បន្លែផ្លែឈើ
បន្លែ និង ផ្លែឈើ ផ្ដល់នូវ ជីវជាតិ (វីតាមីន) និង អំបិលខនិជដែលមានប្រយោជន៍ចំពោះសុខភាព និង មានសារធាតុចិញ្ចឹមចាំបាច់ដែលអាចជួយការពារជំងឺបានទៀតផង។
បន្លែផ្លែឈើជាប្រភពនៃវិតាមីននិងសារធាតុចិញ្ចឹមជួយអោយសុខភាពល្អ និងការពារជំងឺ |
ផ្លែឈើ
កែប្រែប៉ោម
កែប្រែផ្លែប៉ោមមានជីវជាតិ-ក (វីតាមីន A) និង ជីវជាតិ-គ (វីតាមីនC) កាល់ស្យូម ហ្វូសហ្វ័រ និងសារធាតុហ្វ្លាវ៉ូណយ ដែលជួយពង្រឹងដំណើរការនៃវីតាមីនC ទប់ស្កាត់រ៉ាឌីកាល់សេរី ការពារជំងឺមហារីកបន្ថយសម្ពាធឈាម និងរោគបេះដូង។
ក្រូចឃ្វិច
កែប្រែផ្លែក្រូចឃ្វិច ១០០ក្រាម ផ្ដល់វីតាមីន C ៤២ មិល្លីក្រាមផ្ដល់វីតាមីនA ខ្ពស់៤.០០០អាយយូ ហើយថែមទាំងមានវីតាមីនB និងកាកសរសៃជាច្រើនមហាសាលទៀត។ បើអ្នកទុកវាជាមុខម្ហូបប្រចាំខ្លួន នោះពាក្យថា ទល់លាមករោគផ្ដាសាយ កូឡេស្ដេរ៉ូលខ្ពស់នឹងមិនមានថ្ងៃបានមកបៀតបៀនអ្នកឡើយ។ មិនតែប៉ុណ្ណោះ វាក៏ជួយឲ្យឆ្អឹងរឹងមាំ ការពារក្រួសក្នុងតម្រងនោម ការពារមហារីកពោះវៀនធំ និង ធ្វើឲ្យរាងកាយឆាប់ស្រាកស្រាន្តពីរោគបេះដូងបានទៀតផង។
ស្ត្របឺរី
កែប្រែផ្លែស្ត្របឺរីមានវិតាមីន C វីតាមីនA ហ្វូសហ្វ័រកាល់ស្យូម ជួយការពារការកកើតជំងឺមហារីក និងរោគស្ទះសរសៃឈាម។ កត្តាសំខាន់ ស្ត្របឺរីផ្លែឈើនាំមុខក្នុងការទប់ស្កាត់រ៉ាឌីកាល់សេរី។ បើធ្វើការប្រៀបធៀបស្ត្របឺរីអាចទប់ស្កាត់រ៉ាឌីកាល់សេរីបាន ខ្ពស់ជាងក្រូចដល់ទៅ១ដង ខ្ពស់ជាងទំពាំងបាយជូរក្រហមដល់ទៅ២ដង ខ្ពស់ជាងផ្លែឃីរី៣ដងខ្ពស់ជាងចេកអំបូង និងប៉េងប៉ោះ៧ដង និងខ្ពស់ជាងផ្លែភែរ៍ ១៥ដងឯណោះ។
បឺរីខៀវ
កែប្រែបឺរីខៀវសំបូរទៅដោយសារជាតិបំប៉នបំផុត។ វាជាប្រភេទអាហារដែលអាចជួយទប់ស្កាត់បានអាការៈឈឺចាប់ប្រព័ន្ធទឹក មូត្របានទៀតផង។ បឺរីខៀវ នេះអាចជួយធ្វើឲ្យមានការចងចាំបានមួយរយៈពេល ព្រមទាំងជួយបំប៉នដល់សុខភាពចំពោះមនុស្សចាស់ជរា។ ក៏ជាប្រភេទផ្លែឈើដែលជួយកាត់បន្ថយបានទាំងកាឡូរី ជាប្រភពនៃជាតិសរសៃនិងវីតាមីនC ។ ទឹកបឺរីខៀវ ត្រឹម១ពែង ស្រស់ៗ មានផ្ទុក៨៣កាឡូរី ជាតិសរសៃ៣,៥ក្រាម និងវីតាមីនC ១៤មីលីក្រាម។
គូលែន
កែប្រែគូលែនមានវីតាមីន C, B1,B2 កាបូអ៊ីដ្រាត ផូស្វ័រ និងណៃអាស៊ីន (Niacin) ប្រសិនបើអ្នកទទួលទាន ផ្លែគូលែន ជាប្រចាំ នឹងជួយសម្រួលប្រព័ន្ឋរំលាយអាហារ បំបាត់អាការស្រេកទឹក និងជួយដល់អ្នកជំងឺ កង្វះកោសិការឈាមក្រហម (Anemia) ។
មៀន
