ចក្រភពរុស្ស៊ី
ចក្រភពរុស្ស៊ី (ជាភាសាអង់គ្លេស៖ Russian Empire, ភាសារុស្ស៊ីបុរាណ៖ Россійская Имперія, ភាសារុស្ស៊ីសម័យទំនើប៖ Российская Империя) គឺជារដ្ឋចក្រភពដែលចាប់មានឡើងពីឆ្នាំ១៧២១ រហូតដល់ បដិវត្តន៍រុស្ស៊ីនៃឆ្នាំ១៩១៧។ ចក្រភពនេះ គឺជារដ្ឋបន្តពីអាណាចក្រត្សាររុស្ស៊ី (Tsardom of Russia) និង ត្រូវបានបន្តដោយសហភាពសូវៀត (Soviet Union) ។ វាគឺជាចក្រភពដែលផ្សាជាប់គ្នាធំជាងគេទី២ ដែលគេបានស្គាល់នៅលើពិភពលោក បន្ទាប់ពីអតីតមហាចក្រភពម៉ុងហ្គោល។ នាពេលមួយ ក្នុងឆ្នាំ១៨៦៦ ចក្រភពរុស្ស៊ីបានលាតសន្ធឹងចាប់ពីអឺរ៉ុបខាងកើត កាត់ទ្វីបអាស៊ី រហូតដល់អាមេរិកខាងជើង។ នៅដើមសតវត្សទី១៩ រុស្ស៊ីគឺជាប្រទេសធំជាងគេនៅលើពិភពលោក ដោយមានព្រំប្រទល់ ខាងជើងជាប់មហាសមុទ្រអាកទិក ខាងត្បូងជាប់សមុទ្រខ្មៅ ខាងលិចជាប់សមុទ្របាលទិក និង ខាងកើតជាប់មហាសមុទ្រប៉ាស៊ីហ្វិក។ ជាមួយនឹងវិសាលភាពទឹកដីដ៏ធំ ចក្រភពទាំងមូលមានប្រជាជនប្រមាណ ១៧៦.៤ លាននាក់នៅរាយប៉ាយពាសពេញអាណាចក្រ ដែលច្រើនជាងគេទី៣ នាពេលនោះ បន្ទាប់ពីប្រទេសចិន (សម័យរាជវង្សឆេង) និង ចក្រភពអង់គ្លេស-ឥណ្ឌា ចក្រភពរុស្ស៊ីក៏បានបង្ហាញនូវភាពខ្លាំងក្លាជឿនលឿនខាងសេដ្ឋកិច្ច ជាតិពន្ធុ និង សាសនាផងដែរ ។
ចក្រភពរុស្ស៊ី Россійская Имперія Российская Империя Rossiyskaya Imperiya | |||||||||
---|---|---|---|---|---|---|---|---|---|
១៧២១–១៩១៧ | |||||||||
បាវចនាСъ нами Богъ! S nami Bog! ("ព្រះជាម្ចាស់គឺនៅជាមួយយើង!") | |||||||||
ភ្លេងជាតិБоже, Царя храни! Bozhe, Tsarya khrani! ("ព្រះជាម្ចាស់ជួយស្តេចត្សារ!") | |||||||||
![]() ទឹកដីចក្រភពរុស្ស៊ីក្នុងឆ្នាំ១៩១៤ (ត្រួយចេកចាស់) អតីតទឹកដី ឫទឹកដីដែលស្ថិតនៅក្រោមឥទ្ធិពលចក្រភពរុស្ស៊ី (ត្រួយចេក) | |||||||||
ធានី | ហ្សង់ ពីធឺប៊ឺក 59°56′15″N 30°18′31″E / 59.93750°N 30.30861°ECoordinates: 59°56′15″N 30°18′31″E / 59.93750°N 30.30861°E (១៧២១–១៧២៨, ១៧៣០–១៩១៧) ម៉ូស្គូ 55°45′N 37°37′E / 55.750°N 37.617°E (១៧២៨–១៧៣០) | ||||||||
ទីក្រុងធំបំផុត | ម៉ូស្គូ | ||||||||
ភាសាផ្លូវការ | ភាសារុស្ស៊ី | ||||||||
ភាសាទទួលស្គាល់ | ភាសាប៉ូឡូញ (Congress Poland) ភាសាហ្វាំងឡង់ and ភាសាស៊ុយអែត (Grand Duchy of Finland) ភាសាអង់គ្លេស (រុស្ស៊ី អាឡាស្កា) | ||||||||
