ឈុយទឹម
សេចក្តីផ្តើម
កែប្រែសូមជំរាបសួរនិងស្វាគមន៏មកកាន់ទំព័រដើមរបស់ខ្ញុំ។ ខ្ញុំឈ្មោះ ទឹម ឈុយ ភេទ ប្រុស កើតនៅថ្ងៃទី០៣ ខែកុម្ភះឆ្នាំ១៩៩៩ ជាសិស្សរៀននៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន ជំនាន់ទី៦ ទីកន្លែងកំណើត៖ ភូមិតាអៀក ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។គោលបំណងទៅថ្ងៃអនាគត់របស់ខ្ញុំចង់ក្លាយជាអ្នកកាសែតម្នាក់។
ប្រវត្តភូមិតាអៀក
កែប្រែប្រវត្តិរបស់ភូមិនាពេលបច្ចុប្បន្ន
កែប្រែភូមិតាអៀកគឺជាភូមិមួយដែលមានទីតាំងស្ថិតនៅ ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។ ហើយក៏ជាភូមិមួយដែលកំពុងតែអភិវឌ្ឍន៍។ ភូមិសំរោងមានប្រជាជនសរុបប្រមាណជា ១៨៤២ នាក់។ក្នុងនោះមានស្រីចំនួន៨២២នាក់ ប្រុសមានចំនួន១០២០ និងមានចំនួន១៣៣គ្រួសារ ២៣៣ និងមានផ្ទះចំនួន ២៧០ខ្នង។សព្វថ្ងៃប្រជាជនរស់នៅមានចំនួន ១២៥០នាក់ប៉ុនោះក្រៅពីនោះគឺប្រជាជនមួយចំនួនបានចាកចេញ ពីផ្ទះដើម្បីទៅប្រកបរបរចិញ្ចឹមជីវីត ខ្លះធ្វើចំណាកស្រុកខ្លះទៀតទៅរៀនបន្ត។ ហើយភូមិសំ រោងនេះមាន វត្តចំនួន១ សាលាបឋមសិក្សាចំនួន១ (សាលាបឋមសិក្សាវត្តសំរោង) និងមាន សាលាអនុវិទ្យាល័យ ចំនួន១ (សាលាអនុវិទ្យាល័យ វត្តសំរោង)។ភូមិសំរោងពុំមានមណ្ឌលសុខភាព, ភ្នំ, ទឹកបឹង, ទេ មានតែប្រលាយ តូចៗពីរខ្សែរប៉ុនោះសម្រាប់ឲ្យប្រជាជនធ្វើស្រែចំការ។ក្រៅពីដំណាំធ្វើស្រែចំការប្រជាជននៅក្នុងភូមិតាអៀកឆ្លៀតដាំដំណាំជាច្រើមដូជា៖ ពោត សណ្តែក ដំឡូង ឪឡឹក ត្រសក់ ត្រឡាច ត្រកួន ល្ពៅ ស្ពែ ផ្លែត្រប។ល។
ទំនៀមទំលាប់ក្នុងភូមិ
កែប្រែតំនភ្ជាប់=https://km.wikipedia.org/wiki/%E1%9E%AF%E1%9E%80%E1%9E%9F%E1%9E%B6%E1%9E%9A:%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%92%E1%9F%92%E1%9E%9C%E1%9E%BE%E1%9E%94%E1%9E%BB%E1%9E%8E%E1%9F%92%E1%9E%99.jpg|ស្តាំ|ស៊ុម|259x259ភីកសែល|ការស្លៀកពាក់តាមប្រពៃណីខ្មែរ អ្នកភូមិភាគច្រើនជាជនជាតិខ្មែរ និងនិយាយភាសារខ្មែរជាភាសារផ្លូវការ ហើយមនុស្សជាង ៩៩%ជាអ្នកជឿ និងកាន់ព្រះពុទ្ធសានាជាច្បង។ ហើយពេលមានបុណ្យប្រពៃណីរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ អ្នកភូមិតែងតែប្រារព្ធពិធីតាមទំនៀបទំលាប់របស់ប្រពៃណីរខ្មែរ។ និងដូចជានៅពេលថ្ងៃចូលឆ្នាំគេតែងតែលេងនូវល្បែងបប្រជាប្រមិយ ដូចជា លេងលាក់កន្សែង លេងទាញខ្សែរ ចោលឈូង បោះអង្គុញហើយ ពេលទៅវត្តគេតែងនិយមស្លៀកសំពត់ អាវប៉ាក់ ហូលផាមួងជាដើម។ [១]
