ជនជាតិខ្មែរ

ព្រះមហាក្សត្របរម នរោត្ដមនាថ សីហកនី។

ជនជាតិខ្មែរ (អ.ស.អ: /kʰmae/) គឺ​ជា​ក្រុម​ជន​ជាតិ​ដ៏​ច្រើន​លើស​លប់​នៅ​កម្ពុជា ដោយ​គណនា​ប្រហែល​ ៩០% ក្នុង​ចំណោម​ប្រជាជន ១៤,៨ លាន​នាក់[១]​ក្នុង​ប្រទេស​នេះ។ ពួក​គេ​និយាយ​ភាសាខ្មែរ ដែល​ជា​ភាសា​ធំ​ជាង​គេទីពីរនៅក្នុង​អំបូរ​អូស្ត្រូអាស៊ី ដែល​បាន​រក​ឃើញ​ពាស​ពេញ​អាស៊ី​អាគ្នេយ៍។ ភាគ​ច្រើន​នៃ​ជន​ជាតិ​ខ្មែរ គឺ​ជា​អ្នក​កាន់​ពុទ្ធសាសនា​បែប​ខ្មែរ កំណែ​ជំនឿ​រួម​ដ៏​ច្រើន ដែល​ច្របាច់​បញ្ចូល​គ្នា​ធាតុ​ជា​ច្រើន​នៃ​ពុទ្ធសាសនាថេរវាទ ព្រហ្មញ្ញសាសនា វិញ្ញាណនិយម និង ការបូជាព្រលឹងដូនតា[១០]  ។ ប្រជាជន​គួរ​ឲ្យ​កត់​សំគាល់​នៃ​ពួក​ខ្មែរ​តាំង​លំនៅ​ក្នុង​តំបន់​កៀក​កិត​ថៃ (ខ្មែរខាងជើង) និង​តំបន់​ដីសណ្ដមេគង្គក្នុង​​ប្រទេស​វៀតណាមជិត​ខាង (ខ្មែរក្រោម)  ។

ខ្មែរ
Guimet IMG 6009 Jayavarman7.JPG King Norodom.jpg Sinn Sisamouth.jpg
Virak Dara.jpg Rossereysothea.jpg
ខាងលើ: ព្រះ​បាទ ជ័យវរ្ម័ន​ទី ៧ • ព្រះ​បាទ នរោត្តម • លោក ខឹម វាសនា • លោក ស៊ីន-ស៊ីសាមុត
ខាងក្រោម: អ្នក​ស្រី មូរ-សុខហួ • អ្នក​ស្រី វីរៈ-តារា • អ្នក​ស្រី រស់-សេរីសុទ្ធា • សម្តេច ហ៊ុន សែន
តំបន់ដែលមានចំនួនប្រជាជនសំខាន់ៗ
 កម្ពុជា១៤,២ លាននាក់[១]
 Thailand៤,៣ លាននាក់
 វៀតណាម១,៣ លាននាក់
ទំព័រគំរូ:ទិន្នន័យប្រទេស ស.រ.អា.២៤១.០២៥ នាក់[២]
 បារាំង៦៨.០០០ នាក់
 អូស្ត្រាលី២៥.៧១០ នាក់[៣]
 កាណាដា២៥.០០០ នាក់
 ម៉ាឡេស៊ី១១.៣៨១ នាក់
 កូរ៉េខាងត្បូង១០.០០០ នាក់
 នូវែលសេឡង់៦៩១៨ នាក់[៤]
 តៃវ៉ាន់៥២១៩ នាក់[៥]
 ឡាវ៥២០០ នាក់
ទំព័រគំរូ:ទិន្នន័យប្រទេស បែលហ៊្សិក៣៥០០ នាក់
 អាល្លឺម៉ង់៣០០០ នាក់
 ជប៉ុន៣៣១ នាក់[៦]
 រុស្ស៊ី១១០ នាក់[៧]
ភាសា
ខ្មែរ ខ្មែរខាងជើង បារាំង
សាសនា
Dharma Wheel.svg ពុទ្ធសាសនាថេរវាទ
ក្រុមជនជាតិដែលពាក់ព័ន្ធ
ក្រុមជនជាតិអូស្ត្រូអាស៊ីផ្សេងៗទៀត

