កៅណ្ឌិន្យជ័យវរ្ម័ន

ព្រះមហាក្សត្រនគរភ្នំ
(ត្រូវបានបញ្ជូនបន្តពី ព្រះបាទកៅណិ្ឌន្យជ័យវរ្ម័ន)

កុរុងកៅណ្ឌិន្យជយវម៌្ម រឺ ជយវម៌្មកៅណ្ឌិន្យជ័យវរ្ម័ន(ចិន:僑陳如闍耶跋摩, ភិងអ៊ិង:Shéyébámó រឺ ឝេយេប៉ាម៉ូ, យ៉ាត់ផេង:kiu4can4jyu4ze1je4bat6mo4, កៀឆឹនយីហ្សេយេប៉ាត់ម៉ ជាកន្តាំង​) (គ.ស​ ?-៥១៤) រជ្ជកាល (គ.ស ៤៧០-៥១៤) ពង្សាវតារចិន រាជវង្សស៊ីខាងត្បូង បាននិយាយថា ប្រហែល ១០ឆ្នាំក្រោយកាលកំណត់៤៣១-៤៣២ ស្ដេចសោយរាជ្យនៅនគរវ្នំ គឺកុរុងជយវម៌្ម ដែលមានត្រកូល កៅណ្ឌិន្យ គឺកុរុងកៅណ្ឌិន្យជយវម៌្ម គ្រិស្ដសករាជ៤៧០-៥១៤។ ព្រះអង្គជាមហាក្សត្រនគរវ្នំ ដែលមានចំណងទាក់ទងការទូតយ៉ាងប្រពៃបំផុតជាមួយនឹងប្រទេសចិន រហូតដល់ព្រះចៅអធិរាជចិន ទ្រង់ថ្វាយឋានន្តរនាមថា មេទ័ពស្នេហាសន្តិភាពភាគខាងត្បូងអធិរាជកុរុងវ្នំ។ ក្នុងរាជកុរុងកៅណ្ឌិន្យជយវម៌្ម នេះមានព្រះភិក្ខុសង្ឃពីរអង្គនៃអាណាចក្រវ្នំ គឺព្រះសង្ឃបាល និងមន្ត្រសេន បាននិមន្តទៅគង់នៅប្រទេសចិន ដើម្បីជួយបកប្រែគម្ពីរផ្សេងៗពីភាសាសំស្ក្រឹត។ ក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រអង្គនេះ គេឃើញមានទំនាក់ទំនងរវាងប្រទេស ខ្មែរនឹងប្រទេសឥណ្ឌាយ៉ាងជិតស្និទ្ធ ប៉ុន្តែព្រឹត្តិការណ៍ដែលគេត្រូវចងចាំ គឺព្រះរាជអង្គនេះបានទទួល ព្រះសង្ឃពីរអង្គ ដែលបាននិមន្តពីប្រទេសឥណ្ឌា មានព្រះនាមថា សក្យនាគសេន នៅឆ្នាំ៤៨៤ នៃ គ.ស (ក្នុងរាជវង្ស ស៊ី) និង ពោធិភទ្រ ក្នុងរាជវង្សលាងនៅឆ្នាំ ៥០៩ នៃគ.ស។ ហើយគឺក្នុងរាជ្យព្រះអង្គនេះដែរ គឺក្នុងគ្រិស្ដសករាជ៥០៣ ព្រះអង្គទ្រង់បានចាត់ព្រះសង្ឃព្រះនាម នាគសេន អោយនាំព្រះពុទ្ធរូបធ្វើអំពីផ្កាថ្ម និងចេតិយធ្វើអំពីភ្លុក និងវត្ថុផ្សេងៗទៀត ទៅថ្វាយព្រះចៅអធិរាជអ៊ូ រាជវង្សលាង។ ដោយសារសំអាងទៅលើឯកសារចិន ដែលចែងពីសេចក្តីរាប់អាន ដែលព្រះចៅអធិរាជចិន មានចំពោះកុរុងកៅណ្ឌិន្យជយវម៌្ម នេះ គេអាចសន្មតថា រជ្ជកាលរបស់ព្រះអង្គជាសម័យរុងរឿងបំផុតនៃប្រវត្តិសាស្ត្រអាណាចក្រនគរវ្នំ។ ព្រះអង្គទ្រង់សោយទិវង្គតនៅគ្រិស្ដសករាជ៥១៤។ តាមរាជប្រវេណី ក្រោយពីព្រះអង្គ កៅណ្ឌិន្យជយវម៌្ម សុគតទៅ គឺត្រូវរាជទាយាទព្រះនាមគុណវម៌្ម ជាបុត្ររបស់ព្រះរាជអគ្គមហេសី ព្រះនាង កុលប្រភាវតី ឡើងសោយរាជ្យស្នងព្រះអង្គ។

កៅណ្ឌិន្យជយវម៌្ម
កុរុង
រជ្ជកាលគ.ស ៤៧០-៥១៤
រាជ្យមុនមិនស្គាល់
រាជ្យបន្តកុរុងគុណវម៌្ម
ស្វាមី/មហេសីព្រះនាងកុលប្រភាវតី, ស្នំត្រូវជាមាតានៃព្រះបាទរុទ្រវម៌្ម
បុត្ររុទ្រវម៌្ម គុណវម៌្ម
សន្តតិវង្សកៅណ្ឌិន្យវម៌្ម
ប្រសូតវ្យាធបុរ
សុគតគ.ស ៥១៤
វ្យាធបុរ

ពង្សាវលី

កែប្រែ

ឯកសារយោង

កែប្រែ


គោរម្យងារសំរាប់រាជ្យ
មុនដោយ
មិនស្គាល់
វ្យាធបុរ រឺ កុរុងវ្នំ តដោយ
កុរុងគុណវម៌្ម