ខេត្តបុរីរម្យ

ខេត្តបុរីរម្យ អាណាចក្រខ្មែរ

ខេត្តបុរីរម្យ (ថៃ: จังหวัดบุรีรัมย์, អានថា: បូរីរ៉ាម, ខ្មែរខាងជើង(ខ្មែរសុរិន្ទ): មឺងពែ) គឺជាខេត្ត(ចង្វាត)មួយក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមស្ថិតនៅភាគឦសានប្រទេសសៀមៗហៅថាអ៊ីសានខេត្តនេះព្រំប្រទល់ជាប់នឹងខេត្តស្រះកែវ ខេត្តនគររាជសីមា ខេត្តខនកែន ខេត្តមហាសារគាម និង ខេត្តសុរិន្ទ្រ នៅភាគអាគ្នេយ៍មានព្រំប្រទល់ជាប់ខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជាឈ្មោះខេត្តនេះមានន័យថា "ទីក្រុងនៃសុភមង្គល"

ខេត្តបុរីរម្យ
บุรีรัมย์

ទង់

ត្រា
ផែនទីនៃខេត្តបុរីរម្យ
ផែនទីនៃខេត្តបុរីរម្យ
ប្រទេស ថៃ (សៀម)
ទីរួមខេត្តក្រុងបុរីរម្យ
ផ្ទៃក្រឡា[]
 • សរុប១០០៨០ គម2 (៣៨៩០ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាចំណាត់ថ្នាក់ទី ១៧
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខ​កូដប្រៃសណីយ៍31xxx
លេខ​កូដ​​ទូរស័ព្ទ044
ក្រមអ.ម.អ. ៣១៦៦TH-31
ការចុះឈ្មោះយានយន្តบุรีรัมย์
គេហទំព័រburiram.go.th

ប្រវត្តិ

កែប្រែ

កាលដើមឡើយខេត្តបុរីរម្យធ្លាប់ជាខេត្តខ្មែរដែលចំណុះអោយសៀមក្នុងអំឡុងសតវត្សរ៍ទី ១៨ ដល់សតវត្សរ៍ទី ១៩ អតីតកាលខេត្តបុរីរម្យជាខេត្តមួយផ្សេងដាច់ចេញពីខេត្តនាងរង

យោងតាមការសិក្សារបស់អ្នកបុរាណវិទូបានរកឃើញភស្តុតាងថាមនុស្សបានមកតាំងទីលំនៅនៅក្នុងខេត្តបុរីរម្យតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះនិងរួមទាំងភស្តុតាងអំពីវប្បធម៌របស់អាណាចក្រខ្មែរដែលមានទាំងប្រាសាទឥដ្ឋនិងប្រាសាទថ្មជាង ៦០ ហើយក៏បានរកឃើញតំបន់បុរាណសំខាន់ៗផ្សេងទៀតផងដែរដូចជាឡដុត សិប្បកម្មស្មូនរូប ដីឥដ្ឋ ដែលគេហៅថា "វត្ថុបុរាណខ្មែរ" ហើយគេអាចកំណត់អាយុវាបានប្រហែលក្នុងសតវត្សរ៍ទី ១៥ ដល់ទី ១៨។បន្ទាប់ពីសម័យអាណាចក្រខ្មែរភស្តុតាងប្រវត្តិសាស្ត្រនៃខេត្តបុរីរម្យបានចាប់ផ្តើមបង្ហាញឡើងវិញនៅចុងសម័យអយុធ្យាដែលមើលទៅដូចជាទីក្រុងដ៏ចំណាស់មួយហើយបន្ទាប់មកក៏បន្តបង្ហាញឡើងនៅសម័យធនបុរីរហូតដល់សម័យរតនកោសិន្ទ្រ៍បុរីរម្យក៏បានក្លាយទៅជាទីក្រុង។

ប្រហែល ១០០០ ឆ្នាំមុនតំបន់ដែលបង្កើតជាខេត្តបុរីរម្យសព្វថ្ងៃនេះគឺធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរហើយមានសំណល់សំណង់ប្រាសាទបុរាណជាច្រើននៅសល់ពីសម័យនោះ។ប្រាសាទធំបំផុតដែលស្ថិតលើភ្នំភ្លើងអសកម្មគឺនៅក្នុងឧទ្យានប្រវត្តិសាស្ត្រភ្នំរុង។យោងតាមសិលាចារឹកដែលបានរកឃើញនៅទីនោះស្តេចត្រាញ់នៅក្នុងតំបន់នេះបានទទួលស្គាល់អំណាចរបស់ព្រះរាជាខ្មែរ។ទោះជាយ៉ាងណាក៏ដោយតំបន់នេះគឺស្ថិតនៅជាយឆ្ងាយដាច់ស្រយាលនិងមានប្រជាជនមិនសូវច្រើននោះទេហើយមានតែកំណត់ត្រាខ្លះៗប៉ុណ្ណោះអំពីទីតាំងនេះរហូតដល់សម័យរតនកោសិន្ទ្រ៍។នៅដើមសតវត្សរ៍និងចុងសតវត្សរ៍ទី ១៩ ខេត្តបុរីរម្យត្រូវបានសៀមឈ្លានពានដណ្តើមយកបានពីខ្មែរបានហើយបានដាក់បញ្ចូលជាខេត្តមួយរបស់ប្រទេសសៀមជាផ្លូវការដែលអភិបាលផ្ទាល់ខ្លួននិងប្តូរឈ្មោះទៅជាខេត្តបូរីរ៉ាមវិញវិញ។

