ពេជ្រ សោភា
ពេជ្រ សោភា (អង់គ្លេស: Pich Sophea) (កើតនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ១៩៨៣) នាងគឺជាតារាចម្រៀងកម្ពុជាមួយរូប ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់នាងក្នុងឆ្នាំ ២០០៤ ជាមួយនិង អាល់ប៊ុម (Album) បទចម្រៀងជាលើកដំបូងក្នុងបទ (Better Day) ជាមួយនិងតារាចម្រៀងរ៉េប (Raper) "ឌីជេ-ស្ដី" (DJ-Sdey) ចេញផ្សាយដោយ ផលិតកម្ម រស្មីហង្សមាស (Rasmey Hang Meas Production) បទចម្រៀងមួយនេះ ធ្វើឱ្យនាងទទួលបានការទទួលស្គាល់ពីទស្សនិជន និង ទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ អ្នកនាងក៏ ជាតារាភាពយន្ត ជាអគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកយីហោល្បី ហើយត្រូវបានគេស្គាល់ថាជាចៅក្រម និងជាសមាជិកគណៈកម្មាធិការ សវនាកម្មដែលជាអ្នកវាយតម្លៃ សម្រាប់ភាពពិតនៃសម្លេងដែលបង្ហាញក្នុងវគ្គ Blind audition ក្នុងកម្មវិធី The Voice Cambodia ផងដែរ ។
ពេជ្រ សោភា | |
Cambodian Pop Singer Pich Sophea | |
ឈ្មោះ | ពេជ្រ សោភា |
ថ្ងៃ.ខែ.ឆ្នាំកំណើត | [១] | 9 មិថុនា 1983
សញ្ជាតិ | កម្ពុជា |
ប្រភេទតន្ត្រី | Khmer traditional Music, Pop, Classic, R&B, Rock & Hip hop. |
ឆ្នាំសកម្ម | 2004-បច្ចុប្បន្ន |
អជីបសិល្បៈ |
(Brand Ambassador) |
ស្លាកតន្ត្រី | ផលិតកម្ម រស្មីហង្សមាស (RHM)
2004-បច្ចុប្បន្ន |
ជីវិតចាប់ផ្ដើម
កែប្រែEarly Life
ពេជ្រ សោភា កើតនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៨៣ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ មានឪពុកឈ្មោះ ពេជ្រ សាវ៉ាន និង ម្ដាយឈ្មោះ សួ សុភាព និងមានបងប្អូនចំនួន ៤នាក់ ឪពុកម្ដាយ របស់នាងមានមុខរបរជាអ្នកលក់ដូរ ដូចនេះក្នុងវ័យកុមារភាព "សោភា" ត្រូវជួយលក់ដូរឪពុកម្ដាយផង ដើម្បីទទួលបានថវិកាគាំទ្រក្នុងការសិក្សា ដោយជីវភាពខ្វះខាត "សោភា" ត្រូវទៅច្រៀងឱ្យភោជនីដ្ឋានមួយកន្លែងក្នុងក្រុងភ្នំពេញ រហូតដល់នាងសម្រេចបញ្ចប់ការសិក្សាត្រឹម កម្រិតវប្បធម៌ ទុទិយភូមិ (ថ្នាក់ទី១២) ក្នុងអំឡុងឆ្នាំ ២០០៣ នាងបានប្ដូរទៅច្រៀង ឱ្យមជ្ឈមណ្ឌលកំសាន្តមួយ មានឈ្មោះថា "មជ្ឈមណ្ឌលកំសាន្តស្ពាក" នាងច្រៀងបានតែប្រហែលមួយឆ្នាំ នាងក៏ត្រូវបានទាក់ទងទៅច្រៀងឱ្យផលិតកម្មយក្សមួយនៅក្នុងប្រទេសកម្ពុជា ដែលគេស្គាល់ថា "ផលិតកម្មរស្មីហង្សមាស" (Hang Meas Production) ក្នុងអំឡុងឆ្នាំ ២០០៤ ដែលចេញក្នុង អាលប៊ុម (Album) ទី១ របស់នាងមានចំណងជើងថា (Better Day) ដែលជាបទល្បីទី១ របស់នាងក្នុងការបោះជំហ៊ានទៅក្នុងពិភពសិល្បៈ ។[២]