កែប្រែផ្លែមៀនសម្បូរទៅដោយជាតិស្ករអំពៅ ស្ករទំពាំងបាយជូរ ជាតិប្រូតេអ៊ីន និងជីវជាតិបេសេ ដូចជាផ្លែគូលែនដែរ។ ផ្លែមៀនមាន ផលប្រយោជន៍អាចអោយអារម្មណ៍ជ្រះថ្លា ។ដូច្នេះចំពោះលោកអ្នក ដែលឧស្សាហ៍ កើតរោគដេកមិនលក់ អាចទទួលទានទឹកផ្លែឈើមៀនក្រៀម រម្ងាស់ជាមួយនឹងពុទ្រាក្រៀម (ពុទ្រាចិន) គឺពិតជាអាចជួយអោយលោកអ្នកដេកលក់ បានស្កប់ស្កល់ ឡើងវិញ។ ក្រៅពីនោះដោយសារតែផ្លែមៀន ជាប្រភេទផ្លែឈើមានលក្ខណៈក្តៅ។អ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារទន់ខ្យោយ ចូរកុំទទួលទាន ច្រើនហួសប្រមាណអោយសោះ។
សាវម៉ាវ
កែប្រែសាវម៉ាវជាផ្លែឈើមួយប្រភេទ ដែលជនជាតិខ្មែរ និយមទទួលទាន។ រដូវដែលសម្បូរសាវម៉ាវ គឺពីខែមេសា ដល់ខែតុលា រៀងរាល់ឆ្នាំ។ សាវម៉ាវ សម្បូរទៅដោយវីតាមីនសេ (Vitamin C), កាបូអ៊ីដ្រាត (Carbohydrate) កាល់ស្យូម (Calcum) ផូស្វ័រ (Phosphorus) និងណៃអាស៊ីន (Niacin)។ ក្រៅពីនេះ ការទទួលទាន ផ្លែសាវម៉ាវ ជួយអោយស្បែកស្អាតផងដែរ។ បើអ្នកទទួលទានសាវម៉ាវ ៦ផ្លែ និងទទួលបានថាមពល ៥០កាឡូរី ...។
ទំពាំងបាយជូរ
កែប្រែផ្លែទំពាំងបាយជូរមានសារជាតិសំខាន់ដូចជាស្ករ និងសារជាតិពពួកអាស៊ីតប្រមាណចាប់ពី៧-៨ប្រភេទបន្ថែមទៀត។ ក្រៅពីនេះនៅមានក្លូកូស សូខូល អាស៊ីតស៊ីទ្រិក វីតាមីន C ព្រមទាំងដែក និងកាល់ស្យូម។ ផ្លែទំពាំងបាយជូរ ជួយប៉ូវខួរក្បាល ប៉ូវបេះដូង ទម្លាក់ស្លេស្ម បំបាត់អាការស្រេក ប៉ូវកម្លាំង និងសម្រាប់មនុស្សមានរាងកាយស្គមស្គាំងចាស់មុនវ័យ ពុំមានកម្លាំងកំហែងជាដើម។ ផ្លែទំពាំងបាយជូរត្រូវគេយកទៅផលិតជាស្រាទំពាំងបាយជូរដែលប្រភេទ ស្រាប៉ូវបំប៉ន។ ចំណែកទង ដើម និងឫស អាចយកទៅធ្វើជាថ្នាំបុរាណសម្រាប់បណ្ដេញខ្យល់ ទម្លាក់ស្លេស្មព្យាបាលរោគរលាកសន្លាក់ ឈឺឆ្អឹងឆ្អែង ឈឺសរសៃសរសូង រម្ងាប់សរសៃប្រសាទ បំបាត់អាការៈឈឺចាប់ និងអាចបំបាត់អាការៈក្អួតបានទៀតផង។
ជម្ពូ
កែប្រែផ្លែជម្ពូក្រៅពីសម្បូរទៅដោយជាតិទឹក គឺនៅមានជាតិប្រូតេអ៊ីន ជីវជាតិសេ ជាតិដែក និងជាតិកាល់ស្យូម។ ផ្លែជម្ពូអាចជួយដល់ការរំលាយអាហារ ជួយដល់អ្នកដែលមានពោះវៀន និងក្រពះទន់ខ្យោយ ។ ម៉្យាងទៀតដោយសារ តែផ្លែជម្ពូសម្បូរទៅដោយជាតិទឹក ហើយនាំអោយបត់ជើងតូចច្រើន អ្នកដែលមាន បញ្ហាក្រលៀនខ្យោយ ចូរកុំទទួលទានច្រើនហួសប្រមាណ អោយសោះ។
មង្ឈុត
