អាឡិចសាន់ដឺ ឃេរិនស្គី

អ្នកនយោបាយជនជាតិរុស្ស៊ី

អាឡិចសាន់ដឺ ហ្យូដូរ៉ូវីច ឃេរិនស្គី (ភាសារុស្ស៊ីАлекса́ндр Фёдорович Ке́ренский, ភាសាអង់គ្លេសAlexander Fyodorovich Kerensky) គឺជាមេធាវី និងអ្នកបដិវត្តន៍ជាតិរុស្ស៊ីម្នាក់ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងបដិវត្តន៍រុស្ស៊ីក្នុងឆ្នាំ១៩១៧។ បន្ទាប់ពីបដិវត្តន៍ខែកុម្ភៈត្រូវបានបញ្ចប់, លោកបានចុះចូលជាមួយរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ីដែលទើបនឹងបង្កើតថ្មី, ដំបូងលោកបានចូលធ្វើជារដ្ឋមន្រ្តីនៃក្រសួងយុត្តិធម៌, បន្ទាប់មកជារដ្ឋមន្រ្តីក្រសួងចម្បាំង និងក្រោយពីខែកក្កដា លោកបានក្លាយជារដ្ឋមន្រ្តី-ប្រធានទីពីររបស់រដ្ឋាភិបាល។ ឃេរិនស្គីក៏ជាមេដឹកនាំទ្រូដូវីក (ក្រុមសង្គមនិយមមជ្ឈន្តិក) ផងដែរ និងជាអនុប្រធាននៃក្រុមប្រឹក្សាសូវៀតពេតូក្រាត។ នៅថ្ងៃទី៧ ខែវិច្ឆិកា, រដ្ឋាភិបាលរបស់លោកត្រូវបានផ្តួលរលំដោយបក្សបុលសេវិកដែលដឹកនាំដោយលេនីនក្នុងបដិវត្តន៍ខែតុលា។ ក្រោយៗមក លោកក៏បាននិរទេសទៅរស់នៅទីក្រុងប៉ារីស ហើយក្រោយមកនៅទីក្រុងញូវយ៉កអស់មួយជីវិតរបស់លោក។

អាឡិចសាន់ដឺ ឃេរិនស្គី
Алекса́ндр Ке́ренский (រុស្ស៊ី)
Alexander Kerensky (អង់គ្លេស)

កាន់តំណែង
២១ កក្កដា ១៩១៧ – ៧ វិច្ឆិកា ១៩១៧
[៨ កក្កដា – ២៦ តុលា ១៩១៧ ប្រតិទិនចាស់]
អង្គក្សត្រ ទំនេរ
អ្នកមុន ចចជី ល្វូវ
អ្នកស្នង តំណែងត្រូវបានលុបចោល
(វ្លាឌីមៀរ លេនីន ជាប្រធានក្រុមប្រឹក្សានៃប្រជាជន)
Nikolai Avksentiev ជាប្រធាននៃរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ីរួម

រដ្ឋមន្រ្តីក្រសួងចម្បាំង និងកងនាវា នៃរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ី
កាន់តំណែង
១៨ ឧសភា ១៩១៧ – ១៤ កញ្ញា ១៩១៧
[៥ ឧសភា – ១ កញ្ញា ១៩១៧ ប្រតិទិនចាស់]
នាយករដ្ឋមន្ត្រី ចចជី ល្វូវ
ខ្លួនលោក
អ្នកមុន Alexander Guchkov
អ្នកស្នង Aleksandr Verkhovsky

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃរដ្ឋាភិបាលបណ្តោះអាសន្ន
កាន់តំណែង
១៦ មីនា ១៩១៧ – ១ ឧសភា ១៩១៧
[៣ មីនា – ១៨ កុម្ភៈ ១៩១៧ ប្រតិទិនចាស់]
នាយករដ្ឋមន្ត្រី ចចជី ល្វូវ
អ្នកមុន តំណែងត្រូវបានបង្កើតឡើង
នីកូឡៃ ដូប្រូវ៉ុលស្គី ជា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃចក្រភពរុស្ស៊ី
អ្នកស្នង Pavel Pereverzev
ព័ត៌មានលំអិត
កើត អាឡិចសាន់ដឺ ហ្យូដូរ៉ូវិច ឃេរិនស្គី
៤ ឧសភា ១៨៨១
អ៊ូលីយ៉ាណូវ, តំបន់អភិបាលស៊ីមបឺសគ៍, ចក្រភពរុស្ស៊ី
ស្លាប់ ១១ មិថុនា ១៩៧០ (អាយុ 89)
ទីក្រុងញូវយ៉ក, សហរដ្ឋអាមេរិក
Resting place Putney Vale Cemetery, ឡុងដ៍, អង់គ្លេស
Nationality រុស្ស៊ី
Political party បដិវត្តន៍សង្គមនិយម (ទ្រូដូវីក ក្រុមសភា)
កូន អូលែក ឃេរិនស្គី, Gleb Karensky
Profession មេធាវី, អ្នកនយោបាយ
Signature