គោត្តមអមរទេវរាជ

ព្រះបាទគោត្តមអមរទេវរាជ រឺ ដំបងគ្រញូង (គ.ស ?-១០០៨) រជ្ជកាល (គ.ស ១០០១-១០០៨) សម័យមួយ ​ ​ព្រះរាជា​បាន​ចេញ​បញ្ជា​ឲ្យ​នាម៉ឺន​មុខមន្ដ្រី​កេណ្ឌ​ប្រជានុរាស្ដ្រ​ ​គ្រប់​ខេត្ដ​ខណ្ឌ​សម្រាប់​យក​មក​កាប់​ឈើ​សាងសង់​ព្រះ​បរមរាជវាំង​ ​និង​បាចទឹក​សម្អាត​ស្រះ​ អូរ​ ប្រឡាយ​តូច​ធំ​ក្នុង​ព្រះ​នគរ។​ ​ព្រឹត្ដិការណ៍​កំណែន​នេះ​ ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ទាំងស្រី​ទាំងប្រុស​ ​ខឹងសម្បា​ក្ដៅក្រហាយ​គ្រប់ៗ​គ្នា។​ ​ដោយសារ​ខ្លាច​អំណាច​ស្ដេច​ ​ខ្លាច​ទទួល​ទោសពៃរ៍​ ម្នាក់ៗ​ចេះ​តែ​ខំ​ខាំមាត់​សង្កត់​ធ្មេញ​គោរព​ធ្វើ​តាមតែ​បញ្ជា។​ ពង្សាវតារសម្ដេច​វាំង​ជួន​បាន​សរសេរ​ថា​ ​ព្រះបាទ​ចក្រព័ត្រ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៦​ ​បាន​សុគត​នៅ​ឆ្នាំជូត​ ​ក្នុង​ព្រះ​ជន្ម ​៤៩ ​វស្សា។​ ​ព្រះ​អង្គ​សោយរាជ្យ​បាន ​២៩ ​ឆ្នាំ។ ពង្សាវតារ​វត្ដ​ទឹកវិល​បាន​បញ្ជាក់​ថា​ ​ដំបងគ្រញូង​ ​កាល​បាន​ជ័យ​ជំនះ​ត្រួតត្រា​នគរ​ហើយ​ ​បាន​រៀបចំ​ធ្វើបុណ្យ​បូជាព្រះសព​ព្រះចក្រព័ត្រ ​ហើយ​យក​ព្រះ​អដ្ឋិធាតុ​ព្រះ​អង្គ​ទៅ​បញ្ចុះ​តម្កល់​ទុក​ឯ​ភ្នំក្រោម។ ​ថ្ងៃ​ ១០​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំឆ្លូវ​ ​ព.ស ​១៥៤៥ ត្រូវជា​ ​ម.ស ​៩២៣ និង ​គ.ស ​១០០១​ ​ដំបងគ្រញូង​ ​កូន​រាស្ដ្រ​សាមញ្ញ​ដែល​ជា​ពូជ​ចេញ​មក​ពី​ស្រទាប់​ប្រជា​កសិករ​ ​បាន​ទទួល​អភិសេក​ឡើង​សោយរាជសម្បត្ដិ​ប្រទេស​កម្ពុជា។​ ​ដំបងគ្រញូង​ក្លាយទៅជា​ស្ដេច​ខ្មែរ​ទី​១៧​ ​បន្ទាប់​ពី​ព្រះបាទ​ចក្រព័ត្រ​ ​ហើយ​បាន​ដាក់​ឈ្មោះ​ថ្មី​ជា​ព្រះមហាក្សត្រ​ថា​ ​ព្រះបាទ​គោត្ដម ​អមរ​ទេវរាជ។​

ញូង រឺ ដំបងគ្រញូង
ព្រះបាទ
ឯកសារ:ដំបងគ្រញូង.png
រូបសំណាកចាស់នៅបាត់ដំបងកាលពីឆ្នាំ១៩៧៥
រជ្ជកាលគ.ស ១០០១-១០០៨
រាជ្យមុនព្រះបាទចក្រព័ត្រ
រាជ្យបន្តព្រះបាទសិន្ធពអមរិន្ទ (ព្រហ្មកិល)
ស្វាមី/មហេសីព្រះនាងសយបុប្ផា
ព្រះនាមពេញ
​​ព្រះបាទ​គោត្ដម ​អមរ​ទេវរាជ
បិតាសួន
មាតាសែន
ប្រសូតស្រុកសួនមង្ឃុត
សុគតគ.ស ១០០៨
ស្រុកសួនមង្ឃុត
ព្រះសុសានស្រុកចម្ប៉ាសក្ដិ