កែប្រែមង្ឈុតមានជីវជាតិទ្រទ្រង់ សុខភាពសំខាន់ៗ ដូចជា ប៉ូតាស្យូម វីតាមីន B និង C កាល់ស្យូម ម៉ាញ៉េស្យូម ដែក សង្ក័សី ប្រូតេអ៊ីន ខ្លាញ់ ផូស្វ័រ ណៃអាស៊ីន ...ជាពិសេស ត្រូវបានចាត់ទុកថា ជាផ្លែឈើដែលមានធាតុត្រជាក់ដល់រាងកាយ។ ចំណែកសំបកមង្ឈុត បើយកមកធ្វើចាហួយពណ៌ស្វាយ គួរអោយចង់ទទួលទាន ឬបើយកសំបកមង្ឈុតទៅហាលអោយស្ងួត រួចកិនអោយម៉ត់ជាម្សៅ ប្រើសម្រាប់ឆុងទឹកពិសា កែអាការៈរាករូស រាកមួល ព្យាបាល ដំបៅមានខ្ទុះបាន។
ចេក
កែប្រែផ្លែចេកសម្បូរទៅដោយវីតាមីន A B6 B12 កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម កាបូអ៊ីដ្រាត ផ្តល់ថាមពល ព្រមទាំងអាចជួយព្យាបាលជំងឺផ្សេងៗ បានទៀតផង ដូចជា ព្យាបាលប្រគ្រីវ ឈឺដើមទ្រូង តានតឹងប្រព័ន្ធប្រសាទ ទល់លាមក ហើមពោះជាដើម។
ល្ហុង
កែប្រែល្ហុងមានគុណសម្បត្តិប្រហាក់ ប្រហែលគ្នា គឺមានអង់ស៊ីមម្យ៉ាងឈ្មោះ"Papen" ដែលមានលក្ខណៈស្រដៀងគ្នាជាមួយនឹងទឹករំលាយក្នុងក្រពះអាហារ។ សារជាតិទាំងនេះបានជួយជំរុញឲ្យកាកសំណល់ប្រភេទប្រូតេអ៊ីនបំបែក ខ្លួនឆាប់រហ័ស។ ក្រៅពីនេះ វានៅមានកាកសរសៃខ្ពស់ ធ្វើឲ្យប្រព័ន្ធបញ្ចេញចោល ធ្វើការងារបានល្អ ពោះវៀនក៏ស្អាត។ អ្នកដែលមានអារម្មណ៍ឆាប់ភ័យតក់ស្លុត និងមើលបញ្ហាផ្សេងៗលើផ្លូវអាក្រក់ច្រើន គួរបរិភោគល្ហុងឱ្យបានច្រើនឡើង ព្រោះគេមានជំនឿថា ល្ហុងអាចកាត់បន្ថយអាការៈទុក្ខសោកផ្នែកផ្លូវអារម្មណ៍បានមួយ កម្រិត។
ឆឺរី
កែប្រែផ្លែឆឺរីជួយបំបាត់រាល់ការឈឺចាប់ ដូចជាឈឺសន្លាក់ឆ្អឹង ឬការឈឺចាប់ដោយសារជំងឺមហារីក។ យោងតាមការសិក្សាថ្មីមួយ របស់អូស្រ្តាលីបានបង្ហាញអោយឃើញថា ការញ៉ាំក្រូចពោធិ៍សាត់មួយផ្លែ ក្នុងមួយថ្ងៃអាចធ្វើអោយជំងឺមហារីកស្ថិតនៅឆ្ងាយ។
ស្វាយ
កែប្រែស្វាយមានសារធាតុ ខារ៉ូទីណយណ៍ (Carotenoid) ក្នុងបរិមាណច្រើន ដែលរាងកាយនឹងបំប្លែងទៅជា វីតាមីន A ដែលមានប្រយោជន៌ចំពោះស្បែក ក្នុងការការពារស្បែក ដែលខូចដោយសារពន្លឺថ្ងៃ និងជួយការពារស្នាមជ្រីវជ្រួញតូច ជួយបន្តឹងស្បែក។ ក្រៅពីនេះ នៅមានវីតាមីន E និង C ជួយរួមចំណែក ក្នុងការពង្រឹង ប្រព័ន្ឋការពាររាងកាយ អោយរឹងមាំល្អ។
ទទឹម (Pomegranate)
កែប្រែទទឹមមានប្រភពកំណើតនៅប្រទេសពែរ្ស។ ជនជាតិនៅមជ្ឈិមបូព៌ា និយមប្រើជាថ្នាំព្យាបាល ជំងឺ១០០មុខ ដូចជាយកសំបកទទឹមមកស្ងោផឹក កែអាការឈឺ-ក ។ចំណែកទឹកទទឹម ដែលសម្បូរដោយជាតិដែក ពិសាដើម្បីរក្សាគភ៌ និងជួយជម្រះជាតិពុល ពីក្នុងរាងកាយ។ បច្ចុប្បន្នក្នុងមជ្ឈដ្ឋានគ្រឿងសម្អាង បានយកផ្លែទទឹម មកចម្រាញ់ជាក្រែមបំប៉នស្បែក ពិសេសស្បែកដៃ និងក្រចក ព្រោះមានសារធាតុប្រឆាំង រ៉ាឌីកាល់សេរី ជួយការពារកាំរស្មីយូវី និងសម្បូរកាកសរសៃ អាហារណៃអាស៊ីន (Niacin) និងវីតាមីន C។
