បន្លែផ្លែឈើ

(ត្រូវបានបញ្ជូនបន្តពី បន្លែ ផ្លែ ឈើ)

បន្លែ និង ​ផ្លែឈើ​ ​ផ្ដល់​នូវ ជីវជាតិ (វីតាមីន)​ និង ​អំបិល​ខនិជ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព និង មាន​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ដែល​អាច​​ជួយ​ការពារ​ជំងឺ​បាន​ទៀត​ផង។

បន្លែផ្លែឈើជាប្រភពនៃវិតាមីននិងសារធាតុចិញ្ចឹម​ជួយអោយសុខភាពល្អ និងការពារជំងឺ


ផ្លែឈើ

កែប្រែ

​ប៉ោម

កែប្រែ

​ផ្លែប៉ោម​មានជីវជាតិ-ក (​វីតាមីន ​A) និង​ ជីវជាតិ-គ (វីតាមីន​C) កាល់ស្យូមហ្វូសហ្វ័រ​ និង​សារធាតុ​ហ្វ្លាវ៉ូណយ​ ដែល​ជួយ​ពង្រឹង​ដំណើរការ​នៃ​វីតាមីន​C ទប់​ស្កាត់​រ៉ាឌីកាល់​សេរី​ ការពារ​ជំងឺ​មហារីក​បន្ថយ​សម្ពាធ​ឈាម​ និង​រោគ​បេះដូង

ក្រូចឃ្វិច

កែប្រែ
 

ផ្លែក្រូចឃ្វិច ​១០០​ក្រាម​ ផ្ដល់​វីតាមីន​​ C ៤២​ មិល្លីក្រាម​ផ្ដល់​វីតាមីន​A ខ្ពស់​៤.០០០​អាយយូ​ ហើយ​ថែម​ទាំង​មាន​វីតាមីន​B និង​កាក​សរសៃ​ជា​ច្រើន​មហាសាល​ទៀត។ បើ​អ្នក​ទុក​វា​ជា​មុខ​ម្ហូប​ប្រចាំ​ខ្លួន​ នោះ​ពាក្យ​ថា​ ទល់​លាមក​រោគ​ផ្ដាសាយ​ កូឡេស្ដេរ៉ូល​ខ្ពស់​នឹង​មិន​មាន​ថ្ងៃ​​បាន​មក​បៀតបៀន​​អ្នក​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​ វា​​ក៏​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ ការពារ​​ក្រួស​ក្នុង​​តម្រង​នោម​ ការពារ​មហា​រីក​​ពោះវៀន​ធំ​ និង​​ ធ្វើ​ឲ្យ​រាងកាយ​ឆាប់​ស្រាកស្រាន្ត​ពី​រោគ​បេះដូង​បាន​ទៀត​ផង។

ស្ត្របឺរី

កែប្រែ
 

ផ្លែស្ត្របឺរីមាន​វិតាមីន​ C វីតាមីន​A ហ្វូសហ្វ័រ​កាល់ស្យូម​ ជួយ​ការពារ​​ការ​កកើត​ជំងឺ​មហារីក​ និង​រោគ​ស្ទះ​សរសៃ​ឈាម។ កត្តា​សំខាន់​​ ស្ត្របឺរី​ផ្លែឈើ​​នាំ​មុខ​ក្នុង​ការ​ទប់ស្កាត់​រ៉ាឌីកាល់​​សេរី។ បើ​ធ្វើ​​ការ​ប្រៀប​ធៀប​ស្ត្របឺរី​អាច​ទប់​ស្កាត់​រ៉ាឌីកាល់​​សេរី​បាន​ ខ្ពស់​ជាង​ក្រូច​ដល់​ទៅ​១​ដង​ ខ្ពស់​​ជាង​ទំពាំងបាយជូរ​ក្រហម​ដល់​ទៅ​២​ដង​ ខ្ពស់​​ជាង​ផ្លែ​ឃីរី​៣​ដង​ខ្ពស់​​ជាង​​ចេក​អំបូង​ និង​ប៉េងប៉ោះ​៧​ដង​​ និង​​ខ្ពស់​ជាង​ផ្លែ​ភែរ៍​ ១៥​ដង​ឯណោះ។

បឺរីខៀវ

កែប្រែ

បឺរីខៀវ​សំបូរ​ទៅ​ដោយ​សារ​ជាតិ​បំប៉ន​បំផុត។​ វាជា​ប្រភេទ​អាហារ​ដែល​អាច​ជួយ​ទប់​ស្កាត់​បាន​អាការៈ​ឈឺ​ចាប់​ប្រព័ន្ធ​ទឹក​ មូត្រ​បាន​ទៀត​ផង។ បឺរីខៀវ នេះ​អាច​ជួយ​ធ្វើ​ឲ្យ​មាន​ការ​ចង​ចាំ​បាន​មួយ​រយៈ​ពេល ព្រម​ទាំង​ជួយ​បំប៉ន​ដល់​សុខភាព​ចំពោះ​មនុស្ស​ចាស់​ជរា។ ក៏​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​ជួយ​កាត់​បន្ថយ​បាន​ទាំង​កាឡូរី ជា​ប្រភព​នៃ​ជាតិ​សរសៃ​និង​វីតាមីន​C ។ ទឹកបឺរីខៀវ ត្រឹម​១​ពែង​ ស្រស់​ៗ ​មាន​ផ្ទុក​៨៣​កាឡូរី​ ជាតិ​សរសៃ​៣,៥​ក្រាម និង​វីតាមីន​C ១៤​មីលីក្រាម

 

