ហ៊ុន សែន

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០២៣
(ត្រូវបានបញ្ជូនបន្តពី ហ៊ុនសែន)

លោក ហ៊ុន សែន គឺជាអ្នកនយោបាយខ្មែរ និងជាអតីតមេបញ្ជាការយោធាមួយរូប ដែលបានបម្រើការជា​នាយករដ្ឋមន្ត្រីកម្ពុជាពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ២០២៣។[] សម្ដេចជា​ប្រមុខ​រដ្ឋាភិបាល​ដែល​កាន់​អំណាចបាន​យូរ​បំផុតនៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេសកម្ពុជា។[][] បច្ចុប្បន្ននេះផងដែរ លោក​គឺជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា ដែលត្រូវជាបក្សកាន់អំណាចតាំងពីឆ្នាំ១៩៧៩​ និងជាសមាជិករដ្ឋសភាតំណាងឱ្យខេត្ដកណ្ដាល។ ​សម្ដេចមានគោរម​ងារពេញថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន

សម្តេចអគ្គមហាសេនាបតី តេជោ
ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃកម្ពុជា
ក្នុងការិយាល័យ
៣០ វិច្ឆិកា ១៩៩៨ – ២២ សីហា ២០២៣
ព្រះមហាក្សត្រ
រង
មុនអ៊ឹង ហួត
បន្ទាប់ហ៊ុន ម៉ាណែត
ក្នុងការិយាល័យ
១៤ មករា ១៩៨៥ – ២ កក្កដា ១៩៩៣
ស្ដីទី: ២៦ ធ្នូ ១៩៨៤ – ១៤ មករា ១៩៨៥
ប្រធានាធិបតី
រង
មុនចាន់ ស៊ី
បន្ទាប់នរោត្តម រណឫទ្ធិ
សហនាយករដ្ឋមន្ត្រីទីពីរ
ក្នុងការិយាល័យ
២ កក្កដា ១៩៩៣ – ៣០ វិច្ឆិកា ១៩៩៨
ព្រះមហាក្សត្រនរោត្តម សីហនុ
រងស ខេង
នាយករដ្ឋមន្ត្រីទីមួយ
មុននរោត្តម រណឫទ្ធិ
ជានាយករដ្ឋមន្ត្រីផ្ដាច់មុខ
បន្ទាប់ខ្លួនលោក
ជានាយករដ្ឋមន្ត្រីផ្ដាច់មុខ
ប្រធានគណបក្ស​ប្រជាជន​កម្ពុជា
ក្នុងការិយាល័យ
២០ មិថុនា ២០១៥
រង
មុនជា ស៊ីម
រដ្ឋមន្រ្តីក្រសួងការបរទេស
ក្នុងការិយាល័យ
១៩៨៨–១៩៩០
នាយករដ្ឋមន្ត្រីខ្លួនលោក
មុនគង់ គាំ
បន្ទាប់ហោ ណាំហុង
ក្នុងការិយាល័យ
៨ មករា ១៩៧៩ – ធ្នូ ១៩៨៦
នាយករដ្ឋមន្ត្រី
មុនអៀង សារី
បន្ទាប់គង់ គាំ
ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា
ក្នុងការិយាល័យ
១៩៨១–១៩៨៥
ប្រធានាធិបតីហេង សំរិន
នាយករដ្ឋមន្ត្រី
សមាជិករដ្ឋសភា
ក្នុងការិយាល័យ
១៤ មិថុនា ១៩៩៣
មណ្ឌលបោះឆ្នោតខេត្តកំពង់ចាម (១៩៩៣–១៩៩៨)
ខេត្តកណ្តាល (១៩៩៨–បច្ចុប្បន្ន)
ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងការិយាល័យ
២២ សីហា ២០២៣
ព្រះមហាក្សត្រនរោត្តម សីហមុនី
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
ហ៊ុន ប៊ុនណាល់

(1952-08-05) 5 សីហា 1952 (អាយុ 72)
ឃុំពាមកោះស្នា, ស្រុកស្ទឹងត្រែង, ខេត្តកំពង់ចាម, កម្ពុជា
សញ្ជាតិខ្មែរ
គណបក្ស​នយោបាយគណបក្ស​ប្រជាជន​កម្ពុជា
ពន្ធភាពប៊ុន រ៉ានី (m. ១៩៧៦) «Did not recognize date. Try slightly modifying the date in the first parameter.»"Marriage: ប៊ុន រ៉ានី to ហ៊ុន សែន" Location:ទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrProp (linkback://km.wikipedia.org/wiki/%E1%9E%A0%E1%9F%8A%E1%9E%BB%E1%9E%93_%E1%9E%9F%E1%9F%82%E1%9E%93)
កូន៥ នាក់ ដោយក្នុងនោះរួមមាន៖ ម៉ាណែត, ម៉ាណិត និងម៉ានី
ឪពុកម្តាយ(s)ហ៊ុន នាង
ឌី ប៉ុក
ពានរង្វាន់គ្រឿងឥស្សរិយយសជាតូបការ
ហត្ថលេខា
គេហទំព័រគេហទំព័ររបស់សម្តេច
សេវា​យោធា
ភក្ដីភាព ខ្មែរក្រហម/កម្ពុជាប្រជាធិបតេយ្យ
 សាធារណរដ្ឋប្រជាមានិតកម្ពុជា
 រដ្ឋកម្ពុជា
 កម្ពុជា
សាខា/សេវាកម្មlink = ខ្មែរក្រហម
link = រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា/កម្លាំងប្រដាប់អាវុធប្រជាជនបដិវត្តន៍កម្ពុជា
កងទ័ពប្រជាជនកម្ពុជា
កងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជា
ឆ្នាំកាន់តំណែង១៩៧០–១៩៩៩
ឋានៈ ឧត្តមសេនីយ៍ផ្កាយប្រាំ[][]
ពាក្យបញ្ជាកម្ពុជាប្រជាធិបតេយ្យ – ភូមភាគបូព៌ា
សមរភូមិ/សង្គ្រាមសង្គ្រាមស៊ីវិលកម្ពុជា
សង្គ្រាមកម្ពុជា-វៀតណាម

ជីវប្រវត្តិ

លោកហ៊ុន-សែន កើតនៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ១៩៥២ (ក្នុង​ប្រវត្តិរូប​ផ្លូវការ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១) នៅឃុំ ពាម​កោះស្នា ស្រុក ​ស្ទឹងត្រង់​ ខេត្តកំពង់ចាម ប្រទេសកម្ពុជា។ ក្រោយពី​សម្តេចបាន​បញ្ចប់​បឋមសិក្សា នៅឯ​ស្រុកកំណើត នៅឆ្នាំ១៩៦៥​សម្តេចបាន​មករស់នៅ​រាជធានី​ភ្នំពេញដោយ​ស្នាក់នៅ​វត្តនាគវ័ន និងសិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រទេវី​ដើម្បីបន្ត​ការសិក្សា​ ថ្នាក់អនុវិទ្យាល័យ។


នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជា​បាន​ធ្លាក់ចូល​ក្នុង​ភ្លើង​សង្គ្រាម។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​ពី សម្តេច នរោត្តម សីហនុ ឲ្យប្រជាជនកម្ពុជា​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​នឹង​ពួកចក្រពត្តិនិយម​ក្នុង អាយុ ១៨ឆ្នាំ ហ៊ុន សែន បាន​ចូលរួម​ក្នុង​ចលនា​តស៊ូនេះ។


មុនថ្ងៃ ​ទទួល​ជ័យជំនះ ១៧មេសា ឆ្នាំ១៩៧៥ មួយថ្ងៃ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ សម្តេច ហ៊ុន សែន បាន​រងរបួស​ភ្នែកខាងធ្វេង។ ក្រោយពី​សម្តេច បានជាសះស្បើយ​ឡើងវិញ ពីការ​ព្យាបាល​អស់រយៈពេល​យ៉ាងយូរ សម្តេច​បាន រៀបអាពាហ៍ពិពាហ៍​ជាមួយ​លោកជំទាវ ប៊ុន រ៉ានី ​មានកូន​ប្រុស​បីនាក់ និងកូន​ស្រី​បីនាក់ ក្នុងនោះ​មានកូន​ស្រីម្នាក់​ជាកូនចិញ្ជឹម ( ហ៊ុន ម៉ាណែត, ហ៊ុន ម៉ាណា, ហ៊ុន ម៉ានីត, ហ៊ុន ម៉ានី, ហ៊ុន ម៉ាលី, និង ហ៊ុន ម៉ាលីស)។