និរុត្តិសាស្ត្រកែប្រែ

តាម​លោក ឈឹម-ក្រសេម ឈ្មោះ​ជាតិ​ខ្មែរ​ហៅ​ត្រឹម​ត្រូវ តាម​សូរ​សព្ទ​ដើម ថា កុមេរុ ដូច្នេះ​តែ​តាម​សំឡេង​និយាយ​ជា​ធម្មតា​ថា កុមេរុ៍ ទំនង​ដូច​ឈ្មោះ​ភ្នំ​ព្រះ​សុមេរុ គេ​ហៅ​នៅ​ត្រឹម សុមេរុ៍  ។ លុះ​យូរ​មក ឈ្មោះ​នេះ​បាន​ក្លាយ​ចេញ​ទៅ​ទៀត ប្រាកដ​នៅ​សិលា​ចារឹក​របស់​ខ្មែរ​ថា ក្មេរ៑ ទៅ​ជា​សំឡេង​ផ្សំ​ក្រោយ​សម័យ​សិលាចារឹក​មក​​បាន​ប្រែ​ថា​ ខ្មែរ  ។ បើតាមលោក ពាក្យ​​ថឆ ខ្មែរ​ បាន​ក្លាយ​ពី​ពាក្យ កុមេរុ ដែល​ជា​ឈ្មោះ​សំគាល់​ជន​ជាតិ​ខ្មែរ និង​ប្រទេស​របស់​ខ្លួន កាល​ដែល​រស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ម៉្លេះ  ។ កុមេរុ>ក្មេរ>ខ្មែរ  ។

ទស្សនៈលោក ពៅ-ឈិន ជា​ព្រឹទ្ធបុរស​នៃ​ក្រុម​សាលា​សន្សំ​សុខ សង្កាត់​លេខ ៥ ក្រុង​ភ្នំពេញ យោង​តាម​វចនានុក្រម​​សម្តេច​ ជួន ណាត សរសេរ​ថា ទំនង​ជា​មក​ពី​ពាក្យ ខេមរៈ តែពាក្យនេះឃើញមានសរសេរក្នុងសិលាចារឹក​ថា ក្មេរ ហើយម្យ៉ាងទៀត ពាក្យខេមរៈ មកពី ខិ+មៈ+រៈ ប្រែជា ក្សេម​ល្អ ការ​រក្សា​នូវ​ប្រយោជន៍​ដែល​បាន​ហើយ  ។ ដោយ​លោក​យោង​តាម​សាស្ត្រា​ស្លឹក​រឹត​ពីបុរាណកាល និយម​ចារ​ប្រកប​ដូច​ជា ត្មា = តាម ថ្មែ​ទាំ្ង = ថែម​ទាំង ផ្មើ = ផើម ។ល។ ដោយហេតុនេះ ខេមរ > ខ្មេរ > ខ្មែរ (ស្រៈអែកើតមក ពីការនិយមរបស់ខ្មែរក្នុងការអានស្រៈ េ -បាលី-សំស្ក្រឹត)  ។

តាម​សន្និដ្ឋាន​របស់​លោក​បណ្ឌិត​សាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ពាក្យ​ថា ខ្មែរ ​មក​ពី​បុព្វបទ ក ឬ ខ ដែល​ក្លាយ​មក​ពី​ពាក្យ​មន-ខ្មែរ មាន​ន័យ​ថា មនុស្ស (ដូច​ជា​ កួយ មាន​ន័យ​ថា មនុស្ស​ ក្នុង​ភាសា​កួយ, ពាក្យ​ ខា មាន​ន័យ​ថា មនុស្ស ​ក្នុង​ភាសា​មន-ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​ឡាវ) ឬ​ក្លាយ​មក​ពី​ពាក្យ កូន ហើយ​និង​ពាក្យ មីរ (ឬ មឺរ ឬ ម៉ារ) ដែល​មាន​ន័យ​ថា ចម្ការ ក្នុង​ភាសា​មន-ខ្មែរ​មួយ​ចំនួន (មីរ ក្នុង​ភាសា​ព្នង មឺរ ក្នុង​ភាសា​ព្រៅ ម៉ារ ក្នុង​ភាសា​បះណារ) ដោយ​មាន​ការ​វិវត្ត​ទៅ​តាម​សម័យ​កាល ដូច​ត​ទៅ ៖ ក- ឬ ខ- ឬ កូន + មីរ > ក្មីរ > ក្មេរ៑ > ខ្មេរ > ខ្មែរ  ។ ដូច្នេះ ខ្មែរ ប្រហែល​ជា​មាន​ន័យ​ដើម​ថា អ្នក​ចម្ការ ជា​ឈ្មោះ ដែល​ជន​ជាតិ​មន-ខ្មែរ​ដទៃ​ទៀត​ បាន​ដាក់ មុន​នឹង​ជន​ជាតិ​ខ្មែរ​ក្លាយ​ជា​អ្នក​ស្រែ​វិញ[១១]  ។ 

