VECHEKA SC
ខេត្តតាកែវ | |
---|---|
បំណែងចែកនៃខេត្តតាកែវ | |
[[File:|250px|none|alt=|]] | |
កូអរដោនេ: 010°59′N 104°47′E / 10.983°N 104.783°ECoordinates: 010°59′N 104°47′E / 10.983°N 104.783°E | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | ដូនកែវ |
ផ្ទៃក្រឡា | |
• សរុប | ៣៥៦៣ គម2 (១៣៧៦ ម៉ាយ ការ) |
ប្រជាជន (២០០៨)[១] | |
• សរុប | ៨៤៣៩៣១ |
• សន្ទភាព | ២៣១.០/km2 (៥៩៨/sq mi) |
ថៃ្ងនេះ ថ្ងៃសៅរ៍,ទី២៨ខែធ្នូ ឆ្នាំ ២០២៤
|
សូមស្វាគមន៍ការចូលទស្សនា វិគីភីឌា របស់យើងខ្ញុំ
នាងខ្ញុំឈ្មោះ គួយ វិច្ចិកា សិក្សានៅផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៍ ជំនាន់ទី៥ នៃសាលាបច្ចេកទេសដុនបូស្កូ កែប។ កើតនៅថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ ១៩៩៧មានទីកន្លែងកំណើតនៅភូមិ ខ្លោងទ្វារ ឃុំ រនាម ស្រុក ទ្រាំង ខេត្ត តាកែវ ។ ហើយរូបភាពនេះចង់បង្ហាញពីទីរួមខេត្តរបស់នាងខ្ញុំដែលស្ថិតនៅទីរួមខេត្តតាកែវ ។
ខេត្តតាកែវ
តាកែវគឺជារាជធានីនៃខេត្តតាកែវប្រទេសកម្ពុជា។ ខេត្តនេះមានទីរួមខេត្តមួយគឺក្រុងដូនកែវ។ខេត្តស្ថិតនៅភាគនិរតីនៃកម្ពុជា តាកែវជាប់ខេត្តកំពតនៅខាងលិច កំពង់ស្ពឺនៅភាគពាយព្យ និង កណ្ដាលនៅភាគខាងជើង និង ខាងកើត។ ព្រំប្រទល់ខាងត្បូងរបស់ខេត្តនេះគឺជាព្រំដែនអន្តរជាតិជាមួយវៀតណាម។ ទីរួមខេត្តនាពេលថ្មីៗនេះ ដែលគេស្គាល់ថា ក្រុង ដូនកែវ (កាលពីមុនហៅថា តាកែវ)។
តំបន់ទេសចរណ៍
ភ្នំជីសូ
ប្រាសាទភ្នំជីសូបានស្ថាបនាឡើងទៅលើខ្នងភ្នំមួយមានកំពស់ ៣៨០ ម៉ែត្រ នៅដើមស.វទី ១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី ១ ដើម្បីឧទ្ទិសដល់ព្រាហ្មសាសនា ។ ប្រាសាទភ្នំជីសូ សាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ ម ទទឹង ៥០ ម ដែលមានកំពស់ ១៣០ ម និងមានថែវពីរជាន់ព័ន្ធជុំវិញ ។ ប្រមាណជា ១៥០ ម ពីខាងត្បូងប្រាសាទភ្នំជីសូគេឃើញមានរូងវិមានច័ន្ទ ។ រូងនេះជារូងធម្មជាតិមានតាំងពីយូរយារណាស់មកហើយ ។ ប៉ុន្តែដោយឆ្នាំ ១៩៧០ មានសង្រ្គាមការទម្លាក់គ្រាប់បែកធ្វើឲ្យរូងនេះត្រូវបិទជិតដោយដុំថ្មធំៗ មិនអាចចេញចូលបានទៀតឡើយ ។ នៅពេលចូលដល់ប្រាសាទភ្នំជីសូ ក្រុមនិស្សិតដែលជាសមាជិកសមាគមបានចាប់ផ្តើមថតរូបប្រាសាទ និងរូបខ្លួនឯងផងដែរ ។ នៅពេលមើលពីលើកំពូលភ្នំទៅខាងក្រោម យើងអាចឃើញវាលស្រែ និងទេសភាពដ៏ស្រស់ស្អាតនៅក្នុងខេត្តតាកែវ ។