ក្នុងឆ្នាំ១៩៧៧ ដោយ​មិនពេញចិត្ត​ទៅនឹង​របប​នយោបាយ​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត សម្តេចបាន ចាកចោល​គ្រួសារ​ជាទី​ស្រលាញ់​ម្តងទៀត​ ដើម្បី​ដឹកនាំ​ចលនា​រំដោះ​ប្រទេស និង​ប្រជាជន​ពីរបប​ដ៏សាហាវ​យង់ឃ្នង​នេះ។ នៅឆ្នាំ១៩៧៨ សម្តេច​បានក្លាយ​ជាស្ថាបនិក​មួយរូប នៃចលនា​សង្គ្រោះ​ជាតិកម្ពុជា ហៅថា​​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែលមាន​កិច្ចសហ​ប្រតិបត្តការ​ជាមួយ​ចលនា​ស្នេហាមាតុភូមិ​ជាច្រើនទៀត និង​ការគាំទ្រ​ដោយ​កម្លាំង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម។ ចលនានេះ​បាន​ជួយរំដោះ​ប្រទេស និង​ប្រជាជន​កម្ពុជា​អោយ​រួចផុតពី​របប​ប្រល័យ​ពូជសាសន៍​ប្រជាធិប​ តេយ្យកម្ពុជា នៅ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។


នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ សម្តេច ហ៊ុន សែន គឺជា​តំណាង​ហត្ថលេខី​ដ៏សំខាន់​មួយរូប​ក្នុងដំណើរ​ការ​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ឆ្នាំ១៩៩១ ជាលទ្ធផល​នៃកិច្ច​ព្រមព្រៀងនេះ គឺ ការ​បោះឆ្នោត​សកល និង​ដោយ​សេរី​មួយ​ ដែលបាន​ធ្វើឡើង​ជាលើកដំបូង​នៅកម្ពុជា​ក្នុង​ឆ្នាំ១៩៩៣។ ពីឆ្នាំ១៩៩៣-១៩៩៨ សម្តេចបាន​កាន់តួនាទីជា​សហនាយករដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រីទី២) ក្នុង​រដ្ឋាភិបាល​ចម្រុះ​នីតិកាលទី១ នៃរដ្ឋសភាជាតិ


ការបោះឆ្នោតជាសកលនៅឆ្នាំ១៩៩៨ សម្តេចបាន​ដឹកនាំ គណបក្សប្រជាជនកម្ពុជា ក្នុងនាម​សម្តេចជា​អនុប្រធាន រហូត​ទទួលបាន​ជោគជ័យ ហើយបាន​ក្លាយ​ជានាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ នីតិកាលទី២ នៃរដ្ឋសភាជាតិ ដែលមាន​គណបក្សធំៗពីរគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច។ ក្រោមការ​ដឹកនាំ​របស់សម្តេច ប្រទេសកម្ពុជា​បានក្លាយ​ជា សមាជិកទី១០​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។


ក្នុងនាមសម្តេច ហ៊ុន សែន ជាបេក្ខភាព​នាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជា សម្តេចបាន​ដឹកនាំអោយ​មានជ័យជំនះម្តងទៀត​ក្នុងការ​បោះឆ្នោត​ជាសកល​ក្នុង​ ខែកក្កដា​ឆ្នាំ២០០៣។ ក្រោយពី​មានការ​ជាប់គាំង​ខាងនយោបាយ​អស់រយៈពេល​ជាច្រើនខែ សម្តេច​ក៏បាន​ទទួល​ជោគជ័យ​ក្នុងការ​បង្កើត រដ្ឋាភិបាលចំរុះ​ជាមួយ​នឹង​គណបក្សហ្វ៊ុនស៊ីនប៉ិច​ក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ហើយបាន​ក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។


នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ក្រោយពី​ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ជាសកល ២៧កក្កដា ឆ្នាំ២០០៨ ដែល​គណបក្សប្រជាជនកម្ពុជា​ឈ្នះបាន៩០អាសនៈ​ក្នុង១២៣អាសនៈក្នុងសភាជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឡើងកាន់​ដំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ក្នុង នីតិកាលទី៤ នៃរដ្ឋសភាជាតិ​សំរាប់ដំណាក់កាល​ប្រាំឆ្នាំ (២០០៨-២០១៣)។


ដោយសារ ​ការ​ទទួល​ស្គាល់​ចំពោះ កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ផ្សះផ្សា​ជាតិ សន្តិភាព ព្រមជាមួយ​នឹងការ​ខិតខំ អភិវឌ្ឍន៍​សេដ្ឋកិច្ច សម្តេច ហ៊ុន សែន ត្រូវបាន​ប្រទាន​ងារជា “ សម្តេច ” ដោយព្រះមហាក្សត្រ សម្តេចព្រះបាទព្រះ​នរោត្តម សីហនុ

