នរាយណ៍រាជា
នរាយណ៍រាជា ឬ អង្គតន់ទី២ (អង់គ្លេស: Noreay Reachea) or (Ang Ton II) (ប្រ.ស|គ.ស ០០០០-១៧៧៥) រជ្ជកាលគ្រងរាជ (គ.ស ១៧៥៧-១៧៧៥) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២៣០១ ត្រូវនិង គ.សករាជ ១៧៥៧ ត្រូវនិង មហាសករាជ ១៦៨០ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះនរាយណ៍រាជា រាមាធិបតី ព្រះអង្គជាបុត្រ ព្រះរាមាធិបតីទី២ នៃ អង្គទងទី២ ទ្រង់ឡើងសោយរាជបន្តពីព្រះបិតារបស់ទ្រង់ ។ [១]
នរាយណ៍រាជា | ||||
រជ្ជកាល | ១៧៥៧-១៧៧៥ | |||
គ្រងរាជ | ១៧៥៧ | |||
រាជសម័យ | សម័យកាលឧដុង្គ | |||
ព្រះនាមពេញ | ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះនរាយណ៍រាជា រាមាធិបតី | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | រាមាធិបតីទី២ (រជ្ជកាលទី២) | |||
រាជបន្ត | ឧទ័យរាជាទី៣ | |||
សន្តិវង្ស | រាជវង្សឧដុង្គ | |||
ប្រសូត្រ | មិនមានកំណត់ត្រា | |||
បុត្រ | មិនមានកំណត់ត្រា | |||
ចូលទីវង្គត់ | ១៧៧៥ | |||
ជំនឿសាសនា | ពុទ្ធសាសនា និកាយថេរវាទ
(Buddha Theravada) |
អណ្ណាមឈ្លានពានកម្ពុជា គ.សករាជ ១៧៥៨
កែប្រែAnnam invaded Cambodia, 1758 AD
គ.សករាជ ១៧៥៨ អណ្ណាមលើកទ័ពចំនួន ៨០,០០០ (៨មុឺននាក់) ចូលឈ្លានពានទឹកដីកម្ពុជា នៅឯកម្ពុជាក្រោម ព្រះនរាយណ៍រាជា ពេលនោះបានបញ្ជូនកងទ័ព ៤០,០០០ (៤មុឺននាក់) ទៅច្បាំងទប់ទល់និងពួកអណ្ណាម ដោយចំនួនទ័ពភាគីកម្ពុជាតិចជាង នៅទីបំផុតពួកអណ្ណាមបានច្បាំងឈ្នះភាគីកម្ពុជាយកបានខេត្តចំនួនពីរ គឺ ខេត្តបាសាក់, (Hậu Giang) និង ខេត្តព្រះត្រពាំង (Tra Vinh) ។ អណ្ណាមបានបន្តពង្រីកទឹកដីដោយច្បាំងយកតំបន់ ហាទៀង (Ha tien) ដែលកាន់កាប់ដោយដោយស្ដេចត្រាញ់ចិននៃគ្រួសារ ម៉ក់កូវ (Mac Cuu Family) ដែលជាអតីត ខេត្តពាម របស់កម្ពុជា ។ នៅអំឡុងចុងឆ្នាំ ១៧៥៨ នៃគ.សករាជ អណ្ណាមលើកទ័ពមកឈ្លានកម្ពុជាម្ដងទៀត ដោយចូលច្បាំងយក ខេត្តកំពត ព្រះនរាយណ៍រាជា ដោយខ្លាចបាត់បង់ទឹកដីជាបន្តបន្ទាប់ ទ្រង់ បានទៅពឹងពាក់សៀម ក្នុងការផ្ដល់នូវសម្ភារវុធ ដើម្បីច្បាំងទប់ទល់និងពួកអណ្ណាមជាបន្តទៀត ដូចនេះពួកអណ្ណាម មិនអាចច្បាំងយកខេត្តកំពតបាននោះទេ ។[២]
កម្ពុជាកាត់ខេត្ត៣ ទៅឱ្យសៀម គ.សករាជ ១៧៦៩
កែប្រែCambodia cuts 3 provinces to Siam 1769 AD
ក្រោយពេលអណ្ណាម ឈ្លានពានកម្ពុជា ជាច្រើនលើកច្រើនសារ ព្រះនរាយណ៍រាជា ដែលបានពឹងពាក់សៀមក្នុងការទប់ទល់ និង ពួកអណ្ណាម ត្រូវស្ដេចសៀមថ្មី ដែលមានឈាមជ័រជាជនជាតិចិន ព្រះនាម ព្យាតាក (Phya Tak) ដែលជាមេទ័ពធំប្រចាំនៅធនបុរី បានដណ្ដើមរាជ ពីរាជវង្សសៀមអាយុធ្យា ក្រោយពេលភូមាលើកទ័ពដុតក្រុងអាយុធ្យា នៅឆ្នាំ ១៧៦៧ ស្ដេចសៀមថ្មីអង្គនេះ បានទាមទារសគុណដែលខ្លួនបានផ្ដល់សម្ភារវុធជួយដល់ ព្រះចៅក្រុងកម្ពុជា ។ ដូចនេះ ព្រះនរាយណ៍រាជា ដោយមិនចង់ជំពាក់គុណសៀម ទ្រង់ក៏កាត់ទឹកដីកម្ពុជាចំនួន ៣ខេត្ត ទៅឱ្យសៀមដូចជា៖ ខេត្តបុរីរម្យ (Buriram), ខេត្តសុរិន្ទ (Surin), ស្រីស្លាកែត (Sisaket) នៅឆ្នាំ ១៧៦៩ នៃគ.សករាជ ។ ព្រះនរាយណ៍រាជា ទ្រង់បានឡើងសោយរាជពីឆ្នាំ ១៧៥៧ រហូតដល់សោយទិវង្គត ដោយការបះបោរដណ្ដើមរាជរបស់ ព្រះអង្គណន ក្នុងឆ្នាំ ១៧៧៥ នៃគ.សករាជ ។[៣]
តំណភ្ជាប់ រជ្ជកាលគ្រងរាជ
កែប្រែនរាយណ៍រាជា (គ.ស ០០០០-១៧៧៥)
| ||
មុនដោយ រាមាធិបតីទី២ (រជ្ជកាលទី២) |
រាជាណាចក្រកម្ពុជា (១៧៥៧-១៧៧៥) |
តដោយ ឧទ័យរាជាទី៣ |
ឯកសារយោង
កែប្រែ- ↑ Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304
- ↑ Société Asiatique (1872) Journal asiatique ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux · Volume 20, Publisher: Soc. Original from:the Bavarian State Library
- ↑ Centre national de la recherche scientifique (France) (1872) Journal asiatique, Publisher: Société asiatique. Original from the University of Michigan