ភាពខុសគ្នារវាងកំណែនានារបស់ "ព្រះពុទ្ធសាសនា"

គ្មាន​ចំណារពន្យល់ការកែប្រែ
 
{{ព្រះពុទ្ធសាសនា}}
== ប្រវត្តិ ==
[[ឯកសារ:ប្រសូត្រ.jpg|thumb|ព្រះអង្គទ្រង់ប្រសូត្រ]]
ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងសតវត្សរ៍ទី៦ មុនគ.ស ប្រហែលគ្នានឹងដើមកំណើតព្រាហ្មណ៍(សម័យទី២នៃលទ្ធិសាសនាព្រាហ្មណ៍)។ លុះក្រោយមកក្នុងរជ្ជកាលព្រះបាទកនិស្កៈប្រហែលក្នុងសតវត្សរ៍ទី១នៃគ.ស ព្រះពុទ្ធសាសនាបានបែងចែកជាពីរនិកាយគឺនិកាយហិនយាន និងនិកាយមហាយាន។ ព្រះពុទ្ធសាសនាគឺជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ បើយោងតាមអត្ថន័យនៃពាក្យថា[[ព្រះពុទ្ធសាសនា]]បែបភាសាអង់គ្លេស Buddhism ដែលបានក្តោបយកន័យគ្របដណ្តប់ទាំងព្រះពុទ្ធជាសាស្តាព្រះធម៌មានធម្មវិន័យជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអង្គសាវ័ក រួមហៅថាព្រះរតនត្រ័យគឺកែវទាំង៣នេះឯង។
 
== និកាយ[[មហាយាន]] ==
​​និកាយនិកាយ[[មហាយាន]]ចែកចេញនៅទិសខាងជើង(ឧត្តរនិកាយ)ជាយានធំអាចផ្ទុកសត្វលោកបានច្រើនទៅកាន់គោលដៅត្រឹមព្រះពោធិសត្វ ដែលអាចជួយណែនាំប្រោសសត្វបាន។ និកាយមហាយាននិយមធម៌ថ្មីគឺជាព្រះធម៌ដែលមានបិន័យធូស្រាល ហើយគោរពប្រតិបត្តិតាមលទ្ធិអាចរិយវាទ(តាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា)ពុំមែនតាមពុទ្ធឱវាទដូចនិកាយហីនយានឡើយ។ ដូចនេះនិលាយមហាយានពុំគោរពតាមព្រះពុទ្ធជាធំទេ តែគោរពព្រះពោធិសត្វគឺ អវលោកិតេស្វរៈ ឬលោកេស្វរៈ មញ្ជុស្រី មៃត្រេយ ប្រាជ្ញបាមិតាជាដើម។ សព្វថ្ងៃប្រទេសដែលនិយមនិកាយមហាយានមានដូចជា ប្រទេសចិន ប្រទេសវៀតណាម ប្រទេសជប៉ុន ប្រទេសទីបេជាដើម។ នៅសតវត្សរ៍ទី៣នៃគ.សក្នុងរជ្ជកាលព្រះបាទអសោក ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយពាសពេញក្នុងប្រទេសឥណ្ឌា និងទាំងក្រៅប្រទេសផងដែរ។ តាមប្រវត្តិសាស្រ្តគេបានឱ្យដឹងថា នៅពុទ្ធសករាជឆ្នាំ២៣៤ គឺតាំងពីមុនគ.ស ៣០០ឆ្នាំ ព្រះបាទអសោកជាពុទ្ធសាសនិកដ៏ឆ្នើមនៅក្នុងប្រទេសឥណ្ឌាបានបញ្ជូនសមណទូតពីព្រះអង្គគឺ ព្រះសោណត្ថេរ និងឧត្តរត្ថេរ ឱ្យនាំព្រះពុទ្ធសាសនាហីនយានឱ្យមកផ្សព្វផ្សាយនៅសុវណ្ណភូមិ។
 
