ហឝ៌វម៌្ម (ទ្វារវតី)
ព្រះបាទហឝ៌វម៌្ម (គ.ស ប្រ.សតវត្សទី៧-ដើមសតវត្សទី៨) អក្សរចារឹករិក្តស្ពាន់ដ៏ល្បីល្បាញមកពីឧទង (K.៩៦៤) ដែលវែកញែកស្ដេចមួយអង្គនាម ហឝ៌វម៌្ម ជាព្រះនត្តានៃព្រះបាទឦឝានវម៌្មដែលគេបានរំលឹកដល់ព្រះកិត្តិនាមរបស់ព្រះអង្គ វាពិតជាសំខាន់ណាស់ដើម្បីកត់សំគាល់នៅទីនេះដោយលោកហ្សាក់ថាព្រះបានហឝ៌វម៌្មគឺជាជាតិខ្មែរម្នាក់។
ហឝ៌វម៌្ម | |
---|---|
ព្រះបាទ | |
រជ្ជកាល | ប្រ.សតវត្សទី៧ - ប្រ.សតវត្សទី៨ |
វង្ស | កៅណ្ឌិន្យវម៌្ម |
សន្តតិវង្ស | កៅណ្ឌិន្យវម៌្ម |
បិតា | ស្វាមិនឝិវទត្ត |
សុគត | ឧទង |
ប្រវត្តិតាមអក្សរចារឹករិក្តស្ពាន់
កែប្រែមួយក្នុងចំណោមបុរាណវត្ថុដ៏សំខាន់ៗដែលបានរកឃើញនៅឧទងគឺជារិក្តស្ពាន់ដែលគេបានចារិក (លោកសឺដេស ១៩៥៨)។ បុរាណវត្ថុនេះផ្ដល់ឱ្យយើងនូវចំណាប់អារម្មណ៍យ៉ាងជ្រៅចូលទៅក្នុងបរិយាកាសសង្គមនយោបាយនៅឧទងនៅរង្វង់សតវត្សទី៧ និង ទី៨ នៃគ.ស។ ការចារលើស្ពាន់ត្រូវបានគេអនុវត្តយ៉ាងទូលំទូលាយនៅពេលនោះនៅឥណ្ឌាភាគខាងត្បូង ប៉ុន្តែវាក៏ត្រូវគេបានរកឃើញដូចគ្នាដោយចៃដន្យនៅអាស៊ីអាគ្នេយ៍ដីគោកដែរ។ អក្សរចារឹកដើមដំបូងបំផុតនៅអាងចៅព្រះញាត្រូវបានសរសេរជាភាសាបល្លវ ប៉ុន្តែរិក្តស្ពាន់នៅឧទងត្រូវបានសរសេរដោយរចនាបទផ្សេងប្លែកពីភាសាបល្លវ។ វាត្រូវបានធ្វើអោយក្លាយជាតួអក្សរល្អស្អាតបំផុតជាង អក្សរសម័យក្រោយបល្លវ គឺជារចនាបថមួយដែលត្រូវបានកែប្រែសម្រួលដោយអ្នកស្រុកក្នុងតំបន់ (ធិទ ១៩៩៩, ៩៩)។
រិក្តស្ពាន់កត់ត្រានូវវិភាគទាននៃលិង្គមួយដោយព្រះបានឝ្រីហឝ៌វម៌្ម ដែលតាមរយៈអក្សរចារឹកនេះ ទ្រង់គឺជាព្រះនត្តានៃព្រះបានឝ្រីឦឝានវម៌្មទី១។ ការប្រើប្រាស់ព្រះនាមក្សតមានបច្ច័យបទ -វម៌្ម គឺជាចំណាប់អារម្មណ៍ដ៏ខ្លាំងមួយ និងហាក់ដូចជាបង្ហាញនូវវត្តមាននៃបណ្ដាក្សត្រព្រហ្មញ្ញសាសនានៅឧទង។ កាន់តែសំខាន់ជាងនេះក្នុងទិដ្ឋភាពខ្លះគឺវាអាចទៅរួចដែលថាក្សត្រអង្គទាំងនោះក៏មានព្រះនាមដូចគ្នាដូចក្សត្រដែលសោយរាជ្យនៅចេនឡាដ៏ឆ្ងាយ (កម្ពុជា) និងវៀតណាមតាមឆ្នេរសមុទ្រ។ មានបញ្ហាខ្លះក្នុងការកំណត់អត្តសញ្ញាណហឝ៌វម៌្មជាមួយចេនឡា ក៏ដូចជាបណ្ដាក្សត្រដែលមានព្រះនាមដូចនេះដែលបានគ្រងរាជ្យនៅកម្ពុជាអញ្ជឹងដែរ ក្រោយកាលបរិច្ឆេទបានកំណត់លើអក្សរចារឹកនេះ (លោកប្រោន ១៩៩៦, ៤៩)។ យ៉ាងណាក៏ដោយវាអាចទៅរួចដែលថាព្រះបានឦឝានវម៌្មដែលត្រូវបានវែកញែកគឺជាក្សត្រដែលបានសោយរាជ្យនៅឦឝានបុរ (សម្បូរព្រៃគុហ៍) កំឡុងសតវត្សទី៧។ វាបានឱ្យយើងដឹងថាព្រះបាទឦឝានវម៌្មមានបុត្រមួយអង្គព្រះនាមឝិវទត្ត