ទៀបបារាំង
កែប្រែទៀបបារាំងជាផ្លែឈើស្ថិតក្នុងក្រុមរុក្ខសាស្ត្រ ជាមួយទៀបធម្មតាដែរ ។ វាមានឈ្មោះវិទ្យាសាស្ត្រថា Annona Reticulate Linn ផ្លែមានលក្ខណៈមូលទ្រវែង សំបកវារាប មិនរដិបរដុប គ្មានបន្លា គេតែងតែយក មកពិសាស្រស់ៗ ព្រោះសាច់វាមានរសជាតិផ្អែមឆ្ងាញ់ បច្ចុប្បន្នគេនិយមយកផ្លែទៀបបារាំង មកធ្វើជាទឹកផ្លែឈើ មានរសជាតិឆ្ងាញ់ម្យ៉ាង ។ ផ្លែទៀបបារាំង អាចប្រែជាថ្នាំបំប៉នរាងកាយ ជួយប៉ូវឆ្អឹង និងធ្មេញ បង្កើតគ្រាប់ឈាម អាចកែអាការៈរាគរូស កែរោគរាគមួល ព្រមទាំងប្រីបញ្ចុះព្រូនទៀតផង ។
ផ្លែម្នាស់ (Pineapple)
កែប្រែផ្លែម្នាស់សម្បូរទៅដោយវីតាមីន A និង C (Vitamin A & C) កាល់ស្យូម (Calcium) ផូស្វ័រ (Phosphorus) និងប្រូមេឡែន (Bromelain)...។វាក៏មានអង់ស៊ីម (ប្រូតេអ៊ីន) ដែលជួយធ្វើឱ្យការធ្វើការងាររបស់អាស៊ីដអំបិល (Hydrochloric) ក្នុងក្រពះ ល្អប្រសើរឡើង និងធ្វើឱ្យកាកសំណល់ដែលជាប្រូតេអ៊ីនរំលាយខ្លួនបានឆាប់រហ័ស ទើបរាងកាយកម្ចាត់កាកសំណល់ទៅបានល្អ។ក្រៅពីនេះ ម្នាស់ជាប្រភេទឱសថជួយបំបាត់អាការរលាកក្នុងផ្លូវរំលាយអាហារ ជួយជួសជុលផ្នែកខូចខាតផ្សេងៗ ជួយក្នុងការធ្វើការងាររបស់ក្រពេញគ្មានរន្ធ និងជួយកម្ចាត់ទឹកសំបោរ។ ម្នាស់ អាចជួយបង្ការ ជំងឺរលាកតម្រងនោម សម្ពាធឈាមខ្ពស់ (ជួយបន្ថយសម្អាធឈាម) រលាកបំពង់ខ្យល់ ព្រមទាំងជួយរំលាយអាហារប្រភេទសាច់បានល្អ បង្កើនការបឺតស្រូបយកអាហារ បំបាត់ការស្រេកទឹក ជួយអោយរាងកាយមានភាពត្រជាក់ ជួយប្រឆាំងរោគផ្តាសាយ ។
ផ្លែត្រសក់ស្រូវ (Large cucumber)
កែប្រែផ្លែត្រសក់ស្រូវអាចធ្វើឲ្យពោះមានជាតិសើម ដើរខ្យល់ស្រួល បំប៉នលំពែង និង កម្ចាត់ធាតុក្ដៅ។ សម្បូរទៅដោយជីវជាតិ "B" និង "C" និង សម្បូរទៅដោយជាតិសរសៃតូចឆ្មារដែលអាចជួយការងាររោគផ្ដាសាយ និងរោគពោះវៀន ក្រពះ។
ផ្លែទុរេន (Durian)
កែប្រែផ្លែទុរេនសម្បូរទៅដោយជីវជាតិបេ និងសេ ជាតិដែក ជាតិកាល់ស្យូម ជាតិហ្វូសស្វ័រ ។ដូច្នេះចំពោះអ្នកមានឆ្អឹងផាលខ្យោយ គឺក្នុងមួយថ្ងៃៗ អាចទទួលទានផ្លែទុរេនអោយបានពី ៣ទៅ ៥ក្លែប គឺពិតជាអាចប៉ូវក្រលៀន និងបំប៉នឆ្អឹងផាល ។ ម្យ៉ាងទៀតដោយសារតែផ្លែទុរេនជា ប្រភេទផ្លែឈើ មានលក្ខណៈក្តៅ ចំពោះអ្នកជម្ងឺឈឺបំពង់ ក និងជម្ងឺរលាកក្រលៀន គឺហាមទទួលទាន ។
ផ្លែខ្នុរ( jackfruit)
