ភ្នំឧដុង្គ
ភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ ភ្នំអដ្ឋរស្ស |
|
ទេសភាពភ្នំភ្នំឧដុង្គ | |
ទីតាំងភ្នំឧដុង្គ | |
កូអដោនេ: 11°48′N 104°45′E / 11.800°N 104.750°E | |
---|---|
ប្រទេស | កម្ពុជា |
ខេត្ត | កណ្តាល |
ស្រុក | ស្រុកពញាឮ |
ឃុំ | ឃុំផ្សារដែក និងឃុំភ្នំបាត |
ក្រុងឧដ្តុង | |
រដ្ឋបាល | |
- ប្រភេទ | ក្រុង |
ទីតាំងភូមិសាស្រ្ត
កែប្រែភ្នំឧដុង្តស្ថិតនៅក្បែររាជធានីឧត្គុងមានជ័យ ដែលជាអតីតរាជធានីខ្មែរនាសតវត្សរ៍ទី១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ ១៨៦៦) ហើយត្រូវបានបោះបង់ចោលដោយព្រះបាទនរោត្តម នៅឆ្នាំ១៨៦៦ ដោយធ្វើការផ្លាស់ប្តូរាជធានីទៅកាន់រាជធានីចតុមុខវិញរហូតដល់សព្វថ្ងៃ។ ភ្នំឧដុង្តមានចំងាយប្រមាណ ៤០គីឡូម៉ែត្រពីភាគពាយព្យនៃរាជធានីភ្នំពេញ។ ទីកន្លែងនេះមានការទាក់ទាញជាថ្មី បន្ទាប់ពីការកសាង ព្រះសក្យមុនីចេតិយដ៏ធំនៅលើកំពូលភ្នំឧដុង្គជ្រុងខាងជើង ដែលមើលទៅឃើញធំខ្ពស់ និងមានភាពស្រស់បំព្រង។ ភ្នំឧដុង្តស្ថិតនៅក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល។ ភ្នំឧដុង្គ ភ្នំព្រះរាជ្យទ្រព្យ និងភ្នំអដ្ឋរស្ស។ នៅលើកំពូលភ្នំ នៅពេលយើងឡើងដល់កំពូលភ្នំ បីដូចជាខ្លួនយើងកំពុងជិះលើយន្តហោះ ព្រោះមើលទៅឃើញដើមត្នោត ផ្ទះ ស្រែ ចម្ការ របស់អ្នកស្រុកព័ទ្ឋជុំវិញនោះហើយបើមើលទៅលិចឃើញ ភ្នំស្ទុងៗនៅឆ្ងាយសន្លឹម មើលទៅកើតឃើញ ដៃទនេ្លសាប និងភូមិអ្នកស្រុកកំពង់ហ្លួងមើលទៅជើងឃើញ ភូមិវាំងចាស់ និងផ្សារឧដុង្គ និខាងត្បូងឃើញផ្លូវជាតិលេខ៥ ទៅភ្នំពេញយ៉ាងវែងបីដូចខែ្សពួរមួយចង្វាយ ។ មានទីកនែ្លងបែ្លកៗ និងសម្រាប់សក្ការបូជា មានកនែ្លងសម្រាប់ អង្គុយលំហែមើល ទេសភាពដ៏ត្រកាលពីលើកំពូលភ្នំ និង មានម្អូបចំណីលក់ ជូនភ្ញៀវដែលបាន ទៅកម្សាន្តនៅភ្នំឧដុង្គ ឬជា ភ្នំព្រះរាជ្យទ្រព្យ និងខ្លះទៀតហៅថា ភ្នំអដ្ឋរស្ស ដែលទីនោះ ហើយជាអតីតរាជធានីនាសតវត្សរ៍ទី១៧ ។ ភ្នំនេះជាទីកនែ្លងសម្រាប់បញ្ចុះសពនៃ ព្រះរាជវង្សានុវង្ស និងជាកនែ្លងដែល ព្រះរាជាទ្រង់ព្រះរាជានុញ្ញាត ឲ្យសាងសង់វត្ត និងព្រះវិហារ ។ ការដែលគេហៅ "ភ្នំព្រះរាជ្យទ្រព្យ" ដោយសារព្រះមហាក្សត្រជំនាន់នោះយល់ថា ភ្នំនេះមិនខ្ពស់ពេក ហើយស្ថិតនៅកែ្បរ ឧដុង្គ ជារាជវាំងស្រាប់ ព្រះរាជាក៏ទ្រង់ចាត់ឲ្យសាងព្រះចេតិយធំៗ និងមានចម្លាក់លម្អ សម្រាប់បញ្ចុះព្រះបរមអដ្ឋិ និង ព្រះអដ្ឋិនៃព្រះរាជវង្សានុវង្ស ដោយចាប់សាងបូជនីយដ្ឋាននោះ ដោយកម្លាំងព្រះរាជទ្រព្យ ផ្ទាល់ព្រះអង្គទើបសន្មតថា" ភ្នំព្រះរាជទ្រព្យ " ។ បើគេធ្វើដំណើរ ឡើងលើភ្នំតាមជណ្តើរ ខាងជើងដែលទើប ធ្វើថ្មីនោះមានចំនួន ៥០៩កាំដំបូងនឹងបានឃើញ ព្រះសក្យមុនីចេតិយ៍ធំ និងស្អាត មានកម្ពស់ ៤០ម៉ែត្រ ។ ព្រះសក្យមុនីចេតិយ ចាប់បញ្ចុះបឋមសិលា នាថៃ្ងព្រហស្បតិ៏ ៩រោច ខែទុតិយាសាធ ឆ្នាំជូត អដ្ឋស័ក ពុទ្ឋសករាជ ២៥៤០ ត្រូវនឹងថៃ្ង៨ ខែសីហា ឆ្នាំ១៩៩៦[១]។ រូបភាពតូច
ប្រវត្តិនៃក្រុងឧដុង្គ
កែប្រែបើតាមឯកសាររឿងព្រេងខែ្មរភាគ៥ របស់ក្រុមជំនុំទំនៀមទម្លាប់ខែ្មរ បញ្ជាក់ថា ទីក្រុងឧដុង្គចាប់កសាងឡើងក្នុងសតវត្សរ៍ទី១៧ ក្នុងរជ្ជកាល ព្រះបាទសមេ្តចព្រះជ័យជេដ្ឋាទី២ ។ ក្នុងពុទ្ឋសករាជ ២១៦៤ នៃគ្រិស្តសករាជ ១៦២០ ព្រះបាទសមេ្តចព្រះជ័យជេដ្ឋា សេ្តចគង់នៅ ព្រះរាជវាំងល្វាឯម ទ្រង់បាននាំ សេនាបតី និងនាមឺនសព្វមុខមន្រ្តីចុះ ព្រះរាជទីនាំងនាវាសេ្តចយាងទៅប្រពាតនៅ តំបន់អូរក្រុងលាយ ក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅ ព្រះពន្លាជាយូរថៃ្ង រួចសេ្តចយាង ទៅក្រសាលនៅតាដុងយាយជ័យ ទ្រង់ក៏ទត ឃើញទីទួលមួយនៅ តំបន់ស្រះកែវ ជាទីមានទេសភាពល្អក៏ទ្រង់ចាប់ ព្រះទ័យហើយទ្រង់មានព្រះតម្រាស់ជាមួយមន្រ្តី មានហោធិបតីជាដើមថា យើងចង់សាងព្រះរាជវាំងគង់នៅទីនេះ តើអស់អ្នកទាំងពួងយល់ថាមេ្តច? ឧកញ្ញ៉ាហោរាធិបតីមុំ គន់គូរពិនិត្យ មើលទីដីនោះដោយ ក្បួនហោរាសាស្រ្តហើយក្រាបបង្គំទូលថា " ទីនេះជាទីជយភូមិល្អណាស់ត្រូវតាមក្បួនទាយថា នឹងមានឬទ្ឋិតេជះ ឈ្នះអស់សត្រូវទាំង ៨ទិស " ព្រះរាជាទ្រង់ជ្រាបដូច្នោះ ក៏ចាត់ឧកញ៉ាក្រឡា-ហោមកែវ ឲ្យជានាយកចាត់ការកសាងព្រះរាជវាំងនៅតំបន់ស្រះកែវនេះ នៅថៃ្ង៥កើត ខែផល្គុណ ឆ្នាំវក ទោស័កពុទ្ឋ-សករាជ២១៦៤ គ្រិស្តសករាជ១៦២០ សេ្តចបានតាំងព្រះនាមព្រះនគរ (ទីក្រុង)ថ្មីនោះថា ព្រះបរមរាជវាំងមហានគរឧដុង្គ-មានជ័យបុរីរម្យឧត្តមរាជនិវេសនដ្ឋាន ដែលហៅខ្លីថា ក្រុងឧដុង្គមានជ័យ។