សេដ្ឋកិច្ចក្នុងភូមិ
កែប្រែប្រជាជន ៧០%ជាកសិករ ៣០%ជាមន្រ្តីរាជការ។ ហើយប្រជានជនភាគច្រើនធ្វើស្រែ និងដាំដំណាំ ដូចជា ដូង, ស្វាយ, ល្ហុង, ស្ពៃ, ត្រកួន, ជី, ខ្ទឹម។ល។ក្រៅពីការធ្វើស្រែប្រជាជនក៏បានប្រកបរបរ លក់ដូរ និងធ្វើជាឈ្មួញកណ្តាលនិងការធ្វើហត្ថកម្មផ្ទាល់ខ្លួន។
ប្រវត្តិរឿងព្រេង
កែប្រែកាលពីដើមឡើយភូមិតាៀកមិនមែនមានឈ្មោះបែបនេះទេហើយវាក៏មិន ជាភូមិដែរ ដោយកាលពីមុននៅទីនោះ វាមានតែវត្តមួយប៉ុណ្ណោះ ហើយនៅក្នុងវត្តនោះមានតែព្រះសង្ឃ ប្រាំបួនអង្គ និងលោកអាចារ្យ ប្រាំនាក់បុណ្ណោះ។តែដល់ពេលក្រោយមកក៏មានមនុស្សដែលជុំលៀស ខ្លួនមកពីឆ្ងាយមកស្នាក់ជាបណ្តោះអាសន្ន ហើយការចូលមករស់នៅក្នុងតំបន់នេះក៏មាន ការកើនឡើងជាបន្តបន្ទាប់ល្មមនិងគេអាចតាំងជាភូមិមួយបាន ហើយក៏ថានិងត្រូវការដាក់ ឈ្មោះឲ្យភូមិ តែមិនដឹងថានិងត្រូវដាក់យ៉ាងម្តេច តែនិងដោយនឹកឃើញថា មានលោកតាម្នាក់ដែលមកដលមុនគេហើយគាត់ផ្តើមគំនិតបង្កើតភូមិនេះមុនគេគាត់មានឈ្មោះ (លោកតាអៀក) ដោយហេតុនេះហើយទើបប្រជាជននៅទីនោះយល់មតិរួមគ្នាដាក់ឈ្មោះឲ្យភូមិនោះថា ភូមិតាអៀក រហូតមកដល់សព្វថ្ងៃ។
[៣]និងមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៣ចេញពីក្រុងកំពតចូលតាមផ្លូវលំចំនួន៣។
- 1st star
វាគឺជាឧទាហរណ៍ដើម្បីសិក្សាតែប៉ុណ្ណុោះ
- 2nd star
វាគឺជាឧទាហរណ៍ដើម្បីសិក្សាតែប៉ុណ្ណុោះ
- 3rd star
វាគឺជាឧទាហរណ៍ដើម្បីសិក្សាតែប៉ុណ្ណុោះ
ទីតាំងភូមិសាស្រ្ត
កែប្រែភូមិតាអៀកមានទីតាំងស្ថិតនៅឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ហើយភូមិតាអៀកជាភូមិមួយដែលមានទីតាំងនៅចំណុចកណាលនៃភូមិទាំង៥ (រួមទាំងខ្លួនឯងមួយ ទៀត) ដែលមានព្រំប្រទល់ខាងលិចជាប់នឹង ភូមិតាទេន(ឃុំសំរោងក្រោម) ខាងត្បូងជាប់ នឹង ភូមិត្រពាំងមន្ត្រី(ឃុំសំរោងក្រោម) ខាងកើតជាប់នឹង ភូមិប្រផុង(ឃុំសំរោងក្រោម)ខាង ជើងជាប់នឹងភូមិសំរោង(ឃុំសំរោងក្រោម)។
Cite error: Closing </ref>
missing for <ref>
tag ។ចំពោះអាកាសធាតុវិញនៅក្នុងភូមិនេះអាកាសធាតុមិនសូវអំណោយផល់ពីព្រោះក្នុងរយះពេលមួយឆ្នាំទៅមួយឆ្នាំអាកាសធាតុចាប់ផ្តើមប្រែប្រួលទៅដោយសារកំណើនកម្តៅនៅលើភពផែនដីជះមកផែនដីធ្វើអោយដីបាត់បង់សំណើមនឹងគ្មានជីជាតិទើបបណ្តាលអោយប្រជាជននៅក្នុងភូមិនេះធ្វើស្រែមិនសូវទទួលបានផលជាច្រើនឆ្នាំ។