កែប្រែផ្លែខ្នុរសម្បូរទៅដោយជាតិស្ករ ជីវជាតិបេនិងសេ ។ដូច្នេះចំពោះអ្នកដែលអត្រាជាតិស្ករកម្រិតទាប គឺក្នុងមួយថ្ងៃៗ អាចទទួលទានដោយចែកចេញ ជា៣ពេល ដោយក្នុងមួយពេលៗ អាចទទួលទានពី ២ទៅ៣ក្លែប ព្រោះនឹងអាចជួយបង្កើតអត្រា ជាតិស្ករកម្រិតខ្ពស់នោះ ដូច្នេះចំពោះអ្នកជំងឺទឹកនោមផ្អែម គឺក្នុងមួយថ្ងៃកុំទទួលទាន អោយលើសពី៣ក្លែបឡើយ ។
ផ្លែឪឡឹក (Water melon)
កែប្រែផ្លែឪឡឹកមានGlutathione ដែលជាសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរី មានវិតាមីនC វីតាមីន A ប៉ូតាស្យូម ថៃរ៉ាមីន ឡៃខូពីន វីតាមីនB2 និងវីតាមីនB6 ម៉ាញ៉េស្យូម និងរ៉ែធាតុផ្សេងៗជាច្រើនទៀត ធ្វើឲ្យរាងកាយរបស់អ្នកដែលទទួលទានរឹងប៉ឹងល្អ ហើយថែមទាំងជួយឲ្យប្រព័ន្ធការពារមេរោគដំណើរការបានយ៉ាងមាន ប្រសិទ្ធភាព។
បន្លែ (Vegetable)
កែប្រែការ៉ុត (Carrot)
កែប្រែសារធាតុសំខាន់របស់ការ៉ុត គឺបេតាការ៉ូទីន ដែលជួយទប់ទល់នឹងរ៉ាឌីកាល់សេរី និងចូលរួមជាមួយសារធាតុផ្សេងៗដែលមាននៅក្នុងការ៉ុត ដូចជា Terpenen ការ៉ុតមានប៉ូតាស្យូម និងជាតិសរសៃ។ គុណសម្បត្តិនៃការ៉ុតគឺជួយកាត់បន្ថយភាពប្រឈមនឹងជំងឺមហារីក ជំងឺបេះដូង និងជំងឺសរសៃឈាម និងជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំព្រមទាំងជួយដល់ភ្នែក។
ផ្លែប៉េងប៉ោះ (Tomato)
កែប្រែការទទួលទានផ្លែប៉េងប៉ោះ ត្រឹមតែមួយថ្ងៃ ១-២ផ្លែនោះ នឹងជួយអោយរាងកាយរបស់អ្នក មានថាមពល ទប់ទល់នឹងជំងឺតម្កាត់បានដូចជា ជួយព្យាបាលជំងឺលើសឈាម ប៉ូវខ្សែភ្នែក បំបាត់អាការទាស់នោម ជំនួយអញ្ចាញ និងធ្មេញ បង្ការសរសៃឈាមរឹងខ្ឡួន ព្យាបាលជំងឺរាក់ស៊ីធ្មេញ ថែមទាំងជួយបង្ការជំងឺផ្តាសាយ បានទៀតផង ។ ជាពិសេស គឺមានប្រយោជន៍ ក្នុងការជួយថែបំប៉នស្បែក អោយមានឈាមឡើងក្រហមតាមធម្មជាតិ ។
- ប៉េងប៉ោះមានការ៉ូទីណយ ជាពិសេសលីកូពីនដែលជួយការពារជំងឺមហារីក។ ក្រៅពីនេះក៏មានប៉ូតាស្យូម វីតាមីន C និងសារធាតុ Queroetinដែលជាសារធាតុអង់ទីអុកស៊ីដង់។ នៅក្នុងប្រទេសដែលទទួលទានប៉េងប៉ោះបានគ្រប់គ្រាន់ ចំនួនអ្នកដែលកើតជំងឺមហារីកសួត មហារីកក្រពេញស្ថិតក្នុងកម្រិតទាប។
ផ្លែអាវ៉ូកាដូ (Avocado)
កែប្រែផ្លែអាវ៉ូកាដូ (Avocado)អ្នកខ្លះហៅថា ផ្លែប៊៍រ មានកំហាប់ខ្ពស់ណាស់ ហើយជាតិខ្លាញ់ក្នុងផ្លែវា ជាខ្លាញ់ប្រភេទល្អទាំងអស់ ពិសាហើយ ជួយកាត់បន្ថយកូលេស្តេរ៉ូល បានរហ័យដូចចិត្ត បំបាត់បញ្ហាស្ទះសរសៃឈាម ។បញ្ហានេះ អ្នកជំនាញ ផ្នែកជំងឺបេះដូង នៅមណ្ឌល Wesley Medical Center ប្រទេសអូស្រ្តាលី អះអាងថា ការពិសាផ្លែអាវ៉ូកាដូ មួយថ្ងៃ១/២ផ្លែ ជាប្រចាំ អាចធ្វើអោយកូលេស្តេរ៉ូល ថយចុះ ច្រើនជាងការ ពិសាអាហារខ្លាញ់ទាបទៅទៀត។