ប្រវត្តិកែប្រែ

 
ផ្សារខ្មែរដែលឆ្លាក់លើបាយ័ន

ការ​ធ្វើ​អន្តោប្រវេសន៍​មក​កាន់​តំបន់​ដី​គោក​នៃ​អាស៊ី​អាគ្នេយ៍ ពី​ភាគ​ខាង​ជើង បាន​បន្ត​យ៉ាង​ល្អ​ ក្នុង​សម័យ​​នៃ​ប្រវត្តិសាស្ត្រ ។[ត្រូវការអំណះអំណាង] ពួក​អ្នក​ប្រាជ្ញ​ភាគ​ច្រើន មាន​ជំនឿ​ថា ពួក​គេ​បាន​មក​នៅ​យ៉ាង​ហោច​ណាស់ ៣០០០ ឆ្នាំ​កន្លង​ទៅ​ដែរ លឿន​ជាង​ពួក​តៃ ដែល​ឥឡូវ រស់​នៅ​ភាគ​ច្រើន នូវ​អ្វី​ដែល​ដើម​ឡើយ​ជា​ទឹក​ដីអាស៊ី​ទក្សនិណ  ។ ហេតុផល ដែល​ពួក​គេ​បាន​ធ្វើ​អន្តោប្រវេសន៍ ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​ត្រូវ​បាន​ជជែក​ត​ទល់​ជា​ទូទៅ ប៉ុន្តែ​ពួក​អ្នក​ប្រាជ្ញ​មួយ​ចំនួន មាន​ជំនឿ​ថា ខ្មែរ-មនត្រូវ​បាន​រុញ​ច្រាន​ចុះ​មក​ក្រោម ដោយ​ការ​លុក​លុយ​ពី​អំបូរ​ពួកចិន-ទីបេ ពី​ភាគ​ខាង​ជើង តាម​ភស្តុតាង​ដោយ​វាក្យសព្ទ​អាស៊ី​ទក្សិណ ជា​ភាសា​ចិន ឬ ដោយ​គោល​បំណង​កសិកម្ម​ជា​ភស្តុតាង តាម​ផ្លូវ​អន្តោប្រវេសន៍ របស់ពួ​កគេ តាម​បណ្ដោយ​ទន្លេ​សំខាន់ៗ ជា​ច្រើន  ។ ពួក​ខ្មែរ គឺ​ជា​ញាតិ​សន្តាន​នឹង​ពួក​មន ដែល​បាន​តាំង​លំនៅ​ឆ្ងាយ​ទៅៗ ទៅ​ភាគ​ខាង​លិច ។

បន្ទាប់​ពី​ការ​បង្កើត​ឡើង​នៅ​អាស៊ី​អាគ្នេយ៍ ប្រវត្តិ​នៃ​ប្រជាជន​ខ្មែរ ស្រប​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ  ។ ក៏​ដូច​ជាម​នុស្ស​ដើម​ដំបូងៗ ផ្សេង​នៃ​អាស៊ី​អាគ្នេយ៍ ដូច​ជា ព្យូ មន ចាម ម៉ាឡាយូ ជ្វា ពួក​ខ្មែរ​ត្រូវ​បាន​រង​ឥទ្ធិពល ដោយ​ពួក​ឈ្មួញ និង​អ្នក​ប្រាជ្ញ​ឥណ្ឌា​និង​ស្រី​លង្កា ដែល​ទទួល​យក​សាសនា វិទ្យាសាស្ត្រ និង​ទំនៀម​ទម្លាប់​ពួក​គេ និង​ខ្ចី​ពី​ភាសា​ពួក​គេ  ។ ខ្មែរ​ក៏​បាន​ទទួល​យក​គំនិត​សិវនិយម ទេវរាជ និង​មហាប្រាសាទ​ជា​ភ្នំ​ពិសិដ្ឋ ជា​និមិត្តរូប  ។ ទោះ​បី​ជា​ពួករាជាណាចក្រខ្មែរ ដែល​បាន​ចម្រើន និង​សាប​រលាប​ និង​បាន​អាប់​រស្មី​នៅ​ទី​បំផុត ចំណូល​ចិត្ត​របស់​ខ្មែរ ចំពោះ​ការ​កសាង​ប្រាសាទ​នានា​ពី​ថ្ម​ទូទាំង​ព្រះ​រាជាណាចក្រ​នានា​របស់​ខ្លួន បាន​បន្សល់​នូវ​​បូជនីយដ្ឋាន​នានា​ នៅ​មាន​សេស​សល់​ដល់​សព្វ​ថ្ងៃ​នេះ  ។