អជីបតន្ត្រី
កែប្រែMusic career
ភាពពេញនិយម (២០០៥-២០១០)
កែប្រែPopularity (2005-2010)
ក្នុងអំឡុឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១០ ប្រជាប្រិយភាពរបស់កញ្ញា ពេជ្រ សាភា បានកើនឡើងជាលំដាប់និងពេញនិយមចាក់ស្ដាប់ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យរូបនាងបានជាប់ឈ្មោះជាកំពូលតារាចម្រៀង ប្រចាំប្រទេសកម្ពុជាផងដែរ ។ បទល្បីៗជាច្រើនរបស់ សោភា ដែលចេញអំឡុងឆ្នាំ ២០០៥ អាល់ប៊ុម U Better Not Come Home, Dream about you, បានក្លាយជា Hits Album ប្រចាំឆ្នាំ ក្លាយជាកំពូលបទចម្រៀងដែលចាក់ស្ដាប់ច្រើនបំផុតក្នុងស្ថានីយ៍វិទ្យុ នៅកម្ពុជា ដែលជាបទចម្រៀងដែលទទួលបានភាពពេញនិយមនិងការគាំទ្រជាច្រើនលើសលប់ក្នុងពេលនោះ ដែលបទ (U Better Not Come Home) បានជាប់ក្នុង Top1 Music Radio FM.97 (2005) by Apsara Radio FM 97 ទន្ទឹមនិងភាពល្បីល្បាញនេះនាងត្រូវបាន អ្នកគាំទ្រអញ្ជើញនាងឱ្យទៅសម្ដែងការច្រៀងនា ប្រទេសអូស្ត្រាលី ផងដែរ ។[៣] ក្នុងអំឡុងឆ្នាំ ២០០៦ ដល់ ឆ្នាំ ២០០៨ សោភា បានចេញនូវបទចម្រៀងជាបន្តបន្ទាប់ និងបានបង្ហាញខ្លួនក្នុងការប្រគំុតន្ត្រីដ៏ធំ ប្រចាំប្រទេសកម្ពុជាផងដែរនោះគឺ concert Best of The Best 2006-2007-2008 ការប្រគំុតន្រ្តីដ៏ធំនេះមានអ្នកចូលរួមទស្សនារាប់មុឺននាក់ ដែលស្ថិតក្នុងបរិវេណ ស្តាតអូឡាំពិច ។[៤] ក្នុងអំឡុងឆ្នាំ ២០០៩ សោភា ត្រូវបានអ្នកគាំទ្ររបស់នាងអញ្ជើញ ឱ្យទៅសម្ដែងការច្រៀងនា ប្រទេសបារាំង ហើយនាងទទួលបានការគាំទ្រយ៉ាងខ្លាំង លើសពីការរំពឹងទុក រហូតមកដល់ឆ្នាំ ២០១០ សោភា ត្រូវបាន ទូរទស្សន៍ប៉ុស្ថិ៍លេខ៥ Archived 2021-12-07 at the វេយប៊ែខ ម៉ាស៊ីន. (Cambodia TV5) អញ្ជើញឱ្យទៅសម្តែងការច្រៀងនៅក្នុងកម្មវិធីប្រគំុតន្ត្រីតំណាំងឱ្យអាស៊ានទាំង១០ ផងដែរ (Asean Top10 Music) ។[៥]
តន្ត្រីទេសចរណ៍ (២០១១-២០១៣)
កែប្រែPich Sophea Music Tour (2011-2013)
ក្នុងអំឡុងឆ្នាំ ២០១១-១០១៣ កញ្ញា ពេជ្រសាភា ត្រូវបានអ្នកគាំទ្ររបស់នាងអញ្ជើញឱ្យទៅសម្ដែងច្រៀង តន្ត្រីទេសចរណ៍នាប្រទេស អាមេរិក រយៈពេល ២ខែ តាមរយៈ សមាគមន៍សិល្បៈកម្ពុជានៅទីនោះ ដែលធ្វើឱ្យនាងទទួលបានការគាំទ្រយ៉ាងច្រើន ពីបណ្តាលជនជាតិខ្មែរដែលរស់នៅសហរដ្ឋអាមេរិកផងដែរ ។[៦] ក្នុងអំឡុងឆ្នាំ ២០១២ កញ្ញាពេជ្រ សាភា បានចូលរួមក្នុងការធ្វើបទបង្ហាញលើកទឹកចិត្តអំពីការអប់រំក្នុងកម្មវិធី Sols 24/7 GDI Cambodia Free Education For All របស់អង្គការមួយដើម្បីគាំទ្រដល់វិស័យអប់រំ និង ការសិក្សានៅកម្ពុជា ដែលបង្ហាញជាទង្វើសប្បុរសធម៌មួយសម្រាប់សង្គមជាតិផងដែរ ។[៧] ក្នុងអំឡុងឆ្នាំ ២០១៣ សោភា ត្រូវបានអញ្ញើញឱ្យសម្ដែងច្រៀង តន្ត្រីទេសចរណ៍នាប្រទេស អាមេរិក ជាលើកទី២ នាទីក្រុងស្តុកតុន (Stockton) ក្នុងរដ្ឋកាលីហ្វរញ៉ា (California) ដែលនេះជាភាពជោគជ័យរបស់នាងក្នុងការសាងកេរ្តិ៍ឈ្មោះ បង្កើនប្រជាប្រិយភាព ពីពលរដ្ឋខ្មែរអាមេរិកាំង ដែលស្រលាញ់ចូលចិត្តនិងគាំទ្រដល់រូបនាង ក៏ដូចជាបានជួយលើកដម្កើងដល់សិល្បៈករកម្ពុជាផងដែរ ។[៨]
គ្រូបង្វឹកសម្លេង (២០១៤-២០១៦)
កែប្រែThe Voice Coach (2014-2016)
សោភា ត្រូវបានគេស្គាល់ថាជាគ្រូបង្វឹកនៃចៅក្រម និងជាសមាជិកគណៈកម្មាធិការ សវនាកម្មដែលជាអ្នកវាយតម្លៃ សម្រាប់ភាពពិតនៃសម្លេងដែលបង្ហាញក្នុងវគ្គ Blind audition ក្នុងកម្មវិធី The Voice Cambodia របស់ទូរទស្សន៍ហង្សមាស (Hang Meas-HDTV) រដូវកាលទី១ និង រដូវកាលទី២ តាំងពីការចាប់ផ្ដើមរបស់ខ្លួនក្នុងឆ្នាំ 2014 ដែលកូនក្រុមទី១ របស់នាងគឺលោក សយ រតនៈ បានជាប់ក្នុងវគ្គជុំចុងក្រោយ The Final (RunnerUp) Episode 16 នៃសប្ដាហ៍ទី៦ និង រដូវកាលទី២ ក្នុងឆ្នាំ 2016 ដែលកូនក្រុមទី២ គឺកញ្ញា (សាន ស្រីឡៃ/មរណៈភាព) បានជាប់ក្នុងវគ្គជុំចុងក្រោយ The Final (RunnerUp) Episode 16 នៃសប្ដាហ៍ទី៦ ។ ក្រោយបញ្ចប់កម្មវិធី The Voice Cambodia សោភា បានចាកចេញពីកម្ពុជាទៅកាន់ ប្រទេសបារាំង ផងដែរ ដើម្បីទៅពិនិត្យសុខភាពនៅទីនោះ ។[៩]
បទចម្រៀង ពេញនិយម (២០១៥-២០១៦)
កែប្រែPich Sophea Pop Music (2015-2016)
ក្នុងអំឡុងឆ្នាំ ២០១៥-២០១៦ សោភា បានចេញបទចម្រៀងពេញនិយមជាច្រើន ដែលត្រូវបានគេស្គាល់ថា (Pop Music) បានចាប់ដៃគូជាមួយតារាចម្រៀងរ៉េប G-Devith ដែលលោកគឺជា អ្នកកាត់តតន្ត្រីមុិច (Sound Mixed Editing) ផងដែរ អ្នកទាំងពីរបានទម្លាក់បទចម្រៀង អាល់ប៊ុម កាហ្វេ 1500 គឺជាបទ Original Song ដែលល្បីពេញនិយមក្នុងអំឡុងពេលនោះ ដែលស្រូបទាញបានអ្នកគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់យុវវ័យ បទ កាហ្វេ 1500 នេះដែរត្រូវបានសោភា យកទៅប្រកួតក្នុងកម្មវិធីតន្ត្រី MAMF Migrant's Arirang Multicultural Festival 2015 នាប្រទេស កូរ៉េខាងត្បូង ហើយបទមួយនេះផងដែរ បានជាប់ចំណាត់ថ្នាក់លេខ ៣ តំណាងឱអ្នកវប្បធម៌សិល្បៈចម្រៀងមកពីប្រទេសកម្ពុជាផងដែរ ។[១០]
