ស៊ីសុវត្ថិ យុត្តិវង្ស

(ត្រូវបានបញ្ជូនបន្តពី ស៊ីសុវត្ថិ យុទ្ធវង្ស)

ស៊ីសុវត្ថិ យុត្តិវង្ស ជាព្រះអង្គម្ចាស់ អ្នកនយោបាយ និងគណិតវិទូ កម្ពុជា ដែលត្រូវបានចាត់ទុកថាជា "បិតានៃលទ្ធិប្រជាធិបតេយ្យកម្ពុជា" និងជាសមាជិកនៃ គណបក្សប្រជាធិបតេយ្យ ។ លោក​បាន​ធ្វើ​ជា ​នាយក​រដ្ឋមន្ត្រី​ទី​បួន​របស់​កម្ពុជា ​ពី​ខែ​ធ្នូ​ឆ្នាំ​១៩៤៦​ដល់​ខែ​កក្កដា​ឆ្នាំ​១៩៤៧។  ព្រះអង្គគឺជាមនុស្សដំបូងគេដែលត្រូវបាន ជ្រើសរើសជា នាយករដ្ឋមន្ត្រី។

ស៊ីសុវត្ថិ យុត្តិវង្ស
ព្រះឆាយាល័ក្ខណ៍ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស
នាយករដ្ឋមន្ត្រីកម្ពុជា
ក្នុងការិយាល័យ
១៥ ធ្នូ ១៩៤៦ – ១៧ កក្កដា ១៩៤៧
ព្រះមហាក្សត្រនរោត្តម សីហនុ
មុនស៊ីសុវត្ថិ មុនីរ៉េត
បន្ទាប់ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស
ប្រធានគណបក្សប្រជាធិបតេយ្យ
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត១៩១៣
ឧត្ដុង្គ,កម្ពុជា
ស្លាប់១៧ កក្កដា ១៩៤៧ (អាយុ៣៣–៣៤)
ភ្នំពេញ,កម្ពុជា
គណបក្ស​នយោបាយគណបក្សប្រជាធិបតេយ្យ
ទំនាក់ទំនងនយោបាយ
ផ្សេងទៀត
ផ្នែកបារាំងនៃអង្គការពលកម្មអន្តរជាតិ
កូន២នាក់
ឪពុកម្តាយ(s)ស៊ីសុវត្ថិ ចំរ៉ុងវង្ស
ស៊ីសុវត្ថិ យិបភីផាន
សាលាមាតាសាកលវិទ្យាល័យម៉ុនផែលលៀន (បណ្ឌិតទស្សនវិជ្ជា)
រាជវង្សរាជវង្សស៊ីសុវត្ថិ

ជីវប្រវត្តិ

កែប្រែ

ស៊ីសុវត្ថិ យុត្តិវង្ស ប្រសូតនៅឆ្នាំ ១៩១៣ នៅឧដុង្គ ប្រទេសកម្ពុជា ជាព្រះរាជបុត្ររបស់ព្រះអង្គម្ចាស់ ចំរុងវង្ស (១៨៧០-១៩១៦) និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ យិបភីផាន (១៨៧៧-១៩៦៧)។

ព្រះអង្គម្ចាស់ យុត្តិវង្ស បានទទួលការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តមួយនៅក្នុងប្រទេសបារាំងនិងបានទទួលសញ្ញាបត្រផ្នែកគណិតវិទ្យាក្នុងឆ្នាំ១៩៤១។ ពេលយាងត្រឡប់មកប្រទេសកម្ពុជាវិញ ព្រះអង្គបានចូលរួមបង្កើតគណបក្សប្រជាធិបតេយ្យ ជាមួយអតីតស្ថាបនិកមួយចំនួនទៀតនៃកាសែតនរគរវត្ត មានដូចជា លោក អៀវ កើស លោក សុឹម វ៉ា លោក ឈាន វ៉ម និងលោក ប៉ាច ឈឺន ជាដើម។ ព្រះអង្គម្ចាស់បានទទួលការគាំទ្រពីស្ថាបនិកនៃគណបក្សប្រជាធិបតេយ្យទាំងនោះអោយព្រះអង្គគង់ធ្វើជាប្រធាននៃគណបក្សប្រជាធិបតេយ្យ ដែលមានរូបសំគាល់ គឺសញ្ញាក្បាលដំរី ទ្រផ្កាឈូក។

គណបក្សប្រជាធិបតេយ្យដែលស្ថិតនៅក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ យុត្តិវង្ស បានទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅខែកញ្ញាឆ្នាំ១៩៤៦។ ការបោះឆ្នោតនេះ ត្រូវបានគេកត់សំគាល់ថាជាការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដំបូងបំផុតក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា។ ព្រះអង្គម្ចាស់ យុត្តិវង្ស បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៤៦។

ព្រះអង្គម្ចាស់ យុត្តិវង្ស ត្រូវបានអ្នកដឹកនាំនយោបាយកម្ពុជានាសម័យនោះកោតសរសើរថាជា "បិតានៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា"។ ជាទូទៅគេតែងសូត្រតៗគ្នា ជាពិសេសការសិក្សានៅថ្នាក់មធ្យមសិក្សាចំណេះទូទៅថាព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ទ្រង់ជាអ្នកដែលនាំលទ្ធិប្រជាធិបតេយ្យដំបូងគេមកប្រទេសកម្ពុជា។ ប៉ុន្តែការពិតវាពុំមានន័យថាយ៉ាងដូច្នេះទាំងស្រុងនោះទេ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស មិនមាន ព្រះជន្មវែងឡើយ។ ព្រះអង្គបានសោយទីវង្គត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៤៧ ក្នុងព្រះជន្មាយុ៣៤ (៣៥) ព្រះវស្សា នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ដោយរោគាពាធ។

បន្ទាប់ពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្សសោយទីវង្គត ហើយនិងមរណៈភាពនៃលោក អៀវ កើស បន្ថែមទៀតនោះ គណបក្សប្រជាធិបតេយ្យដែលធ្លាប់តែលេចធ្លោក្នុងឆាកនយោបាយខ្មែរក្នុងទសវត្សឆ្នាំ១៩៤០ ក៏ចាប់ផ្តើមបែកបាក់គ្នាបន្តិចម្តងៗស្ទើរតែរលាយបាត់រូបរាង្គទាំងស្រុងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយត្រូវបានសោយរាជ្យបន្តដោយ ស៊ីសុវត្ថិ វឌ្ឍនាវង្ស ។

បំណែកនៃចេតិយបញ្ចុះព្រះរាជអដ្ឋិធាតុព្រះអង្គម្ចាស់ស៊ីសុវត្ថិយុត្តិវង្ស ស្ថិតនៅក្នុងបរិវេណវត្តសាលាគូ ស្រុកពញាឭ ខេត្តកណ្តាល។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិយុត្តិវង្ស គឺជា​ស្ថាបនិក​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ដំបូង ដែលបានសោយទិវង្គតថ្ងៃទី១១ ខែសីហា គ.ស១៩៤៧។[]

ជីវិត​ឯកជន

កែប្រែ

ព្រះអង្គម្ចាស់ យុត្តិវង្ស បានរៀបការជាមួយនឹងស្ត្រីជនជាតិបារាំង ឈ្មោះ Dominique Laverne និងមានបុត្រត្រីពីរព្រះអង្គគឺ ស៊ីសុវត្ថិ កន្តារ៉ា ប្រសូត្រនៅឆ្នាំ១៩៤៥ និងស៊ីសុវត្ថិ លិនដា ប្រសូត្រនៅឆ្នាំ១៩៤៦។

ឯកសារយោង

កែប្រែ
  1. ទី និរន្ដ, បំណែកនៃចេតិយ​បញ្ចុះ​ព្រះរាជ​អដ្ឋិធាតុ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិយុត្តិវង្ស, ខ្មែរ ប៉ុស្តឺ,ថ្ងៃព្រហស្បតិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១៨។