 
ស្ត្រីខ្មែរវណ្ណៈខ្ពស់ៗនៅទសវត្សឆ្នាំ១៨០០។

ព្រះ​បាទ ជ័យវរ្ម័ន​ទី ២ (គ.ស. ៨០២-៨៣០) បាន​ធ្វើ​ឲ្យ​អំណាច​ខ្មែរ​រស់​រាន​ឡើង​វិញ និង​បាន​សាង​នូវ​មូលដ្ឋាន​គ្រឹះ សម្រាប់​ចក្រភព​អង្គរ ដោយ​ការ​ស្ថាបនា​រាជធានី​បី ឥន្ទ្របុរៈ ហរិហរាល័យ និងមហេន្ទ្របវ៌តសំណល់​បុរាណវត្ថុ​ជា​ច្រើន​ក្នុង​នោះ ដែល​បង្ហាញ​ច្រើន​អំពី​សម័យ​កាល​របស់​ទ្រង់  ។ បន្ទាប់​ពី​ការ​ឈ្នះ​សង្គ្រាម​ក្នុង​ស្រុក​ដ៏​យូរ​យារ​មួយ ព្រះ​បាទ​ សូរ្យវរ្ម័ន​ទី ១ (បាន​សោយ​រាជ្យ គ.ស. ១០០២-១០៥០) បាន​បង្វែរ​កម្លាំង​របស់​ទ្រង់ ឆ្ពោះ​ទៅ​ខាង​កើត និង​បាន​ដាក់​រាជាណាចក្រ​មន​ទ្វារវតី ក្រោម​អំណាច​របស់​ព្រះ​អង្គ  ​។ ជា​លទ្ធផល ព្រះ​អង្គ​បាន​គ្រប់​គ្រង​លើ​ប៉ែក​ដ៏​ធំ​ជាង​គេ​នៃ​ថៃ​និង​លាវ​សម័យ​បច្ចុប្បន្ន ដូច​គ្នា​ដែរ​ ពាក់​កណ្ដាល​ភាគ​ខាង​ជើង​នៃ​ទៀប​កោះ​ម៉ាឡាយូ  ។ សម័យ​នោះ កំលុង​ដែល​អង្គរ​វត្ត​ត្រូវ​បាន​សាង​សង់​ឡើង ត្រូវ​បាន​ចាត់​ទុក​ថា ជា​ចំណុច​កំពូល​នៃ​អារ្យធម៌​ខ្មែរ  ។ ព្រះ​រាជាណាចក្រ​ខ្មែរ​ បាន​ក្លាយ​ជា​ចក្រភព​ខ្មែរ និង​មហាប្រាសាទ​អង្គរ បាន​ចាត់​ទុក​ថា ជា​ទ្រព្យ​សម្បត្តិ​ខាង​បុរាណវត្ថុ ដែល​សម្បូរ​បែប​ ជាមួយ​ចម្លាក់​លៀន​ថ្ម ដែល​លំអិត​បង្ហាញ​ទិដ្ឋភាព​​វប្បធម៌​ជា​ច្រើន រួម​មាន​ឧបករណ៍​តន្ត្រី​ខ្លះៗ សេស​សល់​ជា​បូជនីយដ្ឋាន​ចំពោះ​វប្បធម៌​ខ្មែរ  ។ បន្ទាប់​ពី​មរណភាព​ព្រះ​បាទ សូរ្យវរ្ម័ន​ទី ២ (គ.ស. ១១១៣-១១៥០) កម្ពុជា​បាន​ឆ្លង​កាត់​ចលាចល​រហូត​ដល់​ព្រះ​បាទ ជ័យវរ្ម័ន​ទី ៧ (គ.ស. ១១៨១-១២១៨) បាន​បញ្ជា​ឲ្យ​មាន​ការ​សាង​សង់​ទី​ក្រុង​ថ្មី​មួយ  ។ ព្រះ​អង្គ​គឺ​ជា​ពុទ្ធសាសនិក និង​ចំពោះ​សម័យ​កាល​មួយ ដែល​ព្រះ​ពុទ្ធសាសនា​បាន​ក្លាយ​ជា​សាសនា​លប់​លើ​នៅ​កម្ពុជា  ។ ជា​សាសនា​រដ្ឋ​មួយ យ៉ាង​ណា​ក៏​ដោយ ក៏​សាសនា​នេះ ត្រូវ​បាន​សម្រប​ឲ្យ​សម​នឹង​លទ្ធិ​ទេវរាជជាមួយ​ពុទ្ធរាជការ​ជំនួស​អតីតសិវរាជ ឬ វិស្ណុរាជ  ។

