អក្សរទេវនគរី (देवनागरी អានថា ទេ-វៈ-នៈ-គៈ-រី; អង់គ្លេស: Devanagari) វិវឌ្ឍពីអក្សរព្រាហ្មីក្នុងកំឡុង គ្រិស្តស័តវត្សរ៍ទី១១ ប្រើក្នុងសំណេរភាសាហិណ្ឌី ភាសាសំស្រ្កឹត ភាសាមរាដ្ឋី ភាសាបាលី ភាសាសិនធី ភាសានេប៉ាល់ ហើយនិងភាសាផ្សេងៗក្នុង ប្រទេសឥណ្ឌា អក្សរទេវនគរី មានទំរង់នៃការសរសេរពីឆ្វេងទៅស្ដាំ មានខ្សែររបារតូចៗ នៅលើតួអក្សរ ប្រសិនបើសរសេរជាប់គ្នា នឹងមានលក្ខណៈដូចខ្សែរបន្ទាត់វែងៗ មានការបែងចែកព្យញ្ជនៈ ស្រៈ និងសញ្ញាផ្សេងៗ។

អក្សរទេវនគរី
ឫគវេទសរសេរដោយអក្សរទេវនគរី (ដើមគ្រិស្តសតវត្សទី១៩)
ប្រភេទ
ភាសាច្រើនភាសានៃក្រុមភាសាឥណ្ឌូ-អារ្យ័ន ដូចជា ភាសាសំស្ក្រឹត, ភាសាហិណ្ឌី, ភាសាមរាដ្ឋី, ភាសានេប៉ាល់, ភាសាភិល, ភាសាកនកានី, ភាសាភោជបុរី, ភាសាមគធី, ភាសាមៃថាលី, ភាសាកុរុខ, ភាសានេវារី ហើយជួនកាលប្រើក្នុងភាសាសិនធី និងភាសាកាស្មៀរ ធ្លាប់បានប្រើក្នុងសំណេរនៃភាសាគុជរាត ជួនកាលប្រើឬតម្រួតលើពាក្យនៃភាសាសេរប៉ា
រយៈកាល
គ.ស1200–បច្ចុប្បន្ន
ប្រព័ន្ធមេ
ប្រព័ន្ធកូន
អក្សរគុជរាត
អក្សរមោឌី
អក្សររ័ញ្ជនា
ប្រព័ន្ធបងប្អូន
អក្សរសារថា, អក្សរនគរីខាងកើត
អ.ប.អ.១៥៩២៤Deva, 315
ទិសសំណេរពីឆ្វេងទៅស្ដាំ
ឈ្មោះក្លែងឯកក្រម
Devanagari
U+0900–U+097F,
U+A8E0–U+A8FF