ក្នុងឆ្នាំ ២០១៦ សោភា និង ដេវីត បានចេញនូវអាល់ប៊ុនរួមគ្នាមួយក្នុងអំឡុង ពិធីបុណ្យចូលឆ្នាំខ្មែរ គឺបទ «រាំញីកែងជើង» ដែលជា Hits Album ផ្ទុះល្បីទូទាំងប្រទេសកម្ពុជា ដែលត្រូវបានពេញនិយមចាក់ស្ដាប់ច្រើនបំផុតទាំងក្នុងបណ្ដាញសង្គមផ្សព្វផ្សាយ (Social Media) ទាំងសង្គមខាងក្រៅ (External society) ផងដែរ ហើយត្រូវបាន សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា គឺលោក ហ៊ុនសែន ប្រកាសជាបទចម្រៀងពេញនិយមប្រចាំឆ្នាំ (Music of the years) និងបានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់តារាចម្រៀងទាំងពីររូបនេះ នូវទឹកប្រាក់ចំនួន ១៦២ លានរៀល ដោយស្មើនិងប្រមាណជា ៤ម៉ឺនដុល្លារ អាមេរិកផងដែរ ។[១១]
អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បី
កែប្រែBrand Ambassador
ក្នុងអំឡុងឆ្នាំ ២០១៦ ក្រុមហ៊ុនទូរគមនាគមន៍ចល័ត អុបប៉ូ/Oppo ដែលមានមូលដ្ឋាននៅ គ័ងទុង (Guangdong) ប្រទេសចិន បានជ្រើសរើសយក តារាចម្រៀង ពេជ្រ សាភា ដោយប្រកាសតែងតាំងផ្លូវការណ៍ ជាតំណាង អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បី (Brand Ambassador) នៃក្រុមហ៊ុនស្មាតហ្វូន (Oppo Cambodia) ។ លោក សឿ រិទ្ធីយ៉ា ដែលជាប្រធានទីផ្សាររបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO Cambodia បានមានប្រសាសន៍ថា ក្រុមហ៊ុនទូរស័ព្ទដៃ OPPO មានវត្តមានជាង 2ឆ្នាំហើយក្នុងប្រទេសកម្ពុជា ហើយថ្ងៃនេះ ក្រុមហ៊ុន បានជ្រើសយកកំពូលតារាចម្រៀង ពេជ្រ សោភា ឱ្យធ្វើជាតំណាងផលិតផលរបស់ខ្លួន ពីព្រោះលោកចាត់ទុកថា ការផ្សព្វផ្សាយផលិតផលតរបស់តារា ដែលកំពុងតែមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា គឺនិងបង្កើន ឱ្យមានកំណើននៃការគាំទ្រច្រើនទៅលើ Oppo Cambodia ផងដែរ ។[១២]
បទចម្រៀងល្បី (២០១៧-២០១៩)
កែប្រែHits Songs (2017-2019)
ក្នុងឆ្នាំ ២០១៧-២០១៨ ទោះជាមិនមានវត្តមានដៃគូចម្រៀងជាមួយលោក ជី-ដេវីត/G-Devith ក៏ប្រជាប្រិយភាព សោភា នៅតែមានការគាំទ្រដល់រូបនាង ហើយនាងបានចេញបទចម្រៀងល្បីៗជាបន្តបន្ទាប់ ដែលទទួលបានអ្នកទស្សនា ច្រើនជាង ២០លានដង នៅលើបណ្ដាញសង្គមយូធូប (Over 20 millions views on Youtube) ក្នុងនោះមានបទ៖ What's Your Names, ហុយហុយ, កង្កែបពាក់មួក, ដែលមានអ្នកចូលមើលច្រើនជាង ២០លានដង នៅលើបណ្ដាញសង្គម យូធូប/YouTube ដែលធ្វើឱ្យបទចម្រៀងរបស់នាង ល្បីពេញនិយម នាពេលនោះ ។[១៣]
សមិទ្ធិផល
កែប្រែAchievement
ឆ្នាំ | ការដាក់ចូល | ប្រភេទពាន | លទ្ធផល | ស្ថាប័នផ្សព្វផ្សាយ |
---|---|---|---|---|
2005 | U Better Not Come Home | Top1 Music Apsara FM | Nominated | Apsara Radio FM.97 Cambodia |
2015 | កាហ្វេ 1500 | Top 3 | Nominated | (MAMF)
South Korea |
2016 | រាំញីកែងជើង
(Heel Dance) |
Music of the year | Nominated | Hun Sen
Prime Minister of Cambodia |
កាត់ឡុកតន្ត្រី
កែប្រែDiscography
អាល់ប៊ុម | ឆ្នាំចេញផ្សាយ | ផលិតកម្ម |
---|---|---|
Better Day | 2004 | រស្មីហង្សមាស
CD Vol.219 |
Dream about you | 2005 | រស្មីហង្សមាស
CD Vol.248 |
U Better Not Come Home | 2005 | រស្មីហង្សមាស
CD Vol.255 |
សត្វរំពេ | 2005 | រស្មីហង្សមាស
CD Vol.287 |
Dhoom Dhoom | 2005 | រស្មីហង្សមាស
CD Vol.294 |
៣៦៦ថ្ងៃ | 2012 | រស្មីហង្សមាស
CD Vol.451 |
Stay | 2012 | រស្មីហង្សមាស
CD Vol.466 |
Recall | 2013 | រស្មីហង្សមាស
CD Vol.486 |
កាហ្វេ 1500 | 2015 | រស្មីហង្សមាស
CD Vol.527 |
Queen | 2016 | រស្មីហង្សមាស
CD Vol.539 |
ដូច្នេះ
កែប្រែAlso
ឯកសារយោង
កែប្រែ- ↑ Pleng by Smart (2021) រីករាយថ្ងៃកំណើត ពេជ្រ សាភា, Retrieved: June 9, 2021
- ↑ Pich Sophea’s Biography in Brief (2012) Cambodia singer Pich Sophea Top Singer of Cambodia at Hang Meas Production Website: Popstar.Com.Kh
- ↑ Khmerload (2005) បទល្បីកាល១០ឆ្នាំជាងមុន «Dream about you», Retrieved: June 10, 2020
- ↑ World Muzik (2012) RHM Best of the Best 2006, © Laypheng Lida All Right Reserved, Designed by iAXE, Access-Date: Aug-02-2012
- ↑ Pipopkomsan-News (2018) Powered by Blogger Theme images by Michael Elkan.
- ↑ The Phnom Penh Post (2011) Pop-singer-prepares-two-month-us-tour, Website: phnompenhpost.com
- ↑ GDI Cambodia Free Education (2012) Pich Sophea Speach in AHHA Education, Website: www.ahhaeducation.org
- ↑ Asian Movies (2013) Pich Sophea 2013 USA Tour, Website: movies.blogspot.com
- ↑ Daily Pushs (2016) Pich Sophea prepared to treat the disease in France after rarely appeared in the wedding singer, Website: dailypushs.blogspot.com, Publication: June 28, 2016
- ↑ 4PN For People Network (2015) MAMF (MIGRANT’ ARIRANG MULTICULTURAL FESTIVAL) FESTIVAL, Website: 4people.asia, Publication: 4pn Posted 2015년 October 14일 In 미분류
- ↑ នគរដ្រេស្គន (NKDnews) (2016) របស់ដេវីត និងពេជ្រ សោភា ទទួលបាន៤ម៉ឺនដុល្លារពីសម្តេចតេជោ[តំណភ្ជាប់ខូច], Website: nkdnews.com
- ↑ Sabay News (2017) ពេជ្រ សោភា ឡើងកូដខ្លាំង ធ្វើ Brand Ambassador ផលិតផលជាច្រើន, Website: news.sabay.com.kh
- ↑ Steemit (2018) What's Your Name?" by Pich Sophea, Music Video Review, Website: steemit.com