 
អង្គរវត្តនៅទសវត្សឆ្នាំ១៩០០

ការ​ងើប​ឡើង​ព្រះ​រាជាណាចក្រ​ថៃ សុខោទ័យ (គ.ស. ១២៣៨) និងអយុធ្យា (គ.ស. ១៣៥០) បាន​ហុច​លទ្ធផល​ជា​សង្គ្រាម​ស្ទើរ​តែ​មិន​ឈប់​ឈរ​ជាមួយ​ពួក​ខ្មែរ និង​បាន​ដឹក​នាំ​ឲ្យ​មាន​វិនាសកម្ម​អង្គរ​នៅ​ឆ្នាំ ១៤៣១  ។ ពួក​គេ​ត្រូវ​បាន​និយាយ​ថា បាន​ទទួល​ពួក​អ្នក​ទោស ៩០.០០០ នាក់ ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ ដូច​ជា​ពួក​អ្នក​របាំ និង​តន្ត្រីករ  ។[១២] សម័យ​នោះ​បន្ត​មក​ដល់​ឆ្នាំ ១៤៣២ រួម​ជាមួយ​ប្រជាជន​ខ្មែរ ​អស់​​ទ្រព្យសម្បត្តិ ក្បួន​ច្បាប់​របស់​ខ្លួន និង​ពួក​អ្នក​កាន់​វប្បធម៌​មនុស្ស គឺ​ជាមួយ​នៃ​ការ​ធ្លាក់​ចុះ​យ៉ាង​រហ័ស  ។ នៅ​ឆ្នាំ ១៤៣៤ ព្រះ​បាទ ពញា​យ៉ាត បាន​ធ្វើ​ឲ្យ​ភ្នំពេញ ក្លាយ​ជា​រាជធានី​របស់​ទ្រង់ និង​អង្គរ​ត្រូវ​បាន​បោះ​បង់​ចោល​នៅ​ក្នុង​ព្រៃ  ។ ដោយ​សារ​ការ​ឈ្លាន​ពាន​របស់​សៀម​និង​យួន កម្ពុជា​ក៏បា​ន​អំពាវ​នាវ​ទៅ​កាន់​បារាំងសែស ដើម្បី​ឲ្យ​មាន​ការ​ការ​ពារ​នៅ​ឆ្នាំ ១៨៦៣ និង​បាន​ប្រែ​ក្លាយ​ខ្លួន​ជា​អាណាព្យាបាល​មួយ​របស់​បារាំងសែស​ នៅ​ឆ្នាំ ១៨៦៤  ។ កំលុង​ទសវត្ស​ឆ្នាំ ១៨៨០ ត្រសង​គ្នា​នឹង​យួន​ខាង​ត្បូង​និង​លាវ កម្ពុជា​ត្រូវ​បាន​ទាញ​បញ្ចូល​ទៅ​ក្នុង​សហភាព​ឥណ្ឌូចិន ដែល​គ្រប់​គ្រង​ដោយ​បារាំងសែស  ។ អស់​រយៈ​ពេល​ជិត​មួយ​សតវត្ស ពួក​បារាំងសែស​បាន​ទាញ​ប្រយោជន៍​ខាង​ពាណិជ្ជកម្ម​ពី​កម្ពុជា និង​បាន​ទាម​ទារ​អំណាច​លើ​នយោបាយ សេដ្ឋកិច្ច និង​ជីវភាព​សង្គម  ។

 
ទី​តាំង​ជា​ទូទៅ​នៃ​ក្រុម​ជន​ជាតិ​ខ្លះ​នៅ​ឆ្នាំ ១៩៧២  ។

កំលុង​ពាក់​កណ្ដាល​ទី​ពីរ​នៃ​សតវត្ស​ទី​ម្ភៃ ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បាន​ប្រែ​ជា​ច្របូក​ច្របល់  ។ ព្រះ​បាទ នរោត្តម សីហនុ (ក្រោយ​មក ព្រះ​អង្គ​បាន​ដាក់​រាជ្យ និង​មាន​គោរម​ងារ​ជា​សម្ដេច ហើយ​បន្ទាប់​មក​ទៀត ឡើង​ជា​ព្រះ​មហាក្សត្រន​វិញ) បាន​ប្រកាស​ឯករាជភាព​ប្រទេស​​កម្ពុជា​ នៅ​ឆ្នាំ ១៩៤៩ (បាន​ទទួល​ពេញ​លេញ​នៅ​ឆ្នាំ ១៩៥៣) និង​បាន​ដឹក​នាំ​ប្រទេស​នេះ រហូត​ដល់​ថ្ងៃ​ទី ១៨ មីនា ១៩៧០ នៅ​ពេល​នោះ​ព្រះ​អង្គ​ត្រូវ​បាន​ទម្លាក់​ពី​ឋានៈ​ជា​ប្រមុខ​រដ្ឋ ​ដោយ​ឧត្តមសេនីយ៍ លន់ នល់ ដែល​បាន​បង្កើត​សាធារណរដ្ឋ​ខ្មែរ  ។ នៅ​ថ្ងៃ​ទី ១៧ មេសា ១៩៧៥ ខ្មែរ​ក្រហម​ប្រល័យ​ពូជ​សាសន៍ ​ដឹក​​នាំ​ដោយ សាឡុត ស ដែល​គេ​ស្គាល់​ជាង​គេ​ដោយ​ឈ្មោះ​ក្លែង​ក្លាយ ប៉ុល-ពត បាន​មក​យក​អំណាច​ និង​បាន​បំផ្លិច​បំផ្លាញ​ប្រជាជន​ខ្មែរ​ជាក់​ស្ដែង ព្រម​ទាំង​សុខភាព សីលធម៌ ការ​អប់​រំ បរិស្ថាន​​​រូបសាស្ត្រ និង​វប្បធម៌​របស់​ពួក​គេ  ។
នៅ​ថ្ងៃ​ទី ៧ មករា ១៩៧៩ កង​កម្លាំង​វៀតណាម​បាន​បណ្ដេញ​ខ្មែរ​ក្រហម​ចេញ  ។ ក្រោយ​ពី​ដប់​ឆ្នាំ​ប្លាយ​នៃ​ការ​កសាង​ឡើង​វិញ​យឺតៗ ដោយ​ឈឺ​ចាប់​ជាមួយ​នឹង​ការ​ជួយ​ខាង​ក្រៅ​ស្ដួច​ស្ដើង​តែ​ប៉ុណ្ណោះ សហប្រជាជាតិ​បាន​ធ្វើ​អន្តរាគមន៍​ ដែល​ហុច​ជា​លទ្ធផល​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ប៉ារីស នៅ​ថ្ងៃ​ទី ២៣ តុលា ១៩៩២ និង​បាន​បង្កើត​លក្ខណៈ​ជា​ច្រើន ដល់​ការ​បោះ​ឆ្នោត​សកល នៅ​ខែ ឧសភា ១៩៩៣ ដែល​ដឹក​នាំ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ និង​ការ​ស្ដារ​ឡើង​វិញ​នូវ​សម្ដេច សីហនុ ឲ្យ​សោយ​រាជ្យ​ជា​​ព្រះ​មហាក្សត្រ​ឡើង​វិញ នៅ​ឆ្នាំ ១៩៩៣  ។ មិន​តែ​ប៉ុណ្ណោះ​ទេ ខ្មែរ​ក្រហម​បាន​បន្ត​គ្រប់​គ្រង​ប៉ែក​ខាង​លិច​និង​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា រហូត​ដល់​ចុង​ទសវត្ស​ឆ្នាំ ១៩៩០ នៅ​ពេល​ពួក​គេ​បាន​ចុះ​ចូល​​ទៅ​នឹង​កង​កម្លាំង​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ដោះ​ដូរ​ចំពោះ​ការ​លើក​លែង​ទោស ឬ ការ​សម្រួល​វិញ ចំពោះ​ទី​តំណែង​មួយ​ចំនួន នៅ​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា និង​សន្តិសុខ​ខាង​ក្រៅ​រាជធានី​ដែល​នៅ​មាន​បញ្ហា  ។