ភូមិសាស្ត្រ

កែប្រែ

ខេត្តបុរីរម្យស្ថិតនៅចុងខាងត្បូងនៃខ្ពង់រាបគោរាជជាមួយនឹងភ្នំភ្លើងដែលអសកម្មជាច្រើននៅជុំវិញខេត្តនេះ។នៅភាគខាងត្បូងរបស់ខេត្តគឺជាតំបន់ភ្នំដែលស្ថិតនៅចន្លោះភ្នំសាន់កំពែងនិងជួរភ្នំដងរែក​។

រដ្ឋបាល

កែប្រែ

ខេត្តបុរីរម្យ ចែកចេញជា ២៣ ក្រុង/ស្រុក ១៨៩ សង្កាត់/ឃុំ និង ២២១២ ភូមិ ៖

 
ផែនទីក្រុង/ស្រុកនៃខេត្តបុរីរម្យ
លេខរៀង ឈ្មោះភាសាសៀម ឈ្មោះភាសាខ្មែរ ឈ្មោះតួរ៉ូម៉ាំង អានថា
០១ เมืองบุรีรัมย์ ក្រុងបុរីរម្យ Mueang Buriram មឿងប៊ុរីរ៉ាម
០២ คูเมือง គូមឿង Khu Mueang ឃូមឿង
០៣ กระสัง ក្រស័ង / ក្រសាំង Krasang ក្រៈសាំង
០៤ นางรอง នាងរង Nang Rong ណាងរ៉ង
០៥ หนองกี่ ហ្នងកី / ហ្នងគី Nong Ki ណងគី
០៦ ละหานทราย លហានទ្រាយ Lahan Sai ឡៈហានសាយ
០៧ ประโคนชัย ព្រះកូនជ័យ Prakhon Chai ប៉្រៈខូនឆៃ
០៨ บ้านกรวด បានគ្រួស / បានក្រួត Ban Kruat បានគ្រួត
០៩ พุทไธสง ពុទ្ធៃសង Phutthaisong ភុតថៃសុង
១០ ลำปลายมาศ លំប្លាយមាស Lam Plai Mat ឡាំប៉្រាយម៉ាត
១១ สตึก ស្ទឹក Satuek សៈទឹក
១២ ปะคำ បៈគាំ Pakham ប៉ាក់ខាំ
១៣ นาโพธิ์ នាពោធិ៍ Na Pho ណាផូ
១៤ หนองหงส์ ហ្នងហង្ស Nong Hong ណងហុង
១៥ พลับพลาชัย ព្លាប់ព្លាជ័យ Phlapphla Chai ផ្លាប់ផាឆៃ
១៦ ห้วยราช ហួយរាជ Huai Rat ហួយរ៉ាត
១៧ โนนสุวรรณ នោនសុវណ្ណ / នោនសុពណ៌ Non Suwan ណូនស៊ុវ៉ាន់
១៨ ชำนิ ជាំនិ / ជំនិ Chamni ឆាំនិ
១៩ บ้านใหม่ไชยพจน์ បានហ្មៃជេយ្យពចន៍ Ban Mai Chaiyaphot បានម៉ៃឆៃយ៉ៈផុត
២០ โนนดินแดง នោនឌិនដែង Non Din Daeng ណូនឌិនដែង
២១ บ้านด่าน បានដាន Ban Dan បានដាន
២២ แคนดง គែនដុង Khaen Dong ខែនដុង
២៣ เฉลิมพระเกียรติ ឆ្លើមព្រះកៀត / ឆ្លើមព្រះកេរ្តិ៍(ភ្នំរុង) Chaloem Phra Kiat ឆៈឡឺមផ្រៈគៀត

ប្រាសាទ

កែប្រែ
ឈ្មោះប្រាសាទ ទីតាំងប្រាសាទ រូបភាពប្រាសាទ
ប្រាសាទភ្នំរុង ភូមិលេខ ០២ ឃុំតាពែក ស្រុកភ្នំរុង ខេត្តបុរីរម្យ
 
 
 
 
ប្រាសាទគោកងាវ ឃុំគោកងាវ ស្រុកភ្នំរុង ខេត្តបុរីរម្យ
 
ប្រាសាទក្បាលគោ ភូមិក្បាលគោ ឃុំរមៀត ស្រុកភ្នំរុងខេត្តបុរីរម្យ
ប្រាសាទក្រោម ឬ ប្រាសាទមឿងតាំ ភូមិគោក​មឿង ឃុំចនខេមា ស្រុក​ព្រះ​កូន​ជ័យ ខេត្តបុរីរម្យ
 
 
 

ឯកសារយោង

កែប្រែ
  1. "ตารางที่ 2 พี้นที่ป่าไม้ แยกรายจังหวัด พ.ศ.2562" [Table 2 Forest area Separate province year 2019]. Royal Forest Department (in Thai). 2019. Retrieved 6 April 2021, information, Forest statistics Year 2019, Thailand boundary from Department of Provincial Administration in 2013{{cite web}}: CS1 maint: postscript (link) CS1 maint: unrecognized language (link)

មើលផងដែរ

កែប្រែ