កម្ពុជានធើណេត រឺ ភាសាខ្មែរថា អន្តរបណ្ដាញ គឺជាប្រព័ន្ឋឬ បណ្តាញរបស់ពិភពលោក​ ដើម្បីធ្វើការ ទំនាក់ទំនង គ្នា តាមម៉ាស៊ីន កុំព្យូទ័រ ដែលបានប្រើប្រាស់ ប្រព័ន្ឋអ៊ីនធើណេត ឬ សេវាអ៊ីនធើណេត ជាលក្ខណះស្តង់ដា ដើម្បី បំរើការដល់ អ្នកប្រើប្រាស់ជាច្រើនលាន​នាក់នៅលើ សាកលលោក។ ប្រព័ន្ឋនេះប្រើ«TCP/IP» (Internet Protocol Suite)សំរាប់បម្រើដល់អ្នកប្រើប្រាស់ ជាច្រើននៅពិភពលោក។ អ៊ីនធើណេតជាប្រព័ន្ឋដែលមានបណ្ដាញច្រើន ដូចជាបណ្ដាញឯកជន សាធារណះ នៃបណ្ឌិតសភា នៃរដ្ឋាភិបាល ។ល។ ដែលភ្ជាប់គ្នាតាមខ្សែឫឥតមានខ្សែ វាមានព័ត៍មាននិង ការបម្រើច្រើន ដូចជា «ហាយផើថិច» (hypertext)របស់«វ៉ើល វ៉ាយ វ៉ិប» វ.វ.វ. (World Wide Web - WWW.) និងមានហេដ្ឋារចនាសម្ព័ន្ទ សំរាប់ផ្ញើ «សារអេឡិចត្រូនិច» (អ៊ីម៉ែល) ទូរទស្សន៍ វិទ្យុ ទូរស័ព្ទ កាសែត ។ល។ប្រើប្រព័ន្ឋអ៊ីនធើណេតតាម «VoIp» (ប្រព័ន្ឋសម្លេងតាមអ៊ីនធើណេត) និង«IPTV» (ប្រព័ន្ឋរូបភាពតាមអ៊ីនធើណេត) កាសែត សៀវភៅមើល ។ល។

ឯកសារ:ប្រព័ន្ទអ៊ីនធើណែត.JPG

ប្រវត្តិអ៊ីនធើណេត

កែប្រែ
សូមមើល ប្រវត្តិអ៊ីនធើណេត

មនុស្សជាច្រើន នាពេលបច្ចុប្បន្ននេះ កំពុងប្រើអ៊ីនធើណេត សំរាប់ការទាក់ទងគ្នាតាម ឆាត ឬ​តាមប្រព័ន្ធផ្សេងៗទៀត និងមានបណ្ដាញទំនាក់ទំនងសង្គមជាច្រើន តាមអ៊ីនធើណេត ដែលឥលូវនេះមានសារៈសំខាន់បំផុត។ អ៊ីនធើណេតចាប់ផ្ដើម នៅទសវត្ស៍ទី៦០ សតវត្សរ៍ទី២០ នៅ សហរដ្ឋអាមេរិច នៅពេល​រដ្ឋភិបាល និងក្រុមហ៊ុនខ្លះ ចង់បង្កើតបណ្ដាញកុំព្យូទ័រ ដែលជួយដំណើរការក្នុង ការទាក់ទង។

 
លោកយេរេមី រីហ្វីណ អ្នកសេដ្ឋសាស្រ្ដ នៃសហរដ្ឋអាមេរិច ជាអ្នកដែលហៅ អ៊ីនធើណេត «បដិវត្ដន៍ ទនៃបច្ចេកវិជ្ចាលោកទី៣» និង សភាអីរ៉ុប បានយល់ព្រម នៅឆ្នាំ២០០៧។