ភូមិសាស្ត្រ និង ប្រជាសាស្ត្រកែប្រែ

ភាគច្រើននៃពួកខ្មែររបស់ពិភពលោករស់នៅកម្ពុជា ប្រជាជនក្នុងនោះគឺខ្មែរ៨០%។ ក៏មានប្រជាជនខ្មែរដើមកំណើតគួរឱ្យកត់សំគាល់នៅថៃនិងវៀតណាមដែរ។ មានខ្មែរជាងមួយលាននាក់ ភាគច្រើននៅខេត្តសុរិន្ទ (សូរ៉េន) បុរីរម្យ (បូរីរ៉ាំ) និងសិរីសាកេត រឺ ស្រីសាកេត (ស៊ីសាកេត) នៅថៃ។ ការប៉ាន់ស្មានចំពោះចំនួនខ្មែរនៅវៀតណាម (ស្គាល់ថាខ្មែរក្រោម) ផ្សេងគ្នាពី១,១ លាននាក់បានផ្ដល់ដោយទិន្នន័យរដ្ឋាភិបាលដល់ទៅប្រាំពីរលាននាក់ដែលបានឧបត្ថម្ភគាំទ្រ​ដោយសហព័ន្ធខ្មែរក្រោម។[១៣]

ដោយសារតែសង្គ្រាមរដ្ឋប្បវេណីកម្ពុជា រាប់ពាន់នាក់នៃខ្មែរឥឡូវមានលំនៅជាអចិន្ត្រៃយ៍នៅសហរដ្ឋ កាណាដា អូស្ត្រាលី និងបារាំងដូចគ្នា។

វប្បធម៌ និង សង្គមកែប្រែ

 
ពួកអ្នករបាំខ្មែរនៅអង្គរវត្ត។

វប្បធម៌នៃជនជាតិខ្មែរគឺដូចគ្នាសាកសមតាមរយៈលក្ខខណ្ឌភូមិសាស្ត្ររបស់ខ្លួន។ គ្រាមភាសាតាមតំបន់ជាច្រើនគង់វង្សនៅ ប៉ុន្តែអាចស្ដាប់គ្នាបានទៅវិញទៅមក។ បទដ្ឋាននេះត្រូវពឹងផ្អែកលើការនិយាយនៅភ្នំពេញ ដែលដោយសារតែស្ថានភាពទីក្រុងជាទីរួមជាតិ ដែលត្រូវបានរងឥទ្ធិពលមិនសូវច្រើនដោយឥទ្ធិពលបារាំងនិងវៀតណាមថ្មីៗនេះ។ យ៉ាងណាមិញ ភាពផ្សេងគ្នានៃភាសាខ្មែរដែលនិយាយនៅបាត់ដំបងគឺជាតំណាងនៃការនិយាយបន្ថែមទៀតភាគច្រើននៃប្រជាជន។ គ្រាមភាសាផ្សេងទៀតគឺជាគ្រាមភាសាខ្មែរភាគខាងជើង ហៅថា ខ្មែរសុរិន្ទដោយពួកខ្មែរ បាននិយាយដោយខ្មែរនៅថៃ និងខ្មែរក្រោមបាននិយាយដោយខ្មែរដើមកំណើតនៅតំបន់ដីសណ្ដមេគង្គនៅវៀតណាមដែលនៅក្បែរកម្ពុជា។ គ្រាមភាសាដែលគេបានសិក្សាតិចតួចជាខ្មែរខាងលិច រឺ ខ្មែរក្រវាញ ត្រូវបាននិយាយដោយប្រជាជននៅដាច់ឆ្ងាយមួយចំនួនតូចនៅជួរភ្នំក្រវាញដែលលាតសន្ធឹងចាប់ពីកម្ពុជាដល់ថៃ។ ទោះបីបានសិក្សាតិចតួច វាក៏មានតែមួយគត់នៅរក្សាទុកប្រព័ន្ធច្បាស់លាស់មួយនៃកម្ពស់សំឡេងដែលមានទាំងអស់ ប៉ុន្តែបានបាត់នៅក្នុងគ្រាមភាសាដទៃទៀតក្នុងខ្មែរទំនើប។