គូលែន

កែប្រែ

គូលែនមានវីតាមីន C, B1,B2 កាបូអ៊ីដ្រាត ផូស្វ័រ និងណៃអាស៊ីន (Niacin) ប្រសិនបើអ្នកទទួលទាន ផ្លែគូលែន ជាប្រចាំ នឹងជួយសម្រួលប្រព័ន្ឋរំលាយអាហារ បំបាត់អាការស្រេកទឹក និងជួយដល់អ្នកជំងឺ កង្វះកោសិការឈាមក្រហម (Anemia) ។

 

ផ្លែមៀនសម្បូរទៅដោយជាតិស្ករអំពៅ ស្ករទំពាំងបាយជូរ ជាតិប្រូតេអ៊ីន និងជីវជាតិបេសេ ដូចជាផ្លែគូលែនដែរ។ ផ្លែមៀនមាន ផលប្រយោជន៍អាចអោយអារម្មណ៍ជ្រះថ្លា ។ដូច្នេះចំពោះលោកអ្នក ដែលឧស្សាហ៍ កើតរោគដេកមិនលក់ អាចទទួលទានទឹកផ្លែឈើមៀនក្រៀម រម្ងាស់ជាមួយនឹងពុទ្រាក្រៀម (ពុទ្រាចិន) គឺពិតជាអាចជួយអោយលោកអ្នកដេកលក់ បានស្កប់ស្កល់ ឡើងវិញ។ ក្រៅពីនោះដោយសារតែផ្លែមៀន ជាប្រភេទផ្លែឈើមានលក្ខណៈក្តៅ។អ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារទន់ខ្យោយ ចូរកុំទទួលទាន ច្រើនហួសប្រមាណអោយសោះ។

សាវម៉ាវ

កែប្រែ
 

សាវម៉ាវជាផ្លែឈើមួយប្រភេទ ដែលជនជាតិខ្មែរ និយមទទួលទាន។ រដូវដែលសម្បូរសាវម៉ាវ គឺពីខែមេសា ដល់ខែតុលា រៀងរាល់ឆ្នាំ។ សាវម៉ាវ សម្បូរទៅដោយវីតាមីនសេ (Vitamin C), កាបូអ៊ីដ្រាត (Carbohydrate) កាល់ស្យូម (Calcum) ផូស្វ័រ (Phosphorus) និងណៃអាស៊ីន (Niacin)។ ក្រៅពីនេះ ការទទួលទាន ផ្លែសាវម៉ាវ ជួយអោយស្បែកស្អាតផងដែរ។ បើអ្នកទទួលទានសាវម៉ាវ ៦ផ្លែ និងទទួលបានថាមពល ៥០កាឡូរី ...។

ទំពាំងបាយជូរ

កែប្រែ
 

ផ្លែទំពាំងបាយជូរមានសារជាតិ​សំខាន់​ដូចជា​ស្ករ​ និង​​សារជាតិ​ពពួក​អាស៊ីត​ប្រមាណ​ចាប់​ពី​៧-៨​ប្រភេទ​បន្ថែម​ទៀត។ ក្រៅ​ពី​នេះ​​នៅ​មាន​ក្លូកូសសូខូល​ អាស៊ីតស៊ីទ្រិក វីតាមីន​ C ព្រម​​ទាំង​ដែក​ និងកាល់ស្យូម។​ ផ្លែ​ទំពាំងបាយជូរ​​ ​ជួយ​ប៉ូវ​ខួរក្បាល​ ប៉ូវ​បេះដូង​ ទម្លាក់​ស្លេស្ម​ បំបាត់​អាការ​ស្រេក​ ប៉ូវ​កម្លាំង​​ និង​សម្រាប់​មនុស្ស​មាន​រាង​កាយ​ស្គមស្គាំង​​ចាស់​មុន​វ័យ​ ពុំ​មាន​កម្លាំង​​កំហែង​​ជា​ដើម។ ផ្លែ​ទំពាំងបាយជូរ​ត្រូវគេ​យក​ទៅ​ផលិត​ជា​ស្រា​ទំពាំងបាយជូរ​ដែល​​ប្រភេទ​ ស្រា​ប៉ូវ​បំប៉ន​។ ចំណែក​ទងដើម​ និង​ឫស​ អាច​យក​ទៅ​ធ្វើ​ជា​ថ្នាំ​​បុរាណ​សម្រាប់​បណ្ដេញ​​ខ្យល់​ ទម្លាក់​ស្លេស្ម​ព្យាបាល​រោគ​រលាក​សន្លាក់ឈឺ​ឆ្អឹងឆ្អែង​ ឈឺ​សរសៃ​សរសូងរម្ងាប់​សរសៃ​ប្រសាទ​ បំបាត់​អាការៈ​ឈឺ​ចាប់​ និង​អាច​បំបាត់​អាការៈ​​ក្អួត​បាន​ទៀត​ផង។

ជម្ពូ

កែប្រែ
 

ផ្លែជម្ពូក្រៅពីសម្បូរទៅដោយជាតិទឹក គឺនៅមានជាតិប្រូតេអ៊ីន ជីវជាតិសេ ជាតិដែក និងជាតិកាល់ស្យូម។ ផ្លែជម្ពូអាចជួយដល់ការរំលាយអាហារ ជួយដល់អ្នកដែលមានពោះវៀន និងក្រពះទន់ខ្យោយ ។ ម៉្យាងទៀតដោយសារ តែផ្លែជម្ពូសម្បូរទៅដោយជាតិទឹក ហើយនាំអោយបត់ជើងតូចច្រើន អ្នកដែលមាន បញ្ហាក្រលៀនខ្យោយ ចូរកុំទទួលទានច្រើនហួសប្រមាណ អោយសោះ។

