វិជ្រយាន
វជរយាន ឬ វិជ្រយាន (អង់គ្លេស: vajrāyāna , ភាសាសំស្រ្កឹត: वज्रयान, )ប្រែថា"យានពេជ្រ" គឺជាទស្សនវិជ្ជាព្រះពុទ្ធសាសនាដែលត្រូវបានបង្កើតឡើងនាសម័យកាលក្រោយព្រះពុទ្ធសមណគោតមបានបរិនិព្វាន ហើយត្រូវបានផ្សព្វផ្សាយទៅប្រទេសមួយចំនួននៅភាគខាងជើងនៃប្រទេសឥណ្ឌា ។ ទស្សនវិជ្ជារបស់ពុទ្ធសាសនា និកាយវជរយាន មានលក្ខណៈខុសប្លែកពីទស្សនវិជ្ជារបស់ពុទ្ធសាសនា និកាយថេរវាទនិង និកាយមហាយាន ទីយ៉ាងច្រើនអន្លើ ក៏ប៉ុន្តែគេឃើញមានសេចក្តីជំនឿរួមគ្នាមួយចំនួន ដែលពុទ្ធសាសនិកជននៃលទ្ធិទាំងបីអាចយកមកជជែកគ្នាបាន ។ គោលការណ៍សាមញ្ញនៃពុទ្ធសាសនា និកាយមហាយានគឺទាក់ទងនឹងកម្រិតនៃការយល់ពីហេតុផល និង ការប្រតិបត្តិ ដូចជាពោធិសត្វយាន ឬ យានជំនិះនៃព្រះពោធិសត្វ។ ពុទ្ធសាសនា វជរយាន មានទស្សនៈរបស់និកាយត័នត្រៈ (Tanra) ដែលគ្រប់ដណ្តប់ទាំងស្រុង ហើយបានបែកជានិកាយផ្សេងៗទៀតតាមតំបន់ និង ប្រជាជនដែលកាន់សាសនាវជរយាន ។ ហើយប្រទេសដែលនិយមពុទ្ធសាសនា វជរយាន រួមមាន ភូតាន ម៉ុងហ្គោលី ទីបេ ជប៉ុន ឥណ្ឌូណេស៊ី វៀតណាម ចិន ជាដើម។.[១]
ពុទ្ធសាសនានិកាយវជរយាន (ពុទ្ធសាសនានិកាយវិជ្រយាន) | ||
សាសនា | ព្រះពុទ្ធសាសនា និកាយត័នត្រៈ | |
' | ||
' | ||
កំណត់
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ព្រះពុទ្ធសាសនានិកាយវិជ្រយាន |
- ↑ Macmillan Publishing 2004, pp. 875–876.