==មូលហេតុនៃការរលាយបាត់ពូជសាក្យៈ និងកោលិយៈ==
[[ឯកសារ:ព្រះពុទ្ធធ្វើអំពីឈើ.jpg|រូបភាពតូច]]
នគរសាក្យៈ ឬសាកិយៈ ឬសក្កៈ ឬសក្យ និងនគរកោលិយៈ ជានគរបងប្អូនគ្នា ស្ថិតនៅត្រើយម្ខាងម្នាក់នៃទន្លេ រោហនី (Rohni) ឬ រោហិនី (Rohini)។ ពួកគេមានមោទនភាពក្រៃលែងព្រោះអាងថាជាពូជកុលសម្ព័ន្ធអាទិច្ច (Ādicca) ឬ អ៊ិកស្វាគុ (Ikśvāku) នៃសន្តតិវង្ស សុរិយវង្ស (solar dynasty) ។ ពួកមនុស្សនៅក្នុងនគរទាំងពីរប្រកាន់វណ្ណៈ ប្រពៃណី និងទំនៀមទម្លាប់រឹងត្អឹងបំផុត ពោលគឺក្សត្រនៃនគរទាំងពីរមិនអនុញ្ញាតឲ្យបុត្រា ឬ បុត្រីរបស់ពួកគេទៅរៀបអភិសេកជាមួយមនុស្សនៅនគរផ្សេងទេ គឺពួកគេរៀបការតែជាមួយនឹងបងប្អូនឯង ព្រោះពួកគេមិនចង់ឲ្យខូចពូជបរិសុទ្ធ ឬ ខូចវណ្ណៈខ្ពង់ខ្ពស់របស់ពួកគេ ។ និទាននានានៅក្នុងគម្ពីរព្រះត្រៃបិដក បានបង្ហាញឲ្យឃើញថា បិតា របស់ព្រះពុទ្ធ គឺព្រះបាទ សុទ្ធោទនៈ កើតក្នុងត្រកូលសាក្យៈ រីឯមាតារបស់ព្រះពុទ្ធគឺព្រះនាង មាយា និង មាតាចិញ្ចឹមរបស់ព្រះអង្គ គឺព្រះនាងគោតមី ជាបងប្អូននឹងគ្នា ក៏កើតក្នុងត្រកូលសាក្យៈ ។ ព្រះនាងទាំង២ គឺជាបុត្រីរបស់ឪពុកមា ខាងបិតារបស់ព្រះពុទ្ធ គឺព្រះបាទសុប្បពុទ្ធ ជាស្តេចនៃនគរទេវទហៈ ដែលជាកូនក្រុងមួយនៃនគរ សាក្យៈ ដែលសព្វថ្ងៃវាជាស្រុកតូចមួយ ឈ្មោះ រុប៉ាន់ទេហិ ([[Rupandehi District]]) នៃប្រទេសនេប៉ាល ។ ដូច្នេះ បិតា និងមាតារបស់ព្រះពុទ្ធគឺជាបងប្អូនជីដូនមួយនឹងគ្នា។ បើតាមវិទ្យាសាស្ត្រទំនើប ការធ្វើដូច្នេះគឺជាការខុសឆ្គងទាំងស្រុង ព្រោះកូនចៅជំនាន់ក្រោយរបស់ពួកគេនឹងគ្មានពូជកំណើត (ពន្ធុ) ថ្មី ដើម្បីទប់ស្កាត់ជម្ងឺសួរពូជ (congenital diseases) ឬ ដើម្បីផ្តល់ភាពវ័យឆ្លាតដល់មនុស្សជំនាន់ក្រោយទេ ។ ម្យ៉ាងទៀត មោទនភាពរបស់ត្រកូល សាក្យៈ និង ត្រកូលកោលិយៈ បាននាំមកឲ្យខ្លួនឯង នូវសង្គ្រាមបំផ្លិចបំផ្លាញដ៏សាហាវព្រៃផ្សៃមួយ តាមរយៈការសម្លាប់បំបាត់ពូជសាសន៍ពីសំណាក់នគរ [[កោសល]] ដែលជាប្រទេសដាក់អាណានិគមលើខ្លួននោះ ។ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលនាំទៅដល់សង្គ្រាមប្រល័យពូជសាសន៍ នៃត្រកូលសាក្យៈ និង កោលិយៈ គឺពេលដែលនគរសាក្យៈ ប្រើល្បិចបោកបញ្ឆោត ព្រះបាទ [[បសេនទិ]] (Pasenadi) ដែលជាស្តេចគ្រងរាជលើនគរកោសល ព្រមទាំងនគរចំណុះទាំងពីរ គឺនគរ[[សាក្យៈ]] និង [[កោលិយៈ]] ។ ព្រះបាទបសេនទិ មានមហេសីរាប់សឹងមិនអស់ទៅហើយ ចុះហេតុអ្វីក៏នៅចង់រៀបអភិសេកជាមួយនឹងបុត្រីម្នាក់នៃត្រកូលទាំងពីរ ទៀត ? ការធ្វើដូច្នេះមិនមែនព្រះអង្គឲ្យតម្លៃថាត្រកូលទាំងពីរជាមនុស្សអស្ចារ្យ សម្បើមលើសគេនោះទេ គឺព្រះអង្គចង់ប្រើស្នៀតនយោបាយ និងចិត្តសាស្ត្រ ដើម្បីបំបាក់ផ្នត់គំនិតប្រកាន់វណ្ណៈចាស់គំរិលរបស់ត្រកូលទាំងពីរនេះ តាមរយៈការរៀបអភិសេកជាមួយនឹងបុត្រីនៃត្រកូលទាំងពីរ ព្រោះព្រះអង្គចង់ឲ្យបុត្រាម្នាក់របស់ព្រះអង្គមានត្រកូលកោលិយៈ ឬសាក្យៈ ដើម្បីបង្ខំឲ្យនគរទាំងពីរទទួលយកការគ្រប់គ្រងអំណាចរបស់នគរ កោសល ដោយស្របច្បាប់ តាមរយៈការបញ្ជូនបុត្រាមួយអង្គនោះមកគ្រងរាជលើនគរទាំងពីរ ។ ព្រះបាទបសេនទិ ជាមនុស្សក្នុងត្រកូល ខត្តិយៈ ដែលមនុស្សត្រកូលសាក្យៈ និងកោលិយៈ ចាត់ទុកថា ជាវណ្ណៈ ទាបជាងខ្លួន មិនអាចភ្ជាប់សាច់ឈាមបានទេ។ នគរ សាក្យៈបានប្រើល្បិចបោកប្រាស់រាក់កំភែលតាមរយៈការបញ្ជូនទាសីម្នាក់ដោយបន្លំថាជាព្រះអង្គម្ចាស់ក្សត្រីពិតប្រាកដ ។ ព្រះបាទ បសេនទិ បានលើកនាងទាសីនោះជាអគ្គមហេសី ហើយបុត្រារបស់នាងជា[[រជ្ជទាយាទ]] ដែលនឹងឡើងស្នងរាជជំនួសព្រះអង្គ ។ ល្បិចបោកនោះមិនអាចលាក់កំបាំងទុកបានយូរ ត្រូវបែកការហើយ ។ បុត្រានាងទាសី គឺព្រះអង្គម្ចាស់ [[វិទូទភៈ]] (Vidudabha) បានចងគំនុំនឹងត្រកូលសាក្យៈយ៉ាងខ្លាំងនៅពេលព្រះអង្គម្ចាស់ដឹងការពិតនៃឋានៈរបស់ម្តាយនិងឋានៈខ្លួនឯង នៅពេលព្រះអង្គយាងទៅធ្វើទស្សនកិច្ចនគរសាក្យៈ ព្រោះព្រះអង្គម្ចាស់គិតថាក្សត្រនគរនេះជាជីតាខាងម្តាយរបស់ព្រះអង្គ ។ រាជបុរសរបស់ព្រះអង្គម្ចាស់បានស៊ើបដឹងការពិតនៃពូជរបស់មាតាទ្រង់ តាមរយៈការសាកសួរនាងទាសីម្នាក់ដែលពួកក្សត្រនៃត្រកូលសាក្យៈប្រើឲ្យយកទឹកដោះស្រស់លាងសំអាតកន្លែងអង្គុយរបស់ព្រះអង្គម្ចាស់វិទូទភៈ ។ គំនុំសងសឹករបស់ព្រះអង្គម្ចាស់ វិទូទភៈ បានរាលដាលខ្លាំងទៅដល់ ព្រះបាទបសេនទិ នៅពេលព្រះអង្គបន្ទាបឋានៈរបស់នាងទាសីជាមាតារបស់ព្រះអង្គម្ចាស់ ពីអគ្គមហេសី និង ឋានៈរបស់ព្រះអង្គម្ចាស់ពីរាជទាយាទ ទៅជាអ្នកបម្រើសាមញ្ញ ទាំងពីរនាក់ ។ ព្រះអង្គម្ចាស់ និងមាតាត្រូវបានព្រះបាទ បសេនទិ លើកឋានៈឲ្យស្មើដើមវិញនៅក្រោយពេលដែលព្រះបាទបសេនទិ ទទួលបានយោបល់ណែនាំពីព្រះសាមណគោតម ។ ប៉ុន្តែគំនុំសងសឹកនៅតែឆេះរងំនៅក្នុងចិត្តរបស់ព្រះអង្គម្ចាស់ [[វិទូទភៈ]] ទើបព្រះអង្គរកគ្រប់មធ្យោបាយដើម្បីធ្វើគុត ព្រះបាទ បសេនទិ ដើម្បីរកឱកាសលើកទ័ពទៅវាយកំទេចនគរសាក្យៈ និង កោលិយៈ ។ ក្រោយពីបានធ្វើគុតបិតា និង ឡើងគ្រងរាជលើនគរ កោសល ព្រះបាទ វិទូទភៈ បានលើកទ័ពចំនួន ៣ដងទៅវាយកំទេចនគរ សាក្យៈ និង កោលិយៈ ប៉ុន្តែត្រូវព្រះពុទ្ធជួយបញ្ចៀសសង្គ្រាមបង្ហូរឈាមបានទាំង៣ លើក ។ នៅលើកទី ៤ ព្រះពុទ្ធបានគិតថា ព្រះអង្គពុំអាចស្រោចស្រង់នគរ ទាំងពីរឲ្យរួចពីអំពើអាក្រក់ដែលពួកគេបានសាងនោះទេ ដូច្នេះហើយក៏បណ្តោយឲ្យសង្គ្រាមប្រល័យពូជសាសន៍នោះកើតឡើងតាមសភាពការណ៍ជាក់ស្តែងចុះ ។ នគរកោសល បានសម្លាប់ពូជ សាក្យៈ និងកោលិយ ស្ទើរគ្មានសល់។ ពួកយុវជនដែលចូលសាងផ្នួសក្នុងសាសនាព្រះពុទ្ធនាសម័យនោះបានគេចផុតពីអំពើប្រល័យពូជសាន៍នោះ ។ អ្នកខ្លះក៏បានរត់គេចខ្លួនទៅជ្រកតាមតំបន់ភ្នំ​នៅភាគខាងជើងអ្នកខ្លះក៏បានរត់គេចខ្លួនទៅជ្រកតាមតំបន់ភ្នំនៅភាគខាងជើង ស្ថិតនៅក្នុងប្រទេសនេប៉ាល សព្វថ្ងៃ ។ នេះជានិទានសង្ខេបនៃពូជមនុស្សដែលជាខ្សែញាតិទាំងខាងមាតានិងបិតារបស់ព្រះពុទ្ធ។