ព្រះនាម

កែប្រែ

តាមវចនានុក្រមជួនណាត ដំបង​គ្រញូង មានន័យថា ឈ្មោះ​កុក​មួយ​ប្រភេទ មាឌ​ធំ​ចង្គ្រោង។

ប្រវត្តិដើមនៃស្ដេចដំបងគ្រញូង

កែប្រែ
  • ក្នុងចំណោម​ប្រជាជន​កំណែន​ទាំងនោះ​ ​មាន​បុរស​កំលោះ​ម្នាក់​ ​មាឌ​មាំ​ធំ​សម្បុរ​ខ្មៅ​ ​ឈ្មោះ​នាយ​គ្រញូង។​ ​ថ្ងៃមួយ​ ​នាយ​ញូង​ត្រូវ​ដល់​វេន​នៅ​ចាំ​ជំរុំ​ ​ហើយ​មាន​ភារៈកិច្ច​ដាំ​ស្ល​ចម្អិនម្ហូប​អាហារ​សម្រាប់​ក្រុម​កំណែន​ឯទៀត​ដែល ​ចេញ​ទៅ​បំពេញការងារ។​ ​ដាំបាយ​ឆ្អិន​កាលណា​ ​នាយ​ញូង​រក​អ្វី​មក​ជ្រួយបាយ​មិន​បាន​ ​នាយ​ងាកឆ្វេង​ងាកស្ដាំ​ ​ស្រាប់តែ​ក្រឡេក​ទៅ​ប្រទះ​ឃើញ​មែក​ដើម​រកា​ខ្មៅ​ ​នាយ​ក៏​ឈោង​ចាប់​យក​មែក​ដើម​រកា​ខ្មៅ​នោះ​ ​មក​ជ្រួយបាយ។​ ​រំពេច​ភ្លាម​នោះ​ ​បាយ​សស្គុស​ក៏​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ។​ ​ដោយ​ក្ដី​ហេវ​ហត់​ ​និង​ឃ្លាន​ផង​ ​នាយ​ញូង​ក៏​កាយ​ញាត់ៗ​ ​បរិភោគ​បាយ​ពណ៌​ខ្មៅ​នោះ​ទាល់តែ​អស់រលីង​ពី​ខ្ទះ។​ ​បន្ទាប់​មក​ ​នាយ​ញូង​ក៏​ចាប់ផ្ដើម​ដាំបាយ​ថ្មី​សម្រាប់​សមាជិក​កំណែន​ឯទៀត។​ ​តែ​ម្ដងនេះ​ ​ដល់​នាយ​រក​មែកឈើ​ដើម​រកា​ខ្មៅ​នោះ​មក​ជ្រួយបាយ​ ​ស្រាប់តែ​មែក​នោះ​បាត់​ស្រមោល​រក​មិនឃើញ​ ​មែក​ដើម​រកា​ខ្មៅ​ដែល​បាត់​ទៅ​នោះ​ ​គេ​មិនដឹង​ឡើយ​ថា​ជា​អន្ដរាគមន៍​ទេព្តា​ ​ឬ​ខ្មោច ​អារក្ស​ ​យក​មក​ដាក់​ ​ហើយ​លាក់​បំបាំង​យក​ទៅ​វិញ?
  • ពង្សាវតារ​វត្ដ​ទឹកវិល​ ​ក្នុងស្រុកស្អាងខេត្តកណ្ដាល​ បាន​កត់ត្រា​ទុក​មក​ថា​ ​ដោយ​គុណបុណ្យ​បារមី​នាយ​ញូង​ត្រូវ​ឡើង​ធ្វើ​ជា​ស្ដេច​ទើប​បានជា​ទេវតា​ចុះ​ មក​ជប់បណ្ដុះ​ឲ្យ​មាន​ដើម​រកា​ខ្មៅ​ ​ដុះ​នៅ​ចំ​កណ្ដាល​កន្លែង​ដែល​ពួក​កំណែន​របស់​នាយ​បោះជំរុំតាំងទី។​ ​ហើយ​នាយ​ញូង​ធ្លាប់​បាន​បង្គាប់​ឲ្យ​កូនចៅ​ក្រោម​បង្គាប់​ ​កាប់​ដើម​រកា​នោះ​ធ្វើ​ជា​ឧស​ដុត ​នៅ​សល់​តែ​ខ្លឹម​ដើម​រកា​ខ្មៅ​ទេ​ ​ដែល​គេ​មិន​ទាន់​ដុត។ ​ហេតុ​ដូច្នេះ​ហើយ​បានជា​នៅ​ពេល​ខ្វះ​វែក​ជ្រួយបាយ​ ​នាយ​ញូង​លូកដៃ​ចាប់​យក​ខ្លឹម​រកា​ខ្មៅ។​ ​គ្រានោះ​នាយ​ញូង​អាយុ​២១​ឆ្នាំ។​ គ្រាន់តែ​ បរិភោគ​បាយ​នោះ​ឆ្អែត​ ​នាយ​ញូង​ក៏​ចាប់ផ្ដើម​មាន​កម្លាំង​ខ្លាំងក្លា​ ​កើនឡើង​ប្រឹសៗ​ជា​លំដាប់​ ​ដោយ​មិនដឹង​ខ្លួន។​ ​គឺ​នៅ​ពេល​ដែល​នាយ​ញូង​ចាប់​ទាញ​ពត់​មែក​ដើមឈើ​ទាល​ ​យក​មក​ដាក់​ព្យួរ​សង្រែក​បាយ​ ​ទើប​នាយ​ដឹង​ថា​មានកម្លាំង​ខ្លាំង​អស្ចារ្យ​ស្មើនឹង​ដំរីសារប្រាំពីរ។​ ​នាយ​ញូង​អាច​ពត់​កាច់​ ​និង​ដក​ដើមឈើ​ទាល​បាន​យ៉ាង​ស្រួល​មិនបាច់​ខំ។​ ​ក្រុម​កំណែន​ទាំងអស់​កាលបើ​បានឃើញ​មហិទ្ធិឫទ្ធិ​បារមី​នាយ​ញូង​ ​ក៏​នាំ​គ្នា​បាក់បប​ខ្លបខ្លាច​ ​កោតស្ញប់ស្ញែង​ ​គោរព​បូជា​ទុកជា​អ្នកមាន​បុណ្យ។​ ​ម្នាក់ៗ​យល់​ ​និង​ជឿ​ថា​នាយ​ញូង​ជា​តួអង្គព្រះបាទ​ធម្មិក​ ​ដែល​យាងចុះ​មក​ចាប់កំណើត​ជា​មនុស្សលោក​ ​ដើម្បី​ស្រោចស្រង់​ ​និង​លើក​ស្ទួយ​ដង្ហែ​ព្រះពុទ្ធ​សាសនា។​ ​ប្រជាជន​កំណែន​ទាំងនោះ​នាំ​គ្នា​សុំ​ចុះចូល​ ​បម្រើ​នាយ​ញូង​ ​ហើយ​សុំ​តែងតាំង​ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច។​
  • នាយ ​ញូង​មាន​ដើម​កំណើត​នៅ​ស្រុក​សួនមង្ឃុត។​ ​ឪពុក​ឈ្មោះ​សួន​ ​ម្ដាយ​ឈ្មោះ​សែន។​ ​មុន​នឹង​នាយ​ញូង​មក​ទំ​ពោះ​ម្ដាយ​ បុរស​ជា​ឪពុក​បាន​សុបិន​ឃើញ​ព្រះ​កាល​ (ជា​ព្រះ​អាទិទេព​ផ្នែក​កាល​វេលា ឬ​ក៏​ជា​មច្ចុរាជ) យក​ដាវ​មក​ហុច​ប្រគល់​ឲ្យ។​ ​លោកគ្រូ​ចៅអធិការ​វត្ដភ្នំ ​បាន​ទស្សន៍​ទាយ​ថា​ ​ប្ដី​ប្រពន្ធ​គាត់​នឹង​បានកូន​ប្រុស។​ ​កូនប្រុស​នោះ​នឹង​បាន​ឡើង​សោយរាជ្យ​ ​តែ​មិន​បាន​អាយុ​វែង​ទេ។​ ​នៅ​ពេល​ដែល​គាត់​មាន​ផ្ទៃពោះ​ ​នាង​សែន​តែង​ចង់​បរិភោគ​ប្រមាត់ដី​ (ជា​រុក្ខជាតិ​ម្យ៉ាង​តូច​ទាប​ដូច​ស្មៅ​ ​ពណ៌​បៃតង​ ​គ្មាន​ផ្កាទេ​ ​ហើយ​ដែល​តែងតែ​យក​មក​ដាំ​ជាប់​គ្នា​រដឹក​លំអតាម​សួនច្បារ​ ជា​ស្មៅ​ពួក​ប្រមាត់​កង្កែប មាន​រស​ល្វីង​ឆ្អិត​ស្រដៀង​នឹង​រស​ទឹក​ប្រមាត់ ប្រើ​ជា​បន្លែ​ស្ល​ស្រឡក់​បាន រាប់​អាន​ថា​ជា​សម្ល​កែ​រោគ​គ្រុន​ស្រៀវ) នាយ​សួន​ជា​ប្ដី​តែងតែ​ទៅ​កាត់​បះ​យក​មក​ចម្អិន​ធ្វើ​អាហារ​ឲ្យ​ប្រពន្ធ​ បរិភោគ​តាម​ចំណង់​ជា​ប្រក្រតី។​ ​គ្រប់​ថ្ងៃខែ​ពេលវេលា​កាលណា​ ​ថ្ងៃ ​៦​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំថោះ​ ព.ស​ ១១៥៤​ ​និង​ត្រូវជា ​គ.