ការ​សិក្សា

  • ​សម្តេចបាន​បញ្ចប់​បឋមសិក្សា នៅឯ​ស្រុកកំណើត នៅឆ្នាំ១៩៦៥​សម្តេចបាន​មករស់នៅ​រាជធានី​ភ្នំពេញដោយ​ស្នាក់នៅ​វត្តនាគវ័ន និងសិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រទេវី​ដើម្បីបន្ត​ការសិក្សា​ ថ្នាក់អនុវិទ្យាល័យ។


  • នៅឆ្នាំ១៩៩១ សម្តេច​បាន​ទទួល បរិញ្ញាបត្រ​ផ្នែក​នយោបាយពី Cambodian Tertiary Education និង​បណ្ឌិត​វិទ្យា​សាស្ត្រ​នយោបាយ​ពី​National Political Academy នៅទីក្រុងហាណូយ


  • នៅឆ្នាំ១៩៩៥ សម្តេចបាន​ទទួល​បណ្ឌិត​កិត្តិយស “ បណ្ឌិតនយោបាយវិជ្ជាសាស្រ្ត ” ពី​សាកលវិទ្យាល័យ Southern California University for Professional Studies, USA សហរដ្ឋអាមេរិក


  • នៅឆ្នាំ១៩៩៦ សម្តេចបាន​ទទួល​បណ្ឌិតច្បាប់​ពីមហាវិទ្យាល័យ IOWA Wesleyan College, USA សហរដ្ឋអាមេរិ


  • នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១ នាទីក្រុង​សេអ៊ូល គណៈកម្មាធិការ​ផ្តល់​រង្វាន់​នៃ​សាកលវិទ្យាល័យ Graduate School of Dankook University ក្នុងប្រទេស​កូរ៉េខាងត្បូង បានផ្តល់​បណ្ឌិត​កិត្តិយស ផ្នែកវិទ្យាសាស្រ្ត​នយោបាយ ជូន​សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុង​កិច្ចខិតខំ​ប្រឹប្រែង​ផ្សះផ្សាជាតិ ការស្តារ​ឲ្យមាន​សន្តិភាព និងស្ថិរភាព​ឡើងវិញ​ក្នុងប្រទេសកម្ពុជា ការបង្កើតឲ្យមាន​ទំនាក់ទំនង​ការទូត​រវាង​ប្រទេសកម្ពុជា និង​សាធារណរដ្ឋកូរ៉េ និងការ​ខំប្រឹងប្រែង​របស់សម្តេច លើកិច្ច​សហប្រតិបត្តិការ​ចំពោះប្រទេស​ក្នុង អាស៊ាន


  • នៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០០១ សម្តេច ហ៊ុន សែន ទទួលបាន​បណ្ឌិតកិត្តិយស​ផ្នែក"វិទ្យាសាស្រ្តនយោបាយ "(Honoris Causa) ក្នុងវិស័យ​ទំនាក់ទំនង​អន្តរជាតិ ពីសាកលវិទ្យាល័យ University of Ramakamheng ប្រទេស ថៃឡង់ដ៍


  • នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៤ ទេសាភិបាល និងព្រឹទ្ធសភា នៃសាកលវិទ្យាល័យអន្តរជាតិ អាយរីស Irish International University នៃ​សហភាពអឺរ៉ុប​ក៏បានធ្វើ​អំណោយ​ដ៏ខ្ពង់ខ្ពស់ ​ ថ្នាក់​"បណ្ឌិតកិត្តិយសទស្សនវិជ្ជា" ក្នុង​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ជូន​សម្តេច ហ៊ុន សែន ជាការ​ឆ្លើយតប​ទៅនឹង​ការ​ទទួលស្គាល់​នូវការ​ លះបង់ និងការ​បង្កើត​សមិទ្ធផលធំៗ​របស់សម្តេច។ ក្នុងឆ្នំា​ជាមួយគ្នា​នេះដែរ សាកលវិទ្យាល័យ អន្តរជាតិ អាយរីស​ក៏បាន​ប្រគល់​នូវមេដាយ កិត្តិយសខ្ពស់​បំផុត​ជូនសម្តេច ហ៊ុន សែន ផងដែរ។


  • នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០៤ សាកលវិទ្យាល័យកម្ពុជា បាន​ប្រគល់​ថ្នាក់បណ្ឌិត​កិត្តិយស ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ជូន​សម្តេច ហ៊ុន សែន ជាការ​ឆ្លើយតប​ទៅនឹង​ការលះបង់​ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផលធំៗ ក្នុងការ​ការពារ ការកសាង និងការ​អភិវឌ្ឍន៍​ប្រទេសកម្ពុជា​ក្រោមការ​ដឺកនាំ​ដ៏ឈ្លាសវៃ​របស់​សម្តេច​តាម​ វិទ្យាសាស្រ្ត​នយោបាយ​ទំនើប​ជឿនលឿន​ក្នុង​ការកែទម្រង់​គ្រប់វិស័យ ជាពិសេស​វិស័យអប់រំ និងរក្សា​ការ​ផ្សះផ្សាជាតិ ស្ថិរភាព សន្តិភាព និង​ការ​បង្រួបបង្រួម​ក្នុងតំបន់។


  • នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦ ក្នុងដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​សាធារណៈរដ្ឋកូរ៉េ​(កូរ៉េខាងត្បូង) សាកលវិទ្យាល័យ ស៊ូន ជុន ហ្យ៉ាង នាទីក្រុង សេអ៊ូល បានធ្វើ​ជាអំណោយ​ថ្នាក់បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ជូនសម្តេច ហ៊ុន សែន ដើម្បី​ជា​សក្ខីភាព​នៃការ​ទទួលស្គាល់​លើការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត ក្នុងការ​កសាងឡើងវិញ និងការ​ខិតខំ​ប្រឹងប្រែង លះបង់​កំលាំងកាយ កំលាំងចិត្ត​ក្នុងការ​ស្វែងរក​សន្តិភាព វិបុលភាព ក្នុង​ប្រទេសកម្ពុជា និង​អាស៊ីអាគ្នេយ៍​ទាំងមូល និង​ជាពិសេស​លើការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ សាធារណៈរដ្ឋកូរ៉េ។


  • ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៦ ក្នុងអាកប្បកិរិយា ដោយក្តីគោរព និងកោតសរសើរ​អស់​ពីដូងចិត្ត ចំពោះ​ការ​ចូលរួម​ចំណែក​ដ៏មាន​សារៈសំខាន់​ដ៏សំបូរ​បែប​របស់ សម្តេច ហ៊ុន សែន នៅក្នុង​ពិភពលោក​ដែល​មានការ​អប់រំ និងការ​សម្រេចចិត្ត​ដ៏ត្រឹមត្រូវ ចំពោះ​ប្រជាជន​របស់​សម្តេច និង​ការពង្រឹង​ទំនាក់ទំនង កម្ពុជា-ថៃ​យ៉ាងទូលំទូលាយ។ ក្រុមប្រឹក្សា​នៃសាកលវិទ្យាល័យ​ បានសម្តេចចៅព្រះយ៉ារាជចាផាត់​ បានសម្រេច​ជាឯកច្ឆន្ទ​ប្រគល់​ថ្នាក់បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ផ្នែកអប់រំ សំរាប់ការ​អភិវឌ្ឍន៍​តំបន់ ជូន​សម្តេច ហ៊ុន សែន ជាការ​ទទួលស្គាល់​តួនាទី​របស់​សម្តេច​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​តាមរយៈការ​ អប់រំ និងបាន​ចូលរួម​ចំណែក​ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ។


  • នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧ ក្រសួងអប់រំ និងបណ្តុះបណ្តាល​ប្រទេស​វៀតណាម តាមរយៈ​សាកល​វិទ្យាល័យ​ជាតិអប់រំ នាទីក្រុង ហាណូយ​បានផ្តល់​ថ្នាក់បណ្ឌិត​កិត្តិយស(the Degree of Doctor Honoris Causa) ផ្នែក​អប់រំ​ជូន​សម្តេច ហ៊ុន សែន ជាការ​ដឹងគុណ​ចំពោះការ​ចូលរួម​ចំណែក​របស់ប្រទេសកម្ពុជា ក្នុងការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​សង្គម ដែល​ទទួលបាន​លទ្ធផល​យ៉ាង​ឆាប់រហ័ស​របស់ខ្លួន និង​ភាព​រីកចំរើន​គួរ​អោយគាត់​សំគាល់​ក្នុងប៉ុន្នាន​ឆ្នាំថ្មីៗនេះ។


  • នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ ក្នុងរាជធានីភ្នំពេញ គណៈកម្មាធិការ​ផ្តល់​រង្វាន់​នៃ​សាកលវិទ្យាល័យ Graduate School of Dankook University កូរ៉េខាងត្បូង បាន​ផ្តល់​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច Honoris Causa ជូន​សម្តេចតេជោ ហ៊ុន សែន ជាការ​ទទួលស្គាល់​នូវការ​ចូលរួម​ចំណែក​របស់​សម្តេច ក្នុងដំណើរ​ឆ្ពោះទៅរក​ការ ពង្រឹង​កិច្ចសហ​ប្រតិបត្តការ​រវាង​សាធារណៈរដ្ឋកូរ៉េ និង​ព្រះរាជាណាចក្រកម្ពុជា។