មង្ឈុត

កែប្រែ
 

មង្ឈុតមានជីវជាតិទ្រទ្រង់ សុខភាពសំខាន់ៗ ដូចជា ប៉ូតាស្យូម វីតាមីន B និង C កាល់ស្យូម ម៉ាញ៉េស្យូម ដែក សង្ក័សី ប្រូតេអ៊ីន ខ្លាញ់ ផូស្វ័រ ណៃអាស៊ីន ...ជាពិសេស ត្រូវបានចាត់ទុកថា ជាផ្លែឈើដែលមានធាតុត្រជាក់ដល់រាងកាយ។ ចំណែកសំបកមង្ឈុត បើយកមកធ្វើចាហួយពណ៌ស្វាយ គួរអោយចង់ទទួលទាន ឬបើយកសំបកមង្ឈុតទៅហាលអោយស្ងួត រួចកិនអោយម៉ត់ជាម្សៅ ប្រើសម្រាប់ឆុងទឹកពិសា កែអាការៈរាករូស រាកមួល ព្យាបាល ដំបៅមានខ្ទុះបាន។

 

ផ្លែចេក​សម្បូរ​ទៅ​ដោយ​វីតាមីន​ A B6 B12 កាល់ស្យូម​ ផូស្វ័រ​ ប៉ូតាស្យូម​ កាបូអ៊ីដ្រាត​ ផ្តល់ថាមពល​ ព្រម​ទាំង​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ​ បាន​ទៀត​ផង ដូចជា ព្យាបាល​ប្រគ្រីវ ឈឺ​ដើម​ទ្រូង តានតឹង​ប្រព័ន្ធ​ប្រសាទទល់​លាមកហើម​ពោះ​ជាដើម។

ល្ហុង

កែប្រែ
 

ល្ហុងមាន​គុណ​សម្បត្តិ​ប្រហាក់​ ប្រហែល​គ្នា គឺ​មាន​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ"Papen" ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ជាមួយ​នឹង​ទឹក​រំលាយ​ក្នុង​ក្រពះ​អាហារ។ សារជាតិ​ទាំង​នេះ​បាន​ជួយ​ជំរុញ​ឲ្យ​កាក​សំណល់​ប្រភេទ​ប្រូតេអ៊ីន​បំបែក​ ខ្លួន​ឆាប់​រហ័ស។ ក្រៅ​ពី​នេះ​ វា​នៅ​មាន​កាក​សរសៃ​ខ្ពស់ ធ្វើ​ឲ្យ​ប្រព័ន្ធ​បញ្ចេញ​ចោល ធ្វើ​ការងារ​បាន​ល្អ ពោះវៀន​ក៏​ស្អាត។ អ្នក​ដែល​មាន​អារម្មណ៍​ឆាប់​ភ័យ​តក់​ស្លុត​ និង​មើល​បញ្ហា​ផ្សេង​ៗ​លើ​ផ្លូវ​អាក្រក់​ច្រើន​ គួរ​បរិភោគ​ល្ហុង​ឱ្យ​បាន​ច្រើន​ឡើង​ ព្រោះ​គេ​មាន​ជំនឿ​ថា​ ល្ហុង​អាច​កាត់​បន្ថយ​អាការៈ​ទុក្ខ​សោក​ផ្នែក​ផ្លូវ​អារម្មណ៍​បាន​មួយ​ កម្រិត។

 

ផ្លែឆឺរីជួយបំបាត់រាល់ការឈឺចាប់ ដូចជាឈឺសន្លាក់ឆ្អឹង ឬការឈឺចាប់ដោយសារជំងឺមហារីក។ យោងតាមការសិក្សាថ្មីមួយ របស់អូស្រ្តាលីបានបង្ហាញអោយឃើញថា ការញ៉ាំក្រូចពោធិ៍សាត់មួយផ្លែ ក្នុងមួយថ្ងៃអាចធ្វើអោយជំងឺមហារីកស្ថិតនៅឆ្ងាយ។

ស្វាយ

កែប្រែ
 

ស្វាយមានសារធាតុ ខារ៉ូទីណយណ៍ (Carotenoid) ក្នុងបរិមាណច្រើន ដែលរាងកាយនឹងបំប្លែងទៅជា វីតាមីន A ដែលមានប្រយោជន៌ចំពោះស្បែក ក្នុងការការពារស្បែក ដែលខូចដោយសារពន្លឺថ្ងៃ និងជួយការពារស្នាមជ្រីវជ្រួញតូច ជួយបន្តឹងស្បែក។ ក្រៅពីនេះ នៅមានវីតាមីន E និង C ជួយរួមចំណែក ក្នុងការពង្រឹង ប្រព័ន្ឋការពាររាងកាយ អោយរឹងមាំល្អ។

ទទឹម (Pomegranate)

កែប្រែ
 

ទទឹមមានប្រភពកំណើតនៅប្រទេសពែរ្ស​។ ជនជាតិនៅមជ្ឈិមបូព៌ា និយមប្រើជាថ្នាំព្យាបាល ជំងឺ១០០មុខ​ ដូចជាយកសំបកទទឹមមកស្ងោផឹក កែអាការឈឺ-ក ។ចំណែកទឹកទទឹម ដែលសម្បូរដោយជាតិដែក ពិសាដើម្បីរក្សាគភ៌ និងជួយជម្រះជាតិពុល ពីក្នុងរាងកាយ។ បច្ចុប្បន្ន​ក្នុង​មជ្ឈដ្ឋាន​គ្រឿង​សម្អាង បានយកផ្លែទទឹម មកចម្រាញ់ជាក្រែមបំប៉នស្បែក ពិសេសស្បែកដៃ និងក្រចក ព្រោះមានសារធាតុប្រឆាំង រ៉ាឌីកាល់សេរី ជួយការពារកាំរស្មីយូវី និងសម្បូរកាកសរសៃ អាហារណៃអាស៊ីន (Niacin) និងវីតាមីន C។​