ស ​៦១២​ ​នាង​សែន​សម្រាល​បាន​កូន​ប្រុស​មួយ​ឈ្មោះ​ញូង។​ ​ទារក​នោះ​មាន​សម្បុរ​ខ្មៅ​ស្រអែម​ស្វាយ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ម្ដាយ​ឪពុក​ ដាក់​ឈ្មោះ​ថា​ ​«អា​ញូង»។ ធំ​បន្ដិច​នាយ​ញូង​បាន​ទៅ​រៀនសូត្រ​ស្វាធ្យាយ​​នៅ​វត្តភ្នំ​ជាមួយនឹង​ លោកគ្រូ​ចៅអធិការ។​ ក្នុង​ឆ្នាំ​ដែល​ ព្រះមហាក្សត្រ​តម្រូវ​ឲ្យ​កេណ្ឌ​កៀរ​ប្រជារាស្ដ្រ​មក​កាប់​ឈើ​ ​ជញ្ជូន​ថ្ម​ ​នាយ​ញូង​ត្រូវ​បាន​ចៅហ្វាយខេត្ដ​ចាត់​ឲ្យធ្វើ​ជា​មេ​រយ​ពួក​កំណែន​ ​ហើយ​បញ្ជូន​ទៅ​បំពេញ​ការងារ​ឯ​មហានគរ។​ ​នាយ​ត្រូវ​គេ​បង្គាប់​ឲ្យ​ទៅ​កាប់​ឈើ​ ​និង​ជញ្ជូន​ថ្ម​នៅ​ជើងភ្នំ​ដងរែក​ ​ក្រុម​កំណែន​ខ្លះ​ទៀត​ក៏​មាន​ទៅ​ធ្វើការ​ឯ​ភ្នំ​គូលែន​ដែរ។​ នៅ ​ពេល​ដែល​នាយ​ញូង​កំពុង​តែ​មានកម្លាំង​កើន​មហិមា​ដូច​ដំរីសារ​ទាំង​ ប្រាំពីរ​ ​ស្រាប់តែ​មាន​ដំបង​មួយ​បាន​លេច​ចេញ​មក​យ៉ាង​អស្ចារ្យ។​ ​នាយ​ញូង​រើស​យក​ដំបង​នោះ​មក​ធ្វើ​ជា​អាវុធ​ ​គឺជា​ដំបង​ឈើ​គ្រញូង​ ​មាន​ប្រវែង​ប្រាំហត្ថ​មួយចំអាម។ នាយ​ញូង​ចាប់​យក​ដំបងគ្រញូង​មក​គ្រវី​ ​វិល​ញាប់​ស្មេ​ដូច​កងចក្រ​ ​ហើយ​នាយ​ក៏​អាច​ហក់លោត​បាន​កម្ពស់​ដល់​ទៅ ​១៥​ ហត្ថ​ដែរ។​ ​មនុស្ស​ម្នា​ទាំងឡាយ​ដែល​បានឃើញ​ឫទ្ធិ​ចេស្ដា​នាយ​ញូង​ខ្លាំង​អស្ចារ្យ​ ដូច្នេះ​ ​បាន​នាំ​គ្នា​ដាក់​ឈ្មោះ​ឲ្យ​ថា​ ​«ដំបងគ្រញូង» ជាប់​រៀង​រហូត​មក។​ ​ដឹង​ច្បាស់​ថា​ខ្លួន​មានកម្លាំងង​ខ្លាំងក្លា​ ​ពូកែ​លើស​អស់​មនុស្ស​ធម្មតា​ ​ហើយ​មាន​ឫទ្ធិ​បុណ្យ​អំណាច​ ​នាយ​ញូង​ក៏​ចាប់ផ្ដើម​បែកគំនិត​ ​ចង់​សោយរាជ្យ​ធ្វើ​ជា​ស្ដេច​ ​ដូចដែល​ក្រុម​ជន​កំណែន​បាន​ស្នើ​សុំ។​ ​នាយ​ញូង​ស្រែក​ប្រកាសប្រាប់​ពួក​កំណែន​ទាំងអស់​ឲ្យ​ឈប់​កាប់​ឈើ​ដែល​ សម្រាប់​យក​ទៅ​សង់​ព្រះរាជវាំង​ស្ដេច។​ ​ក្រុម​កំណែន​ទាំងអស់​ត្រូវ​កាប់​ឈើ​ធ្វើ​ដំបង​ព្រនង់​ ​នាំ​គ្នា​ប្រដាប់​អាវុធ​មានកាំបិត​ដាវលំពែង​ពូថៅ​ព្រួញ​ ធ្នូស្នា​ ​ហើយ​នាំ​គ្នា​រៀបចំ​ហ្វឹកហ្វឺន​ជា​កងទ័ព​ ​ដើម្បី​ចេញដំណើរ​ទៅ​ព័ទ្ធ​​វាយ​វាំង​ប្រហារ​ស្ដេច​ចក្រព័ត្រ។​ ​ប្រជាជន​ទាំងអស់​បាន​ស្មោះស្ម័គ្រ​នាំ​គ្នា​មូលមី​ដើរ​តាម​ ដំបងគ្រញូង។​ ​ដូច្នេះ​ ​គេ​អាច​រួច​ពី​កំណែន​ ​លែង​ហត់នឿយ​កាប់​ឈើ​ជញ្ជូន​ថ្ម​បម្រើ​ស្ដេច​ទៀត។​ ដំបងគ្រញូង ​លើកទ័ព​ ១០ម៉ឺន​នាក់​ច្បាំង​ឡោម​ព័ទ្ធ​ព្រះមហានគរ​ (ចំនួន​កងទ័ព​ដំបងគ្រញូង ​ ​ដែល​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​ផ្ដល់)។ ព្រះមហាក្សត្រ​ព្រះ​ចក្រព័ត្រ​ ​គ្រានោះ​ដែល​កំពុង​តែ​មាន​ជំងឺ​រោគាព្យាធិ​ជា​ទម្ងន់​ ​បាន​ចែក​ទ័ព​ជា​ពីរ​ឲ្យ​ចេញ​ទៅ​ទប់ទល់​នឹង​ដំបងគ្រញូង។​ ​ទ័ព​ផ្នែក​ទី​មួយ​ ត្រូវ​ចេញ​ទៅ​ក្រៅ​ទីក្រុង​ ​វាយ​ប្រយុទ្ធ​ប្រឈម​មុខ​ផ្ទាល់​នឹង​សត្រូវ​ ​ឯ​ទ័ព​ផ្នែក​ទី​ពីរ​វិញ​ ត្រូវ​នៅ​ប្រចាំការ​ ​ការពារ​រាជធានី​ ​ការ​បះ​ទង្គិច​រាំងជល​គ្នា​រវាង​កងទ័ព​ទាំង​ពីរ​មាន​សភាព​ខ្លាំងក្លា​គួរ​ឲ្យ​រន្ធត់។​ ​ទាហាន​ពល​សេនា​ទាំង​សងខាង​ស្លាប់​ ​និង​របួស​ជា​ច្រើន​មី​ដេរដាស។​ ​ប៉ុន្ដែ​មិនយូរ​ប៉ុន្មាន​ទ័ព​ដំបងគ្រញូង​ក៏​ចាប់ផ្ដើម​មាន​ប្រៀប​ជាង​ ​ហើយ​ក៏​យក​បាន​ជោគជ័យ​កម្ទេច​អស់​ទ័ព​ទី​១​របស់​ស្ដេច។​ ​ដំបងគ្រញូង​វាយ​សម្រុក​រុល​តទៅ​មុខ​ទៀត​ ​រហូត​ដល់​ទៅ​ព័ទ្ធ​ជុំ​ជិត​ព្រះ​មហានគរ។​ ​ខាង​ព្រះមហាក្សត្រ​ ​នៅ​សល់​តែ​កងទ័ព​ទុក​សម្រាប់​ការពារ​ទីក្រុង​តែ​ប៉ុណ្ណោះ។​ ​ទោះបី​ដូច្នេះ​ក៏​ដោយ​ ​ក៏​កងទ័ព​របស់​ដំបងគ្រញូង​នៅ​តែ​ពុំ​ទាន់​វាយ​ដណ្ដើម​យក​រាជធានី​បាន​ជ័យ​ជំនះ​ផ្ដាច់​ព្រ័ត​ទៀត។​ ​ក្នុង​ឱកាស​នោះ​ ​ដំបងគ្រញូង​ចាត់​ពល​សេនា​គ្រប់​រូប​ឲ្យ​ប្រដាប់​មាន​ជាប់​នឹង​ខ្លួន​នូវ​ ចន្លុះ​ ​និង​ជ័រ​ឈើ។ ​យប់​ជ្រៅ​កណ្ដាល​អាធ្រាត្រ​ឈាន​ចូល​មក​ដល់​កាលណា​ ​ដំបង​គ្រញូង​ក៏​បញ្ជា​ឲ្យ​រេហ៍ពល​ទាំងអស់​វាយប្រហារ​សន្ធប់​សន្ធាប់​យ៉ាង​ គគ្រឹកគគ្រេង​ ​ដាក់​ជណ្ដើរ​លោត​ផ្លោះ​ឡើង​កំពែង​មហានគរ​យ៉ាង​រហ័ស​រហួន​ ​ហើយ​ចាក់​ស្រោចស្រព​គប់​ដុត​ជ័រ​ឈើ​បោះ​ចូល​ទៅ​លើ​ផ្ទះសម្បែង​ក្នុង​បរិវេណក្រុង​ ​មិនយូរ​ប៉ុន្មាន​ ​កងទ័ព​ព្រៃ​របស់​ដំបងគ្រញូង​ក៏​វាយ​កម្ទេច​ទ្វារ​មហានគរ​បាន​ដោយ​ជោគជ័យ​ ​ហើយ​ក៏​រត់​ស្រ​សម្រុកចូល​វាយលុក​រុល​ប្រហារ​កាប់​ចាក់​សម្លាប់​យ៉ាង​សាហាវ ​ឥត​ត្រា​ប្រណី​ ​កងទ័ព​ព្រះរាជា​ ​និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​ ​ទាំងស្រី​ទាំងប្រុស​ទាំងចាស់​ទាំងក្មេង។​ ​គ្រានោះ​ ​ព្រះមហាក្សត្រ​ព្រះ​ចក្រព័ត្រ​ ​ដែល​កំពុង​តែ​មានជំងឺយ៉ាងធ្ងន់ធ្ងរ​ផ្ទំ​នៅ​លើ​ព្រះ​ទែន​ កាលបើ​ឮ​សូរ​អាវុធ​ប៉ះ​ទង្គិច​គ្នា​ ​ឮ​សូរ​ភ្លើង​កំពុង​ឆាបឆេះ​ព្រះ​បរមរាជវាំង​ ​ឮ​សូរ​សំឡេងសម្រែក​ហ៊ោកញ្ជ្រៀវ​អឺងកង​លាយឡំ​ទៅ​ដោយ​ការ​យំយែក​ស្រែក​ឈឺ​ ចុកចាប់​ ​ព្រះ​អង្គ​ខំប្រឹង​ងើបឈរ​ ​ដក​ព្រះ​ខ័ន​រក​ចេញ​ទៅ​តស៊ូ​តែ​ព្រះ​អង្គ​ត្រូវ​ដួល​ធ្លាក់​មក​លើ​ព្រះ​ក្រឡាបន្ទំ​សុគត​ក្នុង​គ្រានោះ​ទៅ។​