បទពិសោធន៍ការងារ

ចាប់តាំងពីឆ្នាំ១៩៧៩-១៩៩៣ សម្តេច ហ៊ុន សែន បានកាន់​តួនាទី​ជាច្រើន​ក្នុង​រដ្ឋបាល​កម្ពុជា​ (សាធារណៈរដ្ឋប្រជាមានិតកម្ពុជា និងបន្ទាប់មករដ្ឋកម្ពុជា) សម្តេច​កាន់​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស នៅឆ្នាំ១៩៧៩ ជា​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស​ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៥ និងពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩១ ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស។


នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ សម្តេច ហ៊ុន សែន បាន​ទទួលយក និង​ស្បថចូលកាន់​តំណែងជា​សមាជិក នៃសមាគម​មេធាវីកម្ពុជា (គណៈមេធាវីកម្ពុជា)។ លោក ហ៊ុន សែន បច្ចុប្បន្នជា​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា ហើយ​លោក​ជា​មេ​ដឹកនាំ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ជួរគណបក្សប្រជាជនកម្ពុជាផងដែរ។

កិត្ដិយស គ្រឿងឥស្សរិយយស

  • នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៦ សម្តេចបាន​ទទួល​"ពានរង្វាន់សន្តិភាពពិភពលោក" ពី​បណ្ឌិត​សភា​សន្តិភាព ពិភពលោក ជាវីរៈជនទី៦ និង​ជាអ្នក​ទីមួយ​ក្នុង​អាស៊ីខាងត្បូង​ដែល​ទទួលបាន​ពានរង្វាន់​មហាកិត្តិយស​នេះ។


  • នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១ ស្រ៊ី ជិនម៉យ​នៃមជ្ឈមណ្ឌល​សន្តិភាព​អន្តរជាតិ បាន​ប្រគល់​ពានរង្វាន់ លើការ​ "លើកកម្ពស់​ពិភពលោក ដោយ​បេះដូង​មានតែមួយ" "Lifting Up the World with a Oneness-Heart" ជូន សម្តេច ហ៊ុន សែន ជាការឆ្លើយតប​ទៅនឹង​ការ​ទទួលស្គាល់​សមិទ្ធផលធំៗ​ទាំងបរិមាណ និងគុណភាព។ ស្រ៊ីជិនម៉យ​បានលើកឡើងសំដៅ សម្តេច ហ៊ុន សែន ជាសាវគ្គ​ដែលត្រូវ​បាន​ជ្រើសរើស​ដោយ​ព្រះពុទ្ធជាម្ចាស់ អោយមក​ជួយ ​ប្រជាជន​កម្ពុជា​រាប់លាននាក់​អោយរួចផុត​ពី​សេចក្តីស្លាប់​ហើយ​ ផ្តល់អោយ​ពួកគេ​នូវ​ចំណេះដឹង ម្ហូបអាហា និងទីជំរក និង​ការកសាង​សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក និង​ដឹកនាំ​ប្រទេសកម្ពុជា​ទៅក្នុងអាស៊ាន


  • នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ សម្តេច ហ៊ុន សែន ទទួលឋានៈ​ជា​សមាជិក​ពេញ​សិទ្ធ​របស់ បណ្ឌិតសភា​វិទ្យាសាស្រ្ត​ធម្មជាតិ នៃសហពន្ធរុស្សី និងបំពាក់​មេដាយ​កិត្តិយស​ទទួលស្គាល់​ការដឹកនាំ​របស់សម្តេច​ក្នុងការ​ ធ្វើឲ្យ​កម្ពុជាមាន សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម។


  • នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០២ គណៈ​កម្មាធិការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន បានធ្វើ​ជាអំណោយ​ដែល​មិនអាច​កាត់ថ្ងៃ​បាន​ជូន សម្តេច ហ៊ុន សែន នូវ​គោរមងារ​ថ្នាក់​កិត្តិយស​ខ្ពស់បំផុត​របស់សហព័ន្ធ​វិស្វកម្ម​អាស៊ានគឺ” សមាជិក​កិត្តិយស​ដ៏ចំណាន​អាស៊ាន​ដែល​ត្រូវបាន​ជ្រើសរើស​ពិសេស” "ASEAN Distinguished Honorary Fellow Member" និងជា​លើកដំបូង​ដែល​មិនធ្លាប់មាន​។ គោរមងារនេះ​គឺឆ្លើយតប​ទៅនឹងការ​ទទួលស្គាល់​នូវ​មនសិការជាតិ និង​សមត្ថភាព នៃអ្នកដឹកនាំ​ក្នុងការ​បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង ការស្តារ និងអភិវឌ្ឍន៍ លើគ្រប់វិស័យ​ហើយ​ផ្តល់​ឳកាស​ឲ្យ​វិស្វករ​កម្ពុជា បាន​ចូលរួម​ក្នុង​ដំណើរ​ការអភវឌ្ឍន៍ និងការ​កសាង​ប្រទេសជាតិ​ឡើងវិញ។


  • នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៥ ស្រ៊ី ជិនម៉យ​នៃមជ្ឈមណ្ឌល​សន្តិភាព​អន្តរជាតិ បានផ្តល់​ពានរង្វាន់​មួយទៀត គឺពានរង្វាន់ សន្តិភាព​យ៉ូថាន់(the U Thant Peace Award) ជូនសម្តេច ​ជាការ​កោតសរសើរ​អស់ពី​ដូងចិត្ត​ចំពោះសម្តេច​បានផ្តល់​សេវា​មិនចេះ​នឿយហត់ ធ្វើឲ្យ​មានការ​រីកចំរើន​ក្នុង​ប្រទេសកម្ពុជា និងបណ្តា​ប្រជាជាតិ​អាស៊ាន​ទាំងមូល។


  • ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧ សមាគម​ទទួលស្គាល់ “ អ្នកការទូតដ៏ប៉ិនប្រសប់ ” ដែលជា​អង្គការ​ទទួលស្គាល់​អ្នកការទូត ហើយ​ក៏ជា​អង្គការ​ជំនាញ​អន្តរជាតិ​ឯករាជទី១ ប្រចាំ​នៅ​ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាន​ទទួលស្គាល់ សម្តេច ហ៊ុន សែន ថា​ជាអ្នក​ការទូតម្នាក់ ក្នុងចំណោម​អ្នកការទូត​ដែលមាន​ជំនាញ​ប៉ិនប្រសប់ ល្អឥតខ្ចោះ ប្រកបដោយ​កិត្តិយស ដែលមាន​សិទ្ធជានិច្ច ក្នុងការ​ទទួលយក​នូវកិត្តិយសជា” អ្នកការទូតដ៏ប៉ិនប្រសប់ “ C Dipl” ជាការតបស្នងទៅនឹង​ភាពជោគជ័យ និង​ការបំពេញ​បន្ថែម​នូវតំរូវការ​តាមបញ្ញត្ត​របស់សមាគម​ទទួលស្គាល់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ (ACCD) និងតាមរយៈ​សេចក្តី​សុចរឹត ការប្តេជ្ញាចិត្ត និង​សមិទ្ធផល​លេចធ្លោរ​ផ្នែកការទូត និង​ការកសាង​សន្តិភាព។ ហើយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៧ សមាគម​ទទួលស្គាល់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ បានប្រគល់​ពានរង្វាន់ “អ្នកការទូតដ៏ប៉ិនប្រសប់ “ “C Dipl” ដែល​ជា​ភាតរភាព​កិត្តិយស មិត្តភាព​នៃអ្នក​ការទូត ជូនសម្តេច ហ៊ុន សែន។


  • នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៧ ព្រះករណា ព្រះបាទ សម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​ប្រោសប្រទាន គោរមងារ​សម្តេច ហ៊ុន សែនជា “ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ”​ដោយ​ទ្រង់យល់​ថា សម្តេច គឺជា​ថ្នាក់ដឹកនាំ​ដែល​ទទួលបាន​ជោគជ័យ និង​កិត្តិសព្ទល្អៗ​យ៉ាងច្រើន​មិនអាច​កាត់ថ្លៃបាន ដោយ​ទទួលបាន​នូវ​ក្តីស្រឡាញ់​ពីប្រជាជន ដឹកនាំប្រទេស អាស្រ័យ​រដ្ឋធមនុញ្ញ​ឆ្នាំ១៩៩៣​នៃព្រះរាជាណាចក្រកម្ពុជា នាំមក​នូវ​សន្តិភាពជាតិទាំងមូល ស្ថិរភាព បង្រួប​បង្រួម​ជាតិ សេដ្ឋកិច្ច និងការ​អភិវឌ្ឍន៍​លើគ្រប់​វិស័យ ការពារ​លិទ្ធិ​ប្រជាធិប្ប​តេយ្យ សម្រេច​បាន​កិច្ចសហ​ប្រតិបត្តិការ អន្តរជាតិ​ជាវិជ្ជមាន រក្សានិងការពារ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី ដើរតាម​សម័យ​សង្គម​រាស្រ្ត​និយម នាំមកនូវ​ការ​កសាង ការ​គោរព​យ៉ាង​ទូលំ​ទូលាយ និងភាព​រីកចំរើន​នៃព្រះពុទ្ធ​សាសនា​ដែល​ជាសាសនា​របស់រដ្ឋ និង​សាសនា​ដ៏ទៃទៀត មានភក្តីភាព​ចំពោះ​រាជបល្ល័ង្ក និង​ការពារ​យុត្តិធម៌​ដើម្បី​និរន្តរភាព នៃរាជាធិបតេយ្យ ក្នុង​ព្រះរាជាណាចក្រកម្ពុជា


  • នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ទទួល​គោរមងារ​ជា “ ព្រឹទ្ធបុរសអស់មួយជីវិត” និង “ឯកអគ្គរាជទូតដ៏ឆ្នើមដឹកនាំពិភពលោក” ពីរដ្ឋសភា​អន្តរជាតិ​ដើម្បី​ស្ថិរភាព​និង​សន្តិភាព។ តាមរយៈ Universidad Empresarial de Costa Ricaក៏បានផ្តល់គោរមងារ​ជា “សាស្ត្រាចារ្យ​កិត្តិយស​នៃទំនាក់ទំនង​ការទូត និងអន្តរជាតិ” ជូន​សម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែន ជាការគោរព និងកោត​សរសើរ​អស់​ពី​ដួងចិត្ត​នូវភាព​វាងវៃ​ប្រកបដោយ​គតិបណ្ឌិត​ ដែលសម្តេចតេជោ មាន​សេចក្តី​ក្លាហាន​ក្រោកឈរ​ឡើង ក្នុងសតវត្សរ៍​ទីម្ភៃ​ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​រាប់លាននាក់ រួបរួមកំលាំង​ជាមួយគ្នា និងការ​ខិតខំ​ប្រឹងប្រែង​ផ្ទាល់ខ្លួន ដើម្បី​ផ្តល់សេរីភាព​ជូនប្រជាជន​ក្នុងគ្រា​ដ៏យ៉ាងលំបាក ហើយ​រក្សាបាន​នូវ​វិបុលភាព សេរីភាព និងសុភមង្គល និងជ័យជំនះ​ថ្ងៃ៧មករា១៩៧៩ បានផ្តល់​អោយ​ប្រជាជនកម្ពុជា​នូវ អនាគតរុងរឿង វប្បធម៌រឹងមាំ និង​លិទ្ធិ​ប្រជា​ធិប្ប​តេយ្យ។


  • នៅថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០០៨ នៅទីក្រុងវៀងចន្ទ័ប្រទេសឡាវ ប្រធានាធិបតី ជុំម៉ាលី សាយ៉ាសន បានប្រគល់​មេដាយមាស​ថ្នាក់ជាតិឡាវជូន សម្តេចតេជោ ហ៊ុន សែន ជាការ​ទទួលស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ សម្តេចតេជោ ក្នុងការបង្កើន​ទំនាក់ទំនង បង្កើត​ស្ថានភាព​ល្អ និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​រវាងឡាវ-កម្ពុជា។

បក្ស

  • គណបក្ស​ប្រជាជន​កម្ពុជា

មើលផងដែរ

ឯកសារ​យោង​

  1. ppp_webadmin (31 December 2009). "ROYAL LETTER: Sihanouk praises five star leaders". Phnom Penh Post. Retrieved 5 December 2018.
  2. Party, Cambodian People's (27 December 2009). "Welcome to Cambodian People's Party- CPP News and Information Wolrd Wide: His Majesty Promotes Cambodian Leaders to Five-Star General". Retrieved 5 December 2018.
  3. "Cambodia's prime minister has wrecked a 25-year push for democracy". The Economist. 12 October 2017. https://www.economist.com/news/leaders/21730149-his-latest-ploy-disband-main-opposition-party-cambodias-prime-minister-has-wrecked. 
  4. "Cambodia's Hun Sen to resign after four decades and appoint son as PM". BBC News. 26 July 2023. Retrieved 29 សីហា 2023.
  5. "Cambodia's Hun Sen, Asia's longest serving leader, says he'll step down and his son will take over". Associated Press. 26 July 2023. Retrieved 29 សីហា 2023.