប្រាសាទ​ឬ​កំពូល​ចេតិយ​សម្គាល់​ថា​ជា​ព្រះ​ភ័ក្រ្ត​​នៃ​អវលោកិតេស្វរៈ ដើម្បី​ការពារ​ភយន្តរាយ​ទាំងពួង, ប៉ុន្តែ​ហៅ​តាម​លទ្ធិ​ព្រាហ្មណ៍​ថា មុខ​ព្រហ្ម ។ ហៅ អវលោកេស្វរៈ ក៏​បាន លោកេស្វរៈ ក៏​បាន (ម. ព. នេះ​ក្នុង​ពាក្យ លោក ១ ន. ទៀត​ផង) ។

ព្រះអវលោកិតេស្វារពោធិសត្វ
ទេវរូបព្រះអវលោកិតេស្វារពោធិសត្វ សិល្បៈខ្មែរ. ( មុខរបស់ជ័យវរ្ម័នទី៧ )
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ទេវរូបព្រះអវលោកិតេស្វារពោធិសត្វ
ទេវរូបព្រះអវលោកិតេស្វារពោធិសត្វ សិល្បៈឥណ្ឌា
ទេវរូបព្រះអវលោកិតេស្វារពោធិសត្វ សិល្បៈជប៉ុន
ទេវរូបព្រះអវលោកិតេស្វារពោធិសត្វ សិល្បៈឥណ្ឌូនេស៊ី

ការគោរព​បូជា​ព្រះ​ពោធិសត្វ​លោកេស្វរៈ សម័យ​ព្រះបាទជ័យ​វរ្ម័នទី​៧

កែប្រែ

ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះពុទ្ធសាសនាលទ្ធិមហាយាន គឺជាសាសនារបស់រដ្ឋ ដែលក្នុងនេះព្រះពោធិសត្វលោកកេស្វរៈបានបំពេញតួនាទីយ៉ាងសំខាន់ ដោយថែមទាំងមានការ គោរព និងមានជំនឿយ៉ាងលើសលប់នៅក្នុងសង្គមខ្មែរទៀតផង ។

នៅគ្រប់មជ្ឈដ្ឋានសង្គមខ្មែរមានរួមទាំងមេទ័ព និងព្រះមហាក្សត្រ តែងតែមានការគោរពបូជាដល់ព្រះពុទ្ធអង្គលោកកេស្វរៈពុំដែលអាក់ខាន ។ចម្លាក់ព្រះពោធិសត្វលោកេស្វរៈ រូបសាលាបារាំងចុងបូព៌ាប្រទេស (ម.ត ១៩៩៤)តាមឯកសារបានតំណាលឲ្យដឹងថា : ព្រះពុទ្ធសាសនាហិនយានដែលព្រះអង្គបានចូលនិព្វានរួចទៅ ហើយនោះ ឯព្រះពុទ្ធនិយានមហាយានទ្រង់កំពុងត្រៀមព្រះកាយចូលព្រះនិព្វាននៅឡើយ ។ ការរងចាំមិនទាន់ចូលបរិនិព្វានរបស់ព្រះពោធិសត្វលោកកេស្វរៈ ដោយសារតែព្រះអង្គទុកពេលវេលាចង់ជួយមនុស្សលោកឲ្យរួចផុតពីគ្រោះថ្នាក់ ។ ព្រះពោធិសត្វលោកេស្វរៈ សព្វព្រះទ័យមិនទាន់ចង់ចូលនិព្វាន ព្រោះព្រះអង្គនៅមានការអាណិតអាសូរដល់ពុទ្ធបរិស័ទក្នុងការស្រោចស្រង់ មនុស្សលោកឲ្យបានច្រើន ។

ព្រះននាម

កែប្រែ

គេមានជំនឿថា ព្រះពោធិសត្វអង្គនេះមិនត្រឹមតែជួយមនុស្សលោកទេ តែថែមទាំងអាចជួយរំដោះគ្រោះចង្រៃនានារបស់មនុស្សលោកថែមទៀតផង ។ ដោយសារតែមានជំនឿលើមូលហេតុខាងលើនេះហើយ ទើបនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គេមានការតាំងឈ្មោះព្រះពុទ្ធអង្គនេះថា ’ព្រះពោធិសត្វលោកេស្វរៈ” ។

ពាក្យនេះមានន័យថា ព្រះអាទិទេពនៃពិភពលោក ដែលមានទាំងឋានមនុស្ស ឋាននរក និងឋានសួគ៌ ។ ព្រះពោធិសត្វអង្គនេះ ក៏មានព្រះនាមមួយទៀតដែរគឺ ព្រះអវលោកេស្វរៈ មានន័យថា ព្រះអាទិទេពមើលពីលើ ដោយព្រះករុណាធម៌ដល់សត្វលោក ។ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គេឃើញមានការគោរពបូជា និងរៀបចំតង្វាយជាច្រើនដល់ព្រះពោធិសត្វអង្គនេះ ។

 
ទេវរូបព្រះអវលោកិតេស្វារពោធិសត្វ សិល្បៈទីបេ.

គ្រឿងតង្វាយ

កែប្រែ

គ្រឿងតង្វាយទាំងនេះមានដូចជាអង្ករ សណ្តែក ល្ង ទឹកដោះគោ ទឹកឃ្មុំ និងស្ករ ប្រេង ជាដើម ។ បើយើងពិនិត្យលើគ្រឿងតង្វាយនេះ គឺជាលក្ខណៈពិសេសលើសព្រះពោធិសត្វដទៃទៀត ។ លើសពីនេះទៀត ឋានៈនៃបុព្វការីជនខ្មែរ ជាពិសេសសមាជិកនៃព្រះរាជវង្សានុវង្សនាសម័យបាយ័ន ត្រូវបានលើកតម្កើងស្មើទៅនឹងព្រះពោធិសត្វលោកកេស្វរៈផងដែរ ដែលគេគោរពបូជាក្រោមរូបភាពនៃរូបសំណាក់ថ្ម និងសំរិទ្ធ

 
រចនាបថបាយ័ន
 
រចនាបថបន្ទាយស្រី,ប្រាសាទភ្នំត្រប់ខេត្តកំពង់ចាម
 
រចនាបថឃ្លាំង, ប្រាសាទភ្នំត្រប់ខេត្តកំពង់ចាម
 
រចនាបថប្រែរូប
 
រចនាបថព្រៃក្មេង
 
រចនាបថភ្នំដា, ប្រទេសវៀតណាម
 
រចនាបថកំពង់ព្រះ, ពីប្រទេសថៃ
 
រចនាបថកំពង់ព្រះ,ប្រាសាទអកយំ


កំណត់

កែប្រែ


មើលផងដែរ

កែប្រែ