ទន្លេបាទី
ទន្លេបាទីជាបឹងតូចមួយមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ប្រហែល៣៥គីឡូម៉ែត្រភាគខាងត្បូងទីក្រុងភ្នំពេញ។ ទីនេះជាទឹសដៅទេសចរណ៍ដ៏មានប្រជាប្រិយនាពេលចុងសប្ដាហ៍សម្រាប់ប្រជាជនក្នុងស្រុក។ ខ្ទមឫស្សីធ្វើជាជួរតាមបណ្ដោយមាត់បឹងធ្វើអោយរមណីយដ្ឋានមានស្ទីលបែបសុខដុមជាមួយនឹងអាហារ ភេសជ្ជៈ និងកន្លែងដើម្បីលំហែពីការងារដ៏តានតឹង។ ទីនេះក៏ជាកន្លែងស្ទួចត្រីដ៏មានប្រជាប្រិយមួយសម្រាប់អ្នកទេសចរនិងប្រជាជនក្នុងស្រុក។
ប្រាសាទតាព្រហ្ម ខេត្តតាកែវ
នៅជិតបឹង តាមបណ្ដោយផ្លូវជាតិឆ្ពោះទៅកាន់ខេត្តតាកែវ គឺជាប្រាសាទតាព្រហ្ម ដែលបានកសាងនាសម័យអង្គរសតវត្សរ៍ទី១២ដោយព្រះបាទជ័យវរ្ម័នទី៧ដែលបានថែរក្សាទុកយ៉ាងល្អ ។ ប្រាសាទយាយពៅ ជាប្រាសាទសម័យអង្គរមួយទៀតដែលនៅជិតទន្លេបាទីដែរ។ មួយក្នុងចំណោមពីរ ប្រាសាទតាព្រហ្មមានវិសាលភាពធំជាង និងគួរអោយចាប់អារម្មណ៍ជាង ដែលមានចម្លាក់ដ៏ស្រស់ស្អាតដែលបានថែរក្សាទុកយ៉ាងល្អមួយចំនួន។ ប្រាសាទយាយពៅជាប៉មថ្មភក់តែមួយ មានទីតាំងនៅជិតវត្តព្រះពុទ្ធសាសនាមួយ។ ឈ្មោះយាយពៅ ពិតជាត្រូវបានដាក់ឈ្មោះរបស់ព្រះមាតាស្ដេចតាព្រហ្ម។
ផលិតផល សូត្រខ្មែរ
ខេត្តតាកែវ ជាតំបន់ដ៏សំខាន់ជាងគេដោយហេតុថាខេត្ត នេះមាន ចំនួនអ្នកត្បាញច្រើន ជាងគេដែលប្រមូលផ្តុំនៅ ស្រុកបាទី ស្រុកសំរោងស្រុកព្រៃកប្បាសនិងស្រុក អង្គរបុរី ។ តំបន់នេះមានការរីកចំរើនខ្លាំងនា ប៉ុន្មានឆ្នាំចុង ក្រោយនេះ ដោយ សារមានការជួយជ្រោម ជ្រែងពីអង្គការ នានាលើផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាល។អ្នក ផលិតសូត្រនៅ ក្នុងស្រុក សំរោង ស្រុកបាទី ស្រុកកព្រៃកប្បាស ចំនួន១១ភូមិបាន រួមគ្នាចងក្រងជាសហគមន៍អ្នកផលិតសូត្រ ដើម្បីទទួល បានការគាំ ទ្រនានាលើផ្នែក ស្មារតី ទីផ្សារ និងបច្ចេកទេស។ ទំហំផលិតកម្ម ក្នុងចំណោមស្រុកទាំងបួនមានកីតម្បាញចំនួន ២,២០០កី ផលិតផលចំនួន ៩០% គឺផលិតផលហូល១០% ផ្សេងទៀតផលិតជាសាច់ ក្រណាត់លាត និងក្រម៉ា។
- ↑ "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.