ស្តាទិច ជាផ្នែកមួយនៃមេកានិច ដែលសិក្សាពីការវិភាគបន្ទុក(កំលាំង និង ម៉ូម៉ង់)លើប្រព័ន្ធរូបវិទ្យាក្នុងស្ថានភាពលំនឹងស្តាទិច។ លំនឹងស្តាទិចជាស្ថានភាពមួយដែលទីតាំងធៀបនឹងគ្នារបស់អនុប្រព័ន្ធ​មិនប្រែប្រួលទៅតាមពេលវេលា។ ពេលមានលំនឹងស្តាទិច ប្រព័ន្ធមួយនៅនឹងថ្កល់ ឬទីប្រជុំទំងន់របស់វាផ្លាស់ទីដោយល្បឿនថេរ។ តាមរយៈច្បាប់ទី២ញូតុន លំនឹងស្តាទិចមានន័យថា ផលបូកកំលាំងនិងម៉ូម៉ង់សរុបទៅលើប្រព័ន្ធស្មើសូន្យ។

មេកានិចក្លាស់សិច

ច្បាប់ទី២របស់ញូតុន
ប្រវត្តិ
ឧទាហរណ៍ផ្សេងៗពីលំនឹងស្តាទិច។ ផលបូកកំលាំងនិងម៉ូម៉ង់គឺសូន្យ។

ស្តាទិចត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងការវិផាគពីទំរង់ និង គ្រោងឆ្អឹងក្នុងស្ថាបត្យកម្មនិងសំនង់។ របឹងនៃរូបធាតុជាផ្នែកមួយទៀតនៅក្នុងមេកានិច​ដែលពឹងផ្អែកយ៉ាងខ្លាំងលើបំរើបំរាស់លំនឹងស្តាទិច។

អ៊ីដ្រូស្តាទិច ជាការសិក្សាពីសន្ទនីយ៍នៅនឹងថ្កល់។ លក្ខណៈរបស់សន្ទនីយ៍នៅនឹងថ្កល់គឺថា កំលាំងដែលមានអំពើពីគ្រប់ទិសទៅលើភាគល្អិតនីមួយៗនៅក្នុងនោះ ស្មើគ្នា។ បើសិនជាមានវិសមភាពកំលាំង នោះសន្ទនីយ៍នឹងហូរទៅតាមទិសរបស់ផលបូកកំលាំង។ គំនិតនេះត្រូវបានលើកឡើងដំបូងគេដោយអ្នកគណិតវិទ្យានិងទស្សនវិទ្យាបារាំងឈ្មោះ ប្លែស ប៉ាស្កាល់ (Blaise Pascal) ក្នុងឆ្នាំ១៦៧៤ និងត្រូវបានគេស្គាល់តាមរយៈច្បាប់ប៉ាស្កាល់

វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង: