ព្រះសិវលិង្គ ( អង់គ្លេស: Lingam , ហិណ្ឌី: शिवलिंगទមិឡ: இலிங்கம் ) គឺ​ធ្វើ​រូប​ លិង្គព្រះឥសូរ. [] [][]

ព្រះសិវលិង្គ
ទេវរូបព្រះសិវលិង្គ .

ផ្នែកសំខាន់ៗ

កែប្រែ

តាមការស្រាវជ្រាវរបស់អ្នកបុរាណវិទ្យាបានបញ្ជាក់ថា ចម្លាក់ព្រះសិវលិង្គជានិមិត្តរូបនៃទ្រឹស្តីត្រីមូ៌តក្នុងលទ្ធិព្រាហ្មណ៍សាសនា ដែលមានព្រះអង្គជាប្រធានគឺព្រះសិវៈ ឬព្រះឥសូរ ព្រះវិស្ណុ ឬព្រះនរាយណ៍ និងព្រះព្រហ្ម។ ក្នុងបឋមបដិមាសាស្រ្តព្រះសិវលិង្គត្រូវបានបែងចែកជាបីផ្នែកដូចជា៖

  • ផ្នែកខាងលើ ឬមុខលិង្គមានរាងមូលតំណាងឱ្យព្រះសិវៈ ឬព្រះឥសូរជាអាទិទេពបំផ្លាញលោក។
  • ផ្នែកកណ្តាលមានរាងប្រាំបីជ្រុងតំណាងឱ្យព្រះវិស្ណុ ឬព្រះនរាយណ៍ ជាអាទិទេពថែរក្សាលោក។
  • ផ្នែកខាងក្រោមមានរាងបួងជ្រុងតំណាងឱ្យព្រះព្រហ្មជាអាទីទេពបង្កើតលោក។

រីឯស្នានទ្រោណិទម្រព្រះសិវលិង្គមានរាងជាយោនី តំណាងឱ្យព្រះនាងឧមា ដែលជាមហេសីរបស់ព្រះសិវ[]។ នាសម័យអង្គរ សិល្បករខ្មែរបុរាណឆ្លាក់រូបព្រះឥសូរ ឬព្រះសិវៈដែលតំណាងឱ្យទេវតាបំផ្លាញលោកក្រោមរូបភាពជាលិង្គ។ គេនិយមឆ្លាក់លិង្គព្រះសិវៈអំពីថ្មកែវ ឆ្អិង ឬភ្លុក ដីនិងលោហៈធាតុជាច្រើនទៀតដូចជាទង់ដែង មាស ប្រាក់ និងសំរឹទ្ធជាដើម ដើម្បីយកទៅគោរពបូជា។ ចម្លាក់មួយចំនួនធ្វើអំពីថ្ម និងដីដុតមានលាបពណ៌ក្រហមពីលើចុងលិង្គហាក់ដូចជារាងកាយពិតៗ។ តាមទស្សនៈមនោគមវិជ្ជាឥណ្ឌាស្តីពីព្រះសិវលិង្គ និងយោនីដែលតំណាងព្រះនាងឧមាពិតជាសមស្របទៅនិងជំនឿបាមេ ដែលជាកេរម៌តកខ្មែរ-មននាសម័យបុរេប្រវត្តិសាស្រ្ត។

រឿងទេវកថា

កែប្រែ
 
ទេវរូបព្រះសិវលិង្គ .

កាលសម័យជម្លោះរវាងព្រះវិស្ណុ ឬព្រះនរាយណ៍ ជាមួយនឹង ព្រះព្រហ្ម ដើម្បីយកនាមជា ទេពដែលបង្កើតលោកនោះ ក៏មានសសរធំមួយដែលគេហៅថា ព្រះសិវៈលិង្គផុសញែក ពាក់កណ្តាលរវាងទេពទាំងពីរ។ ព្រះវិស្ណុប្រែខ្លួនជាទេពជ្រូកព្រៃ ឆ្មុលចូលក្នុងដីរកទីបញ្ចប់គ្មានចំនែក ព្រះព្រហ្មបានក្រឡា ខ្លួនជា ហង្ស ហើរលើអាកាសរកទីបញ្ចប់នៃសសរលិង្គនេះគ្មាន។ ព្រះសិវៈបានចេញរូប ឡើងពាក់កណ្តាលនៃសសរ ហើយប្រាប់ទៅទេព ទាំងពីរថា យើងជាអទិទេព ដែលបង្កើតលោកនេះ ហើយក៏បញ្ចប់លោកនេះផងដែរ។

ឯកសារយោង

កែប្រែ


កំណត់

កែប្រែ
  1. ), Subramuniya (Master (1999). Dancing with Siva. USA. ល.ស.ប.អ. 9780945497943. https://www.himalayanacademy.com/media/books/dancing-with-siva/web/glossary_c.html. 
  2. Johnson, W.J. (2009). A dictionary of Hinduism (1st រ.រ.). Oxford: Oxford University Press. ល.ស.ប.អ. 9780191726705. http://www.oxfordreference.com/view/10.1093/acref/9780198610250.001.0001/acref-9780198610250-e-1458។ បានយកមក 5 January 2016. ទំព័រគំរូ:ODNBsub
  3. Fowler, Jeaneane (1997). Hinduism: beliefs and practices. Brighton [u.a.]: Sussex Acad. Press. pp. 42–43. ល.ស.ប.អ. 9781898723608. https://books.google.com/books?id=RmGKHu20hA0C. [តំណភ្ជាប់ខូច]
  4. ប្រវត្តិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ផ្តើមពីវប្បធម៌នគរភ្នំ វប្បធម៌អង្គរបុរី(ភាគ១) ស.វទី១-៧ បណ្ឌិតមីសែលត្រាណេ ឆ្នាំ២០០៦ ទំព័រ៦៣។