ពង្សាវតារសម្ដេច​វាំង​ជួន​បាន​សរសេរ​ថា​ ​ព្រះបាទ​ចក្រព័ត្រ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៦​ ​បាន​សុគត​នៅ​ឆ្នាំជូត​ ​ក្នុង​ព្រះ​ជន្ម ៤៩​ វស្សា។​ ​ព្រះ​អង្គ​សោយរាជ្យ​បាន​២៩​ឆ្នាំ។ ពង្សាវតារ​វត្ដ​ទឹកវិល​បាន​បញ្ជាក់​ថា​ ​ដំបងគ្រញូង​ ​កាល​បាន​ជ័យ​ជំនះ​ត្រួតត្រា​នគរ​ហើយ​ ​បាន​រៀបចំ​ធ្វើបុណ្យ​បូជាព្រះសព​ព្រះ​ចក្រព័ត្រ​ ​ហើយ​យក​ព្រះ​អដ្ឋិធាតុ​ព្រះ​អង្គ​ទៅ​បញ្ចុះ​តម្កល់​ទុក​ឯ​ភ្នំក្រោម

 
រូបសំណាកសម័យក្រោយ

ក្នុងរាជសម្បត្តិ

កែប្រែ

គ្រាន់តែ​បាន​ជ័យ​ជំនះ​ ​កាន់​អំណាច​ ​និង​សោយរាជ្យ​ភ្លាម​ ​ស្ដេច​ដំបងគ្រញូង​មិន​បង្អង់​ទុក​ឲ្យ​ព្រះរាជ​វង្សានុវង្ស​ព្រះមហាក្សត្រ​ មុន​បាន​សុខ​ឡើយ។​ ​ព្រះ​អង្គ​ចេញ​បញ្ជា​ទៅ​គ្រប់​មន្ដ្រី​ពល​សេនា​នៅ​តាម​ស្រុក ភូមិ ​តំបន់​នានា ក្នុង​ព្រះរាជ​អាណាចក្រ​ឲ្យ​ដើរ​ស្រាវជ្រាវ​ឆែកឆេរ​ ​រក​ចាប់ចង​ឃុំឃាំង​សមាជិក​ក្រុម​ព្រះ​ញាតិវង្ស​ទាំងអស់​ ​ហើយ​យក​ទៅ​សម្លាប់​ចោល​ទាំងអស់​ដោយ​ដុត​ក្នុង​ភ្លើង​ទាំង​រស់។​

កាលនោះ ​ព្រះ​បទុមកុមារ​ ​បុត្រ​ច្បង​ព្រះបាទ​ចក្រព័ត្រ​ ​ដែល​ទើបតែ​បាន​អាយុ​​ ១៣​ វស្សា​ភ័យភិត​ឥត​ឧបមា ហើយ​បាន​គេច​លួច​រត់​ផុត​ពី​កណ្ដាប់ដៃ​ពួក​ស្ដេច​ដំបងគ្រញូង​ ​ព្រះ​អង្គ​បាន​ទៅ​សាង​ផ្នួស​ជា​សង្ឃ​ក្នុង​ព្រៃ​ភ្នំ​ក្រម​ថ្ម ​ចាប់តាំងពី​ថ្ងៃ​នោះ​មក ។ ​គេ​បានដឹង​ថា​ព្រះ​អង្គ​មិន​ដែល​ទាក់ទង​ ​ឬ​និមន្ដ​ចេញចូល​ស្រុកភូមិ​អ្នកស្រុក​ឡើយ ។​ ​គេ​បានដឹង​ទៀត​ថា​ ​ព្រះ​អង្គ​បាន​រៀន​ចេះ​ចង​ចាំ​គ្រប់​សិល្ប៍សាស្ដ្រ​វេទមន្ដ​វិជ្ជាការ​ខ្លាំងពូកែ​អស្ចារ្យ។​

ចំណែក ​ព្រះរាជបុត្រ​ទី​២​ ​ព្រះសិរិកុមារ​ ​ដែល​ទើបតែ​បាន​ព្រះ​ជន្ម ​៥ ​វស្សា​ ​ជាមួយនឹង​មេដោះ​ខំ​រត់​ពួន​គេច​វាស​វាង​យករួចខ្លួន​ដែរ​ ​តែ​រត់​មិន​ផុត​ ​ត្រូវ​ក្រុម​សេនា​ដំបងគ្រញូង​ចាប់​បាន។ ​ព្រះ​សិរិកុមារ​ត្រូវ​ពល​សេនា​ទាំងនោះ​ចាប់​ក្រវាត់​បោះ​ចូល​ទៅ​ក្នុង​ ភ្នក់ភ្លើង​ដុត​សម្លាប់។​ ​នាកាល​នោះ​ពេល​ល្ងាច​ព្រលប់​យប់​បន្តិច​ទៅ​ហើយ​ ​ហេតុតែ​សំណាង​បុណ្យ​បារមី​មក​ជួយ​ទាន់​ ​ស្រាប់តែ​ពល​ទាហាន​មួយ​ក្រុម​មក​ដល់​ ​មើលឃើញ​ប្រទះ​នឹង​ភ្នែក​ ​ក៏​កើត​មានចិត្ដ​សង្វេគ​អាណិតអាសូរ​ ​នាំ​គ្នា​លួច​ទាញ​អូស​ព្រះ​សិរិកុមារ​ចេញពី​ភ្លើង​យក​មក​លាក់​ទុក​ក្នុង​ គុម្ពោត​ព្រៃ​ ​ហើយ​ក៏​នាំ​គ្នា​រត់​បាត់ទៅ។​ ​ព្រះ​អង្គ​មិន​សុគត​ទេ​ ​គ្រាន់តែ​ត្រូវ​ភ្លើង​ឆាបឆេះ​ ​រលេះរលួយ​ ​មាន​ដំបៅ​ស្លាកស្នាម​ពាសពេញ​រាង​កាយ​តែ​ប៉ុណ្ណោះ។​