ស្រុកបន្ទាយមាសរួមមាន ១៥ ឃុំ ៖
- ត្នោតចុងស្រង់
- ត្រពាំងសាលាខាងកើត
- ត្រពាំងសាលាខាងលិច
- ទូកមាសខាងកើត
- ទូកមាសខាងលិច
- បន្ទាយមាសខាងកើត
- បន្ទាយមាសខាងលិច
- ព្រៃទន្លេ
- វត្តអង្គខាងជើង
- វត្តអង្គខាងត្បូង
- សំរោងក្រោម
- សំរោងលើ
- ស្ដេចគង់ខាងជើង
- ស្តេចគង់ខាងត្បូង
- ស្តេចគង់ខាងលិច
ស្រុកបន្ទាយមាស គឺជា ស្រុកមួយស្ថិតនៅខេត្តកំពត ស្រុកបន្ទាយមាសខេត្តកំពត[៤]ដែលមានឈ្មោះដើមថា ស្រុកទូកមាស តែដោយនៅដើមសតវត្សទី១៧ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបានមើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់ តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ
ស្រុកបន្ទាយមាសថ្វីបើជាស្រុកតូចមែនពិត តែមើលទៅហាក់ដូចជាស្រុកសាមញ្ញបន្តិចប៉ុន្តែស្រុកនេះក៏ជាស្រុកអភិវឌ្ឍផងដែរ ជាក់ស្ដែងក៏មានរោងចក្រដែលដំណើរការ រួចមកហើយ សព្វថ្ងៃនេះគឺរោងចក្រផលិតស៊ីម៉ង់ខេស៊ីមែន (Kcement)ហៅកាត់ថា KC ហើយក៏មានរោងចក្រកំពុងសាងសង់បន្តបន្ទាប់ផងដែរ។[៥] ស្រុកទូកមាសគឺជា ស្រុកមួយស្ថិតនៅខេត្តកំពតដែលមានឈ្មោះដើមថាស្រុកបន្ទាយមាស តែដោយនៅដើមសតវត្សទី១៧ ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបានមើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។
ឈ្មោះសាលា | ឈ្មោះ !ភេទ !ឆ្នាំ |
---|---|
សាលាបច្ចេកទេសដុនបូស្គូកែប | ជូរ រដ្ឋា ប្រុស ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | តាន់ពត ស្រី ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | យីន អៀត ប្រុស ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | ងាវ ចន្ទ័គ្រឹស្នា ប្រុស ឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | អេន ភេន ប្រុសឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | ជីន ចំរើន ប្រុសឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | ឆោម វិច្ឆ័យ ប្រុសឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | កឹម ឆៃរ៉ាត ប្រុសឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | សួន វ៉ាន់ឆៃ ប្រុសឆ្នាំទី១ |
សាលាបច្ចេកទេសដុនបូស្គូកែប | សាន មករា ប្រុសឆ្នាំទី១
[[ែកសាយោង]] |