ទៀបបារាំង

កែប្រែ
 

ទៀបបារាំងជា​ផ្លែ​ឈើ​ស្ថិត​ក្នុង​ក្រុម​រុក្ខសាស្ត្រ​ ជាមួយ​ទៀប​ធម្មតា​ដែរ​ ។​ វា​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា​ Annona​ Reticulate​ Linn​ ផ្លែ​មាន​លក្ខណៈ​មូល​ទ្រវែង​ សំបក​វា​រាប​ មិន​រដិបរដុប​ គ្មាន​បន្លា​ គេ​តែងតែ​យក​ មក​ពិសា​ស្រស់ៗ​ ព្រោះ​សាច់​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ បច្ចុប្បន្ន​គេ​និយម​យក​ផ្លែទៀប​បារាំង​ មក​ធ្វើ​ជា​ទឹក​ផ្លែ​ឈើ​ មាន​រសជាតិ​ឆ្ងាញ់​ម្យ៉ាង​ ។​ ផ្លែទៀប​បារាំង​ អាច​ប្រែជា​ថ្នាំ​បំប៉ន​រាង​កាយ​ ជួយ​ប៉ូវ​ឆ្អឹង​ និង​ធ្មេញ​ បង្កើត​គ្រាប់​ឈាម​ អាច​កែ​អាកា​រៈ​រាគ​រូស​ កែរោគ​រាគ​មួល​ ព្រមទាំង​ប្រី​បញ្ចុះ​ព្រូន​ទៀត​ផង​ ។

ផ្លែម្នាស់ (Pineapple)

កែប្រែ

ផ្លែម្នាស់សម្បូរទៅដោយវីតាមីន A និង C (Vitamin A & C) កាល់ស្យូម (Calcium) ផូស្វ័រ (Phosphorus) និងប្រូមេឡែន (Bromelain)...។វាក៏មាន​អង់ស៊ីម​ (ប្រូតេអ៊ីន) ដែល​​ជួយ​ធ្វើ​ឱ្យ​ការ​ធ្វើ​ការងារ​របស់​អាស៊ីដ​អំបិល​ (Hydrochloric) ក្នុង​ក្រ​ពះ​ ល្អ​ប្រសើរ​ឡើង​ និង​ធ្វើ​ឱ្យ​កាក​សំណល់​ដែល​ជា​ប្រូតេអ៊ីន​រំលាយ​ខ្លួន​បាន​ឆាប់​រហ័ស​ ទើប​រាងកាយ​កម្ចាត់​កាក​សំណល់​ទៅ​បាន​ល្អ។ក្រៅ​ពី​នេះ​ ម្នាស់​ជា​ប្រភេទ​ឱសថ​ជួយ​បំបាត់​អាការ​រលាក​ក្នុង​ផ្លូវ​រំលាយ​អាហារ​ ជួយ​ជួស​ជុល​ផ្នែក​ខូចខាត​ផ្សេង​ៗ​ ជួយ​ក្នុង​ការ​ធ្វើ​ការងារ​របស់​ក្រពេញ​គ្មាន​រន្ធ​ និង​ជួយ​កម្ចាត់​ទឹក​សំបោរ។ ម្នាស់ អាចជួយបង្ការ ជំងឺរលាកតម្រងនោម សម្ពាធឈាមខ្ពស់ (ជួយបន្ថយសម្អាធឈាម) រលាកបំពង់ខ្យល់ ព្រមទាំងជួយរំលាយអាហារប្រភេទសាច់បានល្អ បង្កើនការបឺតស្រូបយកអាហារ បំបាត់ការស្រេកទឹក ជួយអោយរាងកាយមានភាពត្រជាក់ ជួយប្រឆាំងរោគផ្តាសាយ ។

ផ្លែ​ត្រសក់​ស្រូវ (Large cucumber​)

កែប្រែ

ផ្លែ​ត្រសក់​ស្រូវ​អាច​ធ្វើ​ឲ្យ​ពោះ​មាន​ជាតិ​សើម​ ដើរ​ខ្យល់​ស្រួល​ បំប៉ន​លំពែង​ និង​ កម្ចាត់​ធាតុ​ក្ដៅ។ សម្បូរ​ទៅ​ដោយ​ជីវជាតិ​ "B" និង​ "C" និង​ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​តូច​ឆ្មារ​​ដែល​អាច​ជួយ​ការងារ​រោគ​ផ្ដាសាយ​ និង​រោគ​ពោះវៀន​ ក្រពះ។

ផ្លែទុរេន (Durian)

កែប្រែ
 

ផ្លែទុរេនសម្បូរទៅដោយជីវជាតិបេ និងសេ ជាតិដែក ជាតិកាល់ស្យូម ជាតិហ្វូសស្វ័រ ។ដូច្នេះចំពោះអ្នកមានឆ្អឹងផាលខ្យោយ គឺក្នុងមួយថ្ងៃៗ អាចទទួលទានផ្លែទុរេនអោយបានពី ៣ទៅ ៥ក្លែប គឺពិតជាអាចប៉ូវក្រលៀន និងបំប៉នឆ្អឹងផាល​ ។ ម្យ៉ាងទៀតដោយសារតែផ្លែទុរេនជា ប្រភេទផ្លែឈើ មានលក្ខណៈក្តៅ ចំពោះអ្នកជម្ងឺឈឺបំពង់ ក និងជម្ងឺរលាកក្រលៀន គឺហាមទទួលទាន ។

ផ្លែខ្នុរ( jackfruit)

