ឦឝានវម៌្មទី២
វ្រះបាទឦឝានវម៌្មទី២ (ឦសានពម៌ទី២)រជ្ជកាល (គ.ស ៩២៥-៩២៨) គឺជាក្សត្រសម័យអង្គរមួយអង្គដែលត្រូវគេយល់ថាបានឡើងសោយរាជ្យពីឆ្នាំ៩២៣ ដល់ ៩២៨។ ចក្រភពរបស់ទ្រង់ត្រូវបានគេកំណត់មកត្រឹមត្រង់តំបន់អង្គរ និងតំបន់ក្បែរបាត់ដំបងភាគខាងលិច។[១] ទ្រង់ជាក្សត្រមួយអង្គសោយរាជ្យក្នុងកាលៈទេសៈប្រទាញប្រទង់គ្នាជាមួយវ្រះបាទជយវម៌្មទី៤ ដែលត្រូវជាព្រះបិតុច្ឆារបស់ទ្រង់។
ឦឝានវម៌្មទី២ | |||||
---|---|---|---|---|---|
វ្រះបាទ | |||||
រជ្ជកាល | ៩២៣-៩២៨ | ||||
រាជ្យមុន | ហឝ៌វម៌្មទី១ | ||||
រាជ្យបន្ត | ជយវម៌្មទី៤ | ||||
| |||||
សន្តតិវង្ស | កៅណ្ឌិន្យ | ||||
បិតា | យឝោវម៌្មទី១ | ||||
មាតា | ព្រះភិគនេយ្យជយវម៌្មទី៤ | ||||
ប្រសូត | យឝោធរបុរ រឺ កម្វុជបុរ | ||||
សុគត | យឝោធរបុរ |
ព្រះរាជវង្ស
កែប្រែឦឝានវម៌្មជាព្រះរាជបុត្រមួយអង្គរបស់វ្រះបាទយឝោវម៌្ម និងព្រះមហេសី ដែលជាព្រះភគនីនៃវ្រះបាទជយវម៌្មទី៤។[២]
ព្រះអយ្យកោអយ្យការបស់ព្រះឦឝានវម៌្មគឺវ្រះបាទឥន្ទ្រវម៌្មទី១ និងមហេសីព្រះនាម ឥន្ទ្រទេវី។[៣][៤][៥] ឦឝានវម៌្មមានព្រះរៀមមួយអង្គ ព្រះនាមហឝ៌វម៌្មទី១។
ព្រះរាជជីវលេខន៍
កែប្រែឦឝានវម៌្មបានឡើងសោយរាជ្យបន្តពីព្រះភាតារបស់ទ្រង់ដែលបានសុគតនៅឆ្នាំ ៩២៣។ កំឡុងរជ្ជកាលរបស់ទ្រង់ប្រហែលជាមានភាពច្របូកច្របល់និងវឹកវរជាខ្លាំង។
នៅឆ្នាំ៩២១ ព្រះបិតុច្ឆារបស់ទ្រង់ ជយវម៌្មទី៤ បានបង្កើតទីក្រុងគូប្រជែងប្រហែល ១០០ គ.ម ភាគឦសានអង្គរ។
កំឡុងរជ្ជកាលឦឝានវម៌្ម ប្រាសាទដែលមានឈ្មោះថា ប្រាសាទក្រវាន់ត្រូវបានកសាងឡើង។
គ្មានអ្វីផ្សេងទេដែលគេដឹងអំពីឦឝានវម៌្មទី២។ ព្រះអង្គបានសោយទិវង្គតនៅឆ្នាំ ៩២៨ និងទទួលបានបរមមរណនាមថា បរមរុទ្រលោក។
ឯកសារយោង
កែប្រែ- ↑ The Khmers, Ian Mabbet and David P. Chandler, Silkworm books, 1995, page 262.
- ↑ Higham, 2001: page 70
- ↑ Bhattacharya, Kamaleswar (2009). A Selection of Sanskrit Inscriptions from Cambodia. In collaboration with Karl-Heinz Golzio. Center for Khmer Studies.
- ↑ Some Aspects of Asian History and Culture by Upendra Thakur. Page 37.
- ↑ Saveros, Pou (2002) (ជាFrench). Nouvelles inscriptions du Cambodge. Tome II et III. Paris: EFEO. ល.ស.ប.អ. 2-85539-617-4.
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ហឝ៌វម៌្មទី១ |
ចក្រវរ្តិននៃកម្វុជទេឝ ៩២៣–៩២៨ |
តដោយ ជយវម៌្មទី៤ |