បន្ទាប់ ​មក​ចៃដន្យ​អ្វី​ ​មាន​ព្រះសង្ឃ​មួយ​ក្រុម​និមន្ដ​កាត់​មក​តាម​នោះ​ទៀត​ ​បាន​យល់​បានឃើញ​ព្រះ​សិរិកុមារ​ក្នុង​សភាព​ដ៏​សែន​ខ្លោចផ្សារ​ដូច្នេះ​ ​ព្រះសង្ឃ​ក៏​កើត​មានចិត្ដ​មេត្ដាករុណា​ ​រើស​យក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា។​ ​អស់​កាល​យូរ​បន្ដិច​មក​ ​ដំបៅ​រាជកុមារ​ក៏​បានជា​សះស្បើយ។​ ​តែ ដៃជើង​របស់​ព្រះ​អង្គ​ត្រូវ​ឡើង​ក្រញីង​ក្រញង់​ ​រួញ​ជាប់​គ្នា​រក​ងើប​ដើរ​មិនកើត​ ​ដើម្បី​នឹង​ធ្វើ​ចលនា​ទៅ​មុខ​ទៅ​ក្រោយ​ ​ទៅ​ឆ្វេង​ទៅ​ស្ដាំ​ ​ព្រះ​អង្គ​ត្រូវ​តែ​ខំប្រឹង​រំកិល​ដោយ​គូទ​ ​ហេតុ​នោះ​ហើយ​បានជា​អ្នកផង​ទាំងពួង​ដាក់​ឈ្មោះ​ឲ្យ​ថា​ ​ព្រហ្មកិល​ ​អ្នកខ្លះ​ទៀត​និយម​ហៅ​ថា​ ​ពញាក្រែក។​

អស់បុណ្យ

កែប្រែ

​ស្ដេច​ដំបងគ្រញូង​ ​ក្សត្រ​ខ្មែរ​ទី​១៧​​ ​ព្រះ​អង្គ​សោយរាជ្យ​បាន​៧​ឆ្នាំ​ ​៧​ខែ​ហើយ។ ថ្ងៃមួយ ព្រះ​អង្គ​កោះហៅ​ព្រះរាជ​ហោរា​មក​ទស្សន៍​ទាយ​មើល​ជតារាសី​របស់​ព្រះ​អង្គ។​ ​ព្រះ​អង្គ​ចង់​ដឹង​ ​តើ​មាន​អ្នក​មានបុណ្យ​ណាមួយ​អាច​មក​ដណ្ដើម​រាជ្យ​ពី​ព្រះ​អង្គ​ឬទេ? ហោរា​វាយ​លេខ​អត្ដ​គន់គូរ​បូក​សង​ចែក​ចុះឡើង​ ​មើលទៅ​ឃើញ​ថា​ ​ព្រះ​អង្គ​ដំបងគ្រញូង​ ​សោយរាជសម្បត្ដិ​ប្រទេស​កម្ពុជា​បាន​តែ ​៧​ឆ្នាំ​ ​៧​ខែ និង​ ៧​ថ្ងៃ​ ប៉ុណ្ណោះ។​ ​ដូច្នេះ​នៅ​ ៧​ ថ្ងៃ​ទៀត​ព្រះអង្គ​នឹង​ត្រូវ​អស់បុណ្យ។ ពេល​នោះ​ ​អ្នកមាន​បុណ្យ​នឹង​ចេញ​មក​ដណ្ដើម​យក​រាជសម្បត្ដិ​ជា​មិន​ខាន។​

ឮ ​សូរ​ហោរា​ទស្សន៍​ទាយ​ដូច្នេះ​ ​ស្ដេច​ដំបងគ្រញូង​នឹកគិត​ថា​ ​បើ​អ្នកមាន​បុណ្យ​នោះ​ចេញ​មក​មែន​ ​យើង​នឹង​យក​ដំបងគ្រញូង​យើង​គប់​វាយ​ឲ្យ​ខ្ទេច​ហ្មត់​តែ​ម្ដង។​ ​បើ​យើង​វាយ​កម្ទេច​យកជ័យ​ជំនះ​មិន​បាន​ទេ​ ​នោះ​យើង​នឹង​សុំ​ចុះចាញ់​ ហើយ​យើង​នឹង​លើក​រាជបល្ល័ង្ក​ថ្វាយ​ភ្លាម​ ​ដើម្បី​ជៀសវាង​កុំឲ្យ​កើត​មាន​សង្គ្រាម​ ​កាប់​ចាក់​បង្ហូរឈាម​គ្នា​ ​ដូច្នេះ​ប្រទេស​ខ្មែរ​ក៏​មិន​រង​ទុក្ខទោសវេទនា​ព្រាត់ប្រាស​ ​មានកម្ម​ពៀរ​វេរារ​ដោយសារ​រូបយើង​ដែរ​ ​ឯ​រូបយើង​សោត​ក៏​គ្មាន​ជាប់ជំពាក់​កម្ម​ពៀរ​វេរារ​នឹង​បណ្ដាជន​ខ្មែរ​ ​ហើយ​យើង​ក៏​គ្មាន​អ្នក​ណា​ដាក់​កំហុសផ្ដន្ទាទោស ​ជេរប្រទេច​ផ្ដាសា​តកូន​ចៅ​រៀង​រហូត​ទៅ​ដែរ។​

ដំណឹង ​ទស្សន៍​ទាយ​បាន​លេចឮ​ជ្រួតជ្រាប​ទៅ​ដល់​ប្រជានុរាស្ដ្រ​គ្រប់​ទិស​ទី។ ​ថ្ងៃ​ទី​ ៧​ មក​ដល់​កាលណា​ ​មនុស្ស​ម្នា​អ្នកស្រុក​អ្នក​ភូមិ​ពី​គ្រប់​តំបន់​ជិត​ឆ្ងាយ​ ​នាំ​គ្នា​មក​មហានគរ​ ​ជួបជុំ​កុះករ​ ​កកកុញ​ទ្រហឹងអឺងកង​ ​រង់ចាំ​មើល​អ្នក​មានបុណ្យ។​ ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ចង់ទៅ​ទីក្រុង​ដែរ​ ​ហើយ​ក៏​សុំ​សេចក្ដី​អនុញ្ញាត​ពី​ព្រះសង្ឃ​ ​ដើម្បី​ទៅ​រង់ចាំ​មើល​អ្នក​មានបុណ្យ​នឹង​គេ​ដែរ។​ ​កាលនោះ​ ​ព្រហ្មកិល​អាយុ​បាន​ ១៧​ ​ឆ្នាំ ​(នេះ​បើ​តាម​ពង្សាវតារ​វត្ត​កោកកាក) នាយ​ខំប្រឹង​រំកិល​ចែវ​គាស់​លើ​ដី​អូស​គូទ​ ​ធ្វើ​ដំណើរ​យ៉ាង​សែន​ត្រដាបត្រដួស​តាម​ផ្លូវ​ឆ្ពោះទៅ​មហានគរ។​ ​ព្រហ្មកិល​មាន​ជំនឿ​ ​និង​សង្ឃឹមថា​ ​បើ​មាន​អ្នកមាន​បុណ្យ​ចេញ​មក​មែន​អ្នក​ដែល​មាន​ជំងឺរោគាព្យាធិ​ ​មនុស្ស​ខ្វាក់​មនុស្ស​ខ្វិន​មុខជា​ជា​សះស្បើយ​ ​មើលឃើញ​ ​ដើរ​រួច​ដូច​ដើម​ជា​មិន​ខាន។​

ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​បាន​រំកិល​គូទ​ទៅ​ដល់​ខាងជើង​មហានគរ​ ​ហើយ​ក៏​ឈប់​សម្រាក​ក្រោម​ដើម​ពោធិ៍ធំ​មួយ​ក្បែរ​មាត់​ស្រះ​ជិត​នោះ​ ​រង់ចាំ​ទទួល​អ្នក​មានបុណ្យ​ ​ក្នុង​គ្រានោះ​ ​ស្រាប់តែ​មាន​ព្រាហ្មណ៍​ចាស់​ម្នាក់​ ​ស្ពាយ​បង្វិច​មួយ​ធំ​ ​មាន​កញ្ចប់​បាយ​សំណុំ​ ​និង​បំពង់​ទឹក​ផង​ ​ដឹកសេះ​ដើរ​តម្រង់​ទៅ​រក​ព្រហ្មកិល​ ​តា​ព្រាហ្មណ៍​ក៏​សុំ​ផ្ញើ​សេះ​ ​និង​ឥវ៉ាន់​ផ្សេងៗ​ ​ជាមួយ​ព្រហ្មកិល​ពីព្រោះ​គាត់​ត្រូវ​ទៅ​មើល​អ្នក​មានបុណ្យ​ ​គាត់​និយាយ​ថា​ ​«ព្រហ្មកិល​ដែល​ដើរ​មិន​រួច​ ​បើ​ទៅ​មើល​អ្នក​មានបុណ្យ​ក៏​មើល​មិនឃើញ​ដែរ​ ​ហើយ​អាច​មាន​គ្រោះថ្នាក់​ត្រូវ​គេ​ដើរ​ជាន់​ស្លាប់​ទៀត» គាត់​សន្យា​ថា​ ​«បើ​ឃ្លានបាយ​ ឬ​ស្រេកទឹក​ ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​អាច​យក​បាយ​សំណុំ​ ​និង​ទឹក​បំពង់​របស់​គាត់​ស្រស់ស្រូប​ចម្អែត​កាយ​បាន»។

ពញាក្រែក ​ពោល​តប​ទៅ​វិញ​ថា​ ​«ខ្លួន​ខ្វិនខ្វង់​ផង​ ​ធ្វើ​ដូច​ម្ដេច​នឹង​អាច​មើល​សេះ​កើត​ ​សេះ​នោះ​វា​អាច​នឹង​រត់​បាត់»។ តែ​ព្រាហ្មណ៍​ចាស់​មាន​ប្រសាសន៍​ឆ្លើយ​ថា​ ​«មិន​អី​ទេ​! គាត់​ទៅ​តែ​មួយ​ភ្លែត​ទេ​! គាត់​នឹង​វិល​មក​វិញ​ឥឡូវ​ហើយ​!»។ និយាយ​ចប់​កាលណា​ ​លោកតា​ព្រាហ្មណ៍​ចាស់​នោះ​ក៏​យក​បង្ហៀរ​សេះ​ទៅ​ដាក់​លើ​ដៃ​ ព្រហ្មកិល។​ ​ឯ​បង្វេច​ធំ​គាត់​យក​ទៅ​ដាក់​ជិត​ព្រហ្មកិល។​ ​បន្ទាប់​មក​តា​ព្រាហ្មណ៍​ចាស់​ក៏​ដើរ​ចេញ​បាត់​ទៅ។ ​ពង្សាវតារ​ផ្សេងៗ​បាន​បញ្ជាក់​ថា​ ​តា​ព្រាហ្មណ៍​នេះ​ ​គ្មាន​នរណា​ក្រៅ​អំពី​ព្រះ​ឥន្ទ្រាធិរាជ​ឡើយ​ ​ពីព្រោះ​ព្រះឥន្ទ្រ​ក្ដៅ​ក្រហល់ក្រហាយ​អន្ទះអន្ទែង​ ​គង់​លើ​បល្ល័ង្ក​មិន​សុខ​មិន​សាប់​ ​ទ្រាំ​មិន​បាន​ ​ក៏​រៀបចំ​គ្រប់គ្រឿង​អលង្ការ​សម្រាប់​ព្រះមហាក្សត្រ​ដាក់​ចង​ក្នុង​មួយ​ បង្វេច​ ​ព្រមទាំង​មាន​បាយ​សំណុំ​ ​និង​ទឹក​បំពង់​ផង​ ​ជិះសេះ​ចុះ​មក​ជួប​នឹង​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ថ្ងៃ​នោះ​ ​គឺ​ថ្ងៃ​ព្រហស្បតិ៍​ ​៥​កើត ឆ្នាំម្សាញ់​ ​ម.ស ​៥៦៧ ជា​ថ្ងៃ​ដល់​កាលកំណត់​ដែល​អ្នក​មានបុណ្យ​ ​ត្រូវ​ឡើង​សោយរាជ្យ​ប្រទេស​កម្ពុជា​តាម​ទំនាយ។​

កុសលបុណ្យ​បារមី​របស់ពញាក្រែក ​ឬ​ព្រហ្មកិល​ ​បើ​តាម​ពង្សាវតារ​រៀបចំ​ដោយ​​ព្រះ​អង្គ​ម្ចាស់​នព្វរតន៍​ ​បាន​មក​ពី​ការ​កសាង​ក្នុង​អតីតជាតិ។​ ​កាលនោះ​ ​ជា​យូរអង្វែង​មក​ហើយ​ ​ក្រោយ​ដែល​បាន​យាង​មក​ប្រោសសត្វ​នៅ​កោះ​គោកធ្លក​ ​ព្រះសម្មាសម្ពុទ្ធ​ព្រះ​បរមគ្រូ​ ​បាន​ត្រាច់រង្គត់​និមន្ដ​ទៅ​ជួប​ស្មូម​យាចក​ម្នាក់​មាន​រូបរាង​អាក្រក់​ ​មាន​ដំបៅ​រលះ​រលួយ​ពាសពេញ​ខ្លួនប្រាណ​ដៃជើង។​ ​ស្មូម​នោះ​កាលបើ​បានឃើញ​បាន​ជួប​ព្រះពុទ្ធ​អង្គ​ហើយ​ ​ក៏​កើត​មានចិត្ដ​ជ្រះថ្លា​ ​យក​បាយ​ដែល​ទើបនឹង​សុំទាន​គេ​បាន​ ​ទៅ​ប្រគេន​ដាក់​ថ្វាយ​ជា​ចង្ហាន់។​ ​នៅ​ពេល​លូកដៃ​ដាក់​បាយ​ស្រាប់តែ​ម្រាម​មួយ​ដែល​មាន​ដំបៅ​រលេះរលួយ​ខ្លាំង​ ជាងគេ​ ​របេះ​ធ្លាក់​ចូល​ទៅ​ក្នុង​បាត្រ។​

រីឯ ​ព្រះពុទ្ធ​វិញ​ ​នៅ​ពេល​ព្រះ​អង្គ​យក​ចង្ហាន់​មក​សោយ​ ​កាលបើ​ព្រះ​អង្គ​ទត​ឃើញ​ម្រាមដៃ​ ​ព្រះ​អង្គ​ក៏​មាន​ព្រះពុទ្ធ​ដីកា​ទាយ​ទុក​ថា​ ​«តទៅ​អនាគត​ ​កាលណា​ចែក​ស្ថាន​ទៅ​ ​ហើយ​បាន​ចាប់កំណើត​នៅ​ជាតិ​ក្រោយ​ ​ស្មូម​នេះ​នឹង​មាន​រូប​កាយ​ខ្វិន​ពិការ​ ​តែ​ត្រូវ​បាន​សោយរាជ្យ​នៅ​នគរ​ឥន្ទបត្ដិ​ ​ដែល​ជា​នគរ​ខ្មែរ។​