កែប្រែ
 

ផ្លែខ្នុរសម្បូរទៅដោយជាតិស្ករ ជីវជាតិបេនិងសេ ។ដូច្នេះចំពោះអ្នកដែលអត្រាជាតិស្ករកម្រិតទាប គឺក្នុងមួយថ្ងៃៗ អាចទទួលទានដោយចែកចេញ ជា៣ពេល ដោយក្នុងមួយពេលៗ អាចទទួលទានពី ២ទៅ៣ក្លែប ព្រោះនឹងអាចជួយបង្កើតអត្រា ជាតិស្ករកម្រិតខ្ពស់នោះ ដូច្នេះចំពោះអ្នកជំងឺទឹកនោមផ្អែម គឺក្នុងមួយថ្ងៃកុំទទួលទាន អោយលើសពី៣ក្លែបឡើយ ។

ផ្លែឪឡឹក (Water melon)

កែប្រែ
 

​ផ្លែឪឡឹកមាន​Glutathione ​ដែល​​ជា​សារធាតុ​​ទប់​ស្កាត់​រ៉ាឌីកាល់​សេរី​ មាន​វិតាមីន​C វីតាមីន​ A ​ប៉ូតាស្យូម​ ថៃរ៉ាមីន​ ឡៃខូពីន​ វីតាមីន​B2 និង​វីតាមីន​B6 ម៉ាញ៉េស្យូម​ និង​រ៉ែ​ធាតុ​ផ្សេងៗ​ជា​ច្រើន​ទៀត​ ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​ដែល​ទទួល​ទាន​រឹងប៉ឹង​ល្អ​ ហើយ​ថែម​​ទាំង​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​​មេរោគ​ដំណើរការ​បាន​យ៉ាង​មាន​ ប្រសិទ្ធភាព។


បន្លែ (Vegetable)

កែប្រែ

ការ៉ុត (Carrot​)

កែប្រែ

សារធាតុ​​សំខាន់​របស់​ការ៉ុត​ គឺ​បេតាការ៉ូទីន​ ដែល​ជួយ​ទប់ទល់​នឹង​រ៉ាឌីកាល់សេរី​ និង​ចូល​រួម​ជា​មួយ​សារធាតុ​​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​ការ៉ុត​ ដូចជា​ Terpenen ការ៉ុត​មាន​ប៉ូតាស្យូម​ និង​ជាតិ​សរសៃ។ គុណសម្បត្តិ​​នៃ​ការ៉ុត​គឺ​ជួយ​កាត់​បន្ថយ​ភាព​ប្រឈម​នឹង​ជំងឺ​​មហារីក​ ជំងឺ​បេះដូង​ និង​ជំងឺ​សរសៃ​ឈាម​​ និង​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​​រាងកាយ​រឹងមាំព្រមទាំងជួយដល់ភ្នែក។

ផ្លែប៉េងប៉ោះ (Tomato)

កែប្រែ

ការទទួលទានផ្លែប៉េងប៉ោះ ត្រឹមតែមួយថ្ងៃ ១-២ផ្លែនោះ នឹងជួយអោយរាងកាយរបស់អ្នក មានថាមពល​ ទប់ទល់នឹងជំងឺតម្កាត់បានដូចជា ជួយព្យាបាលជំងឺលើសឈាម ប៉ូវខ្សែភ្នែក បំបាត់អាការទាស់នោម ជំនួយអញ្ចាញ និងធ្មេញ បង្ការសរសៃឈាមរឹងខ្ឡួន ព្យាបាលជំងឺរាក់ស៊ីធ្មេញ ថែមទាំងជួយបង្ការជំងឺផ្តាសាយ បានទៀតផង ។ ជាពិសេស គឺមានប្រយោជន៍ ក្នុងការជួយថែបំប៉នស្បែក អោយមានឈាមឡើងក្រហមតាមធម្មជាតិ ។

  • ប៉េងប៉ោះមាន​ការ៉ូទីណយ​​ ជា​ពិសេស​លីកូពីន​ដែល​ជួយ​ការពារ​ជំងឺ​មហារីក។ ក្រៅ​ពី​នេះ​​ក៏​មាន​ប៉ូតាស្យូម​ វីតាមីន​ C ​និង​សារធាតុ​ Queroetinដែល​ជា​សារធាតុ​អង់ទីអុកស៊ីដង់។ នៅ​ក្នុង​​ប្រទេស​ដែល​ទទួល​ទាន​ប៉េងប៉ោះ​បាន​គ្រប់គ្រាន់​ ចំនួន​អ្នក​ដែល​កើត​ជំងឺ​មហារីក​សួត​ មហារីក​ក្រពេញ​ស្ថិត​ក្នុង​កម្រិត​ទាប។

ផ្លែអាវ៉ូកាដូ (Avocado)

កែប្រែ
 

ផ្លែអាវ៉ូកាដូ (Avocado)អ្នកខ្លះហៅថា ផ្លែប៊៍រ មានកំហាប់ខ្ពស់ណាស់ ហើយជាតិខ្លាញ់ក្នុងផ្លែវា ជាខ្លាញ់ប្រភេទល្អទាំងអស់ ពិសាហើយ ជួយកាត់បន្ថយកូលេស្តេរ៉ូល បានរហ័យដូចចិត្ត បំបាត់បញ្ហាស្ទះសរសៃឈាម ។បញ្ហានេះ អ្នកជំនាញ ផ្នែកជំងឺបេះដូង នៅមណ្ឌល Wesley Medical Center ប្រទេសអូស្រ្តាលី អះអាងថា ការពិសាផ្លែអាវ៉ូកាដូ មួយថ្ងៃ១/២ផ្លែ ជាប្រចាំ អាចធ្វើអោយកូលេស្តេរ៉ូល ថយចុះ ច្រើនជាងការ ពិសាអាហារខ្លាញ់ទាបទៅទៀត។

ផ្លែ​ត្រសក់​ផ្អរ (Cucumber)

