អ្នកលឿង​គឺជាទីក្រុងពាណិជ្ជកម្មមួយស្ថិតក្នុងខេត្តព្រៃវែង តាមដងទន្លេមេគង្គ និងផ្លូវជាតិលេខ១​។ វាជាឃុំមួយ និង ជាទីរួមស្រុកពាមរ ខេត្តព្រៃវែង ផងដែរ​។ គេ​អាច​ទៅ​ដល់​អ្នកលឿង​ដោយ​ជិះ​សាឡាង​ពី​ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ឬក៏ ដោយជិះទូក​ឬ​អូប័រ​តាមបណ្តោយ​ទន្លេមេគង្គ​។

អ្នកលឿង
ទីប្រជុំជន
សាឡាង​អ្នកលឿង
សាឡាង​អ្នកលឿង
អ្នកលឿង is located in កម្ពុជា
អ្នកលឿង
Location of Neak Lung in Cambodia
កូអរដោនេ: 11°15′42″N 105°17′10″E / 11.26167°N 105.28611°E / 11.26167; 105.28611
ប្រទេស Cambodia
ខេត្តខេត្តព្រៃវែង
ស្រុកស្រុកពាមរ
ប្រជាជន (1998)[]
 • សរុប៧,១០៩

ដោយសារវាជាតំបន់យុទ្ធសាស្រ្ត ទីប្រជុំជន​និង​កំពង់ផែ​អ្នកលឿង​ធ្លាប់​ជា​សមរភូមិ​ប្រយុទ្ធ​ក្នុង​សម័យសង្រ្គាម​ប្រទេសកម្ពុជា​។ ក្នុងខែសីហា ឆ្នាំ១៩៧៣ សម័យសង្រ្គាមស៊ីវិល អ្នកលឿង​ត្រូវ​បាន​គេ​យក​​ធ្វើ​​ជា​​មជ្ឃមណ្ឌលតាំងទីជាអន្តរជាតិ ​ដែលនៅពេលនោះគ្រាប់បែក B-៥២ របស់​សហរដ្ឋអាមេរិក​បាន​ទំលាក់​ដោយកំ​ហុស​ដែលមានទំងន់ ២០តោន បានទំលាក់ចំកណ្តាលទីប្រជុំជន។ មាន​ជ្រជាជន​កម្ពុជា​យ៉ាង​ហោច​ណាស់ ១៣៧​នាក់​បាន​ស្លាប់ និង​ ២៦៨​នាក់​ផ្សេង​ទៀត​បាន​រង​របួស។

សូមមើលផងដែល

កែប្រែ

ឯកសារយោង

កែប្រែ
  1. General Population Census of Cambodia, 1998: Village Gazetteer. National Institute of Statistics. February, 2000. pp. 228.