 
ស្ត្រីខ្មែរបានតុបតែងខ្លួនកំឡុង​ចូលឆ្នាំថ្មីរបស់ខ្មែរ

ពួកខ្មែរមានជំនឿក្នុងព្រហ្មញ្ញសាសនា ដែលត្រូវបានយកមកពីហិណ្ឌូសាសនា និងពុទ្ធសាសនា។ ខ្មែរទំនើបបញ្ជាក់អត្តសញ្ញាណជនជាតិរបស់ខ្លួនយ៉ាងខ្លាំងជាមួយជំនឿនិងការបដិបត្តិរបស់ខ្លួនដែលផ្សំនឹងសន្ធាន្ត​នៃពុទ្ធសាសនាថេរវាទដែលមានធាតុផ្សំនៃការបូជាព្រលឹងបុព្វបុរសអ្នកស្រុក វិញ្ញាណនិយម និងគ្រូសិល្ប៍និយមរឺស្មឹងនិយម[១០] ភាគច្រើននៃពួកខ្មែររស់នៅនៅភូមិនានាតាមជនបទជាអ្នកស្រែ រឺ អ្នកនេសាទនិងជីវិតវិលវល់ក្បែរវត្តអារាម និងពិធីពុទ្ធសាសនានានាពេញមួយឆ្នាំ។ យ៉ាងណាមិញ បើសិនជាមានខ្មែរម្នាក់ឈឺ ពួកគេនឹងទៅជួបគ្រូខ្មែរជារឿយៗ (ស្មឹង/អ្នកព្យាបាល) ដែលជាអ្នក ពួកគេជឿថាអាចពិនិត្យព្យាបាលដោយព្រលឹងជាច្រើន (អ្នកតា អ្នកដូន) បានធើឱ្យមានជំងឺ និងបង្ហាញផ្លូវដើម្បីផ្គាប់ចិត្តព្រលឹងដែលអាក់អន់ចិត្ត ដោយហេតុនោះក៏ជាសះស្បើយពីជំងឺ។[១៤] គ្រូខ្មែរក៏បានរៀននៅក្នុងមុខវិជ្ជាថ្នាំ និងជាញឹកញាប់បានស្វះស្វែងរករៀបចំថ្នាំសង្កូវផ្សេងៗនិងឱសថទឹក រឺ រកសាក់មន្តអាគម ទាំងអស់នឹងដើម្បីផ្ដល់នូវរបស់មួយជាមួយវីរកម្មពិសេសនិងរារាំងព្រលឹងបិសាច រឺក៏ សំណាងអាក្រក់ជាទូទៅ។[១៤] ជំនឿខ្មែរក៏ពឹងផ្អែកយ៉ាងខ្លាំងលើហោរាសាស្ត្រ ជាការបន្សល់ទុកនៃហិណ្ឌូសាសនា។ អ្នកប្រាប់ពីជោគវាសនាបានហៅថាហោរ រឺ គ្រូទាយជាភាសាខ្មែរ ត្រូវបានគេប្រឹក្សាជារឿយៗមុនពេលព្រឹត្តិការណ៍សំខាន់ ដូចជាការជ្រើសរើសប្ដីប្រពន្ធ ការចាប់ផ្ដើមនូវដំណើរសំខាន់ រឺ ការរកស៊ី កំណត់ថ្ងៃសម្រាប់រៀបការ និងកំណត់ទីតាំងសមរម្យដើម្បីការកសាងសំណង់ថ្មី។