==កុមារភាព យុវវ័យ និងអាពាហ៍ពិពាហ៍==
តាំងពីតូចរហូតដល់ព្រះវរកាយចម្រើនពេញវ័យព្រះអង្គពុំដែលបានចេញទៅខាងក្រៅព្រះរាជវាំងម្តងណាឡើយលុះមានថ្ងៃមួយព្រះអង្គនិងអាមាត្យឆន្នៈបានលួចចេញទៅដើម្បីទស្សនាទតមើលជីវភាពរបស់ប្រជារាស្ត្រសាមញ្ញធម្មតា។ ថ្ងៃដំបូងព្រះអង្គបានទតឃើញជនចំណាស់ដើរទ្រេតទ្រោតកាន់ឈើច្រត់ព្រយង់អាត្មាស្ទើរតែមិនរួចតាមដងវិថីឯថ្ងៃទីពីរបានទតឃើញជនអាពាធមានជម្ងឺដេកបម្រះននៀលស្រែកថ្ងូររហ៊ឺសដោយ[[ទុក្ខវេទនា]]សម្រាប់ថ្ងៃទីបីព្រះក៏បានទតព្រះនេត្រឃើញសពមនុស្សឡោមព័ទ្ធទៅដោយពួកញាតិៗទួញយំស្តាយស្រណោះអាឡោះអាល័យ។ដោយប្លែក ព្រះទ័យព្រះអង្គក៏បានសាកសួរ[[ឆន្នាមាត្យ]]ថា តើពួកមនុស្សទាំងអស់នេះចុះហេតុអ្វីទើបបានមានអាការៈខុសប្រក្រតីដូច្នេះ? អាមាត្យតបថា មិនចំពោះតែពួកគេនោះទេទូលព្រះបង្គំក៏ដោយ ព្រះវររាជបិតាមាតាឬព្រះរាជទេពី ឬសូម្បីតែព្រះអង្គផ្ទាល់ក្តីក៏នឹងជួបប្រទះជាក់ជាមិនខាននូវជរាភាព ព្យាធិភាព និងមរណភាព។ បានព្រះសណ្តាប់ឮដូច្នោះ ព្រះអង្គតក់ស្លត់ក្នុងព្រះហ្ឫទ័យយ៉ាងខ្លាំងដែលបានដឹងថា មនុស្សគ្រប់រូបមិនអាចគេចផុតពីសភាពកើត ចាស់ ឈឺ ស្លាប់បានតែដោយចៃដន្យក្នុងថ្ងៃទីបួនព្រះអង្គ បានទតឃើញពូកសមណអ្នកបួសស្វែងរកមោក្ខធម៌ហើយ[[ឆន្នាមាត្យ]]ពណ៌នាថាព្រះគុណម្ចាស់ទាំងនេះកំពុងតែស្វែងរកនូវទីរំលត់ទុក្ខដោយវិធី[[អង្គុយស្មឹងស្មាធិ៍]] ដូច្នេះឯង។ តាំងតែថ្ងៃនោះមកព្រះអង្គពុំដែលព្រះកម្សាន្តសប្បាយក្នុងព្រះហ្ឫទ័យឡើយព្រះអង្គសញ្ជឹងគិតដល់ទេវទូតទាំង៤ហើយគិតរកផ្លូវចេញព្រះផ្នួសស្វែងរកមោក្ខធម៌។ ព្រះអង្គព្រះបរិវិតក្កៈដូច្នេះរហូតដល់ព្រះជន្មវស្សាគ្រប់២៩ព្រះវស្សា គាប់ជួននារាត្រីពេញបុណ្ណមីព្រះច័ន្ទពេញវង់នោះ ព្រះរាជោរស [[រាហុល]]ក៏បានប្រសូត្រ។
១៩២៤

កំណែប្រែ