សាសនា | ជំរឿនឆ្នាំ១៨៩៧ ភាគច្រើន: ៧១.០៩% អកតូដក ភាគតិច: ១១.០៧% អ៊ីស្លាម ៩.១៣% រ៉ូម៉ាំងកាតូលិក ៤.១៥% ជីហ្វ ២.៨៤% និកាយនិយម ០.៩៤% Armenian Apostolic ០.៧៦% ផ្សេងៗទៀត | ||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យផ្តាច់ការ (១៧២១–១៩០៦) រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ នៅក្រោមអត្ថាធិបតេយ្យរបស់ ស្តេចត្សារ (១៩០៦–១៩១៧) | ||||||||
អធិរាជ | |||||||||
▪ ១៧២១–១៧២៥ (ដំបូង) | ភីតធឺទី១ | ||||||||
▪ ១៨៩៤–១៩១៧ (ក្រោយ) | នីកូឡាសទី២ | ||||||||
▪ ១៩០៥–១៩០៦ (ដំបូង) | Sergei Witte | ||||||||
▪ ១៩១៧ (ក្រោយ) | នីកូឡាយ ហ្គោលីស៊ីន | ||||||||
នីតិបញ្ញត្តិ | ព្រះចៅអធិរាជរួមជាមួយនឹងសភានីតិប្បញ្ញត្តិ[១] | ||||||||
ក្រុមប្រឹក្សាសភា | |||||||||
សភាឌូម៉ា | |||||||||
ប្រវត្តិសាស្រ្ត | |||||||||
▪ ប្រកាសជាចក្រភព ដោយអធិរាជភីតធឺទី១ | ២២ តុលា [O.S. ១១ តុលា] ១៧២១ | ||||||||
២៦ ធ្នូ [O.S. ១៤ ធ្នូ] ១៨២៥ | |||||||||
៣ មីនា [O.S. ១៩ កុម្ភៈ] ១៨៦១ | |||||||||
មីនា–មិថុនា ឆ្នាំ១៩០៥ | |||||||||
៦ ឧសភា [O.S. ២៣ មេសា] ១៩០៦ | |||||||||
៨–១៦ មីនា ឆ្នាំ១៩១៧ | |||||||||
១៦ មីនា [O.S. ៣ មីនា] ១៩១៧ | |||||||||
១៤ កញ្ញា [O.S. ១ កញ្ញា] ១៩១៧ | |||||||||
ក្រឡាផ្ទៃ | |||||||||
១៨៩៥[២][៣] | ២២៨០០០០០ គ.ម២ (៨៨០០០០០ ម៉ាយ ក.) | ||||||||
ប្រជាជន | |||||||||
▪ ១៨៩៧ | ១២៥,៦៤០,០២១ | ||||||||
▪ នៅឆ្នាំ១៩០០ ប្រមាណ | ១៣៦,៣០៥,៩០០ | ||||||||
រូបិយវត្ថុ | Ruble | ||||||||
|
រដ្ឋាភិបាល ត្រូវបានដឹកនាំដោយព្រះចៅអធិរាជ ដែលជារបបរាជានិយមផ្ដាច់ការចុងក្រោយបំផុតដែលត្រូវបានដួលរលំនៅអឺរ៉ុប។ មុនពេលផ្ទុះសង្គ្រាមលោកលើកទី១ នាខែសីហា ១៩១៤ រុស្ស៊ីគឺជាមហាអំណាចដ៏សំខាន់មួយនៅអឺរ៉ុប ជាមួយកងទ័ពប្រមាណ ៥ លាននាក់ ដែលជាចំនួនកងទ័ពច្រើនជាងគេបំផុតនៅលើពិភពលោកនាពេលនោះ។
ប្រវត្តិកែប្រែ
ឯកសារយោងកែប្រែ
- ↑ "The Sovereign Emperor exercises legislative power in conjunction with the State Council and State Duma". Fundamental Laws, "Chapter One On the Essence of Supreme Sovereign Power, Article 7." Archived 8 June 2019 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ Rein Taagepera (September 1997). "Expansion and Contraction Patterns of Large Polities: Context for Russia". International Studies Quarterly 41 (3): 475–504. DOI:10.1111/0020-8833.00053.
- ↑ (December 2006)"East-West Orientation of Historical Empires". Journal of World-systems Research 12 (2). ISSN 1076-156X. Retrieved on 11 September 2016.