អ្នកម្នាងទេព ជាមហេសីរបស់ ពញាពេជ្រដែលត្រូវជាបុត្ររបស់ព្រះបាទចក្រព័ត្រ និង អ្នកម្នាងទង។ តែបើយោងទៅតាមពង្សាវតារវត្ដកោកកាកវិញ គេអាចដឹងថា មហេសីរបស់ព្រះបាទចក្រព័ត្រទ្រង់មានគភ៌ នៅពេលដែលដំបងគ្រញូង លើកទ័ពមកវាយប្រហារដណ្ដើមរាជ្យ។ ព្រះនាងបានរត់រួចទៅលាក់ខ្លួនពួនអាត្មា នៅតាមភូមិស្ថាន តំបន់ឆ្ងាយដាច់ស្រយាល។ បន្ទាប់មកព្រះនាងប្រសូតបានបុត្រមួយព្រះអង្គ។ តែគេមិនបាស្គាល់ឈ្មោះព្រះរាជបុត្រអង្គនេះទេ ធំឡើងពេញវ័យកាលណាព្រះរាជបុត្របានមានមហេសី ព្រះមហេសីទ្រង់គភ៌បាន ១០ ខែ កាលក្នុងរាជ្យ និងសម័យដែលស្ដេចពញាក្រែក ឬព្រហ្មកិល ឬព្រះបាទសន្ធពអនុរាជ កោះហៅហោរាឲ្យមក ទស្សន៍ទាយមើលរកអ្នកមានបុណ្យ។ គ្រានោះព្រះរាជបុត្រក៏បានសុគតដែរ តែគេមិនបានដឹងដោយប្រការណាមួយឡើយទេ។ ព្រះរាជបុត្រអង្គនេះ បើតាមពង្សាវតារវត្ដទឹកវិល មានឈ្មោះថាពញាពេជ្រ។ ព្រះមាតា ដែលជាមហេសីព្រះបាទចក្រព័ត្រ មានឈ្មោះថា អ្នកម្នាងទង។ ឯមហេសីរបស់ពញាពេជ្រឈ្មោះ អ្នកម្នាងទេព ដោយក្រោយមកអ្នកម្នាងបានបង្កើតបានបក្សីចាំក្រុង។ ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​សិន្ធព​អមរិន្ទ​ ​កាលបើ​បាន​ព្យាករ​ទាយ​ថា​ ​អ្នកមាន​បុណ្យ​ ​បាន​មក​ចាប់កំណើត​បាន​ ​១០​ខែ ក្នុង​ត្រកូល​ក្សត្រ​ហើយ​ ​ក៏​ចេញ​បញ្ជា​ឲ្យ​នាម៉ឺន​ពល​ទ័ព​សេនា​គ្រប់​ទិស​ទី​ ​ចាប់​ប្រមូល​ស្ដ្រី​ទាំងអស់​ក្នុង​នគរ​ ​ដែល​មាន​ផ្ទៃពោះ​ចំនួន​​ ១០​ ខែ យក​ទៅ​ប្រហារ​ជីវិត​កុំឲ្យ​មាន​សល់។​ ​ពេជ្ឈឃាត​ត្រូវ​កាប់​ស្ដ្រី​ទាំងនោះ​ជា​បី​កង់​ ​គឺ​ត្រង់​ក​ ​និង​ពោះ។​ អ្នក​ម្នាង​ទេព​ ​ដែល​កាលនោះ​ ​បាន​មក​លាក់ខ្លួន​រស់នៅ​ក្នុងស្រុក​ស្ទោង​ ​មិន​បាន​គេច​ផុត​ពី​គ្រោះ​កំណាច​នោះ​ទេ។​ ​ព្រះ​នាង​ត្រូវ​ស្ដេច​ចាម​សេន្ទ្រា​ ​ជា​ស្ដេច​ចាម​ចំណុះ​ខ្មែរ​ ​តាំង​តែ​ពី​សម័យ​រាជ្យ​ ​ព្រះថោង​នាងនាគ​ ​ឬ​ស្ដេចកុម៉ែរាជ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១​ ​នៅស្រុកស្ទោង ​ចាប់​យក​ទៅ​ថ្វាយ​ព្រះរាជា។​ ​ព្រះ​សិន្ធព​អមរិន្ទ​ក៏​បង្គាប់​ឲ្យ​ក្រុម​ពេជ្ឈឃាត​ស្ដេច​ចាម​យក​ទៅ​ ប្រហារជីវិត​ដោយ​គ្មាន​ស្រណោះ​ប្រោសប្រណី។​ ​កន្លែង​ពិឃាត​អ្នក​ម្នាង​ទេព​ស្ថិត​នៅ​ខាងត្បូង​កំពង់ព្រះ​ជិន​ (ប្រហែលជា​ កំពង់ចិន​ ​ក្នុងស្រុក​ស្ទោង​ ​ខេត្ដកំពង់ធំ) ហើយ​នៅ​ខាងលិច​វាំង​ស្ដេច​ចាម​សេន្ទ្រា។​ ​នៅ​ពេល​ដែល​ពួក​ពេជ្ឈឃាត​ ​កាប់​ប្រហារ​ត្រង់​ពោះ​ ​ព្រះ​នាង​ទេព​ទារក​នោះ​រត់ឡើង​ទៅ​នៅ​ទ្រូង​ម្ដាយ​ ​ហើយ​ដល់​ពួក​ពេជ្ឈឃាដ​ចេញ​ទៅ​បាត់​ទារក​ក៏​ធ្លាក់​ចេញ​មក​ក្រៅ។​ ​គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ទេពឥន្ទ្រី​ ​និង​ហ្វូង​បក្សាបក្សី​ជា​ច្រើន​បាន​ហោះ​កុះករ​ ​កក​កុំ​ចុះ​មក​រោម​ក្រុង​ការពារ​ ​ព័ទ្ធ​ជុំវិញ។​ ​សត្វ​ខ្លះ​ទៀត​ត្រដាងស្លាប​ដាក់​ក្រោម​ទារក​ ​ការពារ​កុំឲ្យ​ប៉ះ​ប្រឡាក់​នឹង​ដី។​ ​តា​គហេ​ដែល​ឃ្វាលគោនៅ​ជិត​នោះ​ ​ឃើញ​ហ្វូង​សត្វ​បក្សាបក្សី​ជា​ច្រើន​ហោះ​ក្រវែល​ ​ក្រឡឹង​ចុះ​ក្រឡឹង​ឡើង​ ​ឆ្វាត់ឆ្វែង​ច្រើន​ពេក​ក្នុង​មេឃ​ ​កើតក្ដី​ឆ្ងល់​សង្ស័យ​ ហើយ​ក៏​ដើរ​តំរង់​ទៅ​មើល​ដល់​កន្លែង។​ ​ស្រាប់តែ​គាត់​ភ្ញាក់​ព្រើត​ ​នឹកគិត​ទៅ​អស្ចារ្យ​ខ្លាំង​ពេក​ ​កាលបើ​ឃើញ​ទារក​មួយ​ ​ត្រូវ​បាន​ហ្វូង​បក្សាបក្សី​ចោមរោម​ ​ក្រុង​ការពារ​ ​គាត់​ក៏​លើក​បី​ទារក​យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​ ​ថ្នាក់ថ្នម​យ៉ាង​ប្រុង​ប្រយ័ត្ន​ ​និង​ស្រឡាញ់​ជាទី​បំផុត។​ ​តា​គហេ​បាន​ដាក់​ឈ្មោះ​ ​បក្សីចាំក្រុង​ ​ឲ្យ​ទារក​នោះ​ជាប់​រៀង​រហូត​មក។​

ទេព
អ្នកម្នាង
រជ្ជកាលសិន្ធពអមរិន្ទ
ស្វាមី/មហេសីពញាពេជ្រ
បុត្របក្សីចាំក្រុង
ព្រះនាមពេញ
​​
ប្រសូតមហានគរ
សុគតមហានគរ នគរគោកធ្លក

ឯកសារយោង

កែប្រែ