ហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ

ហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ បាហាម៉ុនដេ (ភាសាអេស្ប៉ាញ៖ Francisco Franco Bahamonde, ៤ ធ្នូ ១៨៩២ – ២០ វិច្ឆិកា ១៩៧៥) គឺជាឧត្តមសេនីយ៍ជនជាតិអេស្ប៉ាញម្នាក់ដែលបានដឹកនាំកងកម្លាំងជាតិនិយមផ្តួលរំលំរបបសាធារណរដ្ឋអេស្ប៉ាញទីពីរក្នុងអំឡុងសង្គ្រាមស៊ីវិលអេស្ប៉ាញ ហើយក្រោយមកបានដឹកនាំប្រទេសអេស្ប៉ាញពីឆ្នាំ១៩៣៩ រហូតដល់ឆ្នាំ១៩៧៥។ គេតែងសម្តៅលើសម័យកាលប្រវត្តិសាស្ត្រអេស្ប៉ាញក្រោមការដឹកនាំរបស់លោកពោលគឺចាប់ពីជ័យជម្នះក្នុងសង្គ្រាមស៊ីវិលរហូតដល់ថ្ងៃស្លាប់របស់គាត់ថា ហ្វ្រង់កូនិយមអេស្ប៉ាញ ឬរបបផ្តាច់ការហ្វ្រង់កូ។

ហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ
ប្រមុខរដ្ឋអេស្ប៉ាញ
ក្នុងការិយាល័យ
១ តុលា ១៩៣៦[lower-alpha ១] – ២០ វិច្ឆិកា ១៩៧៥
មុន
បន្ទាប់ជូអាន កាឡូសទី១
(ព្រះមហាក្សត្រអេស្ប៉ាញ)
នាយករដ្ឋមន្ត្រីអេស្ប៉ាញ
ក្នុងការិយាល័យ
៣០ មករា ១៩៣៨[lower-alpha ១] – ៩ មិថុនា ១៩៧៣
រង
មុន
បន្ទាប់ល្វីស ការេរ៉ូ ប្លង់កូ
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត៤ ធ្នូ ១៨៩២
ហ្វែររ៉ូល, ហ្កាលីស, ព្រះរាជាណាចក្រអេស្ប៉ាញ
ស្លាប់២០ វិច្ឆិកា ១៩៧៥ (អាយុ ៨២ ឆ្នាំ)
ម៉ាឌ្រីដ, រដ្ឋអេស្ប៉ាញ
កន្លែងបញ្ចុះសពទីស្មសានមីងហ្គររូប៊ីយ៉ូ, អែលបារដូ, ម៉ាឌ្រីដ, អេស្ប៉ាញ
គណបក្ស​នយោបាយFET y de las JONS
ពន្ធភាពការមេន ប៉ូឡូ (រ.ក. ១៩២៣)
កូនម៉ារីយ៉ា ឌែល ការមេន
ឪពុកម្តាយ
លំនៅដ្ឋានអែលបារដូ, ម៉ាឌ្រីដ
ការអប់រំសាលាទ័ពថ្មើរជើងតូលេដូ
ហត្ថលេខា
សេវា​យោធា
ភក្ដីភាព ព្រះរាជាណាចក្រអេស្ប៉ាញ
(១៩០៧–១៩៣១)
សាធារណរដ្ឋអេស្ប៉ាញ
(១៩៣១–១៩៣៦)
រដ្ឋអេស្ប៉ាញ រដ្ឋអេស្ប៉ាញ
(១៩៣៦–១៩៧៥)
សាខា/សេវាកម្ម កងកម្លាំងប្រដាប់អាវុធអេស្ប៉ាញ
ឆ្នាំកាន់តំណែង១៩០៧–១៩៧៥
ឋានៈឧត្តមសេនីយ៍ឯកកងទ័ព
ឧត្តមសេនីយ៍ឯកកងទ័ពអាកាស
ឧត្តមសេនីយ៍ឯកកងទ័ពជើងទឹក
ពាក្យបញ្ជារួម (ឧត្តមសេនីយ៍យស)
សមរភូមិ/សង្គ្រាមយុទ្ធនាការមេលីយ៉ាលើកទី២
សង្គ្រាមរីហ្វ
បដិវត្តន៍ឆ្នាំ១៩៣៤
សង្គ្រាមស៊ីវិលអេស្ប៉ាញ
សង្គ្រាមអ៊ីហ្វនី

លោកបានកើតក្នុងគ្រួសារយោធាជាន់ខ្ពស់នៅទីក្រុងហ្វែររ៉ូលនៃសហគមន៍ហ្កាលីស ហើយបានចូលបម្រើការក្នុងជួរកងទ័ពអេស្ប៉ាញជាកូនទាហាននៅក្នុងសាលាទ័ពថ្មើរជើងតូលេដូចាប់ពីឆ្នាំ១៩០៧ ដល់ឆ្នាំ១៩១០។ ពេល​កំពុងបម្រើ​ការនៅក្នុង​ប្រទេស​ម៉ារ៉ុក លោកហ្វ្រង់កូ​បាន​បន្តឡើង​ឋានន្តរស័ក្តិ​​ក្លាយ​ជា​ឧត្តម​សេនីយ៍​ត្រី​នៅក្នុង​ឆ្នាំ១៩២៦ នៅ​អាយុ ៣៣ ឆ្នាំ ដែល​ធ្វើ​ឱ្យ​គាត់បាន​ក្លាយ​ជា​មេទ័ពវ័យ​ក្មេង​បំផុត​ប្រចាំប្រទេសអេស្ប៉ាញនាពេលនោះ។ ពីរឆ្នាំក្រោយមក ហ្វ្រង់កូបានក្លាយជានាយកសាលាយោធាជាន់ខ្ពស់ក្នុងក្រុងហ្សារ៉ាកូហ្សា។ ក្នុងនាមជាអ្នកអភិរក្សនិយម និងរាជានិយមម្នាក់ ហ្វ្រង់កូបានកើតចិត្តសោកស្តាយយ៉ាងខ្លាំងចំពោះការលុបបំបាត់ចោលនូវរបបរាជានិយម និងការបង្កើតចេញជារបបសាធារណរដ្ឋថ្មីនៅក្នុងឆ្នាំ១៩៣១ ហើយទោះបីជាសាលារបស់គាត់ត្រូវបានបិទក្តី យ៉ាង​ណាមិញ លោក​នូវតែ​បន្ត​បម្រើ​ការក្នុង​ជួរ​កងទ័ព​សាធារណរដ្ឋ[] អាជីពរបស់លោកបានបន្តរុលទៅមុខបន្ថែមទៀតបន្ទាប់ពីបក្សស្តាំនិយមហៅ សេដា (CEDA) និងគណបក្សសាធារណរដ្ឋមូលវិវដ្តបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតឆ្នាំ១៩៣៣ ហើយគេក៏បានតែងតាំងលោកហ្វ្រង់កូទៅដឹកនាំកម្លាំងដើម្បីបង្ក្រាបការបះបោរឆ្នាំ១៩៣៤ នៅតំបន់អាស្ទូរី។ ហ្វ្រង់កូត្រូវបានគេតម្លើងឋានៈជាអគ្គសេនាធិការកងទ័ពមួយរយៈពេលខ្លី មុនពេលការបោះឆ្នោតឆ្នាំ១៩៣៦ ហើយជាលទ្ធផល បក្សឆ្វេងនិយមហៅរណសិរ្សប្រជាជនក៏បានឡើងកាន់អំណាច។ លោកហ្វ្រង់កូក៏ត្រូវបានរដ្ឋាភិបាលថ្មីទម្លាក់គាត់ឱ្យទៅឈរជើងនៅកោះកាណារី។ លោកបានចូលរួមដោយស្ទាក់ស្ទើរនៅក្នុងរដ្ឋប្រហារយោធាខែកក្កដា ឆ្នាំ១៩៣៦ ប៉ុន្តែរដ្ឋប្រហារនេះត្រូវទទួលបរាជ័យ រួចសង្រ្គាមស៊ីវិលក៏ចាប់ផ្ទុះឡើង។