 
ពួកស្រីស្នំនៃព្រះបាទស៊ីសុវត្ថិ

ពេញមួយឆ្នាំ ខ្មែរប្រារព្ធពិធីបុណ្យជាច្រើន ភាគច្រើនសាសនា រឺ ព្រលឹង ភាគខ្លះក្នុងនោះក៏ត្រូវបានសង្កេតផងដែរ ថាជាថ្ងៃឈប់សម្រាកសាធារណៈ។ ពីរដែលសំខាន់បំផុតគឺចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ (ថ្ងៃបុព្វបុរស)។ ប្រតិទិនពុទ្ធសាសនាខ្មែរត្រូវបានគេបែងចែកជា១២ខែជាមួយឆ្នាំថ្មីតាមបែបប្រពៃណីដែលចាប់ផ្ដើមនៅថ្ងៃទីមួយ​នៃខែចែត្រ ដែលត្រូវនឹងព្រះចន្ទថ្មីទីមួយនៃថ្ងៃ១៣មេសាក្នុងប្រតិទិនលោកខាងលិច។ យ៉ាងណាមិញ ការប្រារព្ធធ្វើនាសម័យទំនើបនេះត្រូវបានធ្វើបមាណីយកម្មឱ្យត្រូវជាមួយថ្ងៃ១៣មេសា។

វប្បធម៌ខ្មែរបានជះឥទ្ធិពលដល់វប្បធម៌ថៃនិងលាវនិងត្រឡប់មកវិញ។ ពាក្យកម្ចីខ្មែរជាច្រើនត្រូវបានគេរកឃើញក្នុងភាសាសៀម និងលាវ និងពាក្យកម្ចីសៀមនិងលាវជាច្រើនក៏ត្រូវបានគេរកឃើញក្នុងភាសាខ្មែរដែរ។ អក្ខរក្រមថៃត្រូវបានយកមកពីអក្ខរក្រមខ្មែរ ដែលជាលំដាប់ ត្រូវបានដកចេញពីអក្សរបល្លវៈនៅឥណ្ឌាខាងត្បូង។

សូមមើលផងដែរកែប្រែ

ឯកសារយោងកែប្រែ

  1. បិនចាមិន-វ៉ខខឺរ ចក្រភពអង្គរ: ប្រវត្តិសាស្ត្រកម្ពុជា ស៊ិហ្គណេតប៉្រិស ខាល់ឃូត្តា ១៩៩៥។

settings ===កំណត់===

  1. ១,០ ១,១ CIA FactBook. Archived 2010-12-29 at the វេយប៊ែខ ម៉ាស៊ីន. Accessed July 14, 2008.
  2. ការស្ទាបស្ទង់សហគមន៍អាមេរិក២០០៥: សំណុំឯកសារប្រជាជនដែលបានជ្រើសរើសនៅសហរដ្ឋ. ការិយាល័យជំរឿនសហរដ្ឋ Archived from the original on 2020-02-12
  3. ការស្ទាបស្ទង់ព័ត៌មានសហគមន៍រដ្ឋាភិបាលអូស្ត្រាលី២០០៦. នាយកដ្ឋានអន្តោប្រវេសន៍ និងពលរដ្ឋភាព
  4. ជំរឿន ២០០៦: ខ្មែរ- ការពិតនិងតួលេខ. សមោធានវិជ្ជាតេអារ៉ានូវែលសេឡង់
  5. កម្ពុជាបញ្ឈប់អាពាហ៍ពិពាហ៍ជាបណ្ដោះអាសន្នរវាងបុរសកូរ៉េខាងត្បូង ស្ត្រីកម្ពុជា. Japantoday.com Retrieved on ២៩ មេសា ២០១១[តំណភ្ជាប់ខូច]
  6. ឈ្មោះ គ្មានខ្មែរត្រូវបានគេរាយការណ៍ថាបាត់ខ្លួនក្នុងការញ្ជួយរបស់ជប៉ុនទេ. Cambodia1.wordpress.com Retrieved on ២៩មេសា ២០១១
  7. ជូលី-ម៉ាស៊ិស (៤ មីនា ២០១០) ហេតុអ្វីខ្មែរនិយាយរុស្ស៊ី. CSMonitor.com (៤ មីនា ២០១០)Retrieved on ២៤ កក្កដា ២០១១[តំណភ្ជាប់ខូច]
  8. ▒ Cambodia ▒. Khm.mofat.go.kr Archived from the original on តុលា 5, 2011 Retrieved on April 29, 2011
  9. World Bank. Population Estimates and Projections Section, Population, total. Retrieved 01 Oct 2012.
  10. ១០,០ ១០,១ Faith Traditions in Cambodia Archived 2006-08-22 at the វេយប៊ែខ ម៉ាស៊ីន.; pg. 8; accessed August 21, 2006
  11. Quelques hypothèses sur l'étymologie du terme « khmer », http://www.academia.edu/12069565/Quelques_hypoth%C3%A8ses_sur_l%C3%A9tymologie_du_terme_khmer_
  12. Thailand 1969:151, Blanchard 1958:27
  13. ច្បាប់ចម្លងប័ណ្ណសារ Archived from the original on 2006-05-09
  14. ១៤,០ ១៤,១ ច្បាប់ចម្លងប័ណ្ណសារ Archived from the original on 2007-09-28

settings ==តំណភ្ជាប់ក្រៅ==