កែប្រែ

ផ្លែ​ត្រសក់​ផ្អរ​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ "A" និង​ "C" ​ជាតិ​កាល់ស្យូម​ ជាតិ​ដែក​ និង​​ប្រូតេអ៊ីន​អាច​កម្ចាត់​​កម្ដៅ​នៅ​ក្នុង​សួត​ ស្រួល​បត់ជើង​តូច​ជា​ពិសេស​នៅ​ក្នុង​រដូវក្ដៅ​ដែល​មាន​អាកាសធាតុ​ក្ដៅ​ហួត​ ហែង​​នោះ​នឹង​​បណ្ដាល​​ឲ្យ​កើត​រោគ​ឈឺ​បំពង់​ក។ ដូច្នេះ​បើ​បាន​ទទួល​ទាន​ត្រសក់​ស្រស់ៗ​ ក៏​អាច​ជួយ​ដល់​ការ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ទៀត​ផង។

ផ្លែ​ម្រះ

កែប្រែ

ផ្លែ​ម្រះធាតុ​ត្រជាក់​អាច​ត្រូវ​​ បត់ជើង​តូច​ស្រួល​ និង​កម្ចាត់​ ជាតិ​ពុល​ បញ្ចុះ​កម្ដៅ​នៅ​ក្នុង​រាងកាយ។ រីឯ​ម្សៅ​ ម្រះ​ម៉ដ្ឋ​ (ឆុង​ដូច​កាហ្វេ) ក៏​មាន​​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់​បន្ថយ​កម្ដៅ​នៅ​ក្នុង​រាងកាយ​ ដែរ។

ផ្លែ​ត្រប់វែង (Egg-Plant)

កែប្រែ

ផ្លែ​ត្រប់វែងមានធាតុ​ត្រជាក់​អាច​ធ្វើ​ឲ្យ​​សម្ពាធ​ឈាម​​មាន​តុល្យភាព​ ដូច្នេះ​ត្រប់​វែង​នេះ​ត្រូវ​នឹង​​អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់​ទទួល​ទាន។ សម្បូរ​ទៅ​ដោយ​ជីវជាតិ​ "P" ដែល​អាច​ការពារ​​មិន​ឲ្យ​​សរសៃ​ឈាម​តូច​ឆ្មារ​ចេញ​ឈាម។ ដូច្នេះ​​ចំពោះ​មនុស្ស​ចាស់​ និង​ មនុស្ស​ធាត់​​គួរ​គប្បី​ទទួល​ទាន​​ឲ្យ​បាន​ច្រើន។

ផ្លែ​ននោង​ជ្រុង (Zucchini)

កែប្រែ

ផ្លែ​ននោង​ជ្រុងអាច​ធ្វើ​ឲ្យ​ចរន្ត​សរសៃ​ឈាម​ចរាចរ​បាន​ស្រួល​ កម្ចាត់​ជាតិ​ពុល​ និង​ កម្ដៅ​នៅ​ក្នុង​រាងកាយ។ ក្រៅ​ពី​នោះ​ ផ្លែ​ននោង​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ "B" និង ​"C" ។ ម្យ៉ាង​ទៀត​វា​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​ទៀត​ផង។

ផ្លែ​ម្រះ(Bitter Gourd)

កែប្រែ

ផ្លែ​ម្រះអាច​បំបាត់​អាការ​ហើម​ កម្ចាត់​កម្ដៅ​ បញ្ចេញ​ជាតិ​ពុល​ និង​បន្ធូរ​សម្ពាធ​ឈាម។ មាន​ជាតិ​សូដ្យូម​ក្នុង​បរិមាណ​ទាប។ ដូច្នេះ​វា​មាន​ផលប្រយោជន៍​ក្នុង​ការ​បំបាត់​ជាតិ​ខ្លាញ់​ដើម្បី​សម្រក​ ទម្ងន់។

ផ្លែ​ល្ពៅ (Pumkin)

កែប្រែ

ផ្លែ​ល្ពៅមាន​រសជាតិ​ផ្អែម​ សម្បូរ​ទៅ​ដោយ​ជាតិ​​ការ៉ុត​អាច​ធ្វើ​ឲ្យ​សួត​មាន​ជាតិ​សើម​ និង​ បំបាត់​កំហាក​ស្លេស្ម៍។ ម្យ៉ាង​ទៀត​ផ្លែ​ល្ពៅ​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​​ក្រូមីញ៉ូម​ជាតិ​នីកែល។ ដូច្នេះ​វា​ផ្ដល់​ផលប្រយោជន៍​ច្រើន​សម្រាប់​អ្នក​កើត​រោគ​ទឹកនោម​ផ្អែម​ ក្នុង​កម្រិត​ស្រាល។

បន្លែ Broccoli

កែប្រែ

បន្លែ Broccoliមាន​សារធាតុ​កាល់ស្យូម ប៉ូតាស្យូម flolate និង​ជាតិ​សរសៃ​ ។ បន្លែ​Broccoli សំបូរ​ទៅ​ដោយ​សារជាតិ​បំប៉ន ហើយ​អាច​ជួយ​ទប់​ស្កាត់​បាន​រាល់​ជំងឺ​ឆ្លង​សួរ​ពូជ ក្នុង​នោះ​មាន​ទាំង​ជំងឺ​ពាក់​ព័ន្ធ​នឹង​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​មហារីក​បាន​មួយ​ចំនួន​ទៀត​ផង ។ បន្លែ​Broccoli ជា​ប្រភព​សំបូរ​ទៅ​ដោយ​ជីវជាតិ វីតាមីន​A និង​C សារធាតុ​អុកស៊ីតកម្ម​ ដែល​ជួយ​ការពារ​កោសិកា​រូបកាយ​មនុស្ស ទប់​ស្កាត់​បាន​រាល់​ក្ដី​អន្តរាយ​ទាំង​ពួង ។

ស្ពៃ​អេពីណា Spinach

កែប្រែ

ស្ពៃ​អេពីណា Spinachមាន​កម្រិត​វីតាមីន​A និងC ព្រម​ទាំង​Folate ដ៏​ខ្ពស់​។ វា​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​សារ​ជាតិ Riboflawin វីតាមីន B6 កាល់ស្យូម ដែក និង​ម៉ាញ៉េស្យូម​។ ស្ពៃ​អេពីណា ជា​ប្រភេទ​បន្លែ​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រូប​កាយ ព្រម​ជា​មួយ​ការ​ជួយ​ធ្វើ​ឲ្យ​សក់​ និង​ស្បែក​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​សុខភាព​ល្អ​ថែម​ទៀត ។

ពពួក​សណ្ដែក​

កែប្រែ

ពពួក​សណ្ដែក​ដូចជា​ សណ្ដែក​បារាំង​ សណ្ដែក​កួរ​ សណ្ដែក​ហោឡាន់តាវ​ ជា​រុក្ខជាតិ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​ មាន​ធាតុ​រ៉ែ​ផ្សេងៗ​ ដូចជា​ ធាតុ​ដែក​ហ្វូសហ្វ័រ​ ប៉ូតាស្យូម​ វីតាមីន​ B និង​មាន​ជាតិ​​សរសៃ​អាហារ​ច្រើន។ គុណសម្បត្តិ​នៃ​សណ្ដែក​ទាំង​នោះ​ គឺ​ជួយ​ធ្វើ​ឲ្យ​ពោះវៀន​រឹងមាំ​​ ជួយ​កាត់​បន្ថយ​កូឡេស្ដេរ៉ូល។​ បើ​សិន​ជា​អ្នក​ជំងឺ​បេះដូង​ទទួល​ទាន​សណ្ដែក​ មួយ​ថ្ងៃ​​មួយ​កូន​ចាន​រៀងរាល់​ថ្ងៃ​ គឺ​អាច​ជួយ​ការពារ​ការ​កម្រើក​ឡើង​នៃ​ជំងឺ​នេះ​បាន​ផង​ដែរ៕

ដំឡូង​ជ្វា (Yam)

កែប្រែ

ដំឡូង​ជ្វាដែល​មាន​ពណ៌​លឿង​ដូច​ជា​ពណ៌​ទឹក​ក្រូច ជា​ប្រភេទ​អាហារ​សំបូរ​ទៅ​ដោយ​សារ​ជាតិ​បំប្លែង​ឲ្យ​ទៅ​ជា​វីតាមីន​A នៅ​ក្នុង​រូប​កាយ​របស់​អ្នក​។ អាហារ​ប្រភេទ​នេះ ក៏​ជួយ​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​កាន់​តែ​វែង ហើយ​ជួយ​កាត់​បន្ថយ​បាន​នូវ​រាល់​ការ​ប្រឈម​មុខ​នៃ​ជំងឺ​មហារីក​មួយ​ចំនួន ។ ដំឡូង​ជ្វា​ជា​អាហារ​ដ៏​ប្រសើរ​ដែល​ជា​ប្រភព​នៃ​ជាតិ​សរសៃ Vitamin B6 Vitamin C និងVitamin E ហ្វូឡាត និង​ប៉ូតាស្យូម​។ ដូច​គ្នា​នឹង​ប្រភេទ​អាហារ​ទាំង​ឡាយ​ផង​ទៀត​នោះ ដំឡូង​ជ្វា​មិន​មាន​ជាតិ​ខ្លាញ់ ហើយ​មាន​បរិមាណ​កាឡូរី​ដ៏​តិច​តួច ។ ដំឡូង​ជ្វា​មួយ​មើម​មាន​ត្រឹម​តែ​៥៤​កាឡូរី​ តែ​ប៉ុណ្ណោះ ។

ម្ទេស (Chilli)

កែប្រែ

ម្ទេសដូចជា​ ម្ទេសប្លោក​ ម្ទេស​ខ្មាំង​ ម្ទេស​ចង្អុល​​មេឃ​ មាន​សារធាតុ​ Capsaicin។ ភាព​ហឹរ​នៃ​ម្ទេស​​នេះ​ហើយ​ដែល​មាន​ថាមពល​នៃ​ Vegamine យ៉ាង​ពេញលេញ​ មាន​សារធាតុ​​ការ៉ូទីណយ​ជិត​ ៤០​ប្រភេទ​ និង​សារធាតុ​ Polyphenole ដែល​ជួយ​ការពារ​កោសិកា​ផ្សេងៗ​ ហើយ​ក៏​នៅ​មាន​វីតាមីន​C និង​ប៉ូតាស្យូម​ និង​កាល់ស្យូម​យ៉ាង​ច្រើន​ផង​ដែរ។ គុណសម្បត្តិ​របស់​ម្ទេស​ គឺ​ការពារ​​អាការ​ឈឺ​សាច់ដុំ​ ប្រគ្រីវកាច់​ ឈឺ​ធ្មេញ​ ជួយ​សម្លាប់​បាក់តេរី​ និង​​មេរោគ​ផ្សិត​រំញោច​ដល់​ការ​ទទួល​ទាន​អាហារ​ និង​ជួយ​រំលាយ​អាហារ​ និង​មាន​សារធាតុ​អង់ទីអុកស៊ីដង់​យ៉ាង​ច្រើន។ ភាព​ហឹរ​នៃ​ម្ទេស​មិន​មាន​គ្រោះថ្នាក់​ទៅ​ដល់​​ក្រពះ​អាហារ​នោះ​ទេ​ ប៉ុន្តែ​វា​ជួយ​​ឲ្យ​ភ្នាស​ក្រពះ​មាន​កម្លាំង​ទប់ទល់​នឹង​ជំងឺ​បាន។