នៅទសវត្ស៍ទី៨០ សតវត្សរ៍ទី២០ «មូលស្ថាបនាជាតិ របស់វិទ្យាសាស្រ្ត នៃសហរដ្ឋអាមេរីក» (Science National Foundation) បាននាំបង្កើតអ៊ីនធើណេតជាមួយ ក្រុមហ៊ុនមួយផ្សេងទៀត សំរាប់ប្រើវា នៅលើពិភពលោកនាទសវត្ស៍ទី៩០ សតវត្សរ៍ទី២០ អ៊ីនធើណេតបានក្លាយទៅជានៃជំនួញ និងចាប់ផ្ដើមកើតមាន «បដិវត្ដន៍ នៃបច្ចេកវិជ្ចាលើកទី៣» (គំនិតរបស់ លោកយេរេមី រីហ្វីណ) ដែលសភាអីរ៉ុបបានយល់ព្រម នៅឆ្នាំ២០០៧[]នៅឆ្នាំ២០០៩ ១ភាគ៤នៃមនុស្សទាំងអស់ នៅលើផែនដី ប្រើអ៊ីនធើណេត អ៊ីនធើណេតមិនមានក្រុមអ្នកគ្រប់គ្រងមួយណា ឫច្បាប់អំពីប្រើវាទេ ពណ្ដាញនីមួយៗ ដាក់ខ្នាតគំរូរបស់ខ្លូង តែមាន «សាចិវកម្មអ៊ីនធើណេត សំរាប់ដាក់ឈ្មោះ និងលេច» (Internet Corporation for Assigned Names and Numbers៖ ICANN) ដែលជាអង្គការ អន្តរជាតិ មិនយកកម្រៃទេ ដែលដាក់ពិធីសាអ៊ីនធើណេត តាម «ប្រព័ន្ទឈ្មោះវិស័យ» (Domain Name System) និង «ពិធិសាអ៊ីនធើណេត សំរាប់ដាក់អាសយដ្ឋានវ៉េប (Internet Protocol address)

នៅខែតុលា ឆ្នាំ២០០៩ អង្គការសាចិវកម្មអ៊ីនធើណេត សំរាប់ដាក់ឈ្មោះនិងលេច បានយល់ព្រមថា អ៊ីនធើណេត អាចប្រើអក្សរ ដែលមិនជាអក្សរឡាតាំងដែរ (ដូចជាអក្សរខ្ញែរ) ពីព្រោះនៅ ផែនដីមានជាងមួយរយកោដិនាក់ ដែលប្រើអ៊ីនធើណេត នៅភាសាដែលមិនជាអក្សរឡាតាំងដែរ[]

 
អ៊ីនធើណេតជាប្រព័ន្ឋដែលមានបណ្ដាញច្រើន។

អ៊ីនធើណេតបានជួយមនុស្សជាតិច្រើន តាមការទាក់ទង ផ្ដល់ពត៍មាន ប្រជាធិបតេយ្យ ការអភិវឌ្ឍន៏ អំពីសុខភាព ការកំសាន្ដ ការអប់រំ ភាគកម្ម ។ល។ ប៉ុន្តែ មានបញ្ហាច្រើនដែរ ដូចជា ការតិទៀនពីប្រុទេសខ្លះ ដែលខ្លាចពីភាគកម្មរបស់ប្រជាជន និងមានពញ្ហាដែរ ពីមនុស្សខ្លះ ដែលប្រើអ៊ីនធើណេត សំរាប់សកម្មភាពឧក្រិដ្ឋកម្ម (ចោរកម្ម រំលោភកូនក្មេង ។ល។)