ដែលត្រូវបានគេគិតថាបានគ្រប់គ្រងនៅជ្យេស្ថបុរ ទីក្រុងមួយដែលនៅកៀកនឹងឧទង។ លោកហ្សាក់ (១៩៨៦) បានស្នើថាហឝ៌វម៌្មក្នុងអក្សរចារឹកគឺជាបុត្រារបស់ឝិវទត្ត។ មានការបកប្រែដែលអាចទៅរួចមួយចំនួនអំពីអក្សរចារឹកនេះ។ ហឝ៌វម៌្មប្រហែលជាក្សត្រអង្គមុនដែលគេមិនស្គាល់នៅចេនឡាកាលពីសតវត្សទី៧ រឺ ព្រះអង្គប្រហែលជាព្រះអង្គម្ចាស់មួយអង្គដែលត្រូវបានគេតែងតាំងជាស្វាមិននៃប៉ែក រឺ ក៏ស្វាមិននៃអាងទន្លេចៅព្រះញា។ ផ្ទុយទៅវិញ ព្រះអង្គអាចមិនមានទំនាក់ទំនងទៅនឹងចេនឡា ហើយទ្រង់គឺជាក្សត្រជនជាតិដើមនៃទ្វារវតីនេះតែម្ដងក៏មិនដឹង។ ជាចុងក្រោយពិតជាសមរម្យណាស់ ដែលលោកវិតលី (១៩៨៣) បានបង្ហាញ ដែលបដិសេធចំពោះការពន្យល់ថាមានរាជបញ្ជាដ៏ឆ្ងាយពីចេនឡាឱ្យចារិកអក្សរលើវត្ថុធាតុដែលគេកម្រប្រើប្រាស់ក្នុងរដ្ឋនោះណាស់។ ឥទ្ធិពលមន អក្សរ សម័យក្រោយបល្លវ នាំឱ្យគេលើកឡើងថារិក្តស្ពាន់នេះត្រូវបានចារិកនៅស៊ីទូ (លោកសឺដេស ១៩៥៨)។
ដើមកំណើតនៃរិក្តស្ពាន់នេះ និងអត្តសញ្ញាណនៃបណ្ដាព្រះមហាក្សត្រដែលបានវែកញែកវាពិតជាសំខាន់ណាស់សម្រាប់ការស្វែងយល់អំពីទ្វារវតីរបស់យើង។ គឺជារដ្ឋដែលទន់ខ្សោយនៅសតវត្សទី៧ បានដឹកនាំដោយបណ្ដាក្សត្រចេនឡា លោកប្រោន (១៩៩៦) ជឿជាក់ថា ហឝ៌វម៌្មមិនមែនក្សត្រចេនឡាឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ជាក្សត្រនៃឧទងទៅវិញ ដែលទ្រង់ជាប់សាច់សារលោហិតទៅនឹងក្សតចេនឡា។ លោកគាំទ្រយ៉ាងខ្លាំងលើការកត់សំគាល់នៃអង្គនយោបាយទាំងពីរក្នុងតំបន់នេះជាមួយទំនាក់ទំនងជំពាក់វាក់វិនរវាងវង្សត្រកូលក្សត្រនីមួយៗ ដោយលើកឡើងថារដ្ឋទាំងពីរនេះ គឺជាមណ្ឌលអន្តរទំនាក់ទំនង (លោកប្រោន ១៩៩៦, ៥០)។
រិក្តស្ពាន់ឧទងសង្កត់ទៅលើការបដិបត្តិព្រហ្មញ្ញសាសនាដោយគ្មានមន្ទិល និង រាជភាពគឺជាព្រហ្មញ្ញសាសនិកយ៉ាងជាក់ជាមិនខាន ដោយប្រើប្រាស់នូវបច្ច័យបទនៃឈ្មោះថា -វម៌្ម រឺ អ្នកការពារ។ យ៉ាងណាក៏ដោយ ក្រោយមកគេដឹងថាស្ថានីយ៍នេះ ឃើញថាមានការតាំងនៅនៃពុទ្ធសាសនិកដ៏ច្រើនកុះករទៅវិញ។ វាលេចឡើងនូវពេលកិត្យានុភាពរបស់ឧទងបានចុះដុនដាប និងប្រហែលវាបានធ្វើឱ្យ នគរបឋម លេចឡើងនៅកំឡុងពាក់កណ្ដាលនៃកន្លះសតវត្សទី៧ (លោកវេល ១៩៦៩)។
ពង្សាវលី
កែប្រែ- ព្រះអយ្យកា គឺព្រះបាទឦឝានវម៌្មទី១ និងព្រះអយ្យកោព្រះនាម សករមន្ជរិ
- ព្រះបិតាព្រះនាម ឝិវទត្ត
ឯកសារយោង
កែប្រែThe Dvaravati Wheels of the Law and the Indianization of South East Asia
Early Civilization of Southeast Asia
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ក្សត្រនៃទ្វារវតី | តដោយ មិនស្គាល់ |