ព្យញ្ជនៈ

កែប្រែ
សប្បសះ (សំលេងបង្ខាំង) អនុនាសិកៈ (សំលេងចម្រុះ) អន្តសត្ថះ (សំលេងបើក) ឧស្សមះ/សង្ឃស្សី (សំលេងបញ្ចូល)
សំឡេង → អឃោស្សះ (គ្មានសម្លេង) ឃោស្សះ (សម្លេង) អឃោស្សះ (គ្មានសម្លេង) ឃោស្សះ (សម្លេង)
ផ្លុំសំឡេង → អលបប្រាណ មហាប្រាណ អលបប្រាណ មហាប្រាណ អលបប្រាណ មហាប្រាណ
កណ្ឋយះ(ក្រអូមមាត់ទន់) ka(ក) /k/កា (ក, គ) kha(ខ) /kʰ/ខា (ខ, ឃ) ga(គ) /g/ហ្គា (ក, គ, ហ្គ) gha(ឃ) /gʱ/ខា (ខ, ឃ) ṅa(ង) /ŋ/ង៉ា (ង, ង៉) ha(ហ) /ɦ/ហា (ហ)
តាលវយ្យះ(ក្រអូមមាត់រឹង) ca(ច) /c,t͡ʃ/ចា (ច, ជ) cha(ឆ) /cʰ,t͡ʃʰ/ឆា (ឆ, ឈ) ja(ជ) /ɟ,d͡ʒ/ចា (ច, ជ) jha(ឈ) /ɟʱ,d͡ʒʱ/ឆា (ឆ, ឈ) ña(ញ) /ɲ/ញ៉ា (ញ, ញ៉) ya(យ) /j/យ៉ា (យ, យ៉) śa(ឝ) /ɕ,ʃ/សា/ឆា (ស, ឆ, ឈ,)
មូរទ្ធន្យះ(ចុងអណ្តាតរមៀល) ṭa(ដ) /ʈ/តា (ត, ទ) ṭha(ឋ) /ʈʰ/ថា (ថ, ធ) ḍa(ឌ) /ɖ/ដា (ដ, ឌ) ḍha(ឍ) /ɖʱ/ថា (ថ, ធ) ṇa(ណ) /ɳ/ណា (ន, ណ) ra(រ) /r/រ៉ា (រ, រ៉) ṣa(ឞ) /ʂ/សា/ឆា (ស, ឆ, ឈ)
ទន្តយ្យះ (ធ្មេញ) ta(ត) /t̪/តា (ត, ទ) tha(ថ) /t̪ʰ/ថា (ថ, ធ) da(ទ) /d̪/ដា (ដ, ឌ) dha(ធ) /d̪ʱ/ថា (ថ, ធ) na(ន) /n/ណា (ន, ណ) la(ល) /l/ឡា (ល, ឡ) sa(ส) /s/សា (ស, ស៊)
ឱដ្ឋយះ (បបូរមាត់) pa(ប) /p/ប៉ា (ប៉, ព) pha(ផ) /pʰ/ហ្វា (ហ្វ, ហ្វ៊) ba(ព) /b/បា (ប) bha(ភ) /bʱ/ផា (ផ, ភ) ma(ម) /m/ម៉ា (ម) va(វ) /ʋ/វ៉ា (វ, វ៉)
  • ក្រៅពីពីតារាងខាងលើ មានបានប្រើអក្សរ ḷa (ឡ) /𝼈/ (ឡា (ល, ឡ)) ជំនួសឱ្យសំឡេងផ្អៀងអណ្តាតរបស់សំលេងបង្ខាំង ចុងអណ្តាតរមៀល និងសម្លេង ក្នុងភាសាព្រះវេទ និងប្រើជាសូរសព្ទមួយជាភាសា ដូចជាភាសាម៉ារ៉ាធីនិងភាសារាជស្ថាន
  • ភាសាហិណ្ឌូប្រើសញ្ញាសម្គាល់ជំនួយ nuqtā (នុកតា) (ពីភាសាអារ៉ាប نُقْطَة nuqtah អត្ថន័យថា ចំណុច) មើលទៅដូចជាចំណុច បន្ថែមវានៅក្រោមព្យញ្ជនៈមួយចំនួន ដើម្បីតំណាងឱ្យសំឡេងនៃភាសាពែរ្ស គឺអក្សរ क़ qa /q/ កា (ក, គ), ख़ xa /x/ ខា (ខ, ឃ), ग़ ġa /ɣ/ ហ្គា (ក, គ, ហ្គ), ज़ za /z/ ហ្សា (ហ្ស, ហ្ស៊), និង फ़ fa ហ្វា (ហ្វ) /f/ រួមទាំងការបង្កើតសម្លេងថ្មី រួមទាំងអក្សរគឺ ड़ ṛa /ɽ/ វ៉ា (វ, វ៉) និង ढ़ ṛha /ɽʱ/ (ទោះបីជាសំឡេង ḷha /𝼈ʱ/ នឹងអាចកើតឡើងប៉ុន្តែវាមិនត្រូវបានប្រើជាភាសាហិណ្ឌូទេ)

ស្រៈក្នុងប្រព័ន្ធពុម្ពអក្សរទេវនគរីនោះ វាមានចរិតដូចគ្នានឹងអក្សរគឥណ្ឌាភាគច្រើនដែរ នោះគឺ មានស្រៈពីរឈុត គឺជា ស្រៈពេញតួ និង ស្រៈនិស្ស័យ ស្រៈពេញតួ គឺស្រៈអាចរស់នៅម្នាក់ឯងបាន ដោយសម្លេងរបស់ខ្លួន ផ្នែកស្រៈនិស្ស័យ គឺស្រៈចាំបាច់លាយជាមួយព្យញ្ជនៈផ្សេងទៀត ស្រៈនិស្ស័យរបស់អក្សរទេវនគរី សរសេរទាំងពីរនៅផ្នែកខាងមុខ ដូចជា ស្រះអិ (ិ) សរសេរនៅលើខ្នង ដូចជា ស្រៈអា អី សរសេរខាងលើ ដូចជា ស្រៈអេ និងសរសេរខាងក្រោម ដូចជា ស្រៈអុ ឬ អូ វាក៏មានសរសេរពីរទីតាំងផងដែរ ដូចជា ស្រៈអៃ អោ និង ស្រៈអៅ សរសេរលើនិងក្រោយព្យញ្ជនៈ

ស្រៈពេញតួ ស្រៈនិស្ស័យ ដំបងអក្សរ क ស្រៈនិស្ស័យ យូនីកូដ ប្រតិចារិកអក្សររ៉ូម៉ាំង ប្រតិចារិកអក្សរខ្មែរ

(ស្រៈពេញតួ)

ប្រតិចារិកអក្សរខ្មែរ

(ស្រៈនិស្ស័យ)

សង្កត់សំឡេងភាសាខ្មែរ
- a - អះ (ះ) អាក់ (ាក់)
का aa អា អា (ា)
कि ि i អ៊ិ (ុិ)
की ii អ៊ី (ុី)
कु u អ៊ុ (ុ៊)
कू uu អ៊ូ (ូ៊)
कॅ candra e - អែ (ែ)
कॆ short e - េះ អេះ (េះ)
के e អេ (េ)
कै ai អៃ (ៃ)
कॉ candra o - - អរ, អ
कॊ short o - - អុ (ុ)
को o ឱ/ឲ អូ (ូ)
कौ au អៅ, អាវ (ៅ, ាវ)
कृ vocalic r - រិ
कॄ vocalic rr - រី
कॢ vocalic l - លិ
कॣ vocalic ll - លី
លេខទេវនគរី លេខអារ៉ាប់ លេខខ្មែរ
0
1
2
3
4
5
6
7
8
9
१० 10 ១០