ផ្លែត្រសក់ផ្អរ (Cucumber)
កែប្រែផ្លែត្រសក់ផ្អរសម្បូរទៅដោយជីវជាតិ "A" និង "C" ជាតិកាល់ស្យូម ជាតិដែក និងប្រូតេអ៊ីនអាចកម្ចាត់កម្ដៅនៅក្នុងសួត ស្រួលបត់ជើងតូចជាពិសេសនៅក្នុងរដូវក្ដៅដែលមានអាកាសធាតុក្ដៅហួត ហែងនោះនឹងបណ្ដាលឲ្យកើតរោគឈឺបំពង់ក។ ដូច្នេះបើបានទទួលទានត្រសក់ស្រស់ៗ ក៏អាចជួយដល់ការកាត់បន្ថយការឈឺចាប់ទៀតផង។
ផ្លែម្រះ
កែប្រែផ្លែម្រះធាតុត្រជាក់អាចត្រូវ បត់ជើងតូចស្រួល និងកម្ចាត់ ជាតិពុល បញ្ចុះកម្ដៅនៅក្នុងរាងកាយ។ រីឯម្សៅ ម្រះម៉ដ្ឋ (ឆុងដូចកាហ្វេ) ក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយកម្ដៅនៅក្នុងរាងកាយ ដែរ។
ផ្លែត្រប់វែង (Egg-Plant)
កែប្រែផ្លែត្រប់វែងមានធាតុត្រជាក់អាចធ្វើឲ្យសម្ពាធឈាមមានតុល្យភាព ដូច្នេះត្រប់វែងនេះត្រូវនឹងអ្នកមានសម្ពាធឈាមខ្ពស់ទទួលទាន។ សម្បូរទៅដោយជីវជាតិ "P" ដែលអាចការពារមិនឲ្យសរសៃឈាមតូចឆ្មារចេញឈាម។ ដូច្នេះចំពោះមនុស្សចាស់ និង មនុស្សធាត់គួរគប្បីទទួលទានឲ្យបានច្រើន។
ផ្លែននោងជ្រុង (Zucchini)
កែប្រែផ្លែននោងជ្រុងអាចធ្វើឲ្យចរន្តសរសៃឈាមចរាចរបានស្រួល កម្ចាត់ជាតិពុល និង កម្ដៅនៅក្នុងរាងកាយ។ ក្រៅពីនោះ ផ្លែននោងសម្បូរទៅដោយជីវជាតិ "B" និង "C" ។ ម្យ៉ាងទៀតវាអាចជួយដល់ការរំលាយអាហារទៀតផង។
ផ្លែម្រះ(Bitter Gourd)
កែប្រែផ្លែម្រះអាចបំបាត់អាការហើម កម្ចាត់កម្ដៅ បញ្ចេញជាតិពុល និងបន្ធូរសម្ពាធឈាម។ មានជាតិសូដ្យូមក្នុងបរិមាណទាប។ ដូច្នេះវាមានផលប្រយោជន៍ក្នុងការបំបាត់ជាតិខ្លាញ់ដើម្បីសម្រក ទម្ងន់។
ផ្លែល្ពៅ (Pumkin)
កែប្រែផ្លែល្ពៅមានរសជាតិផ្អែម សម្បូរទៅដោយជាតិការ៉ុតអាចធ្វើឲ្យសួតមានជាតិសើម និង បំបាត់កំហាកស្លេស្ម៍។ ម្យ៉ាងទៀតផ្លែល្ពៅក៏សម្បូរទៅដោយជាតិក្រូមីញ៉ូមជាតិនីកែល។ ដូច្នេះវាផ្ដល់ផលប្រយោជន៍ច្រើនសម្រាប់អ្នកកើតរោគទឹកនោមផ្អែម ក្នុងកម្រិតស្រាល។
បន្លែ Broccoli
កែប្រែបន្លែ Broccoliមានសារធាតុកាល់ស្យូម ប៉ូតាស្យូម flolate និងជាតិសរសៃ ។ បន្លែBroccoli សំបូរទៅដោយសារជាតិបំប៉ន ហើយអាចជួយទប់ស្កាត់បានរាល់ជំងឺឆ្លងសួរពូជ ក្នុងនោះមានទាំងជំងឺពាក់ព័ន្ធនឹងបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកបានមួយចំនួនទៀតផង ។ បន្លែBroccoli ជាប្រភពសំបូរទៅដោយជីវជាតិ វីតាមីនA និងC សារធាតុអុកស៊ីតកម្ម ដែលជួយការពារកោសិការូបកាយមនុស្ស ទប់ស្កាត់បានរាល់ក្ដីអន្តរាយទាំងពួង ។