នៅអំឡុងពេលសង្រ្គាម លោកហ្វ្រង់កូបានដឹកនាំកងទ័ពអាណានិគមអាហ្រ្វិកក្រោមអេស្ប៉ាញ ហើយក្រោយមក បន្ទាប់ពីមេដឹកនាំក្រុមឧទ្ទាមភាគច្រើនបានទទួលអនិច្ចកម្ម លោកហ្វ្រង់កូក៏បានក្លាយជាមេដឹកនាំតែមួយគត់នៃបក្សពួកនោះដោយត្រូវបានតែងតាំងជា ឧត្តមសេនីយ៍យស និងជាប្រមុខរដ្ឋនៅឆ្នាំ១៩៣៦។ លោកបានបង្រួបបង្រួមគណបក្សជាតិនិយមទាំងអស់រួចបញ្ចូលទៅក្នុង បំព្រួញបុរាណនិយមអេស្ប៉ាញនៃក្រុមប្រឹក្សាជាតិនៃការវាយប្រហាររួម ឬ FET y de las JONS។ បីឆ្នាំក្រោយមក ក្រុមជាតិនិយមបានប្រកាសពីជ័យជម្នះ ដែលបានពង្រីកភាពផ្តាច់ការរបស់លោកហ្វ្រង់កូមកលើប្រទេសអេស្ប៉ាញតាមរយៈការគាបសង្កត់លើគូប្រជែងនយោបាយ។ របបផ្តាច់ការរបស់ហ្វ្រង់កូបានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ជំរុំឃុំឃាំង និងការប្រហារជីវិតនានាដែលបាននាំឱ្យមានករណីស្លាប់ពីប្រមាណ ៣០,០០០ ទៅ ៥០,០០០ នាក់។[][១០] គួបផ្សំនឹងចំនួនអ្នកស្លាប់នៅក្នុងសម័យសង្រ្គាម ដូចនេះចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ចន្លោះពី ១០០,០០០ ទៅ ២០០,០០០ នាក់។[១១][១២]

បន្ទាប់ពី​សង្រ្គាម​ស៊ីវិល​​អេស្ប៉ាញបានបញ្ចប់ លោកហ្វ្រង់កូបានបង្កើតស្ថាប័នគ្រប់គ្រងរដ្ឋមួយហៅថា ចលនាជាតិនិយម (Movimiento Nacional)។ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ លោកបានរក្សាអព្យាក្រឹតភាពរបស់អេស្ប៉ាញ ប៉ុន្តែបានបង្ហាញការគាំទ្រទៅមហាអំណាចអ័ក្ស (ព្រោះសមាជិកនៃមហាអំណាចអ័ក្សពោលគឺ អ៊ីតាលី និងអាល្លឺម៉ង់ធ្លាប់បានគាំទ្រលោកនៅក្នុងសង្គ្រាមស៊ីវិលអេស្ប៉ាញ) ប៉ុន្តែសកម្មភាពគាំទ្ររបស់លោកនេះបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសអេស្ប៉ាញនៅលើឆាកអន្តរជាតិយ៉ាងខ្លាំង។ នៅដើមសម័យសង្គ្រាមត្រជាក់ លោកហ្វ្រង់កូបានជួយប្រទេសអេស្ប៉ាញឱ្យរួចផុតពីវិបត្តិឱនភាពសេដ្ឋកិច្ចពិភពលោកនាពាក់កណ្តាលសតវត្សទី២០ តាមរយៈគោលនយោបាយបច្ចេកោធិបតេយ្យ និងសេដ្ឋកិច្ចសេរី។ ស្របពេលជាមួយគ្នានេះ របបរបស់លោកបានផ្លាស់ប្តូរពីរដ្ឋផ្តាច់ការទៅជារដ្ឋផ្តាច់ការដែលពហុនិយមមានកម្រិត។ ហ្វ្រង់កូបានក្លាយជាមេដឹកនាំម្នាក់ដែលប្រឆាំងដាច់ខាតនឹងលទ្ធិកុម្មុយនីស្ត ដោយហេតុនេះហើយទើបបានជាអេស្ប៉ាញទទួលបានការគាំទ្រខ្លាំងពីបណ្តាប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក[១៣][១៤] នៅពេលដែលរបបផ្តាច់ការបានបន្ធូរបន្ថយគោលនយោបាយរឹតបន្តឹងរបស់ខ្លួន លោកល្វីស ការេរ៉ូ ប្លង់កូក៏បានក្លាយជាអ្នកជំនួយពីក្រោយលោកហ្វ្រង់កូបន្ទាប់ពីលោកបានចាប់ផ្តើមកើតជំងឺផាកឃីនសុនក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ នៅក្នុងឆ្នាំ១៩៧៣ លោកហ្វ្រង់កូបានលាលែងពីតំណែងក្នុងនាមជានាយករដ្ឋមន្ត្រី (ដែលត្រូវបានបំបែកចេញពីតំណែងប្រមុខរដ្ឋចាប់តាំងពីឆ្នាំ១៩៦៧) ដោយសារតែគាត់មានវ័យចំណាស់ និងអាការជំងឺកាន់តែធ្ងន់ជាងមុន។ ទោះជាយ៉ាង​ណាក្តី លោក​នៅ​តែបន្ត​កាន់​អំណាច​ជា​ប្រមុខ​រដ្ឋ និង​ជា​អគ្គ​មេបញ្ជាការកងទ័ព។ លោកហ្វ្រង់កូបានទទួលមរណភាពនៅក្នុងឆ្នាំ១៩៧៥ នៅអាយុ ៨២ ឆ្នាំ ហើយត្រូវបានគេបញ្ចុះសពលោកនៅវ៉ាល់លេ ដឹ ឡូស កៃដូស (Valle de los Cáidos)។ គាត់បានសម្រេចចិត្តស្ដាររបបរាជាធិបតេយ្យឡើងវិញនៅក្នុងឆ្នាំចុងក្រោយនៃជីវិតរបស់គាត់ ដោយតំណែងប្រមុខរដ្ឋត្រូវបានស្នងបន្តដោយស្តេចព្រះនាមជូអាន កាឡូស ក្រោយមក ព្រះអង្គបានដឹកនាំនយោបាយអន្តរកាលឆ្ពោះទៅស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

កេរ្តិ៍មរតករបស់ហ្វ្រង់កូនៅក្នុងប្រវត្តិសាស្ត្រអេស្ប៉ាញនៅតែមានភាពចម្រូងចម្រាស ដោយសារធម្មជាតិនៃរបបផ្តាច់ការរបស់គាត់តែងផ្លាស់ប្តូរទៅតាមពេលវេលា។ របបហ្វ្រង់កូត្រូវបានសម្គាល់ដោយការគាបសង្កត់យ៉ាងឃោរឃៅ ជាមួយនឹងការសម្លាប់មនុស្សរាប់ម៉ឺននាក់ ប៉ុន្តែអេស្ប៉ាញក៏បានជួបនូវវិបុលភាពសេដ្ឋកិច្ចដែលធ្វើឱ្យគុណភាពនៃជីវិតនៅក្នុងប្រទេសមានភាពប្រសើរឡើងផងដែរ។ ភាពផ្តាច់ការរបស់ហ្វ្រង់កូបានសម្របខ្លួនគ្រប់គ្រាន់ដែលធ្វើឱ្យកំណែទម្រង់សង្គម និងសេដ្ឋកិច្ចអាចប្រព្រឹត្តិទៅរួច ប៉ុន្តែរបបនេះនៅតែផ្តោតលើរដ្ឋាភិបាលមជ្ឈការបែបផ្តាច់ការ ជាតិនិយម ជាតិកាតូលិកនិយម និងការប្រឆាំងនឹងលទ្ធិកុម្មុយនីស្ត។ល។

កំណត់សម្គាល់

កែប្រែ
  1. ១,០ ១,១ ក្នុងសង្គ្រាមស៊ីវិលរហូតដល់ ១ មេសា ១៩៣៩។

ឯកសារយោង

កែប្រែ
  1. Preston 1994, p. 25.
  2. ២,០ ២,១ Cite error: Invalid <ref> tag; no text was provided for refs named Payne2012
  3. ៣,០ ៣,១ Cite error: Invalid <ref> tag; no text was provided for refs named ARMH
  4. ៤,០ ៤,១ Maestre, F. E., Casanova, J., Mir, C., & Gómez, F. M. (2004). Morir, matar, sobrevivir: La violencia en la dictadura de Franco. Grupo Planeta (GBS). p. 8.
  5. ៥,០ ៥,១ Fontana, J. (Ed.). (1986). España bajo el franquismo: coloquio celebrado en la universidad de Valencia, noviembre de 1984. Universidad; Crítica: Departamento de Historia Contemporánea. p. 22.
  6. ៦,០ ៦,១ Thomas, pp. 900–901.
  7. ៧,០ ៧,១ Preston, Paul. The Spanish Civil War. Reaction, revolution & revenge. Harper Perennial. 2006. London. p. 202.
  8. ៨,០ ៨,១ Beevor, Antony. The Battle for Spain: The Spanish Civil War 1936-1939. Penguin. p. 94. ល.ស.ប.អ. 978-0-14-303765-1. https://books.google.com/books?id=VsGtxYCcE2MC&pg=PA94. 
  9. [][][][][][][]
  10. Richards, Michael (1998) A Time of Silence: Civil War and the Culture of Repression in Franco's Spain, 1936–1945, Cambridge University Press. ISBN 0521594014. p. 11.
  11. Jackson, Gabriel (2005). La república española y la guerra civil RBA. Barcelona. ISBN 8474230063. p. 466.
  12. [][][][][][][]
  13. Rubottom, R. Richard and Murphy, J. Carter (1984) Spain and the United States: Since World War II. Praeger.
  14. Payne (2000), p. 645.