ហ្វារេន្ទ្រលក្ឝ្មី

ព្រះក្សត្រីហ្វារេន្ទ្រលក្ស្មី (គ.ស ប្រហែលសតវត្សទី៨) រជ្ជកាល (គ.ស ប្រហែលសតវត្សទី៨) ព្រះនាងមានព្រះភស្ដា គឺវ្រះបាទរាជបតិវម៌្មដែលទ្រង់សោយរាជ្យនៅវ្យាធបុរ ប្រសូត្របានបុត្រីមួយអង្គគឺ ម្ចាស់ក្សត្រី រាជេន្ទ្រទេវីដែលត្រូវជាមហេសីនៃវ្រះបាទមហីបតិវម៌្ម ព្រះនាមហ្វារេន្ទ្រលក្ស្មី ដែលត្រូវជាបុត្រីនៃវ្រះបាទឝ្រីនរេន្ទ្រវម៌្ម និងព្រះនាងយសោមទិ។ ហើយទ្រង់មានបុត្រីមួយព្រះអង្គ ព្រះនាមរាជេន្ទ្រទេវី

ហ្វារេន្ទ្រលក្ឝ្មី
រាជ្យមុនមិនស្គាល់
រាជ្យបន្តមិនស្គាល់
ស្វាមី/មហេសីវ្រះបាទរាជបតិវម៌្ម
បុត្រព្រះនាងរាជេន្ទ្រទេវី
វង្សកៅណ្ឌិន្យ
សន្តតិវង្សសោមវង្ស
បិតាវ្រះបាទស្រីនរេន្ទ្រវម៌្ម
សុគតគ.ស សតវត្សទី៨

ពង្សាវតារ

កែប្រែ

តាម​សិលា​ចារឹកវ្រះបាទ​ បាន​បញ្ជាក់​ថាវ្រះបាទមហីបតិវម៌្មទ្រង់​មាន​បុត្រី​មួយ​ព្រះ​អង្គ គឺ​ព្រះ​នាងឥន្ទ្រទេវី ដែល​ត្រូវជា​ព្រះ​មាតា​របស់​វ្រះបាទ​យឝោវម៌្មទី១ ​ក៏​ប៉ុន្ដែ​មិន​បាន​បញ្ជាក់​ថា​ តើ​ព្រះ​អង្គ​មាន​រាជបុត្រ​មួយ​អង្គ​ដែរ​ឬ​ក៏​អត់​ទេ? ដូច្នេះ គ្មាន​រជ្ជទាយាទ​មួយ​អង្គ​ណា​ទេ​នៅ​រាជបល្លង្ក​កម្ពុជា​ពេល​ដែល​វ្រះបាទជយវម៌្មទី៣​ យាង​មក​ពី​កោះ​ជ្វា។ ប្រាកដណាស់ថារាជវង្សវ្យាធបុរ និងសម្ភុបុរ ជាគ្រួសារតែមួយ ជាងសាច់តាមខ្សែព្រះមាតា ហើយមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា តាំងតែពីពេលដែលបែកគ្នាជាពីរមកម៉្លេះ។​ ដោយហេតុនេះយើងអាចសន្និដ្ឋានថា ប្រទេស​ទាំងពីរបែកគ្នាអាចជាការបែងចែកទឹកដីគ្នា គ្រប់គ្រងដោយមានការយោគយល់គ្នាទៅវិញទៅមក​រវាងបងប្អូន ហើយបើទោះជាការបែកបាក់គ្នានេះ បណ្តាលមកពីអំពើហិង្សា ណាមួយក្តី ក៏អំពើហិង្សានោះ​ឆាប់រលត់បាត់ទៅវិញ ព្រោះមិនបាន ២៥ ឆ្នាំផង ក្រោយពីបែកគ្នា ក្សត្រប្រទេសទំាងពីរបានរៀបចំភ្ជាប់ ចំ​ណងអាពាហ៍ពិពាហ៍នឹងគ្នា។ សិលាចារឹកវ្រះបាទបានឲ្យដឹងថា វ្រះបាទស្រីបុឝ្ករាក្ឝដែលជាប់ខ្សែស្រ​ឡាយជាមួយនឹងស្តេចនៃអនិន្ទិតបុរ បានក្លាយជាព្រះរាជានៃសម្ភុបុរ ហើយទ្រង់ត្រូវជាព្រះបិតារបស់​វ្រះបាទរាជេន្ទ្រវម៌្មទី១។ វ្រះបាទរាជេន្ទ្រវម៌្មទី១ បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងន្ឫបតេន្ទ្រទេវីទី១ ជាព្រះ​រជ្ជទាយាទរបស់ព្រះរាជានៃវ្យាធបុរ ដែលប្រសូត្របានព្រះរាជឱរស មួយអង្គព្រះនាមមហីបតិវម៌្ម។ ព្រះមហីបតិវម៌្មបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងរាជេន្ទ្រទេវី និងត្រូវជាព្រះបិតា ព្រះនាងឥន្ទ្រទេវី ដែលជាព្រះមាតារបស់វ្រះបាទយឝោវម៌្មទី១។ ដូច្នេះព្រះនាងឥន្ទ្រទេវីជាបច្ឆាញាតិរបស់រាជវង្សវ្យាធបុរផង ​និង​សម្ភុបុរផង ហើយទ្រង់ក៏ជាបច្ឆាញាតិរបស់ស្តេចអនិន្ទិតបុរ ថែមទៀត។ ព្រះនាងជាប់ខ្សែស្រ​ឡាយខាងព្រះ​មាតា​ជាមួយនឹង ព្រាហ្មណ៍​អគ្គស្សត្យ ដែលចេះចាំគម្ពីរវេទ និងវេទង្គ ព្រាហ្មណ៍នោះ​មានដើមកំណើតចេញមកពីអារ្យប្រទេស នៅឥណ្ឌាភាគខាងជើង ជាមួយនឹងព្រះនាងយសោមទិ ជាព្រះរាជ​អគ្គមហេសីនៃត្រកូលខ្ពង់ខ្ពស់ ដែលមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមថាស្រីនរេន្ទ្រវម៌្ម។ ព្រះរាជាជា​ម្ចាស់ពិភពលោកនេះមានបុត្រីមួយអង្គព្រះនាមថា ហ្វារេន្ទ្រលក្ស្មី។ រាជបុត្រីនេះបានរៀបអភិសេកជាមួយ​វ្រះបាទរាជបតិវម៌្ម ហើយប្រសូត្របានព្រះនាងរាជេន្ទ្រទេវី។ នៅក្នុងគភ៌របស់ព្រះនាងរាជេន្ទ្រទេវី ជាគភ៌​ដែលផ្តល់កំនើតដល់វង្ស ស្តេចសិង្ហទាំងឡាយនេះហើយដែលវ្រះបាទមហីបតិវម៌្មបានបង្រួបបង្រួមទឹក​ដី​ទាំងពីរមកក្នុងអំណាចរបស់ព្រះអង្គ គឺបានផ្តល់កំណើតដល់ព្រះនាងឥន្ទ្រទេវីទី១ដែលល្អឥតផ្ទឹម និងមានកិត្តិ​នាមមូលបីដូចសមុទ្រទឹកដោះ៤

ឯកសារយោង

កែប្រែ
  • វិគីភីឌាខ្មែរ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
មិនស្គាល់
ក្សត្រីចេនឡាទឹក
គ.ស សតវត្សទី៨
តដោយ
មិនស្គាល់