ស្ពៃអេពីណា Spinach
កែប្រែស្ពៃអេពីណា Spinachមានកម្រិតវីតាមីនA និងC ព្រមទាំងFolate ដ៏ខ្ពស់។ វាក៏ជាប្រភពដ៏ល្អនៃសារជាតិ Riboflawin វីតាមីន B6 កាល់ស្យូម ដែក និងម៉ាញ៉េស្យូម។ ស្ពៃអេពីណា ជាប្រភេទបន្លែដែលជួយពង្រឹងប្រព័ន្ធការពាររូបកាយ ព្រមជាមួយការជួយធ្វើឲ្យសក់ និងស្បែករបស់អ្នកឲ្យកាន់តែមានសុខភាពល្អថែមទៀត ។
ពពួកសណ្ដែក
កែប្រែពពួកសណ្ដែកដូចជា សណ្ដែកបារាំង សណ្ដែកកួរ សណ្ដែកហោឡាន់តាវ ជារុក្ខជាតិដែលមានប្រូតេអ៊ីនខ្ពស់ មានធាតុរ៉ែផ្សេងៗ ដូចជា ធាតុដែកហ្វូសហ្វ័រ ប៉ូតាស្យូម វីតាមីន B និងមានជាតិសរសៃអាហារច្រើន។ គុណសម្បត្តិនៃសណ្ដែកទាំងនោះ គឺជួយធ្វើឲ្យពោះវៀនរឹងមាំ ជួយកាត់បន្ថយកូឡេស្ដេរ៉ូល។ បើសិនជាអ្នកជំងឺបេះដូងទទួលទានសណ្ដែក មួយថ្ងៃមួយកូនចានរៀងរាល់ថ្ងៃ គឺអាចជួយការពារការកម្រើកឡើងនៃជំងឺនេះបានផងដែរ៕
ដំឡូងជ្វា (Yam)
កែប្រែដំឡូងជ្វាដែលមានពណ៌លឿងដូចជាពណ៌ទឹកក្រូច ជាប្រភេទអាហារសំបូរទៅដោយសារជាតិបំប្លែងឲ្យទៅជាវីតាមីនA នៅក្នុងរូបកាយរបស់អ្នក។ អាហារប្រភេទនេះ ក៏ជួយធ្វើឲ្យជីវិតរស់នៅកាន់តែវែង ហើយជួយកាត់បន្ថយបាននូវរាល់ការប្រឈមមុខនៃជំងឺមហារីកមួយចំនួន ។ ដំឡូងជ្វាជាអាហារដ៏ប្រសើរដែលជាប្រភពនៃជាតិសរសៃ Vitamin B6 Vitamin C និងVitamin E ហ្វូឡាត និងប៉ូតាស្យូម។ ដូចគ្នានឹងប្រភេទអាហារទាំងឡាយផងទៀតនោះ ដំឡូងជ្វាមិនមានជាតិខ្លាញ់ ហើយមានបរិមាណកាឡូរីដ៏តិចតួច ។ ដំឡូងជ្វាមួយមើមមានត្រឹមតែ៥៤កាឡូរី តែប៉ុណ្ណោះ ។
ម្ទេស (Chilli)
កែប្រែម្ទេសដូចជា ម្ទេសប្លោក ម្ទេសខ្មាំង ម្ទេសចង្អុលមេឃ មានសារធាតុ Capsaicin។ ភាពហឹរនៃម្ទេសនេះហើយដែលមានថាមពលនៃ Vegamine យ៉ាងពេញលេញ មានសារធាតុការ៉ូទីណយជិត ៤០ប្រភេទ និងសារធាតុ Polyphenole ដែលជួយការពារកោសិកាផ្សេងៗ ហើយក៏នៅមានវីតាមីនC និងប៉ូតាស្យូម និងកាល់ស្យូមយ៉ាងច្រើនផងដែរ។ គុណសម្បត្តិរបស់ម្ទេស គឺការពារអាការឈឺសាច់ដុំ ប្រគ្រីវកាច់ ឈឺធ្មេញ ជួយសម្លាប់បាក់តេរី និងមេរោគផ្សិតរំញោចដល់ការទទួលទានអាហារ និងជួយរំលាយអាហារ និងមានសារធាតុអង់ទីអុកស៊ីដង់យ៉ាងច្រើន។ ភាពហឹរនៃម្ទេសមិនមានគ្រោះថ្នាក់ទៅដល់ក្រពះអាហារនោះទេ ប៉ុន្តែវាជួយឲ្យភ្នាសក្រពះមានកម្លាំងទប់ទល់នឹងជំងឺបាន។
បន្លែប្រភេទក្ដោប
កែប្រែបន្លែប្រភេទក្ដោបដូចជា ប្រូកខូលី ស្ពៃក្ដោប ផ្ដាខាត់ណា។ល។ ជាបន្លែដែលមានវីតាមីន និងអំបិលខនិជក្នុងកម្រិតខ្ពស់ មានដូចជា វីតាមីន C ប៉ូតាស្យូម ដែក អាស៊ីដហ្វូលីក និង ការ៉ូទីណយ ហើយមានតែនៅក្នុងបន្លែប្រភេទក្ដោបប៉ុណ្ណោះ ដែលមានសារធាតុ Glucosinolate ដែលមានប្រសិទ្ធភាព ដូចជា ថ្នាំអង់ទីប៊ីយ៉ូទិកស្រាលក្នុងការជួយកម្ចាត់បាក់តេរី។ គុណសម្បត្តិនៃបន្លែទាំងនេះ គឺការពារជំងឺឆ្លងតាមប្រព័ន្ធទឹកនោម និងជំងឺមហារីក។
ផ្សេងទៀត---គ្រាប់ធញ្ញជាតិ
កែប្រែគ្រាប់ផ្លែអាល់ម៉ុន ឬ អាម៉ង់
កែប្រែគ្រាប់ផ្លែអាល់ម៉ុន ឬ អាម៉ង់សំបូរទៅដោយរសជាតិ និងជីវជាតិ ជាតិសរសៃ រីបូផ្លាវីន ម៉ាញ៉េស្យូម ជាតិដែក និងកាល់ស្យូម ។ ផ្លែAlmond នេះសំបូរទៅដោយជាតិកាល់ស្យូមលើសពីផ្លែឈើដទៃទៀត គឺមានជាតិកាល់ស្យូមដល់ទៅ៧០មីលីក្រាមឯណោះក្នុងផ្លែAlmond នេះស្មើត្រឹម២៣គ្រាប់ ។ ការបរិភោគផ្លែឈើនេះជួយពង្រឹងរូបកាយរបស់អ្នក ដោយបង្កើតវីតាមីនE ដល់ទៅពាក់កណ្ដាលឯណោះ ។ ដូចគ្នានឹងប្រភេទគ្រាប់ផ្លែឈើឯទៀត ផងដែរ ផ្លែAlmond ជាផ្លែឈើដែលជាប្រភពប្រូតេអ៊ីន ហើយមានផលប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពបេះដូង ។ ភាគច្រើននៃជាតិខ្លាញ់ ដែលមាននៅក្នុងផ្លែAlmond នោះជាប្រភេទប្រេង ឬខ្លាញ់ដ៏ល្អ ដែលធានាបាននូវគុណភាពសុខភាព ជួយកម្ចាត់ចោលបាននូវបរិមាណយ៉ាងច្រើននៃជាតិខ្លាញ់(កូឡេស្តេរ៉ូល) ដែលមាននៅក្នុងឈាម ។
សណ្ដែកក្រហម
កែប្រែសណ្ដែកក្រហមសំបូរទៅដោយដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ជាតិទង់ដែង ជាតិThiamin ។ សណ្ដែកក្រហមក៏មានលក្ខណៈពិសេសផ្សេងទៀត ដែលជួយកាត់បន្ថយជាតិខ្លាញ់ កាត់បន្ថយទាំងកាឡូរី សំបូរដោយប្រូតេអ៊ីន និងជាតិសរសៃ ។ សណ្ដែកក្រហមមានប្រសិទ្ធិភាពដ៏ប្រសើរបំផុត ក្នុងការជួយទប់ស្កាត់ករណីជំងឺស្ទះសរសៃឈាមបេះដូង ជំងឺមហារីក និងការឆ្លងជំងឺសួរពូជ ។
គ្រាប់ស្វាយចន្ទី (Cashew)
កែប្រែគ្រាប់ស្វាយចន្ទី ផ្ទុកទៅដោយជាតិដែក ដែលជាសារធាតុជំរុញថាមពលយ៉ាងខ្លាំង ។គ្រាប់ស្វាយចន្ទី ៥០ក្រាម ឬ២៥គ្រាប់ និងបំពេញបាន ១ ភាគ ៤ នៃតំរូវការជាតិដែក ប្រចាំថ្ងៃរបស់អ្នក ។ដូចគ្នានេះដែរ គ្រាប់ស្វាយចន្ទី មានជាតិស័ង្កសីដែលជា សារធាតុជំរុញប្រព័ន្ឋ ការពាររាងកាយ ។
សណ្តែកដីប្រ៊េស៊ីល (Brazil nut)
កែប្រែសណ្តែកដីប្រ៊េស៊ីល (Brazil nut)ផ្ទុកទៅដោយជាតិ ស៊ីលីនីញ៉ូម (Selenium) ដែលជាសារធាតុខនិជ ប្រឆាំងនឹងជំងឺមហារីក ក។