ក្រោយ ​ដែល​ព្រាហ្មណ៍​ចេញ​ផុត​ទៅ​ ​ស្រាប់តែ​សេះ​នោះ​ងើបឈរ​ទាញ​កន្ត្រាក់ដៃ​ពញាក្រែក​ឲ្យ​ត្រង់​ដូច​ ធម្មតា។​ ឃើញ​ដូច្នេះ​ ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ក៏​លើកយក​បង្ហៀរ​សេះ​ទៅ​ដាក់​លើកដៃ​ម្ខាង​ទៀត​ ​សេះ​ទាញ​កន្ត្រាក់​ដូច​មុន​ ​ហើយ​ដៃ​នោះ​ក៏​ឡើង​ត្រង់​ភ្លឹង​កម្រើក​បានជា​ធម្មតា​ដែរ។​ ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​សប្បាយចិត្ដ​ត្រេកអរ​ឥតឧបមា​ ​ខំ​ចាប់​យក​បង្ហៀរ​សេះ​មក​ដាក់​លើ​ជើង​ទាំង​ពីរ​ឲ្យ​សេះ​ទាញ​កន្ត្រាក់​ថែម ​ទៀត។​ ​ដូច​សេចក្ដី​ប្រាថ្នា​មែន​ ​ជើង​ទាំង​គូ​ក៏​ត្រង់​ ​មាន​សភាព​ល្អ​ប្រក្រតី។​ ​ឥឡូវ​ ​ព្រហ្មកិល​មាន​អវយវៈ​ដូច​មនុស្ស​ធម្មតា​ ​អាច​ប្រើ​ការ​បាន​ដូច​គេឯង។​ ​ពេល​នោះ​ព្រហ្មកិល​ក៏​ចាប់ផ្ដើម​ស្រេកឃ្លាន​ ​នឹកឃើញ​ទៅ​ដល់​ពាក្យ​បណ្ដាំ​តា​ព្រាហ្មណ៍​ចាស់​ ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ក៏​លូកដៃ​ចាប់​យក​ទឹក​បំពង់​មក​ផឹក​ ​លុបលាង​រាង​កាយ​ ​និង​មុខមាត់។​ ​ភ្លាម​នោះ​ស្រាប់តែ​ស្លាកស្នាម​ទាំង​ប៉ុន្មាន​ដែល​មាន​លើ​ខ្លួន​ក៏​ រលុបរលាយ​បាត់​អស់យ៉ាង​អស្ចារ្យ​ ​រូបរាង​មុខមាត់​ព្រហ្មកិល​ក៏​ក្លាយទៅជា​ល្អ​ស្រស់​ប្រិមប្រិយ​លើស​អស់​ មនុស្ស​ធម្មតា​ ​ដែល​គេ​ពុំ​អាច​សម្គាល់​ ​ឬ​ចំណាំ​បាន​ឡើយ។​ ​បន្ទាប់​មក​ ​ពញាក្រែក​ក៏​លា​កញ្ចប់​បាយ​បើក​យក​មក​បរិភោគ។​ ​រំពេច​នោះ​ដែរ​កម្លាំង​ក៏​កើន​កុំ​ ​ចម្រើន​ក្នុង​ខ្លួន​ខ្លាំងក្លា​មហិមា។​ ​ជួប​ប្រទះ​ឃើញ​ភាព​អច្ឆរិយៈ​កើត​ឡើងជា​បន្ដបន្ទាប់​គ្នា​ដូច្នេះ​ ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ក៏​ឆ្ងល់​ពិចារណា​ ​ហើយ​បើក​លា​បង្វេច​តា​ចាស់​ព្រាហ្មណ៍​នោះ​ទៀត​ ​ស្រាប់តែ​ឃើញ​មាន​សុទ្ធតែ​សម្លៀកបំពាក់​ ​និង​គ្រឿង​អលង្ការ​ល្អល្អះ​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន។​ ​ពញាក្រែក​ក៏​យក​សម្លៀក​បំពាក់​ ​និង​គ្រឿងអលង្ការ​ទាំងនោះ​មក​ពាក់​សាកល្បង​ល​មើល​ ​ហើយ​ឃើញ​ថា​សក្ដិ​សម​ត្រូវ​នឹង​ខ្លួន​ល្អ​ឥត​ខ្ចោះ។​ ​គឺ​នៅ​ក្នុង​ឱកាស​នេះ​ហើយ​ដែល​ពញាក្រែក​ ​ឬ​ព្រហ្មកិល​យល់​ដឹង​ ​និង​មាន​ជំនឿ​ថា​ខ្លួន​ពិតជា​អ្នកមាន​បុណ្យ។​ ​បន្ទាប់​មក​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ឡើង​ជិះសេះ​ ​សេះ​នោះ​ក៏​ហោះ​ឡើង​វឹងស្លេវ​ទៅ​ ​ពី​ទិស​ខាងជើង​ឆៀង​ខាងកើត​ ​សំដៅ​ទៅ​បរមរាជវាំង​ឯ​មហានគរ។​

កាលបើ ​ឃើញ​អ្នកមាន​បុណ្យ​ ​ជិះសេះ​ហោះ​មក​ដល់​ដូចដែល​ហោរា​បាន​ទស្សន៍​ទាយ​ ​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​មក​ចាំ​មើល​កកកុញក្នុង​មហានគរ​ ​ស្រែក​ហ៊ោកញ្ជ្រៀវ​ទ្រហឹង​អឺងកង​ពពាក់ពពូន​តាម​មើល​ព្រឹត្ដិការណ៍។​ ​ចំណែក​ស្ដេច​ដំបងគ្រញូង​ ​ដែល​រង់ចាំ​អ្នកមាន​បុណ្យ​ជា​យូរយារ​ណាស់​មក​ហើយ​ ​កាលបើ​បានឃើញ​ជាក់​នឹង​ភ្នែក​ ​កើត​មាន​ក្ដី​មួហ្មង​ក្ដៅក្រហាយ​ខឹងសម្បា​ជា​ខ្លាំង​ ​ចាប់​ទាញ​យក​ដំបងគ្រញូង​ ​មក​គប់​ចោល​តម្រង់​ទៅ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ដើម្បី​ប្រហារជីវិត​ឲ្យ​ក្សិណក្ស័យ​តែ​ម្ដង។​ ​ប៉ុន្ដែ​ ​ដំបង​របស់​ស្ដេច​ដំបងគ្រញូង​បែរជា​អស់​ឫទ្ធិ​ ​មិន​បាន​ប៉ះ​ចំ​អ្នក​មានបុណ្យ​ទេ​ ​ហើយ​ក៏​ធ្លាក់​បាត់​ទៅ។​ ​កន្លែង​ដែល​ដំបង​ធ្លាក់​ ​ក៏​ក្លាយទៅជា​អូរ​ដែល​មាន​ឈ្មោះ​ជាប់​មក​ថា​ ​អូរ​ដំបង​ ​ហើយ​តំបន់​នោះ​សោត​ក៏​មានឈ្មោះ​ថា​ បាត់ដំបងដែរ។​

ឃើញ ​ហេតុភេទ​ដ៏​អស្ចារ្យ​ដូច្នោះ ប្រជានុរាស្ត្រ​ខ្មែរ​គ្រប់​ទិសទី ព្រមទាំង​ពលសេនា​មុខ​មន្ត្រី​ក៏​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​សំពះ​ទទួល​ ព្រហ្មកិល។ ស្ដេច​ដំបងគ្រញូង​វិញ ដែល​យល់​ដឹង​ថា ខ្លួន​អស់​មាន​បុណ្យបារមី អស់​មាន​សមត្ថភាព ក៏​សុខចិត្ត​ដាក់​ខ្លួន ក្រាបថ្វាយ​បង្គំ​ញញាក្រែក ឬ​ព្រហ្មកិល សុំ​ចំណុះ​ចុះចាញ់ ហើយ​លើក​រាជសម្បត្តិ​ប្រគល់​ថ្វាយ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ទៅ​ហោង។

