បញ្ជាប្រតិបត្តិទី ១៣៧៦៩

បញ្ជាប្រតិបត្តិទី ១៣៧៦៩ មានចំណងជើងថា ការពារជាតិពីការចូលប្រទេសរបស់ភេរវករបរទេសនៃសហរដ្ឋអាមេរិក (អង់គ្លេស: Protecting the Nation from Foreign Terrorist Entry into the United States) គឺជាបគ្ជាប្រតិបត្តិ ដែលបានចេញដោយ ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដោយមានសុពលភាពពីថ្ងៃទី ២៧ មករា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ១៦ មីនា ឆ្នាំ ២០១៧ ដែលគឺជាថ្ងៃដែលបញ្ជាប្រតិបត្តិទី ១៣៧៨០ មានសុពលភាព។ បញ្ជាប្រតិបត្តិទី ១៣៧៦៩ នេះ បានកាត់បន្ថយចំនួនជនភៀសខ្លួនដែលត្រូវបានទទួលស្គាល់ថាចូលទៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០១៧ ទៅ ៥០.០០០ នាក់ និងបានផ្អាកកម្មវិធីការទទួលយកជនភៀសខ្លួនរបស់សហវដ្ឋអាមេរិក ជារយៈពេល ១២០ ថ្ងៃ និងបានផ្អាកការចូលរបស់ជនភៀសខ្លួនស៊ីរីដោយគ្មានកំណត់ និងបានដឹកនាំគណៈរដ្ឋមន្ត្រីមួយចំនួនដើម្បីផ្អាកការអនុញាតឱ្យជនភៀសខ្លូនដែលមកពីបណ្តាប្រទេសដែលមិនបានបំពេញតាមស្តង់ដារកាត់ក្ដីស្ថិតក្រោមច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិកចូលទៅក្នុងប្រទេសបាន និងរួមបញ្ចូលទាំងករណីលើកលែងនៅលើមូលដ្ឋានករណីដោយករណី។ ក្រសួងសន្តិសុខមាតុភូមិបានធ្វើបញ្ជីរាយឈ្មោះប្រទេសទាំងនេះមានអ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយេម៉ែន[]

ឯកសារយោង

កែប្រែ
  1. Executive Order 13769 of January 27, 2017: Protecting the Nation From Foreign Terrorist Entry Into the United States. Executive Office of the President. ទំព័រគំរូ:Federal Register–8982. Published: February 1, 2017.

តំណ​ភ្ជាប់​ខាងក្រៅ

កែប្រែ