អ្នកប្រើប្រាស់អ៊ីនធើណេត ច្រើនជាងគេ មកពីប្រទេសចិន ហើយភាសាអង់គ្លេស ភាសាដែលមានទំព័រច្រើនជាង នៅលើអ៊ីនធើណេត (ភាសាខ្ញែរមិនទាន់មានច្រើនទេ) នៅខែមិថុនាឆ្នាំ២០១១ មានអ្នកប្រើប្រាស់អ៊ីនធើណេត ២១១០លាននាក់ នៅលើផែនដី[]ទោះបី នៅប្រទេសខ្លះ ដូចសហរដ្ឋអាមេរិច ប្រុសនិងស្រីប្រើអ៊ីនធើណេត ស្មើគ្នា (ជាពិសេសប្រទេស ដែលស្រីមានកាលានុវត្តភាពដូចគ្នាមនុស្សប្រុស ប៉ុន្ដែមានមនុស្សប្រុស ប្រើអ៊ីនធើណេតច្រើនជាងស្រី ។

វិជ្ជាយត្តស័ព្ទនៅអ៊ីនធើណេត

កែប្រែ

ពីព្រោះ អ្នកដែលបង្កើតប្រព័ន្ទអ៊ីនធើណេត មកពីសហរដ្ឋអាមេរិច វិជ្ជាយត្តស័ព្ទអន្តរជាតិ របស់វា មកនៅភាសាអង់គ្លេស ប៉ុន្តែមានប្រទេសច្រើន ដែលតម្រូវ វិជ្ជាយត្តស័ព្ទនៅភាសារបស់ខ្លូង នៅភាសាខ្មែរ មិនទាន់មានច្បាប់ជាផ្លូវការ សំរាប់តម្រូវវិជ្ជាយត្តស័ព្ទ​ អ៊ីនធើណេត ដូច្នេះ គេប្រើពាក្យអង់គ្លេសជាច្រើន នៅអក្សរខ្ញែរ វិជ្ជាយត្តស័ព្ទអ៊ីនធើណេត ដែលសំខាន់ជាងគេ៖

  • អ៊ីនធើណេត ដែលមកពីអក្សរឡាតាំង «internet» គឺ«inter»ជាបុព្វបទ នៅភាសាឡាតាំង មានន័យថា «រវាង រឺអន្តរ» និង«net មកពីពាក្យ network» ដែលជា «សំណាញ់» (ដូចសំណាញ់ពីងពាង) ទៅជាបញ្ដាញ
  • ប្រូសេរ ជា«browser» នៅភាសាអង់គ្លេស បកប្រែ «មើលទ្រួស» ជាកម្មវិធីសំរាប់ មើលទ្រូសទំព័រ
  • «email» អ.សារ
  • «World Wide Web» បណ្ដាញធំសកល
  • «URL» (Uniform Resource Locator) តំណាំងធនធានឯកសណ្ឋាន
  • «HTML» (Hyper Text Mark-up Language)
  • «Spam»

ឯកសារយោង

កែប្រែ
  1. "Written declaration on establishing a green hydrogen economy and a third industrial revolution in Europe through a partnership with committed regions and cities, SMEs and civil society organisations​ Archived 2012-03-18 at the វេយប៊ែខ ម៉ាស៊ីន.", Rule 116 of the Rules of Procedure by Zita Gurmai, Anders Wijkman, Vittorio Prodi, Umberto Guidoni and Claude Turmes (ភ្ជាប់នេះបានត្រូវឆែកឆេរនៅ ផ្ថៃទី១៧ ខែកញ្ញា ឆ្នាំ២០១១)
  2. BBC News: Internet addresses set for change: The internet regulator has approved plans to allow non-Latin-script web addresses, in a move that is set to transform the online world. (ភ្ជាប់នេះបានត្រូវឆែកឆេរនៅ ផ្ថៃទី១៧ ខែកញ្ញា ឆ្នាំ២០១១)
  3. Internet Growth Statistics Archived 2011-11-01 at the វេយប៊ែខ ម៉ាស៊ីន. (ភ្ជាប់នេះបានត្រូវឆែកឆេរនៅ ផ្ថៃទី១៧ ខែកញ្ញា ឆ្នាំ២០១១)