បន្លែ​ប្រភេទ​ក្ដោប

កែប្រែ

បន្លែ​ប្រភេទ​ក្ដោបដូចជា​ ប្រូកខូលី​ ស្ពៃ​ក្ដោប​ ផ្ដា​ខាត់ណា។ល។​ ជា​បន្លែ​ដែល​មាន​វីតាមីន​ និង​​អំបិល​ខនិជ​ក្នុង​កម្រិត​ខ្ពស់​ មាន​ដូចជា​ វីតាមីន​ C ប៉ូតាស្យូម​ ដែក​ អាស៊ីដហ្វូលីក​ និង​ ការ៉ូទីណយ​ ហើយ​មាន​តែ​នៅ​ក្នុង​បន្លែ​​ប្រភេទ​ក្ដោប​ប៉ុណ្ណោះ​ ដែល​មាន​សារធាតុ​ Glucosinolate ដែល​មាន​ប្រសិទ្ធភាព​ ដូចជា​ ថ្នាំ​អង់ទីប៊ីយ៉ូទិក​ស្រាល​ក្នុង​ការ​ជួយ​កម្ចាត់​បាក់តេរី។ គុណសម្បត្តិ​​នៃ​បន្លែ​ទាំង​នេះ​​ គឺ​ការពារ​ជំងឺ​ឆ្លង​តាម​ប្រព័ន្ធ​ទឹក​នោម​ និង​ជំងឺ​មហារីក។

ផ្សេងទៀត---គ្រាប់ធញ្ញជាតិ

កែប្រែ

គ្រាប់​ផ្លែ​អាល់ម៉ុន ឬ អាម៉ង់

កែប្រែ

គ្រាប់​ផ្លែ​អាល់ម៉ុន ឬ អាម៉ង់​សំបូរ​ទៅ​ដោយ​រសជាតិ និង​ជីវជាតិ ជាតិ​សរសៃ ​រីបូផ្លាវីន ម៉ាញ៉េស្យូម ជាតិ​ដែក និង​កាល់ស្យូម ។ ផ្លែ​Almond នេះ​សំបូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​លើស​ពី​ផ្លែ​ឈើ​ដទៃ​ទៀត គឺ​មាន​ជាតិ​កាល់ស្យូម​ដល់​ទៅ​៧០​មីលីក្រាម​ឯ​ណោះ​ក្នុង​ផ្លែ​Almond នេះ​ស្មើ​ត្រឹម​២៣​គ្រាប់ ។ ការ​បរិភោគ​ផ្លែ​ឈើ​នេះ​ជួយ​ពង្រឹង​រូប​កាយ​របស់​អ្នក ដោយ​បង្កើត​វីតាមីន​E ដល់​ទៅ​ពាក់​កណ្ដាល​ឯណោះ ។ ដូច​គ្នា​នឹង​ប្រភេទ​គ្រាប់​ផ្លែ​ឈើ​ឯ​ទៀត ផង​ដែរ​ ផ្លែ​Almond ជា​ផ្លែ​ឈើ​ដែល​ជា​ប្រភព​ប្រូតេអ៊ីន ហើយ​មាន​ផល​ប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​បេះដូង ។ ភាគ​ច្រើន​នៃ​ជាតិ​ខ្លាញ់ ដែល​មាន​នៅ​ក្នុង​ផ្លែ​Almond នោះ​ជា​ប្រភេទ​ប្រេង ឬ​ខ្លាញ់​ដ៏​ល្អ ដែល​ធានា​បាន​នូវ​គុណភាព​សុខភាព ជួយ​កម្ចាត់​ចោល​បាន​នូវ​បរិមាណ​យ៉ាង​ច្រើន​នៃ​ជាតិ​ខ្លាញ់​(កូឡេស្តេរ៉ូល)​ ដែល​មាន​នៅ​ក្នុង​ឈាម ។

សណ្ដែក​ក្រហម

កែប្រែ

សណ្ដែក​ក្រហមសំបូរ​ទៅ​ដោយ​ដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ជាតិ​ទង់​ដែង ជាតិ​Thiamin ។ សណ្ដែក​ក្រហម​ក៏​មាន​លក្ខណៈ​ពិសេស​ផ្សេង​ទៀត ដែល​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ កាត់​បន្ថយ​ទាំង​កាឡូរី សំបូរ​ដោយ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ ។ សណ្ដែក​ក្រហម​មាន​ប្រសិទ្ធិ​ភាព​ដ៏​ប្រសើរ​បំផុត ​ក្នុង​ការ​ជួយ​ទប់​ស្កាត់​ករណី​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជំងឺ​មហារីក និង​ការ​ឆ្លង​ជំងឺ​សួរ​ពូជ ។

គ្រាប់ស្វាយចន្ទី (Cashew)

កែប្រែ

គ្រាប់ស្វាយចន្ទី ផ្ទុកទៅដោយជាតិដែក ដែលជាសារធាតុជំរុញថាមពលយ៉ាងខ្លាំង ។គ្រាប់ស្វាយចន្ទី ៥០ក្រាម ឬ២៥គ្រាប់ និងបំពេញបាន ១ ភាគ ៤ នៃតំរូវការជាតិដែក ប្រចាំថ្ងៃរបស់អ្នក ។ដូចគ្នានេះដែរ គ្រាប់ស្វាយចន្ទី មានជាតិស័ង្កសីដែលជា សារធាតុជំរុញប្រព័ន្ឋ ការពាររាងកាយ ។

សណ្តែកដីប្រ៊េស៊ីល (Brazil nut)

កែប្រែ

សណ្តែកដីប្រ៊េស៊ីល (Brazil nut)ផ្ទុកទៅដោយជាតិ ស៊ីលីនីញ៉ូម (Selenium) ដែលជាសារធាតុខនិជ ប្រឆាំងនឹងជំងឺមហារីក ក។

ប្រភពពត៌មាន

កែប្រែ