ប្រាសាទបន្ទាយពីរជាន់

ប្រវត្តិប្រាសាទ

កែប្រែ
ប្រាសាទបន្ទាយពីរជាន់

ឈ្មោះ: ប្រាសាទបន្ទាយពីរជាន់
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៤
កាលបរិច្ឆេទកសាង: សតវត្សរ៍​ទី១០ ឆ្នាំ៩៣៧
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថកោះកែរ
ទីតាំង: ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ

ប្រាសាទបន្ទាយពីរជាន់មានទីតាំងស្ថិតចម្ងាយប្រមាណ ២គីឡូម៉ែត្រទិសអាគ្នេយ៍នៃភូមិកោះកេរ និងមានចម្ងាយ ២០០ម៉ែត្រជ្រុងអាគ្នេយ៍នៃរហាល ប្រមាណ ១០០ម៉ែត្រពីប្រាសាទថ្នឹង។ តួប៉មកណ្តាលសងឡើងអំពីថ្មបាយក្រៀមបែរមុខទៅរកទិសខាងលិច ចំណែកដំបូល ផ្តែរទ្វារនិងមេទ្វារធ្វើអំពីថ្មភក់ត្រូវរលំថ្លាក់មកលើដី ហើយមានកំពូលប្រាំធ្វើអំពីឥដ្ឋផ្សេងទៀតពុទ្ធជុំវិញដោយមានតួប៉មពីរនៅគ្រប់ទិសទាំងបួនធំៗ តួប៉មរណបទាំងប្រាំបីនេះបែរមុខចេញ ក្រៅផ្ទុយពីតួប៉មសំខាន់។ លោកបានពន្យល់ថាប្រាសាទនេះមានតួប៉មចំនួនប្រាំបួនស្ថិតជាក្រុមចំណែក ហោត្រៃ ឬហោត្រ័យ ធ្វើអំពីឥដ្ឋ និងកំពែងមានពីរជាន់ព័ន្ធជុំវិញ ដែលកំពែងខាងក្នុង ឬកំពែងទី១ធ្វើអំពីថ្មបាយក្រៀមគឺមានគោបុរៈចេញចូលពីទិសខាងលិច​ដោយមានខ្លោងទ្វារមួយធ្វើអំពីថ្មបាយក្រៀមមានបន្ទប់បី មួយនៅចំកណ្តាលនិងអមសងខាងដោយបន្ទប់ពីតូចហើយគ្មានច្រកចូលចេញចូលទីរកគ្នាបានឡើយ។ តួប៉មកណ្តាលធ្វើឡើងអំពីថ្មបាយក្រៀមមានទំហំជាងតួប៉មផ្សេងទៀតក្នុងក្រុមតែមួយហើយបែរមុខទៅទិសខាងលិចគឺទៅរកបារាយណ៍រហាល។ កំពូលប្រាសាទឥដ្ឋទាំងប្រាំបីទៀតត្រូវបានកសាងឡើងនៅសងខាងតួប៉មកណ្តាល ហោត្រៃទាំងពីរបែរមុខទៅទិសខាងកើតប្រាសាទ។ ហោត្រៃទាំងពីរនៅសល់មេទ្វារបញ្ឃរមួយទៀតនៅសល់រូបរាងទ្វារបញ្ឆោតខាងក្រោយ។ សិលាចារឹកប្រាសាទបន្ទាយពីរជាន់លេខ K-៦៨០ បង្ហាញថា ព្រះបាទជ័យវរ្ម័នទី៤ (៩២៨-៩៤១)បានស្ថាបនាប្រាសាទនេះ នៅឆ្នាំ៨៥៩សករាជ និងឆ្នាំ៩៣៧នៃគ.ស ដើម្បីថ្វាយដល់ទេពព្រហ្ម ព្រះនាម ប្រជាបតីស្វរៈ[]

នៅក្នុងបរិវេណប្រាសាទបន្ទាយពីរជាន់ក៏មានសល់បំណែកបដិមាមួយចំនួនដែរ ដូចជាបំណែកខ្លួនសត្វគ្រុឌជាដើម[]។ យើងសង្កេតឃើញមានការស្ថាបនាឡើងវិញឬកែប្រែនៅតំបន់កោះកេរ ដ៏ដូចជាប្រាសាទផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលរងការវិត្តដូចគ្នាពោលគឺប្រាសាទធ្លាប់បានប្រើប្រាស់នូវឧបករណ៍ធន់ស្រាល បន្ទាប់មកបានសាងសារជាថ្មីប្រើសម្ភារៈប្រើប្រាស់បានយូរដោយមិនប៉ះពាល់ដល់ប្លង់ប្រាសាទដើមឡើយ[]

ហោជាង

កែប្រែ

ចន្លោះនៅគោបុរៈទី១ចូលពីខាងលិចមុខខាងត្បូងបង្ហាញ ព្រះយមរាជ ជាទេវតំណាងច្បាប់ ឬចៅក្រុមកំពូល ដាក់ទោសអ្នកប្រព្រឹត្តបទឧក្រិដ្ឋ មានសត្វក្របីជាយានជំនះព្រះហស្ថកាន់ពូថៅ មោង ដាវកាំបិត[]។ គង់ព្រះបរមរាជវាំង សាក្យមន្នី ឆ្នាំនៅទិសខាងត្បូង(ទក្សិណបតី)។ តាមគម្ពីរឫគ្វេទ បញ្ជាក់ថាបុត្រារបស់ព្រះបាទវិវស្វតនិងមាតាណរណ្យូ ព្រះជេដ្ឋានាមមនុ ជាអ្នកបង្កើតពូជមនុស្សចំណែកប្អូនស្រីឈ្មោះ យមី ក្លាយជាពាក្យ យមុនា ជាឈ្មោះទន្លេមួយនៅប្រទេសឥណ្ឌាសព្វថ្ងៃ[]

ផ្តែរទ្វារ

កែប្រែ

ក្រោយពីការសិក្សារបស់យើងនៅតំបន់កោះកេរ យើងគិតថាផ្តែរទ្វារទីពីរច្រើន ជាទូទៅជាទ្វារបញ្ឆោតសសរពេជ្រ និងហោជាងត្រូវបានគេឆ្លាក់បន្ទាប់ពីសាងសង់រួចហើយ ប៉ុណ្ណោះ ឬក៏វាជាសំណង់សំខាន់ ឬបន្ទាប់បន្សំប៉ុណ្ណោះ ដូចជាប្រាសាទធំជាភស្តុតាង ប្រាសាទប្រាំ ប្រាសាទនាងខ្មៅ ប្រាសាទចិន ប្រាសាទស្រោងជាងនេះទៅទៀត ប្រាសាទអណ្តូងគុក ប្រាសាទលិង្គ ប្រាសាទដាន ប្រាសាទខ្ចុំ ប្រាសាទឱបនាង។ ក្នុងករណីផ្តែរទ្វារសំខាន់ៗមើលទៅហាក់ដូចជាមិនដូចគ្នាច្បាស់ណាស់ផ្តែរទ្វារទាំងនោះត្រូវបានឆ្លាក់មុនការងាររួចរាល់ហើយនូវទ្វារទាំងអស់ឬក៏យ៉ាងហោចណាស់ ក៏តិចជាងនូវការធ្វើឱ្យសម្រេចចុងក្រោយនៃភាពខុសគ្នានៃលំដាប់លំដោយតែប៉ុណ្ណោះ រីឯប្រាសាទក្រហម ប្រាសាទនាងខ្មៅ ប្រាសាទដំរី ប្រាសាទក្រចាប់ និងតួប៉មទាំងប្រាំបួននៃប្រាសាទធំទើបអនុញ្ញាតលើការបកស្រាយនេះ[]

សិលាចារឹក

កែប្រែ

សិលាចារឹកប្រាសាទបន្ទាយពីរជាន់ ត្រូវបានចុះបញ្ជីសារពើភណ្ឌស្តីពីសិលាចារឹកនៅកម្ពុជាដោយលោក ហ៊្សក សឺដេស ចំនួនបួនចុះលេខតាមលំដាប់គឺលេខ K-៦៧៨​​ K-៦៧៩ K-៦៨០ និង K-៦៨១។ សិលាចារឹកលេខ K-៦៧៨ សិលាចារឹកនេះ ចារនៅគោបុរៈខាងលិច ផ្នែកខាងកើត ក្រុមសសរខាងត្បូង សសរខាងលិច មុខខាងជើងនៃប្រាសាទបន្ទាយពីរជាន់ចែកជា៦១បន្ទាត់ដោយកត់ត្រាពីនាមទាសា ទាសីបញ្ជូលមកពីស្រុកចំនួន៣គឺ ស្រុកតរាញ(ព្រៃរបោះ) ស្រុកធអុង មិនស្រុកមួយទៀតមិនស្គាល មកបម្រើការងារនៅទីនោះ ហើយគំរូអក្សរនិងភាសាមានលក្ខណៈប្រហាក់ប្រហែល និងសិលាចារឹកប្រាសាទក្រចាប់ និងប្រាសាទធំ ដែរ។ តួយ៉ាងនៅបន្ទាត់ទី៤៥-៤៦ បង្ហាញពីពាក្យ តៃ កនត្វន១ តៃកនត្វ សោត១ ហើយពាក្យសោតមានន័យថា ផ្សេងទៀត ឬរីឯ គួតតែត្រូវបន្ថែមនៅត្រង់ឈ្មោះទី២ ដូចឃ្លាថា តៃកនត្វន១ តៃ កនត្វន សោ១[]។ សិលាចារឹកលេខ K-៦៧៩ សិលាចារឹកនេះ ចារនៅគោបុរៈខាងលិច ផ្នែកខាងកើត ក្រុមសសរខាងត្បូងនៅកណ្តាល មុខខាងលិចស្ថិតនៅទីដើម។ ក្រោយពីការពិនិត្យសិលាចារឹកនេះផ្តល់ឱ្យយើងធ្វើការសនិដ្នានថា មានលើសពី៧០បន្ទាត់។ ក្នុងន័យនោះបង្ហាញពីសិលាចារឹកដែលមានអត្ថន័យវែងជាងគេបំផុតនៅតំបនើកោះកេរ។ នៅប៉ុន្មានបន្ទាត់ដំបូងសឹករិចរិលអស់ យើងអាចសន្មត់ថា មនុស្សក្នុងកំណែនមកពីស្រុចំនួនប្រាំ។ ស្រុកមួយដំបូងបង្ហាញមនុស្សសរុបមានចំនួន ៧៩នាក់ ស្រុកទី២(រលុបឈ្មោះ)មានចំនួនសរុបត្រូវបានលុបមានប្រហែល១៣នាក់(រាប់ផ្ទាល់) ស្រុកទីបី(រលុបឈ្មោះ)មានប្រមាណ ១៥នាក់ ស្រុកភវ(រុងរឿងជានាមព្រះសិវៈ)ប្រហែល៩នាក់។ សិលាចារឹកលេខ K-៦៨១ សិលាចារឹកនេះ ស្ថិតនៅគោបុរៈខាងលិច ផ្នែកខាងកើត ក្រុមសសរខាងជើង សសរខាងលិច មុខខាងត្បូងនៅទីតាំងដើមមាន ៦០បន្ទាត់ក្នុងនោះមាន ៥២បន្ទាត់អាចអានបានដោយមិនរាប់បញ្ចូល៧បន្ទាត់ដែរខូចសឹករិចរិលនៅដើមអត្តបទ សិលាចារឹកនេះបានបរិយាយពីទាសា ទាសីងារគឺ ឃោ រត និង លប ល្វន ក្នុងកំណែនមកពីស្រុកចំនួន ៥បម្រើការងារនៅទីនេះ។ ស្រុកទីមួយ(មិនស្គាល់ឈ្មោះ)មាន ៨៨នាក់ ស្រុកកំបៅមានមនុស្សសរុប២៦នាក់ ស្រុកស្តុកកោក(បឹងសត្វកុក)មាន២៥នាក់ ស្រុកគោននិ្ទមាន២៦នាក់ សរុបប្រាំស្រុកមានចំនួនសរុបទាំងអស់មានចំនួន ១៦៥នាក់។

ឯកសារយោង

កែប្រែ
  1. George Coedes,2011, Le Site de Koh Ker et Regne de JayavarmanIV.p.67
  2. ការផ្សព្វផ្សាយពុទ្ធសាសនបណ្ឌិតឆ្នាំ១៩៦៨ វចនានុក្រុមខ្មែរ ទំព័រទី១០៧-១០៨។
  3. ៣,០ ៣,១ Chanratana Chen,2011,Le Site de Koh Ker et Regne de JayavarmanIV, p.69.
  4. ក្រសួងទេសចរណ៍ឆ្នាំ២០០៧ សៀវភៅ មគ្គុទ្ទេសក៍ទេសចរណ៍ ទំព័រទី១៤៣។
  5. Alain Daniélou,1991, The Myths and Gods of Idia,pp.132-133.
  6. Kunthea Chhom,2011, Inscription of Koh Ker !,p.275.