ស្ដេច​ដំបងគ្រញូង​បាន​សម្រេចចិត្ដ​ធ្វើ​ដូចដែល​បាន​គិត​ទុក​នោះ​មែន​ ​ហើយ​ក៏​ធ្វើ​ដំណើរ​គ្មាន​ទិស​ដៅ​ ​ចាក​ចេញពី​ព្រះ​មហានគរ។​ ​ក្នុង​ខែ​ភទ្របទ​ ​ឆ្នាំវក​ ​ស្ដេច​ដំបងគ្រញូង​បាន​ទៅ​ដល់​ស្រុក​លាវ។​ ​កាលនោះ​ ​នគរ​ចម្ប៉ាសក្ដិ​ត្រូវ​ហ្វូង​ដំរី​ចេញ​មក​រាតត្បាត​ ​ធ្វើ​ឲ្យ​ប្រជានុរាស្ដ្រ​រង​ទុក្ខវេទនា​ ​និង​វិនាស​ហិច​ហោច​អស់​ជា​ច្រើន។​ ​ស្ដេច​ដំបងគ្រញូង​បាន​ចេញ​ទៅ​ជួយ​យក​អាសា​ស្ដេច​លាវ​កម្ចាត់​អស់​ហ្វូង​ដំរី។ ​ដូច្នេះ​ហើយ​ ​ដើម្បី​តបស្នង​សងគុណ​ផង​ ​ហើយ​ជា​ពិសេស​ដោយ​ភ័យ​ព្រួយបារម្ភ​ ​ខ្លាច​កម្លាំងអំណាចតេជ​បារមី​ផង​ ​ទើប​បានជា​ស្ដេច​លាវ​ព្រះ​ស្រីសតនាគនហុត​ ​លើក​កូនក្រមុំ​ព្រះ​នាម​សយបុប្ផា​ថ្វាយ​ទៅ​ដំបងគ្រញូង ឬ​ព្រះ​បាទគោត្តម​អមរទេវរាជ​ ​ទុក​ធ្វើ​ជាមហេសី។​ ​តែ​ស្ដេច​លាវ​នឹកគិត​ក្នុង​ខ្លួន​តែ​ម្នាក់ឯង​ថា​ ​«ដំបងគ្រញូង​នេះ​ខ្លាំងពូកែ​ណាស់​ ​ហើយ​អាច​ក្បត់​ដណ្ដើម​យក​រាជ្យ​យើង​មិន​ខាន។​ ​ដូច្នេះ​ត្រូវ​តែ​ធ្វើ​ដូច​ម្ដេច​ ​កម្ចាត់​ឲ្យ​បាន​មុន​ជា​ដាច់ខាត។»​ ​ស្ដេច​លាវ​ក៏​អង្វរ​កូនស្រី​ឲ្យ​ប្រើ​ល្បិច​កិច្ចកល​ស៊ើបសួរ​ប្ដី​ថា​ ​«តើ​ដូច​ម្ដេច​បានជា​គេ​មិន​អាច​សម្លាប់​បាន​? ហើយ​បើ​ចង់​សម្លាប់​វិញ​ ​គេ​ត្រូវ​ប្រើ​មធ្យោបាយ​ដូច​ម្ដេច​ដែរ ?» កាលណា​បានដឹង​គ្រប់​សេចក្ដី​ហើយ​ ​នាង​ត្រូវ​មក​ប្រាប់​ឪពុក​វិញ​ជា​បន្ទាន់។​

លុះ ​ទៅ​ដោយ​ការ​លួងលោម​របស់​ប្រពន្ធ​ ​ស្ដេច​ដំបងគ្រញូង​រៀបរាប់​អស់រឿង​អាថ៌​កំបាំង​ ​ដែល​មាន​ជាប់​ទាក់ទង​ទៅ​នឹង​អាយុជីវិត​របស់​ខ្លួន។​ ​នាង​សយបុប្ផា​ក៏​យក​ដំណឹង​នេះ​ ​ទៅ​ប្រាប់​ព្រះ​បិតា​តាម​ដំណើរ។​ ​បានដឹង​ដូច​បំណង​ ​ស្ដេច​លាវ​មិន​បង្អង់​យូរ​ឡើយ​ ​ក៏​ចាត់ចែង​រៀបចំ​ឲ្យធ្វើ​គ្រឿងយន្ដ​ដាក់​ក្នុង​បង្គន់​ ​សម្រាប់​សម្លាប់​ស្ដេច​ដំបងគ្រញូង។​ ​ថ្ងៃមួយ​នៅ​ពេល​ដើរ​ចូល​ទៅ​ក្នុង​បង្គន់​ ​ស្ដេច​ដំបងគ្រញូង​ដើរទៅ​ទាក់​ជើង​នឹង​ខ្សែ​ ​ជា​ហេតុ​ធ្វើ​ឲ្យ​គន្លឹះ​គ្រឿងយន្ដ​បាញ់​ស្ន​ចំ​ចូល​រន្ធ​គូទ​ ​ដែល​ជា​កន្លែង​ដួង​កែវ​ជីវិត។​ ​ដំបងគ្រញូង​មិន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​ទេ។​ ​គ្រានោះ​ស្ដេច​ដំបងគ្រញូង​ ​ឬ​ព្រះបាទ​គោត្ដម​អមរ​ទេវរាជ​ ​នឹកឃើញ​យស់​ច្បាស់​ណាស់​ ​អំពី​បុព្វហេតុ​ដែល​នាំ​បណ្ដាល​ឲ្យ​អស់​ជីវិត​ ​ព្រះ​អង្គ​បាន​មាន​បន្ទូល​ ​បន្លឺ​ពោល​ថា​ ​«មិន​គួរ​ណា​យើង​មក​បរាជ័យ​ចាញ់បោក​ដោយសារ​សម្ផស្ស​ស្ដ្រី​សោះ!»

បណ្ដាំ

កែប្រែ

ព្រះ​អង្គ​បាន​ផ្ដែផ្ដាំ​​ថា ៖​

  • ១.មិន​ត្រូវ​ដេក​លង់លក់​ទេ​ ​នៅ​ពេល​ដែល​យើង​ត្រូវ​ខ្យល់​បោកបក់​បបោសអង្អែល
  • ២.កាលណា​ចូល​ដំណេក​ ​មិន​ត្រូវ​និយាយ​រឿង​អាថ៌​កំបាំង​ប្រាប់​ប្រពន្ធ​ទេ
  • ៣.មិន​ត្រូវ​ទុកចិត្ដ​ស្ដ្រី​ណា​ដែល​នៅ​ក្រៅ​គ្រួសារ​ឡើយ
  • ៤.កាលណា​ឃ្លាន​ ​គេ​ត្រូវ​យក​អង្ករ​មក​លាង​ ​ដណ្ដាំ​ឲ្យ​ឆ្អិន​សិន​ ​សឹម​បរិភោគ​ជា​ក្រោយ។

ដោយ ​មាន​របួស​ជា​ទម្ងន់​ ​ស្ដេច​ដំបងគ្រញូង​ក៏​ចាក​ចេញពី​ស្រុក​លាវ​ ​ហើយ​ត្រលប់​ទៅ​ស្លាប់​ឯ​ស្រុកភូមិ​កំណើត​ខ្លួន​វិញ​គឺ​នៅ​ស្រុក​សួនមង្ឃុត។​ ​នេះ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល។​ ​ពង្សាវតារ​ដដែល​បាន​បញ្ជាក់​បន្ដ​ទៅ​ទៀត​ថា​ ​ព្រះ​នាងសយបុប្ផា​ ​ដែល​ពោរពេញ​ទៅ​ដោយ​វិប្បដិសារៈ​ ​បាន​ធ្វើ​ដំណើរ​ទៅ​តាម​ព្រះ​ស្វាមី​ ​ហើយ​នៅ​បម្រើ​កំដរ​ប្រណិប័តន៍​រហូត​ដល់​ថ្ងៃ​ស្លាប់។ ​ព្រះ​នាង​បាន​រៀបចំ​ធ្វើ​ពិធី​បូជា​តាម​ទំនៀមទំលាប់​ប្រពៃណី​ ​ហើយ​បាន​យក​អដ្ឋិធាតុ​តំកល់​ទុក​ក្នុង​ចេតិយ​នៅ​ស្រុកចម្ប៉ាសក្ដិ។​

សូមមើលផងដែរ

កែប្រែ

ឯកសារយោង

កែប្រែ
មុនដោយ
ព្រះបាទចក្រព័ត្រ
មហានគរ តដោយ
ព្រះបាទសិន្ធពអមរិន្ទ