ព្រះចេតិយត្រៃត្រិង្ស
កែប្រែឡើងទៅ ស្ថិតនៅខាងឆេ្វងដៃកែ្បរ ព្រះសក្យមុនីចេតិយទើបធ្វើថ្មីនោះ គឺឃើញមានចេតិយធំៗពីរ នៅកែ្បរគ្នា ក្នុងនោះចេតិយខាង ជើងមានឆ្លាក់រូបដំរី លេចក្បាលធ្លោ ឡើងប៉ុន ដំរីមែនទែន គេហៅថា "ចេតិយសាមពាន់" ត្រូវបានកសាងឡើងតាំងពី គ្រិស្តសករាជ ១៦២៣ ដោយព្រះបាទជ័យជេដ្ឋា ដើម្បីបញ្ចុះព្រះបរមអដ្ឋិនៃ ព្រះបាទស្រីសុរិយោពណ៍ ជាព្រះរាជបិតាចេតិយខាងត្បូង ជាប់គ្នានោះ កសាងឡើងក្នុងគ្រិស្តសករាជ ១៨៩១ ដោយ ព្រះបាទសមេ្តចព្រះនរោត្តម ដើម្បីបញ្ចុះ ព្រះបរមអដ្ឋិនៃព្រះបាទសមេ្តចព្រះអង្គឌួង ជាព្រះវររាជបិតា ចុះតាមជណ្តើរថ្មទៅត្បូងបន្តិច គេនឹងឃើញចេតិយដ៏ធំមួយទៀតដែលជាចេតិយរបស់ព្រះករុណាព្រះខត្តិយសកោដ្ឋព្រះបាទសមេ្តចព្រះស៊ីសុវត្ថិមុនីវង្ស មានក្បូរក្បាច់ហាក់ស្អាតបាត នៅឡើយចេតិយធំៗ ទាំង៣ ស្ថិតលើកំពូល ភ្នំឧត្តុង្គ ជ្រុងខាងជើង ត្រូវបានគេហៅថា " ចេតិយត្រៃត្រិង្ស ។
ទីកនែ្លងបែ្លកៗលើភ្នំឧត្តុង្គ
កែប្រែចុះតាមជណ្តើរថ្មទៅត្បូងបានបន្តិច មានកនែ្លងមួយដែល អ្នកស្រុកប្រាប់ថាជា "មាត់រូង" ប៉ុនែ្តពុំឃើញមានរូងឡើយ កាលពីសម័យដើម គឺមានរូងធំមួយតែងត្រូវបាន ព្រះសង្ឃធុតង្គនិមន្ត ចេញចូលតាមរូងនេះ ដោយនិយាយថា រូងនោះចូលទៅដល់ ភ្នំប្រសិទ្ឋិ៏ឯណោះ ។ តែក្រោយមក ពុំដឹងមូលហេតុអ្វីទេ ក៏ស្រាប់តែមានការបិទមាត់រូង សន្ឋប់ចោលរហូតមក បន្តដំណើរទៅត្បូងទៀតគេនឹងឃើញគុហាជញ្ជាំងថ្មបាយកៀ្រមមួយតូច មានតម្កល់ព្រះពុទ្ឋរូប មួយអង្គហៅថា "លោកតាដំបងដែក" ដែលអ្នកស្រុកនៅទីនោះប្រាប់ថា គេតែងទៅធ្វើការបន់ស្រន់នៅទីនោះព្រោះល្បីថា ពូកែស័ក្តិសិទ្ឋិ នៅក្នុងវិហារមានព្រះពុទ្ឋរូបមារ វិជ័យមួយដ៏ធំសម្បើម តែមកដល់ពេលនេះ ខូចបាក់បែកអស់ ទៅហើយ ។ ដោយសារព្រះពុទ្ឋរូបមានកម្ពស់ដល់ទៅ ១៨ហត្ថទើបអ្នកស្រុកសន្មតនាមព្រះវិហារនេះថា "វិហារអដ្ឋរស្ស" មានន័យសំដៅព្រះពុទ្ឋរូបកម្ពស់ ១៨ហត្ថ។
រូបភាព
កែប្រែ-
ចេតិយព្រះអង្គដួង
-
ព្រះសក្យមុនីចេតិយ
-
ទេសភាពភ្នំឧដុង្គ
-
ព្រះសក្យមុនីចេតិយ
ឯកសារយោង
កែប្រែ- ↑ ទស្សនាវដ្តីប្រជាប្រិយ